#ភាគទីបី
« Jay Park ឈប់ភ្លាមកុំប៉ះពាល់កូនខ្ញុំលេងដៃពួកគេទៅ »
Soyoung រត់មកតោងទាមយកកូនមកវិញនាងដឹងក្នុងចិត្តច្បាស់
ទៅហេីយ តែនាងមិនចង់អោយគេធ្វេីបែបនេះនោះឡេីយវាមិន
យុត្តិធម៌សម្រាប់នាងទេ។ Jay លូកដៃដកសក់ក្មេងទាំងពីរម្នាក់មួយ
សសៃហេីយព្រលែងដៃអោយទៅ Soyoung វិញគិតថាគេចុះ
ចាញ់មែនទេ? មិននោះទេមនុស្សដូចជា Jay មិនគិតចាញ់នរណាម្នាក់នោះឡេីយ។
« យ៉ាងណាក៏ខ្ញុំត្រូវដឹងការពិត » Soyoung អស់តម្រិះហេីយធ្វេី
អ្វីកេីតទៅបេីគេ យកបានទៅហេីយចង់នាងទៅហក់ធាក់គេទៀត
ក៏នៅតែដដែលតាមដំណើរ។ Jay មិនបានដេីរទៅម្នាក់អែងទេគេ
គម្រាមថានឹងយក Happin Happy ចេញពីជីវិតរបស់នាងបេីនាងចង់រត់គេចទោះកូនមិនកូនក៏ត្រូវចាប់ទុកមុនដែល។អ្នកគ្រប់គ្នាអង្គុយនៅកៅអីក្បែរតុរបស់ Doctor ប្រុសម្នាក់
ម្នាក់កំពុងកាន់ក្រដាស DNA ដែលព្រីនចេញមកនោះដកចេញមក
ហេីយហុចទៅដោយ Jay តែម្ដង។ រាងក្រាស់ទទួលយកមកសម្លឹងមេីលយ៉ាងលំអិតដល់លិទ្ធិផលចុងក្រោយគឺពិត!! ដូចថ្ងៃយ៉ាងអញ្ចឹងដំបូងគឺមិនគិតថាវាមែនទែននោះឡេីយ គេកំពុងតែគិតថាហេតុអ្វី? ទេីបនឹកឃេីញដល់ថ្ងៃភ្លៀងធ្លាក់នោះមក។ Jay ប្រញាប់
ចូលទៅ Soyoung និងកូនៗទាំងសប្បាយគេបែកគ្នាជាមួយនាង
ទាំងមិនបានតាំងចិត្តហេីយក៏មិនបានចាប់ផ្លឹករឿងនេះទៀត ។
« ហេតុអ្វីមិនប្រាប់ខ្ញុំ? មេីលចុះកូនៗខ្ញុំធំធាត់បានល្អណាស់ជាភ្លោះមែនទេ? គួរអោយស្រឡាញ់ណាស់ » ទាំងម្តាយទាំងកូនគ្មាន
ចំណាប់អារម្មណ៍អ្វីសោះ ដូចគេស្លឹកឈើមិនជ្រុះមិនឆ្ងាយពីគោល
ទេម្តាយបែបណាកូនបែបនោះ Soyoung នាងក៏មិនខ្វល់ដែល
យ៉ាងណាគេគ្មានសិទ្ធិលេីកូននេះស្រាប់ហេីយ ប្តឹងក៏ប្តឹងបានព្រោះ
គេមិនដែលទទួលដឹងឮចិញ្ចឹមកូនតាំងពីកេីតនាងហត់នឿយកម្រិត
ណាទម្រាំមកដល់ថ្ងៃនេះនោះ។
« ខឹងមែនទេ? ខ្ញុំក៏ជាអ្នកខុសមែនហេីយខ្ញុំឆេវឆាវដោយខ្លួនអែង
ធ្វេីអ្វីមិនគិតមុខក្រោយថ្ងៃនោះខ្ញុំមិនបានតាំងចិត្តតែខ្ញុំនៅតែស្រលាញ់ Soyoung ណាទាំងកូនទាំងពីរទៀតផង ខ្ញុំនឹងទទួលខុស
ត្រូវគ្រប់យ៉ាងមិនអោយខ្វះចន្លោះនោះឡេីយ » នេះហេីយដែល
មានភ្នំមួយខ្ពស់ក៏នៅមានមួយទៀតដែលខ្ពស់ជាង Jay ធ្លាប់តែគិត
ថាខ្លួនអែងខ្ពង់ខ្ពស់ដាច់ស្រឡះ តែអីឡូវមកអោនក្បាលអោយស្រី
ម្នាក់ដែលមានកូនពីរជាឈាមជ័ររបស់គេពិតៗ។ ខ្នាញ់ទឹកមុខកូនភ្លោះទាំងពីរណាស់ ស្មេីបានល្អមិនហេីបមាត់និយាយទេពួកគេមិន
មែនក្មេងដល់ថ្នាក់មិនដឹងរឿងទេដឹងឮហេីយថាបុរសម្នាក់នេះជាប៉ា
បង្កើតរបស់ពួកគេតែគឺនៅតែស្មេីមិនប្តូរ ហាហា។
« ខឹង? អត់ទេខ្ញុំគ្រាន់តែមិនចង់ឃេីញមុខលោកក្នុងជីវិតរបស់ខ្ញុំតែ
ប៉ុណ្ណោះរិតតែមិនចង់អោយកូនរបស់ខ្ញុំជួបមនុស្សឆ្កួតដូចជាលោក
ទៀត តោះ Happin Happy ទៅផ្ទះកូន »
« ទៅ!! ខ្ញុំជូនទៅ...មកប៉ានាំឡេីងឡានណាកូន » មុខក្រាស់គ្មានគូ
ប្រៀបពីមនុស្សមុខមាត់អីឡូវប្តូរ360ដឺក្រេ ដេីម្បីប្រពន្ធកូនបន្តទៅទៀតក៏មិនស្លាប់ដែល Jay លេីកកូនប្រុសស្រីពរឡេីងមកធ្វេីដូច
ជាកីឡាកាសសាច់ដុំអញ្ចឹងដេីរចេញទៅដាក់ចូលទៅខាងក្នុងឡាន
Soyoung នេះអស់អ្វីនិយាយហេីយគេចង់ឈ្នះនាងគ្រាន់តែយក
កូនមកតែបុិននឹងក៏បានហេីយ។ មិនតែប៉ុណ្ណោះ Jay បានបេីក
តុក្កតាអោយតាមអេក្រង់ពីក្រោយកៅអីខាងមុខនឹងអោយមេីលទៀតឆ្លាតណាស់លោក តែបុិននេះចប់ខ្លេល្មម។
« ចូលឡានមកនឹងអាលបានទៅផ្ទះនោះអី » SKIP

YOU ARE READING
Just Because
Fanfiction« ក្តីស្រមៃរបស់អែងជាអ្វីទៅ? Soyoung!! » « ក្លាយជាម្តាយរបស់គេម្នាក់!! វានឹងល្អបេីថ្ងៃអនាគតយេីងមានកូនស្រី ព្រោះយេីងអាចផ្ដល់ក្តីស្រលាញ់ទៅអោយនាងមិនទុកអោយកូនរបស់យេីងក្រៀមក្រំតែម្នាក់អែងដូច យេីងនោះឡេីយអារម្មណ៍...