Episode 18

534 38 10
                                        

#ភាគ​ទី​ដប់​ប្រាំ​បី​

​ ថ្ងៃ​ថ្មី​តែ​អ្វីៗ​នៅ​មិន​ទាន់​ប្រសេីរ​ឡេីង​នោះ​ឡេីយ​គ្រួសារ​របស់​
Jay ពេល​នេះ​មាន​តែ​ទុក្ខ​ជាន់​ទុក្ខ​ Soyoung នៅ​មិន​ទាន់​ដឹង​ខ្លួន​
នៅ​ឡេីយ​អាការៈ​របស់​គាត់​ខ្សោយ​ខ្លាំង​ខ្វះ​សារជាតិ​ក្នុង​ខ្លួន​ត្រូវ​ការ​
ពេល​វេលា​បន្តិច​ទៀត​ ចំណែក​ឯ​ Jaehyun នៅ​ក្នុង​បន្ទប់​ ICU រស់​នៅ​ដក​ដង្ហើម​ចេញ​ចូល​ដោយ​សារ​តែ​អុកស៊ីហ្សែន​ទោះ​គេ​របួស​កន្លែង​ផ្សេង​ក៏​ពិត​មែន​តែ​ផ្លូវ​ដង្ហើម​របស់​គេ​នៅ​មិន​ទាន់​ស្រួល​
វិញ​នោះ​ទេ​។ Jaehyi មិន​បាន​ទៅ​រៀន​នោះ​ទេ​ព្រោះ​គ្មាន​អ្នក​ណា​
មេីល​ថែរ​បង​ប្រុស​និង​ម៉ាក់​របស់​នាង​ Jay ត្រូវ​មាន​ការ​បន្ទាន់​ទៅ​
ក្រុមហ៊ុន​ទេីប​ពេល​នេះ​សល់​តែ​កូន​ស្រី​ពៅ​ម្នាក់​តែ​ប៉ុណ្ណោះ​។
​ តុក​ តុក​

