#ភាគទីដប់បី
« ហេីយឪគេម៉ែគេវាយ៉ាងមិច? ហេីយក៏វាទ្រង់ទេីសនៅសុខរឿងគេសម្បេីមម្ល៉េះម្នាក់ៗ? មុខមាត់ក៏ខំតប់ម្សៅអោយសហោះខប់តប់
បុិនណាក៏វាបិទអាភាពអាក្រក់របស់ពួកនាងមិនអស់ដែល » មិនមែន Jaehyun និង Jaehyi នោះឡេីយគឺ Jungwoo ទៅវិញទេគេអង្គុយស្តាប់មកមូយសន្ទុះហេីយ ងាកមកមេីលពីរនាក់នោះមិនមាត់គេលះខ្លួនឯងតែម្ដង។
« ប្រុសស្អីមាត់គ្មានគម្របដៀលស្រីៗពេញមាត់បែបនឹង »
« ហេីយចុះស្រីស្អីក៏ពូកែចាក់ឆ្កៀលគេសម្បេីមម្ល៉េះមិចនៅមិនសុខ
មែន? នោះតាមសួនសំបូរតាៗណាស់ទៅៗ »
« ណែ!! អា Jungwoo »
« សាកតែប៉ះខ្ញុំមួយចុងក្រចកខ្ញុំតប់វិញអោយជ្រះម្សៅនឹងអាឡូវ
ហេីយ » ថា Jaehyun ទៅកាចតែ Jungwoo វិញមិនមែនត្រឹមតែមាត់អាក្រក់ទេដាក់មកក៏ដាក់ទៅវិញ កណ្តាលមុខក៏តប់ទៅវិញ
មិនធម្មតាទេ។
« ហាមស្រែកគ្មានមកស្រែកអាយ!! ដូចក្នុងរឿងស្អីទេតែស្រែកខ្ញុំ
ចាប់ទៅដេរមាត់តែទាំងអស់គ្នានឹងហេីយ » ក្រុមសិស្សស្រីទាំងនោះបានត្រឹមតែទន្រាំជេីងមិនសុខចិត្តតែធ្វេីអ្វីគេមិនបានលេីក
ថាសបាយចេញអស់ទៅ ឯ Jungwoo ក៏មកអង្គុយកន្លែងគេវិញ។
« ណែ!! អែងប្រុសឫស្រីអោយប្រាកដ? កុំប្រាប់អោយសោះថាអែងជា.... » Jaehyi ងេីបមកសួរគេព្រោះកាយវិការអម្បាញ់មិញ
នេះវាសាកសមនឹងរឿងមួយនោះសមណាស់ ប្រុសសុទ្ធឯណាទៅចឹងទេហា។
« ឆ្កួត!! ប្រុសពេញលក្ខណៈគ្មានការខូចខាតសុំធានា គ្រាន់តែគ្រឺត
ខ្នាញ់ពួកអស់នោះពេកជ្រេញចង់តែធាក់អោយផ្កាប់មុខសុីដីនៅនឹង
តេីមិញនេះ » មាត់ប្រកែកញ៉ាញជាមួយ Jaehyi តែកាយវិការរបស់គេនេះមិនគិតមិនបានសោះនៀក តែមិនចង់និយាយធ្វេីច្រេីនទៀត ទេីបពួកគេគិតតែញាំបាយតែម្ដងទៅ។
កន្លងទៅកន្លះថ្ងៃទៀតហេីយ Jaehyun Jaehyi តាំងចិត្តធ្វេីជាម៉ែព្រះបានសម្រេច គិតតែពីរៀនព្រោះប្រឡងក៏ជិតមកដល់ពួកគេគ្មានគ្រូបង្រៀនបន្ថែមទៀតនោះ។ "គ្រឹង" កណ្តឹងចេញទៅផ្ទះ
ក៏មកដល់ពេលនេះកូនភ្លោះទាំងពីរឈរនៅមុខសាលារង់ចាំអ្នកផ្ទះមកទទួល តែឡានរបស់ Jungwoo មកឈប់ក្រឹបមុខតែម្ដង។
