#ភាគទីប្រាំ
មានអ្វីខុសធម្មតាទេ? ប្រាកដជាមានវាខ្លាំងទៀតផង Soyoung ព្រមនៅបន្ទប់រួមជាមួយ Jay នាងមិនតវ៉ាជាមួយនឹងនាយច្រើនទេគ្រាន់តែឆ្លើយហេីយក៏អោយអ្នកបម្រើយកសម្ភារៈ
របស់នាងទៅបន្ទប់របស់គេតែខ្លួនរបស់នាងក៏នៅបន្ទប់កូននៅឡេីយទេ។ រាងស្ដើងមិនបានហៅអ្នកបម្រើមកប្រេីអោយរៀបចំទេ
នាងសុខចិត្តអោយគេរៀបចំរបស់នាងតែនាងមករៀបចំអោយកូន
ទាំងពីរដោយផ្ទាល់ព្រោះរបស់របរទាំងអស់ Happy និង Happin
ត្រូវតែដាក់អោយចំកន្លែងជាប្រចាំរបស់ពួកគេទេីបបានបេីពុំនោះទេប្រាកដជាឈឺក្បាលវិលមុខមួយថ្ងៃពេញមិនខាន។ តាមពិតទៅ
អីវ៉ាន់របស់ Soyoung តែមួយកាបូបមិនធំទេតែអីវ៉ាន់របស់កូននេះ
សៀវភៅរៀនផងតុក្កតាផងអីផងនាងរៀបឡេីងចង់ឆ្កួតមនុស្សហេីយនៅមាន រៀបចំគ្រែគេងតុរៀនថ្មីនិងបន្ទប់ទឹកទៀត។ ប្រេីពេលជាងកន្លះថ្ងៃយប់ល្មមមេីលម៉ោងគឺម៉ោង 7 ទៅហេីយតែកិច្ចការក៏ហេីយអស់ទេីបរាងស្ដើងរួសរាន់ងេីបឡេីងដេីរទៅរកកូន។
« Happy Happin ងូតទឹកណាកូនចាំម៉ាក់នាំទៅញាំបាយឃ្លាន
ហេីយមែនទេ? » Soyoung ដេីរចូលមករកកូនដែលឡេីងពីខាង
ក្រោមអម្បាញ់មិញនេះអង្គុយលេីពូកធ្វេីមុខជូរហួញមិនមាត់មិនក។
« មានរឿងអ្វីមែនទេកូន? មិនសប្បាយមែនទេនៅទីនេះ? »
« មិនសប្បាយទេម៉ាក់អ្នកទីនេះចិត្តអាក្រក់សូម្បីតែទឹកដោះគោពីរ
កែវសម្រាប់ពីរនាក់យេីងក៏គេមិនអោយដែលម៉ាក់ » Happy និយាយប្រាប់ម្តាយរឿងដែលកេីតឡេីងមុននេះតាមធម្មតាក្មេង
អន់ចិត្តលឿនណាស់ ហេីយហេតុអ្វីគ្រាន់តែរឿងបុិននេះអោយក្មេងមិនបានផ្ទះមានចាយមិនអស់ហេីយ ធ្វេីអោយ Soyoung ខឹង
មិនតិចទេនេះ។
« មែនហេីយម៉ាក់ថែមទាំងដេញអោយបង Happy ទៅផ្ទះយេីង
វិញទៀតយាយស្អីគេនឹងអាក្រក់ណាស់ » អាក្រក់ដាក់ក្មេងណា
អាក្រក់ចុះអាក្រក់ណាស់ Happin ចាស់ក្មេងអីតែខឹងស្អីក៏ហៅបានដែលប៉ះចែនេះឆ្នាស់ផង។
« ចុះ Jay ...ម៉ាក់ចង់សំដៅលេីប៉ារបស់កូនគេមិននៅទេឫ? »
« ប៉ា? កូនអាចហៅថាប៉ាបានមែនទេម៉ាក់? » គេទាំងពីរគឺចង់ហៅ
ប៉ាណាស់តែដោយសារតែឃេីញម្តាយមិនចូលចិត្តប៉ាតាំងពីដេីមមកទេីបមិនហ៊ានហាមាត់និយាយ។
« ហឹមយ៉ាងណាគាត់ក៏ជាប៉ារបស់កូនត្រូវគោរពលោកប៉ាដឹងទេ
ទោះប៉ាយ៉ាងមិចក៏កូនត្រូវដឹងគុណគាត់ដែលផ្តល់កំណើតអោយ »
« បាទ/ចា៎ ម៉ាក់ »
« ចូលងូតទឹកចុះម៉ាក់ទៅបន្ទប់លោកប៉ាមួយភ្លេតមកវិញម៉ាក់នឹង
នាំទៅញាំបាយល្ងាចណា » ក្មេងទាំងពីរទម្លាប់ទៅហេីយគឺពួកគេ
អាចងូតទឹកខ្លួនអែងបានមិនចាំបាច់ម៉ាក់របស់គេទៀតនោះឡេីយ
ហេីយ Soyoung ក៏បោះជំហានតាំងៗទៅបន្ទប់របស់ Jay នៅជាប់នេះ។ ឃេីញថាទ្វារមិនបានចាក់សោរនាងគោះផ្តល់សញ្ញាហេីយក៏ចូលទៅតែម្ដង ដំបូងគឺចង់សួរគេថាទៅណាមិចមិនជួយមេីលកូនខ្លះតែចូលមកដល់ឃេីញថាគេកំពុងមមាញឹករៀបចំបន្ទប់
មិនដឹងស្អីគេខ្លះលេីតុគឺសុទ្ធតែក្រដាសឯកសារកំប៉ុងមីគឺមានច្រើន
ណាស់ជុំទិសកន្លែងធ្វេីការនឹង។
« គឺខ្ញុំមិនទាន់រៀបចំហេីយទេ Soyoung ទៅសម្រាកបន្ទប់កូន
មួយសន្ទុះសិនចុះហេីយឥឡូវហេីយ » មេីលទៅវាទេីសភ្នែកទេីស
ច្រមុះណាស់ដោះកម្រាលពូកនោះដូចពិបាកវេទនាសម្បេីមណាស់ទេីប Soyoung ចូលទៅដោះដោយដៃនាងផ្ទាល់តែប៉ះ
កម្រាលពូកដូចមិនមានដីអ្វីទេមិចបានគេដោះ?