​ កំពុង​តែ​ជូត​ខ្លួន​អោយ​បង​ប្រុស​សុខៗ​ក៏​មាន​សម្លេង​គោះ​ទ្វារ​បន្ទប់​អ្នក​ជំងឺ​ឡេីង​មក​។ នាង​មិន​បាន​ឆ្លេីយ​តប​នោះ​ឡេីយ​ព្រោះ​គិត​
ថា​ជា​អ្នក​គ្រូ​ពេទ្យ​ចូល​មក​ពិនិត្យ​បង​ប្រុស​របស់​នាង​ឫ​ម៉ាក់​របស់​នាង​
ផ្ទាល់​ព្រោះ​នៅ​បន្ទប់​តែ​មួយ​ ណា​មួយ​បន្ទប់​នេះ​ធំទូលាយ​ខ្លាំង​ណាស់​។ តែ​អ្នក​ខាង​ក្រៅ​នៅ​តែ​បន្ត​គោះ​ម្ដង​ទៀត​ទេីប​ Jaehyi
ទម្លាក់​កន្សែង​តូច​សិន​ដេីរ​ទៅ​បេីក​ទ្វារ​ដោយ​ខ្លួនឯង​ផ្ទាល់​។
« អ្នក​មីង​..គឺ​?? » Jaehyi រាង​ស្រដៀង​ៗ​មុខ​ដែល​តែ​ដូច​មិន​ចាំ​
ថា​ជា​អ្នក​ណា​ព្រោះ​ម្សិល​មិញ​រឿង​វា​វឹកវរ​ខ្លាំង​ពេក​។
« មីង​គឺ​ Eunhye មិត្តភ័ក្ដិ​របស់​ម៉ាក់​របស់​ក្មួយ​ » Eunhye បាន​ត្រឡប់​មក​ Seoul វិញ​ក្រោយ​ពេល​ដែល​យក​ម្តាយ​របស់​គាត់​ទៅ​
សម្រាក​នៅ​ផ្ទះ​វិញ​អាង​នឹង​មក​ទី​នេះ​មេីល​ថែរ​ជួយ​គ្រួសារ​របស់​
Soyoung ។ Jaehyi អោន​គោរព​គាត់​ហេីយ​បេីក​ទ្វារ​អោយ​ផ្លូវ​
គាត់​ចូល​ទៅ​ខាង​ក្នុង​ជាមុន​។
«​ អ្នក​មីង​កាន់​ប្រហែល​ជា​ធ្ងន់​ហេីយ​ចាំ​ខ្ញុំ​ជួយ​កាន់​ » របស់​របរ​ដែល​
នៅ​ក្នុង​ដៃ​របស់​ Eunhye ច្រេីន​ណាស់​ភាគ​ច្រើន​ជា​គ្រឿង​ញាំ​
គាត់​ត្រៀម​យក​មក​ Soyoung និង​កូន​ប្រុស​របស់​នាង​ជា​ពិសេស។
« ដាក់​លេី​តុ​ចុះ​ក្មួយ​មីង​យក​មក​អោយ​ស្រាប់​ទៅ​ហេីយ​ណា​ »
« ដូច​ជា​មិន​សម​ទេ​អ្នកមីង​.. »
« ទទួល​យក​ទៅ​ក្មួយ​របស់​នេះ​សុទ្ធតែ​ម៉ាក់​របស់​ក្មួយ​ចូល​ចិត្ត​ទាំង​
អស់​ហេីយ​ណា​ »
« ចា៎​អរគុណ​ច្រេីន​ណាស់​អ្នក​មីង​....​អ្នក​មីង​អង្គុយ​នៅ​សាឡុង​សិន​
ចុះ​ខ្ញុំ​សុំ​ទៅ​ជូត​ខ្លួន​អោយ​បង​ប្រុស​មួយ​ភ្លេត​ » Eunhye ងក់ក្បាល​
ញញឹម​តិចៗ​សម្លឹង​មេីល​កាយវិការ​របស់​កូន​ សឹង​តែ​ស្រក់​ទឹក​ភ្នែក​
មួយ​ដងៗ​ទៅ​ហេីយ​ កូន​អែង​ឈាម​អែង​តែ​បែរ​ជា​ហៅ​ថា​កូន​មិន​បាន​រឿង​នេះ​ធ្វេី​អោយ​នាង​មាន​វិបត្តិសេរី​ខ្លាំង​ណាស់​។ Jaehyi
ប្រញាប់​សម្អាត​ខ្លួន​អោយ​ Jaehyun ហេីយ​ក៏​លេីក​ថាំង​ទឹក​ចាក​
ចោល​នឹង​អាង​មក​រាក់ទាក់​ជាមួយ​នឹង​ភ្ញៀវ​របស់​ម៉ាក់​។ គាប់ជួន​
Soyoung ក៏​ដឹង​ខ្លួន​ឡេីង​ងាក​មេីល​ឆ្វេង​ស្ដាំ​ក៏​ឃេីញ​ Eunhye
អង្គុយ​នៅ​ក្បែរ​នោះ​ផង​ដែរ​ ក្បាល​របស់​គាត់​នៅ​ឈឺ​នៅ​ឡេីយ​ព្រោះ​សុខភាព​ចុះ​ខ្សោយ​ជាតិ​ស្ករ​ក៏​ទាប​ទៀត​។
« Eunhye...? »
« អៅអែង​ដឹង​ខ្លួន​ហេីយ​មែន​ទេ​? មោះ​ខ្ញុំ​ជួយមួយៗ​...​យ៉ាង​មិច​ហេីយ​? ត្រូវការ​អ្វី​ទេ​? »
« អត់​ទេ​....​ Jaehyun កូន​ខ្ញុំ​កូន​ខ្ញុំ​យ៉ាង​មិច​ហេីយ​? Jaehyi-ah
