#ភាគទីដប់ប្រាំពីរ
យប់អាទ្រាធកណ្តាលយប់មេឃស្រាប់តែបង្អុរខឹងស្របាលយ៉ាងខ្លាំង មានទាំងផ្គរលាន់រន្ទះផុងផាំងលាន់ឮពេញទីលាន។ ងាក
មកមេីលក្មេងស្រីដែលកំពុងគេងនៅក្នុងបន្ទប់មួយបិទជិតនេះវិញ
ម្ដង គេងទាំងមិនសុខក្នុងខ្លួនរសាប់រសល់បែកញើសជោកថ្ងាស
រំពេចនោះផ្គរលាន់ផាំង Jaehyi ស្រែកវាសផ្អាល់អស់មួយផ្ទះ។
Jay និង Soyoung ប្រញាប់ងេីបឡេីងស្រុះគ្នាក្នុងពេលដែលកូន
ប្រុសរបស់គេក៏ដឹងខ្លួនឡេីងដែលនៅគេងមិនឆ្ងាយពី Jaehyi ។
« Jaehyi កូន...hyi » បីនាក់ទាំងប៉ាទាំងម៉ាក់និងបងប្រុសចូលមក
បន្ទប់របស់កូនស្រី ចាប់ទះមុខរបស់នាងតិចៗដេីម្បីអោយដឹងខ្លួន
មេីលទៅនាងយល់សប្តិអាក្រក់ជាមិនខានទេ។ Jaehyi បេីកភ្នែក
ឡេីងសម្លឹងមេីលអ្នកគ្រប់គ្នា នាងស្រាប់តែយំ យំទាំងគ្មានហេតុផល Jay ភ័យស្លន់ស្លោមិនដឹងគួរធ្វេីបែបណាក៏បានតែអោប
កូនជាប់អង្អែលខ្នងលួចលោមកុំអោយនាងភ័យ។
« ប៉ា...ប៉ា...កុំទៅចោលកូនអី..ហឹក..ហឹក...ប៉ាខ្ញុំស្រឡាញ់ប៉ាណាស់ណាប៉ាណា » Jaehyi មិនដឹងថាយល់សុបិនឃេីញអ្វីនោះ
ឡេីយ ទេីបនាងយំខ្លាំងយ៉ាងនេះឡេីងញ័រខ្លួនទទ្រើតទៅហេីយ។
« អឹមប៉ានៅទីនេះប៉ានៅទីនេះណាកូនណាកុំយំកូនសម្លាញ់របស់ប៉ា...កុំភ័យ...កុំភ័យកូន...ប៉ានៅក្បែរកូន » Jay លួងលោមកូនរហូតទាល់តែគេងលក់វិញភ្នែកនាងឡេីងហេីមទៅហេីយ ។
« Jaehyun នៅគេងជាមួយប្អូនមួយយប់ទៅកូន »
« មិនអីទេទៅគេងវិញចុះកូនទុកអោយម៉ាក់ជាអ្នកមេីលថែរប្អូន »
Jaehyun និង Jay យល់ស្របនឹងម្តាយនិងប្រពន្ធក៏នាំគ្នាទៅគេង
តវិញទៅ។ Soyoung ឡេីងអង្គុយលេីគ្រែក្បែរកូនអង្អែលសក់
រលេីបរលោងរបស់កូនញញឹមស្ងួតនិយាយអ្វីមិនចេញនោះឡេីយ។
SKIP
CZYTASZ
Just Because
Fanfiction« ក្តីស្រមៃរបស់អែងជាអ្វីទៅ? Soyoung!! » « ក្លាយជាម្តាយរបស់គេម្នាក់!! វានឹងល្អបេីថ្ងៃអនាគតយេីងមានកូនស្រី ព្រោះយេីងអាចផ្ដល់ក្តីស្រលាញ់ទៅអោយនាងមិនទុកអោយកូនរបស់យេីងក្រៀមក្រំតែម្នាក់អែងដូច យេីងនោះឡេីយអារម្មណ៍...