Episode 4

232 14 0
                                    

#ភាគ​ទី​បួន​

​ វា​លឿន​ណាស់​មួយ​ពព្រិច​ភ្នែក​ជីវិត​ Soyoung និង​កូន​បែរ​ជា​
ផ្លាស់​ប្តូរ​ពី​មនុស្ស​ធម្មតា​មក​រស់​នៅ​វិមាន​ស្កឹមស្កៃ​សម្លឹង​ដាច់​កន្ទុយ​
ភ្នែក​ទាក់​ទាញ​គួរ​អោយ​ចាប់​អារម្មណ៍​តាំង​ពី​ចូល​មក​ដល់​ក្លោង​ទ្វារ​
ដោយ​សួនផ្កា​អម​ផ្លូវ​ចូល​មក​ស្រស់​បំព្រង​រីក​ស្គុះស្គាយ​ Happy និង​ Happin សម្លឹង​មេីល​រហូត​ពួក​គេ​ហាក់​បី​ដូច​ជាចាប់​ចិត្ត​ទី​នេះ​
ខ្លាំង​ណាស់​មិន​ព្រិច​ភ្នែក​បន្តិច​ទេ​។ ឡាន​វង់​រង្វង់​មូល​មុខ​ផ្ទះ​ចត​នៅ​
កណ្ដាល​មុខ​ទ្វារ​អ្នក​បម្រេី​ឈរ​តម្រៀប​ឆ្វេង​ស្តាំ​មក​ទទួល​លោក​
ប្រុស​កណ្តាល​ព្រោះ​បង​ប្អូន​របស់​ Jay មាន​បី​នាក់​គេ​ជា​កូន​ទី​ពីរ​នៃ​
ត្រកូល​និង​មាន​បង​ប្រុស​ម្នាក់​ប្អូន​ស្រី​ពៅ​ម្នាក់​ទៀត​។ មួយ​រំពេច​នោះ​អ្នក​ចំណាស់​និង​ស្រី​ម្នាក់​ទំនង​ជា​ម្តាយ​កូន​គ្នា​ឈរ​នៅ​ចំ​កណ្តាល​ផ្លូវ​ចាំ​ទទួល​ ។
« ជា​ម៉ាក់​របស់​លោក​និង​អ្នក​នាង​ Sulli មែន​ទេ​? » ទោះ​បី​មិន​ចង់​
សួរ​នាំ​ច្រើន​តែ​មក​ដល់​ទី​នេះ​ហេីយ​នាង​ត្រូវ​ដឹង​ត្រូវ​ស្គាល់​ខ្លះ​ទេីប​
បាន​បេី​ពុំ​នោះ​វា​ពិបាក​ហេីយ​។ Soyoung មិន​ស្គាល់​មុខ​របស់​ម៉ាក់​
Jay នោះ​ឡេីយ​កាល​នៅ​រៀន​នាង​ស្គាល់​ត្រឹម​តែ​បង​ប្រុស​របស់​គេ​
ក៏​ដឹង​ថា​គេ​មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ Sulli នោះ​ផង​។
« មិន​មែន​ទេ​!! ប្រពន្ធ​ចុង​របស់​លោក​ប៉ា​និង​ក្មួយ​ស្រី​គាត់​កុំ​ខ្វល់​អី​
យ៉ាង​ណា​ពួក​គេ​គ្មាន​សីលធម៌​តាំង​ពី​ដេីម​បេី​ទាស់​អ្វី​កុំ​ប្រកាន់​អី​ »
Jay ខំ​និយាយ​ទាំង​តឹង​ចិត្ត​ណាស់​គេ​មិន​ដឹង​ថា​គួរ​និយាយ​បែប​ណា​
អោយ​សម​ប៉ា​របស់​គេ​មិន​ដឹង​គិត​បែប​ណា​នាំ​ប្រពន្ធ​ចុង​មក​នៅ​ផ្ទះ​
