Episode 2

274 16 0
                                    

#ភាគ​ទី​ពីរ​

​   បន្ទាប់​ពី​រៀប​ចំ​អីវ៉ាន់​ដាក់​ទុក​អោយ​ភ្ញៀវ​ហេីយ​ Soyoung ក៏​
អោយ​កូន​ងូត​ទឹក​ញាំ​បាយ​ថ្ងៃ​នៅ​ក្នុងហាង​នេះ​ហេីយ​ អាហារ​ទាំង​
នោះ​គឺ​ទិញ​មក​ពី​ខាង​ក្រៅហាង​ក្បែរ​នេះ​អែង​ នាង​គ្មាន​ពេល​ធ្វេី​នោះ​ឡេីយ​ទាល់​តែ​ពេល​ថ្ងៃ​សំរាក​ពី​ហាង​នេះ​ទេីប​អាច​នាំ​កូន​ធ្វេី​
ម្ហូប​ញាំ​ឫ​ដេីរ​លេង​ខាង​ក្រៅ​ក្រុង​បាន​។
« ម៉ាក់​យក​អីវ៉ាន់​ទៅ​អោយ​ កូន​អុី​ខាង​នោះ​បន្តិច​ណា​ » ពេល​ដែល​
កូន​កំពុង​ញាំ​បាយ​ Soyoung ក៏​ឆ្លៀត​យក​អីវ៉ាន់​ទៅ​អោយ​អ្នក​ដែល​កម្មង់​ទុក​មុន​ ដែល​នៅ​ទល់​មុខ​ហាង​ឆ្លង​ថ្នល់​តែ​បន្តិច​ក៏​ដល់​
ហេីយ​។ រាង​ស្តេីង​យក​ប្រអប់​ដាក់​ចូល​ក្នុង​ថង់​យួរ​មួយ​ហេីយ​ ពាក់​
ម៉ាស​ចេញ​ទៅ​ខាង​ក្រៅ​សម្លឹង​មេីល​ឆ្វេង​ស្តាំ​ក៏​មិន​ឃេីញ​ឡាន​ម៉ូតូ​
មក​នោះ​ឡេីយ​គិត​ថា​ពេល​ថ្ងៃ​ត្រង់​នេះ​គេ​ចូល​ផ្ទះ​វិញ​អស់​ហេីយ​
បោះ​ជំហាន​មិន​ប៉ុន្មាន​ឡាន​មួយ​បត់​មក​ ... ផាំង​

« ម៉ាក់​!! »
SKIP

      ឡាន​ទំនេីប​អ្នក​ដែល​បុក​ Soyoung មុន​នេះ​បេីក​ចូល​មក​ក្នុង​
ពេទ្យ​យ៉ាង​លឿន​នឹង​ប្រញាប់​ប្រញាល់​លេីក​រាង​ស្ដើង​ចេញ​ពី​ឡាន​
ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​ មិន​ភ្លេច​នោះ​ទេ​គឺ​អម្បាញ់មិញ​នេះ​ Happy
និង​ Happin រត់​ឡេីង​ឡាន​មក​ជាមួយ​គ្នា​ផង​ដែល​ ព្រោះ​តែ​ពេល​
ឃេីញ​ភ្លាម​ៗ​នេះ​មិន​មែន​នៅ​ឆ្ងាយ​ភ្នែក​ពួក​គេ​នោះ​ឡេីយ​ បូករួម​ជាមួយ​នឹង​ភាព​រហ័សរហួន​របស់​គេ​ទាំង​ពីរ​ទៀត​មិន​អាច​អោយ​គេ​
យក​ម្តាយ​ទៅ​ទាំង​បែប​នឹង​ទេ​។ ទី​បំផុត​ Soyoung ក៏​មក​ដល់​ដៃ​