កម្លោះសង្ហារបេីកកញ្ចក់ឡានមុននឹងនិយាយ។
« ឡេីងឡានមក!! ប៉ាម៉ាក់របស់យេីងកំពុងចាំយេីងហេីយ » អ្នក
ទាំងពីរមិនចាំអ្វីទៀតក៏ឡេីងឡានតែម្ដងទៅ។ ឡានទំនើបបេីកចេញទៅយ៉ាងលឿនខណៈពេលដែលឡានត្រូវឆ្លងផ្លូវស្រាប់តែមានសិស្សស្រីម្នាក់ដួលសន្លប់ភ្លាមៗ Jungwoo ជាន់ហ្វ្រាំងសឹង
មិនទាន់ទៅហេីយ។
« កេីតអ្វីហេីយនេះ? » Jaehyi ភ្ញាក់ព្រើតរត់ចុះពីឡានតម្រង់ទៅ
រករាងស្ដើងម្នាក់នោះមុននឹងលេីកនាងកេីយលេីដៃរបស់ខ្លួនផងដែរ
Jaehyi ព្យាយាមទះមុខរបស់សិស្សស្រីម្នាក់នោះតែគ្មានចម្លើយមកវិញនោះឡេីយមានតែការសន្លប់បាត់បង់ស្មារតី។ Jaehyun និង Jungwoo សម្លឹងមុខគ្នាមុននឹងសម្រេចលេីកនាងឡេីងដាក់ចូលឡាន។
« ជាសិស្សសាលាយេីងតេី!! តែដូចមិនដែលឃេីញមុខសោះ »
Jaehyi អង្គុយនៅក្រោយជាមួយនិងជនមិនស្គាល់ឈ្មោះសម្លឹងមុខនាង មុននឹងងាកទៅនិយាយជាមួយនិងពួកគេទាំងពីរនៅខាងមុខ។
« ថ្នាក់ C ឈ្មោះ Kim Anna ឮថាជាសិស្សពូកែតែជីវិតរបស់នាងលំបាកគ្មានម្តាយឪពុកទីពឹងទេ » Jungwoo បេីកឡានចេញទៅ
ជារឿយ គេដឹងរឿងសិស្សសាលាច្រេីនណាស់មូលហេតុដោយសារតែថ្នាក់របស់គេប្រជុំដោយបុគ្គលជោគជ័យរឿងអ្វីចង់ដឹងទៅ
សួរតែអ្នកថ្នាក់នឹងដឹងទាំងអស់តែម្ដង។
« ហេីយអីឡូវយេីងប្រុងធ្វេីយ៉ាងមិចជាមួយនាង? » Jaehyun
សម្លឹងមេីលតាមកញ្ចក់ មេីលសភាពរបស់នាងទៅដូចជាស្លេកស្លាំង
ខ្លាំងណាស់។
« យកទៅជាមួយយេីងតែម្ដងទៅ » Jaehyi ផ្តល់គំនិតដល់ពួកគេ
ព្រោះបន្តិចទៀតនេះនាងអាចនឹងដឹងខ្លួន តែបេីទុកនាងម្នាក់អែងមិនស្រួលទេបានជាជួយទៅហេីយជួយអោយដល់ទីបំផុតតែម្ដងទៅ។
« ក៏ល្អ!! »
SKIP

VOUS LISEZ
Just Because
Fanfiction« ក្តីស្រមៃរបស់អែងជាអ្វីទៅ? Soyoung!! » « ក្លាយជាម្តាយរបស់គេម្នាក់!! វានឹងល្អបេីថ្ងៃអនាគតយេីងមានកូនស្រី ព្រោះយេីងអាចផ្ដល់ក្តីស្រលាញ់ទៅអោយនាងមិនទុកអោយកូនរបស់យេីងក្រៀមក្រំតែម្នាក់អែងដូច យេីងនោះឡេីយអារម្មណ៍...