ឡេីង​ម៉ាក់​របស់​គេ​បក​ទៅ​នៅ​អាមេរិក​វិញ​ ។
« ខ្ញុំ​ដឹង​ថា​នាង​កំពុង​ភ័យ​ហេីយ​តែ​កុំ​ភ័យ​អី​ស្អែក​នេះ​ឈ្មោះ​ពេញ​
សិទ្ធ​ជា​ប្រពន្ធ​របស់​ខ្ញុំ​ហេីយ​ ខ្ញុំ​សន្យា​មិន​អោយ​អ្នក​ណា​មក​ធ្វេី​អ្វី​កូន​
និង​ប្រពន្ធ​ខ្ញុំ​ទេ​ »
« ឆ្កួត​ទេ​អី? ខ្ញុំ​ភ័យ​ស្អី​ប្រពន្ធ​ស្អី​!! សួរ​តែ​បន្តិច​សោះ​បែក​អូរ​ហូរ​ស្ទឹង​
ចូល​តួ​ធ្វេី​ដូច​កំសត់​ព្រាត់ប្រាស​គ្នា​លា​ចាក​លោក​ បាន​ហេីយ​ Happy Happin​ ចាំ​អ្វី​ដែល​ម៉ាក់​ប្រាប់​មែន​ទេ​កូន​? » កូន​ទាំង​ពីរ​
ងក់ក្បាល​ពួក​គេ​ចាំ​បាន​គ្រប់​ម៉ាត់​គ្រប់​ពាក្យ​ដែល​ម្តាយ​តែង​តែ​ទូន្មាន​មក​រហូត​ ។ Jay ចុះ​ពី​លេី​ឡាន​បេីក​ទ្វារ​អោយ​កូន​ប្រពន្ធ​ដឹក​ដៃ​ Happy Happin ចូល​ទៅ​ក្នុង​ផ្ទះ​និង​មាន​ Soyoung ដេីរ​មក​
ស្រប​គ្នា​ផង​ដែរ​ គ្រាន់​តែ​ Jay ផ្តល់​សញ្ញា​បេីក​គូទ​ឡាន​នោះ​អ្នក​
បម្រើ​ក៏​នាំ​គ្នា​ចូល​ទៅ​យក​របស់​របរ​ទាំង​អស់​ចេញ​មក​ ។
« អ្នក​នេះ​ក្មួយ​ Jay មេីល​ចុះ​ក្មេង​ៗ​គួរ​ឲ្យ​ស្រឡាញ់​ណាស់​ » អ្នក​ស្រី​ម្តាយ​ចុង​ គឺ​ ShinAh ចូល​មក​រាក់ទាក់​គ្រាន់​តែ​មេីល​ក៏​ដឹង​ថា​ពូកែ​សម្ដែង​កម្រិត​ណា​ បេី​មិន​ទាស់​ខុស​អី​ទេ​ Soyoung គួរ​តែ​ដាក់​ពីរ​បី​ដៃ​ល្អ​ណាស់​ ។
« ជំរាបសួរ​ » កូន​ភ្លោះ​ទាំង​ពីរ​លេីក​ដៃ​សំពះ​អ្នក​ទាំង​ពីរ​ទាំង​មាន​របៀប​និង​ទន់​ភ្លន់​ល្អ​ណាស់​ ម្តាយ​និង​ឪពុក​ឃេីញ​បែប​នេះ​ក៏​សប្បាយ​ចិត្ត​ណាស់​ដែល​។
« ជា​កូន​និង​ប្រពន្ធ​របស់​ខ្ញុំ​ អ្នក​ទាំង​ពីរ​ជួយ​ជៀស​ផ្លូវ​បន្តិច​កូន​ខ្ញុំ​ត្រូវ​
ការ​គេង​សម្រាក​ខ្លួន​ » Jay ដឹក​ដៃ​កូន​និង​ Soyoung ចូល​ទៅ​ខាង​ក្នុង​ដោយ​មិន​ចាំ​ចម្លើយ​ពី​អ្នក​ខាង​នោះ​ទេ​ រាល់​ថ្ងៃ​នេះ​សូម្បី​មុខ​
ក៏​គេ​មិន​ចង់​មេីល​ផង​នៅ​មក​រួម​ដំបូល​ជាមួយ​គ្នា​ទៀត​ មិន​ដឹង​ថា​