ពេទ្យ​អូស​ចូល​បន្ទប់​ព្យាបាល​ភ្លាមៗ​មិន​ចាំ​យូរ​ តែ​មេីល​មុខ​របួស​របស់​នាង​គឺ​មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​នៅ​ក្នុង​ថ្លុក​ឈាម​នោះ​ឡេីយ​តែ​មាន​
តែ​ការ​រង់ចាំ​មេីល​សិន​តែ​ប៉ុណ្ណោះ​។
« អឺ​...​និយាយ​ចឹង​ក្មួយ​ទាំង​ពីរ​ជា​អ្នក​សាច់​ញាតិ​របស់​អ្នក​ជំងឺ​មែន​ទេ? ឫ​មួយ​ជាមួយ​ប្អូន​? » អ្នក​កម្លោះ​រាង​សង្ហារ​ងាក​មក​សួរ​ក្មេង​ទាំង​ពីរ​ដែល​អង្គុយ​ស្ងៀម​មិន​មាត់​មិន​ក​ ហេីយ​ក៏​មិន​យំ​ទៀត​ផង​
ពួក​គេ​ពិត​ជា​រឹង​មាំ​លេីស​ពី​ការ​គិត​ទៅ​ទៀត​។
« បាទ!! ពួក​ខ្ញុំ​ជាកូន​របស់​គាត់​ » Happin មិន​មាត់​ទេ​អ្នក​ដែល​
និយាយ​គឺ​បង​ប្រុស​របស់​នាង​ គេ​និយាយ​សមរម្យ​ល្អ​ណាស់​ស្តាប់​
គឺ​ស្រឡាញ់​ចូលចិត្ត​តែ​ម្ដង​។
« អូ!! ម៉ាក់​របស់​ក្មួយ​មិន​អី​នោះ​ទេ​កុំ​យំ​អី​ »
« ពួក​ខ្ញុំ​មិន​បាន​យំ​ទេ​!! » សម្លេង​និយាយ​ឡេីង​ស្រុះ​គ្នា​ដូច​ជា​ព្រម​
ព្រៀង​ទុក​មុន​យ៉ាង​អញ្ចឹង​តែ​មិន​មែន​នោះ​ទេ​ រាង​ក្រាស់​ភ្ញាក់​បន្តិច​
ព្រោះ​តែ​មេីល​ទៅ​ពួក​គេ​ដូច​ជា​មុះមុត​សម្បេីម​ណាស់​ត្រង់​គេ​នេះ​
នៅ​ភ័យ​មិន​ស្ទើរ​ទៅ​ហេីយ​នោះ​។ មួយ​សន្ទុះ​ក្រោយ ...
គ្រែ​អ្នក​ជំងឺ​ក៏​អូស​ចេញ​ពី​បន្ទប់​ព្យាបាល​ ក្បាល​របស់​ Soyoung
រុំ​ព័ទ្ធ​ទៅ​ដោយ​បង់​ពណ៌​ស​មិន​សូវ​ជា​ច្រេីន​ប៉ុន្មាន​នោះ​ឡេីយ​ និង​
មាន​ការ​បិទ​កន្លែង​ដៃ​បន្តិច​បន្តួច​ទៀត​។
« So...So..young..? » ប្លែក​!! រាង​ក្រាស់​រៀងទន់​ជេីង​បន្តិច​ដូ​ច
ជាប់​គាំង​ធ្វេី​អ្វី​មិន​ត្រូវ​ ពេលដែល​មនុស្ស​ដែរ​គេ​បុក​មុន​នេះ​បន្តិច​ជា
សង្សារ​ចាស់​របស់​គេ​សោះ​ អម្បាញ់មិញ​ដោយ​សារ​តែ​សក់​របស់​នាង​បាំង​ហេីយ​គេ​ក៏​ភ័យ​ណាស់​ដែល​ទេីប​មិន​បាន​ចាប់អារម្មណ៍​
តែ​ពេល​នេះ​ឃេីញ​ច្បាស់​ដូច​ថ្ងៃ​តែ​ម្ដង​បុរស​ស្នេហា​វិទ្យាល័យ​គឺ​