Eunhye កូន​ប្រុស​ខ្ញុំ​នៅ​ឯ​ណា​នាំ​ខ្ញុំ​ទៅ​មេីល​គេ​អោយ​លឿន​ណា
កូន​ខ្ញុំ​....​ » Soyoung កញ្រ្ជោល​ឡេីង​មក​រក​ទ្រហោ​រក​កូន​ប្រុស​
អារម្មណ៍​របស់​គាត់​នៅ​មិន​ស្រួល​នៅ​ឡេីយ​ បែប​នេះ​ទេីប​ឃាត់​ខ្លួន​អែង​មិន​បាន​។ Eunhye ប្រញាប់​អោប​ Soyoung នឹង​ទ្រូង​របស់​
ខ្លួន​អង្អែល​ក្បាល​គាត់​រំងាប់​អារម្មណ៍​កុំ​អោយ​ញាប់​ជាង​នេះ​ យ៉ាង​ណា​មិញ​ Jaehyun ក៏​រួច​គ្រោះថ្នាក់​ទៅ​ហេីយ​ដែល​។ Jaehyi
ប្រញាប់​ចេញ​មក​មេីល​ម៉ាក់​របស់​នាង​នៅ​មិន​ឆ្ងាយ​គ្នា​ដេីរ​ប៉ុន្មាន​
ជំហាន​នោះ​ឡេីយ​ព្រោះ​នៅ​កន្លែង​តែ​មួយ​។
« ម៉ាក់​..​ម៉ាក់​...​ »
« Jaehyi-ah ម៉ាក់​ខុស​ហេីយ​...​ហឹក..​ហឹក​..​ពួក​អែង​ត្រូវ​រង​ទុក្ខ​ដោយសារ​ម៉ាក់​...​បេី​ម៉ាក់​មិន​បិទ​បាំង​ក្មេង​ទាំង​នោះ​..ហឹក​..តាំង​ពី​
ដំបូង​...​ពួក​អែង​ក៏​មិន​ទៅ​ជា​បែប​នេះ​...​ ម៉ាក់​សុំទោស​...​ JaeJae
កូន​ម៉ាក់​ » Soyoung ស្រែក​យំ​យ៉ាង​ខ្លាំង​រឿង​រ៉ាវ​ដែល​ធ្លាប់​កេីត​
ឡេីង​នៅ​សាលា​របស់​កូន​ទាំង​ពីរ​បេី​តាំង​ពី​ដំបូង​នាង​ព្រម​ទទួល​ស្គាល់​ការ​ពិត​ព្រម​ប្រាប់​គេ​អែង​ថា​Jay​ជា​ឪពុក​របស់​ក្មេង​ពេល​នេះ​កូន​
របស់​នាង​នឹង​មាន​តែ​គេ​ស្រឡាញ់​រាប់​អាន​ ទោះ​បី​វា​ជា​សម្តែង​របស់​
មនុស្ស​ជា​អ្វី​ដែល​បាន​មក​ពី​អំណាច​តែ​វា​ធ្វេី​អោយ​កូន​របស់​នាង​រស់​
ដោយ​មិន​បាច់​ទទួល​ពាក្យ​សម្តី​របស់​គេ​។
« អត់​ទេ​ម៉ាក់​..​ម៉ាក់​គឺ​ជា​ម៉ាក់​ល្អ​បំផុត​សម្រាប់​កូន​និង​បង​ប្រុស​..​ម៉ាក់​
មេីល​ភ្នែក​របស់​កូន​!! កូន​មិន​ដែល​មាន​អារម្មណ៍​ថា​សោកសៅ​ទោះ​
មាន​ប៉ា​ឫ​គ្មាន​ប៉ា​ដូច​ដែល​គេ​ដឹង​...​ម៉ាក់​!! តែ​ម្នាក់​គ្រប់​គ្រាន់​សម្រាប់​
ពួក​យេីង​ទាំង​ពីរ​ហេីយ​...​តាំង​ពី​តូច​ដល់​ធំ​ម៉ាក់​គឺ​ល្អ​បំផុត​ » Jaehyi
អាណិត​ម៉ាក់​របស់​នាង​ណាស់​ពេល​ដែល​ឃេីញ​គាត់​ស្តី​បន្ទោស​ខ្លួន​
អែង​បែប​នេះ​ គាត់​មេីល​ថែរ​ពួក​គេ​បាន​ល្អ​ណាស់​គ្មាន​អ្វី​ប្រៀប​បាន​
នោះ​ឡេីយ​ ដូច្នេះ​ហេីយ​គាត់​មិន​ខុស​នោះ​ឡេីយ​។
« អរគុណ​គ្រប់យ៉ាង​ណា​ម៉ាក់​ » Jaehyi អោប​ម្តាយ​និយាយ​ហេីយ​ក៏​បិទ​ភ្នែក​ទឹក​ភ្នែក​ក៏​ស្រក់​ចុះ​មក​ វា​ដូច​ជា​អ្វី​ដែល​និយាយ​មិន​
ត្រូវ​ប្រាប់​មិន​ចេញ​ បាន​តែ​ហូរ​ទឹក​ភ្នែក​ចេញ​មក​។​

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Dec 26, 2021 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

Just Because Tahanan ng mga kuwento. Tumuklas ngayon