Soyoung អាច​ទប់ទល់​ជាមួយ​នឹង​មនុស្ស​អស់​ទាំង​នេះ​បាន​ឫ​អត់​
ទេ​ ។ ( ចាំ​អត់​ហ៎​ )​
____
« មក​វិញ​ហេីយ​ហេ​អា​ Jay .... Soyoung » បង​ប្រុស​ទី​មួយ​
របស់​ Jay ចុះ​ពី​លេី​មក​ឃេីញ​ប្អូន​ក៏​និយាយ​មក​ តែ​គ្រាន់​តែ​ប្រទះ​
ឃេីញ​ស្រ្តី​ម្នាក់​ក្រោយ​ខ្នង​ Jay គាត់​ឡេីង​ផ្អេីល​ដូច​ឃេីញ​ខ្មោច​
យ៉ាង​អញ្ចឹង​ ។ តាម​ធម្មតា​កាល​នោះ​រឿង​ស្នេហា​របស់​ Jay បង​ប្អូន​
របស់​គេ​ដឹង​ឮ​គ្រប់​គ្នា​ហេីយ​ពេល​ដែលឃេីញ​ដេីរ​ចូល​មក​ជាមួយ​គ្នា
នេះ​អ្នក​ណា​មិន​ភ័យ​លោក​ព្រះ​ និយាយ​លេង​សេីច​អី​ Jay ថ្ងៃ​ដែល​
ព្រាត់ប្រាស​ពី​ Soyoung នោះ​ឡេីង​ដាច់​បាយ​ដាច់​ទឹក​ផឹក​ឡេីង​
ដូច​ងូត​របស់​របរ​ក្នុង​បន្ទប់​គប់​គ្មាន​សល់​អោយ​ទុក​តាំង​ទេ​ ។
« ចុះ​មក​កុំ​ឈរ​ស្កុប​ដូច​ឃេីញ​ខ្មោច​...​នេះ​ប្រពន្ធ​ខ្ញុំ​..​ »
« ឈប់​ប្រាប់​គេ​ថា​ខ្ញុំ​ប្រពន្ធ​លោក​ទៅ​ខ្ញុំ​ល្អេីម​ណាស់​ »
« ok ok Soyoung អីឡូវ​ក្លាយ​ជា​ម្តាយ​កូន​ខ្ញុំ​ឈប់​ព្រាត់ប្រាស​
គ្នា​ទៀត​ហេីយ​ Hyung បែប​នេះ​គឺ​ពួក​យេីង​មក​រស់​នៅ​ជាមួយ​គ្នា​
ជា​គ្រួសារ​នេះ​កូន​ខ្ញុំ​ណា​ Hyung ភ្លោះ​ស្រី​ប្រុស​ Happy Happin ជំរាបសួរ​អ៊ំ​ទៅ​កូន​ »
« ជំរាបសួរ​លោក​អ៊ំ​ »
« បាទ​ក្មួយ​!! » Heesung ចង់​ស្លុត​ចិត្ត​តាំង​ពី​កេីត​ចេញ​ពី​ពោះ​ម៉ែ​
មក​ដល់​ថ្ងៃ​នេះ​ទេ​ដែល​គេ​ស្លុត​ដេីរ​លេង​ចង់​ទៅ​មុខ​ សុខៗ​មក​ឆាក​ធំ​បែប​នេះ​វា​ស្រស់​ពេក​នេះ​រូបភាព​ពួក​គេ​ឈ្លោះ​គ្នា​រក​ប្រកាស​សង្គ្រាម​នៅ​សាលា​មិន​ទាន់​បាត់​ពី​ភ្នែក​គាត់​ផង​។
« អឺ​ហេីយ​នេះ​យ៉ាង​មិច​វិញ​? »
« ចាំ​ខ្ញុំ​និយាយ​អោយ​ស្តាប់​តាម​ក្រោយ​ពេល​នេះ​មនុស្ស​ចង្រៃ​ដូច​
ជា​ Hyung ចេញ​អោយ​ឆ្ងាយ​សិន​ទៅ​ខ្ញុំ​ទៅ​រៀប​បន្ទប់​អោយ​កូន​
ប្រពន្ធ​ខ្ញុំ​សិន​ » មួយ​ម៉ាត់​ៗ​មក​ចង់​ក្អួត​ឈាម​សុទ្ធតែ​មនុស្ស​ចង្រៃ​