Jay Park ។
« អ្នក​ជំងឺ​មិន​បាន​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​នោះ​ឡេីយ​គ្រាន់​តែ​មាន​របួស​ត្រង់​
ក្បាល​នឹង​ក្រលិត​ដៃ​ជេីង​បន្តិច​បន្តួច​ តែ​ដោយ​សារ​តែ​រាងកាយ​អស់​
កម្លាំង​ពេក​អាច​ដោយ​សារ​ធ្វេី​ការ​ហួស​កម្លាំង​ទេីប​ខ្សោយ​បាត់​បង់​
ស្មារតី​បែប​នេះ​ អ្នក​ជំងឺ​ដឹង​ខ្លួន​វិញ​គឺ​អាច​ទៅ​ផ្ទះ​វិញ​បាន​ហេីយ​ »
« បាទ!! អរគុណ​លោក​គ្រូ​ពេទ្យ​...យក​នាង​ទៅ​ដាក់​បន្ទប់​ VIP ចុះ​
..ក្មួយ​ទាំង​ពីរ​មក​តាម​ពូ​មក​ » Happy និង​ Happin ដេីរ​ទៅ​តាម​
ពី​ក្រោយ​ Jay រហូត​ដល់​កន្លែង​ម៉ាក់​របស់​គេ​សម្រាក​ ក្មេង​តូច​ដេីរ​
ចូល​ទៅ​អង្គុយ​សង​ខាង​ម៉ាក់​របស់​គេ​នៅ​ចាំ​អោយ​គាត់​ដឹង​ខ្លួន​ឡេីង​
ព្រោះ​ម៉ាក់​របស់​គេ​មិន​ដែល​មក​គេង​លក់​ស្តូក​ស្តឹង​បែប​នឹង​ទេ​។
« ខឹក​...​ខឹក​ » Happin ស្រាប់​តែ​ខះ​ក​ ឡេីង​មក​អ្នក​ជា​បង​ឃេីញ​
បែប​នេះ​ក៏​មិន​អាច​នៅ​ស្ងៀម​បាន​ទេ​។
« ស្រែក​ទឹក​មែន​ទេ​? ចាំ​បង​ចេញ​ទៅ​យក​ទឹក​ខាង​ក្រៅ​មក​ឲ​ »
« មិន​អី​ទេ​បង​ប្រុស​តិច​ទៀត​យេីង​ទៅ​ផ្ទះ​វិញ​ហេី​យ​ » ក្មេង​ទាំង​ពីរ​
នេះ​ចេះ​បត់​បែន​ល្អ​ដូច​ជា​មនុស្ស​ធំ​ យ៉ាង​អញ្ចឹង​ Jay ឃេីញ​បែប​នេះ​ក៏​រហ័ស​យក​ទឹក​ពី​ក្នុង​ទូទឹកកក​ក្នុង​បន្ទប់​នោះ​អោយ​ Happin
មួយ​និង​ Happy មួយ​ដប​។
« នេះ​ញាំ​ទៅ​ទម្រាំ​ម៉ាក់​របស់​ក្មួយ​ដឹង​ខ្លួន​វិញ​មិន​មែន​មួយ​នាទី​ទេ​ »
« ចា៎/បាទ​ »
« និយាយ​អញ្ចឹង​ឈ្មោះ​អ្វី​ដែល​ទៅ​ទាំង​ពីរ​នាក់​? » Jay ដាក់​កៅអី​
អង្គុយ​ក្បែរ​ Happy មេីល​ទៅ​ដូច​ជា​សុី​ខ្សែ​គ្នា​ច្រើន​ដាក់​ទន្ទឹម​គ្នា​
បែប​នឹង​ដូច​ជា​ម្នាក់​ដែល​នៅ​ពី​ក្មេង​ មួយ​ទៀត​ក៏​មេីល​ទៅ​នៅ​ពេល​
