#ភាគទីដប់ពីរ
« និយាយចឹងពេលណាទេីបដល់ក្រុមហ៊ុន? នេះជិះមកយូរហេីយ
មិនទាន់ចូលផ្លូវទៀតសម្រេចមកទៅណាអោយប្រាកដទៅហា? »
Soyoung អង្គុយគងទាក់ខ្លានៅក្នុងឡានទន្ទឹមគ្នានឹង Jay នាងអង្គុយរអ៊ូរទាំមួយថ្ងៃហេីយតាំងពីចេញពីកន្លែងតុបតែងខ្លួនរួចមក
ជិះតាំងពីរព្រឹករហូតដល់ថ្ងៃរសៀលហេីយនៀក នាងក៏ចេះឈឺខ្នងឈឺចង្កេះខ្លះដែលណា។
« ក៏មិនបានទៅក្រុមហ៊ុនពេលនេះទេ!! »
« ស្អីវិញនេះ? »
« ថាលេងទេដោយសារតែផ្លូវស្ទះមិនឃេីញទេអីលោកស្រី? នោះ
ឃេីញអគារហេីយមែនទេ? ចិត្តត្រជាក់ៗ » Soyoung ងាកទៅ
ម្ខាងលេីកដៃអោបទ្រូងមិនសុខចិត្តធុញទ្រាន់នឹងជីវិតសម្បេីមណាស់ពេលនេះ ម្ដងៗរកតែលេងក្បាលអាបុិកនឹងចោលទេ។ វេលាបន្ទាប់ឡានទំនើបឈប់នៅខាងមុខក្រុមហ៊ុន ក្នុងពេលដែល
មានកម្រាលព្រំក្រហមក្រាលរង់ចាំជាស្រេចមានទាំងអ្នកកាសែត
ក៏ដូចជាភ្ញៀវចូលរួមជាច្រេីនក្នុងពេលនេះ។
« ហេតុអ្វីក៏ធ្វេីពេលថ្ងៃ? រាល់ដងឃេីញថាធ្វេីពេលល្ងាចត្រជាក់ត្រជំមកពេលនេះធ្វេីពេលថ្ងៃក្តៅហួតហែងលោក » ពួកគេនៅមិនទាន់ចុះទេ Soyoung ក៏ឈ្លាតសួរគេទៀតព្រោះមេីលទៅក្តៅណាស់នៅខាងក្រៅនេះសំណាងហេីយមិនបោះតុនៅខាងក្រៅ
ក្រុមហ៊ុននោះ។
« ក៏ពេលល្ងាចរវល់..តោះ!! » Jay ចុះពីលេីឡានដោយមានអ្នក
បេីកទ្វារអោយហេីយក៏ងាកមកឈោងដៃចាំទទួល Soyoung
រាងស្តេីងចុះមកពីឡានយ៉ាងស្រស់ស្អាត អ្នកកាសែតនាំគ្នារោមជិត
សឹងតែគ្មានចន្លោះដកដង្ហើមទៅហេីយ។
< លោកស្រី Park ស្រស់ស្អាតខ្លាំងណាស់ថ្ងៃនេះ >
< តេីពិធីសម្ពោធគម្រោងលេីកនេះមានអ្វីបង្កប់មែនទេទេីបលោកស្រីមកដោយផ្ទាល់បែបនេះ? >
< លោក Jay តេីពេលទេីបលោកទាំងពីរបង្ហាញមុខកូនរបស់លោកទាំងពីរដែលនោះចា៎? >
< តេីមានអារម្មណ៍យ៉ាងដែរចំពោះកម្មវិធីមួយនេះ? >
(សំណួរនឹង Admin ចេះតែដាក់ទៅ 😭 )
YOU ARE READING
Just Because
Fanfiction« ក្តីស្រមៃរបស់អែងជាអ្វីទៅ? Soyoung!! » « ក្លាយជាម្តាយរបស់គេម្នាក់!! វានឹងល្អបេីថ្ងៃអនាគតយេីងមានកូនស្រី ព្រោះយេីងអាចផ្ដល់ក្តីស្រលាញ់ទៅអោយនាងមិនទុកអោយកូនរបស់យេីងក្រៀមក្រំតែម្នាក់អែងដូច យេីងនោះឡេីយអារម្មណ៍...