Heesung និយាយ​លេង​ចេញ​ដល់​តែ​បាន​កូន​ប្រពន្ធ​លេង​ឃេីញ​
ក្បាល​អា​ណា​តែ​ម្ដង​ហេីយ​ណ៎​។

​ Jay មក​រៀប​ចំ​បន្ទប់​អោយ​កូននៅ​ជាប់​បន្ទប់​របស់​គេ​តែ​ម្ដង​មិន​
ដាក់​ទៅ​ណា​ឆ្ងាយ​ទេ​អាយុ​ជីវិត​គេ​ឋិត​នៅ​លេី​ពីរ​នាក់​នេះ​នឹង​ហេីយ​
ពេល​នេះ​។ គ្រាន់​តែ​ថា​ក្រឡា​ខូច​វា​នៅ​តែ​ខូច​នឹង​ គេ​ចេះ​ណាស់​អោយ​អ្នក​បម្រើ​យក​អីវ៉ាន់​របស់​ Soyoung បន្តិច​បន្តួច​នោះ​ទៅ​ដាក់​ក្នុង​បន្ទប់​គេ​ទាំង​អស់​យ៉ាង​ណា​ក៏​នឹង​ក្លាយ​ជា​ប្តី​ប្រពន្ធ​គ្នា​ស្រាប់​
ទៅ​ហេីយ​។
« យ៉ាង​មិច​ដែល​ស្រឡាញ់​ទេ​កូន​? » បន្ទាប់​ពី​រៀប​ចំ​គ្រែ​ចែក​ជា​ពីរ​
ហេីយ​គេ​ក៏​នាំ​កូន​ចូល​មក​មេីល​សភាព​បន្ទប់​ លឿន​ខ្លាំង​ណាស់​មួយភ្លែត​បន្ទប់​ក៏​ក្លាយ​ជា​ស្រស់​បំព្រង​សម្រាប់​កូន​ក្មេង​ មាន​ទាំង​គ្រែ​ពីរ​
ដាច់​គ្នា​តុ​រៀន​មួយ​ឡែក​ពី​គ្នា​បូក​រួម​ទាំង​របស់​របរ​ជា​ច្រើន​ទៀត​ដែល​គេ​អោយ​គេ​យក​មក​អោយ​។
« បាទ​/​ចា៎​ »
« ចុះ​ឯ​ណា​គ្រែ​របស់​ម៉ាក់​នោះ​? Happin មិន​ឃេីញ​ទេ​ » ក៏​ពិត​
ពួក​គេ​ធ្លាប់​តែ​គេង​ជាមួយ​ម៉ាក់​ពេល​នេះមិន​ឃេីញ​គ្រែ​របស់​ម៉ាក់​ទេីប​មិន​សួរ​មិន​បាន​។
« ម៉ាក់​គេងជាមួយ​កូន​...​ »
« មិន​មែន​ចឹង​ទេ​កូន​ទាំង​ពីរ​ធំ​ទៅ​ហេីយ​ត្រូវ​ចេះ​គេង​ដោយ​ខ្លួនឯង​
ម៉ាក់​ម៉ាក់​នឹង​គេង​ជាប់​នេះ​កុំ​ភ័យ​អី​ណា​ » ពូកែ​ណាស់​អា​ខាង​កាត់​គេ​ រក​ Soyoung និយាយ​មិន​ទាន់​ហេីយ​។ គេ​មិន​បាន​សួរ​ទ​ថា​
សមីខ្លួន​គេ​ព្រម​ឫនៅ​នោះ​ តែ​ចម្លើយ​ NO វា​ភាគរយ​ច្រើន​លេីស​
អ្វី​ទាំង​អស់​ Soyoung ស្អប់​គឺ​ស្អប់​ហេីយ​កុំ​តែ​ដោយសារ​កូន​ទេ​
បាន​មក​ដល់​ទី​នេះ​នោះ​។

ស្អប់​អោយ​ដឹង​ស្អប់​ប្រយ័ត្ន​បាន​កូន​ទៀត​ Admin គ្រាន់​ផ្តាំ​ទុក​ទេ​😔 goodnight 💗
To be Continue

Just Because Where stories live. Discover now