ធំ​ឡេីង​ copy ដាក់​ហេីយ​នេះ​។
« ខ្ញុំ​ឈ្មោះ​ Lee Eunwoo លោក​ពូ​អាច​ហៅ​ខ្ញុំ​ថា​ Happy កាត់​
បាន​ណា​ »
« Lee Eunbyoel ណា​លោក​ពូ​ខ្ញុំ​ជា​ប្អូន​របស់​បង​ Happy​ មាន​
ឈ្មោះ​ហៅ​កាត់​ដូច​គ្នា​គឺ​ Happin » សម្តី​សម្តៅ​អ្វី​គ្រប់​យ៉ាង​ទាក់​
ទាញ​ចិត្ត​របស់​ Jay ខ្លាំង​ណាស់​គេ​កំពុង​តែ​ឆ្ងល់​ថា​ហេតុ​អ្វី​ក្មេង​ទាំង​
ពីរ​នេះ​មក​ក្លាយ​ជា​កូន​របស់​ Soyoung ទៅ​វិញ​ឫ​មួយ​ក៏​នាង​រៀប​ការ​មាន​ប្តី​រួច​ទៅ​ហេីយ​មេីល​ទៅ​ក្មេង​មិន​មែន​ទេីប​តែ​មួយ​ឆ្នាំ​ពីរ​ទេ។
< ឫ​មួយ​កូន​របស់​អា​ចង្រៃ​ Jake? > គិត​ដល់​តែ​ត្រឹម​នេះ​គេ​ខឹង​ចិត្ត​ឡេីង​មក​ពេល​ដែល​កាល​នៅ​រៀន​ នាង​ទៅ​កាន់​ជេីង​ Jake មិន​មែន​គេ​ទេីប​ពួក​គេ​បែក​ផ្លូវ​គ្នា​មិន​បាន​ឃេីញ​មុខ​គ្នា​មក​ទល់​ពេល​
នេះ​បេី​មិន​មែន​ដោយ​សារ​ឧបទ្ទវហេតុ​ទេ​គឺ​មិន​បាន​ជួប​នោះ​ឡេីយ​
តែ​ចិត្ត​ស្រលាញ់​គឺ​នៅ​តែ​មាន​សម្រាប់​ Jay Soyoung ស្អាត​ណាស់​ដូច​ទេពអប្សរ​ទាំង​ចិត្ត​ល្អ​ទាំង​ពូកែ​ឧស្សាហ៍​ព្យាយាម​គេ​
ស្រលាញ់​គ្រប់​ចំណុច​របស់​នាង​ បេី​ពេល​នោះ​មិន​ឆេវឆាវ​ក៏​មិន​
ដល់​ថ្ងៃ​នេះ​ដែល​ម្ល៉េះ​ពេល​នេះ​គេ​រៀប​ការ​ជាមួយ​នាង​បាត់​ទៅ​ហេីយ​តែ​សោក​ស្តាយ​ពេល​នេះ​នាង​មាន​កូន​ទៅ​ហេីយ​ តែ​គេ​ក៏​
កំពុង​សង្ស័យ​អ្វី​មួយ​ដែល​។
« ម៉ាក់​ !!» ដៃ​របស់​ Soyoung កម្រើក​ឡេីង​នៅ​ខាង​ Happin
ត្របក​ភ្នែក​បេីក​ឡេីង​ទទួល​ព្រះ​អាទិត្យ​ម្ដង​ទៀត​ងាក​មក​ឃេីញ​
កូន​ស្រី​នៅ​ក្បែរ​គឺ​ស្នាម​ញញឹម​មាន​ជាប់​រហូត​ងាក​មក​រក​កូន​ប្រុស​
វិញ​ស្រាប់​តែ​ឃេីញ​បុរស​ម្នាក់​នោះ​នៅ​ចំពោះ​មុខ​នាង​ដៃ​តូច​ចាប់​
ផ្តើម​ញ័រ​ភ្នែក​ក៏​ផ្ដើម​បេីក​ធំ​ៗ​ឡេីង​មក​ ដៃ​ទាញ​កូន​ទាំង​ពីរ​មក​ជិត​ខ្លួន​