« កម្រាលពូកនៅស្អាតមិនមានក្លិនហេតុអ្វីដោះវា? »
« ក៏ពណ៌ខ្មៅនាងមិនចូលចិត្តខ្ញុំគិតថានឹងប្តូរដាក់ពណ៌ប្រផេះវិញ »
ពេលវេលាកន្លងមកគ្រប់យ៉ាងគេមិនដែលបំភ្លេចទេ ចូលចិត្តអ្វីមិន
ចូលចិត្តអ្វីគឺគេនៅចាំទាំងអស់ នេះហេីយទេីបគេសម្រេចរៀបចំ
ដោយខ្លួនអែង។ ( ល្អម្ល៉េះគ្រួសារ ហ៊ា Jay )
« ចឹងមិនបាច់ទេខ្ញុំអាចនៅបានត្រឹមពណ៌បុិននេះវាមិនធ្វេីអោយខ្ញុំ
ដាច់ខ្យល់ទេដាក់ចូលវិញទៅ ខ្ញុំរៀបតុអោយ » រាងស្តេីងដេីរចូល
ទៅរៀបតុធ្វេីការអោយនាយប្រទះឃេីញរូបថតតាំងពីលេីតុគឺរូប
កាលពីពួកគេនៅរៀនជាមួយគ្នា នាងគាំងមួយភ្លេតអារម្មណ៍វាមិន
នៅនឹងខ្លួនទេីបតាំងចិត្តទាញមកវិញធ្វេីមេីលមិនឃេីញមិនអ្វីទាំង
អស់រៀបចំធ្វេីយ៉ាងណាអោយលឿនកុំអោយវាពិបាកជាងនេះ។
ប្រេីពេលមិនច្រើនទេតុរបស់ Jay ក៏ដូចជាបន្ទប់ទាំងមូលគឺស្អាត
តែម្ដង។
« នាងងូតទឹកមុនខ្ញុំទៅ »
« មិនអីទេខ្ញុំត្រូវយកកូនទៅញាំបាយទៀតពួកគេប្រាកដជាឃ្លាន
ខ្លាំងហេីយ អ្នកផ្ទះរបស់លោកសូម្បីតែទឹកដោះគោក៏មិនអោយក្មេងផឹកដែល » មិនមែនថានិយាយអោយគេឈ្លោះគ្នាទេ តែគឺថា
Soyoung ចាក់យកតែម្ដងតែបុិននេះ Jay ដឹងតែឆេវហេីយ នាងមិនមែនមិនដឹងថាជាអ្នកណា ប្រាកដណាស់ជាម្តាយចុងរបស់គេ
នឹងហេីយស្រួលមិនស្រួលទាំងក្មួយស្រីនឹងទៀត។
« មិនបាច់ងូតទឹកទេចឹងចុះទៅញាំបាយជាមួយខ្ញុំធ្វេីធម្មតាទៅតែ
Soyoung ពេលនេះនាងជាប្រពន្ធខ្ញុំក្នុងផ្ទះនេះនាងអាចបញ្ជាបាន
គ្រប់អនុញ្ញាត ជាពិសេសគឺមីងក្មួយមិនជាប់សាច់ញាតិនោះ » ទោះ
គេរវល់នៅខាងលេីមិនដឹងរឿងខាងក្រោមតែគេស្គាល់ចរិតពីរនាក់
មីងក្មួយនោះច្បាស់ សម្លឹងឃេីញតែគេអាក្រក់មិនចេះគិតពិចារណាមេីលឃេីញតែលុយអ្នកដទៃ។
« ក៏ល្អណ៎!! » Soyoung ញញឹមបន្តិចដេីរចេញទៅមុនបាត់នាង
មិនបានគិតអ្វីច្រេីនទេគ្រាន់តែសមចិត្តតែបុិននឹងតែអ្នកដែលសម្លឹង
ស្នាមញញឹមអម្បាញ់មិញនេះឈរផ្លឹកម្នាក់អែងស្មានថានាងញញឹម
ដាក់គេចេញពីចិត្ត។ ( តិចឡប់សតិហា )
TIME SKIP
YOU ARE READING
Just Because
Fanfiction« ក្តីស្រមៃរបស់អែងជាអ្វីទៅ? Soyoung!! » « ក្លាយជាម្តាយរបស់គេម្នាក់!! វានឹងល្អបេីថ្ងៃអនាគតយេីងមានកូនស្រី ព្រោះយេីងអាចផ្ដល់ក្តីស្រលាញ់ទៅអោយនាងមិនទុកអោយកូនរបស់យេីងក្រៀមក្រំតែម្នាក់អែងដូច យេីងនោះឡេីយអារម្មណ៍...