មិន​អោយ​នៅ​ជិត​ Jay ត​ទៅ​ទៀត​នាង​ដូ​ច​ជា​ខ្លាច​ខ្លាំង​ណាស់​។
« អ្នក​ណា​អោយ​លោក​មក​? ចេញ​ទៅ​ »
« ខ្ញុំ​គ្រាន់​តែ​សង​អ្វី​ដែល​ខ្ញុំ​បុក​នាង​តែ​ប៉ុណ្ណោះ​មិន​តាំង​ចិត្ត​ថា​មក​
ជួប​មុខ​គ្នា​នោះ​ឡេីយ​...​យ៉ាង​មិខ​ខ្លាច​ខ្ញុំ​ណាស់​មែន​ទេ​? ត្រង់​កាល​
នៅ​រៀន​មិន​ចេះ​ខ្លាច​ប្រុស​ចឹង​ផង​ទៅ​ » មាត់​ផ្សេង​ចិត្ត​ក៏​ផ្សេង​ធ្វេី​
អ្វី​យក​តែ​អារម្មណ៍​មក​ប្រេី​មិន​ប្រេី​ខួរ​ក្បាល​គិត​ចេះ​យក​ពាក្យ​បែប​
នេះ​មក​និយាយ​ទៅ​កេីត​។
« បាន​ហេីយ​អស់​ភារកិច្ច​របស់​លោក​ហេីយ​ចេញ​ទៅ​កុំ​មក​ពាល​ដាក់​មុខ​កូន​របស់​ខ្ញុំ​ » ស្រ្តី​រឹង​មាំ​ម្នាក់​ជាង​ច្រើន​ឆ្នាំ​មក​នេះ​នាង​មិន​
ដែល​យំ​អោយ​កូន​ឃេីញ​ម្ដង​ណា​ឡេីយ​នាង​តាំង​ចិត្ត​ថា​ធ្វេី​ជា​ម្តាយ​
និង​ទីពឹង​ដែល​ល្អ​ម្នាក់​សម្រាប់​កូន​តែ​ថ្ងៃ​នេះ​នាង​មិន​អាច​តាំង​ខ្លួន​ជា
នារី​រឹង​មាំ​ទៀត​នោះ​ឡេីយ​វា​អស់​កម្រិត​ទៅ​ហេីយ​។
« បែក​គ្នា​ច្រើន​ឆ្នាំ​មក​នេះ​បាន​កូន​ជាមួយ​អា​ Jake តែ​ពីរ​នឹងអែង​
មែន​ទេ​? ឫ​មួយ​វា​ទុក​នាង​ចោល​ដូច​ឆ្កែ​បំបែក​ក្បាល​? » Jay ពោល​ឡេីយ​ម្ដង​ហេីយ​ម្ដង​ទៀត​មិន​គិត​ពី​ចិត្ត​ក្មេង​តូច​ទាំង​ពីរ​នោះ​
ឡេីយ​ដែល​សម្លឹង​មក​ទាំង​ក្រសែ​ភ្នែក​ស្ងប់ស្ងាត់​។
« ខ្ញុំ​ប្រាប់​ថា​បាន​ហេីយ​ចេញ​ទៅ​!! »
« ខ្ញុំ​មិន​ចេញ​ខ្ញុំ​ចង់​នៅ​ទី​នេះ​នាង​ចង់​ធ្វេី​អ្វី​ខ្ញុំ​? »
« បាន!! Happin Happy កូន​យេីង​ទៅ​ផ្ទះ​យេីង​វិញ​ម៉ាក់​ឈប់​ឈឺ
ហេីយ​ណា​កូន​ » Soyoung ទាញ​ផ្តាច់​សេរ៉ូម​ចេញ​ពី​ដៃ​រលាត់​
ចេញ​ឈាម​តែ​វា​គ្មាន​អ្វី​ឈឺ​ជាង​ចិត្ត​នាង​ពេល​នេះ​ទេ​ គេ​សម្លាប់​នាង​
ម្ដង​ហេីយ​ឥឡូវ​គេ​មក​វិញ​ហេីយ​។
« នាង​ចង់​ទៅ​ណា​? មិន​មេីល​ខ្លួនឯង​ទេ​អី​ថា​កំពុង​ទ្រោម​ហេីយ​ក្បាល​រុំ​របួស​គ្មាន​កម្លាំង​ចង់​នាំ​កូន​ទៅ​ស្លាប់​មែន​ទេ​? បេី​មិន​គិត​ពី​
ខ្លួនឯង​ក៏​គិត​ដល់​ក្មេង​ »
« លោក​ពូ​ចេញ​ពី​ផ្លូវ​នេះ​ទៅ​ម៉ាក់​របស់​ខ្ញុំ​នៅ​ទី​នេះ​មិន​បាន​ទេ​ម៉ាក់​
យំ​ហេីយ​នៅ​ទៀត​ទឹក​ភ្នែក​ម៉ាក់​នឹង​ហូរ​មក​ទៀត​តោះ​ម៉ាក់​ទៅ​ផ្ទះ​ »
Happin និយាយ​ផាំងៗ​ធ្វេី​ភ្នែក​ក្រលែប​ក្រលាប់​ដូច​ធម្មតា​តែ​
Jay វិញ​កំពុង​តែ​ក្អួត​ឈាម​មិន​ស្ទើរ​ទេ​។
« មិន​បាន​!! យ៉ាង​ណា​ខ្ញុំ​ត្រូវ​តែ​ដឹង​ថា​ក្មេង​ទាំង​ពីរ​នេះ​ជាកូន​របស់​
អា​ Jake ពិត​ទេ​? »
« ពិត​មែន​ហេីយ​ »
« ពូ​ Jake ? ពូ​ Jake ដែល​ថត​ជាមួយ​កូន​ទាំង​ពីរ​តាំង​ពី​តូច​នៅ​ក្នុង​រូប​ថត​នោះ​មែន​ទេ​ម៉ាក់​? តែ​ម៉ាក់​ប្រាប់​ថា​គាត់​ទៅ​បរទេស​ហេីយ​
មិន​មែន​ជា​ប៉ា​របស់​កូន​ឯ​ណា​ » Happin សម្តី​បាន​ណាស់​ពេល​
នេះ​គឺ​ថា​សម្តី​បាន​លេីស​ហេីយ​ ម្តាយ​កំពុង​តែ​កុហក​ផង​មិន​គិត​ជួយ​
ទេ​គឺ​និយាយ​ចេញ​មក​គ្មាន​សល់​ទេ​។
« Soyoung ?! ខ្ញុំ​មែន​ទេ​? » Jay ចាប់​ផ្ដើម​គិត​មក​ថា​គេ​ជា​ប៉ា​របស់​ក្មេង​សម្លឹង​មេីល​ទៅ​គឺ​ដូច​គេ​ខ្លាំង​ណាស់​ បេី​មិន​មែន​វា​ចម្លែក​
Soyoung ភ័យ​ឡេីង​មក​នាង​គិត​ថា​គេ​ស្អប់​មេីល​លេង​ឃេីញ​ហេីយ​តែ​ពេល​នេះ​គេ​ស្រាប់​តែ​ចាប់​ផ្លឹក​តែ​ម្ដង​។
« អត់​ទេ​ខ្ញុំ​មិន​ដែល​មិន​មែន​លោក​ទេ​ចេញ​ទៅ​ »
« Happin Happy ទៅ​ពិសោធន៍​ជាមួយ​ពូ​ » Jay ចាប់​ដៃ​ក្មេង​ទាំង​ពីរ​ចេញ​ពី​បន្ទប់​នោះ​ទៅ​ពិនិត្យ​មេីល​ផ្ទាល់​នេះ​មក​ដល់​ពេទ្យ​ហេីយ​គ្មាន​ពេល​ទេ​មុន​ពេល​ Soyoung នាំ​កូន​រត់​បាត់​មេីល​មិន​
ឃេីញ​ទេ​។

តាម​ពិត​កូន​ reader ហាហា​ goodnight 💖
To be Continue

Just Because Where stories live. Discover now