#ភាគទីប្រាំមួយ
9ឆ្នាំកន្លងផុតទៅ
រយៈពេលច្រើនឆ្នាំមកនេះ Soyoung មិនដែលរស់នៅស្រួលមួយថ្ងៃនោះឡេីយមីងក្មួយពីរនាក់នោះ រករឿងនាំអោយខួរ
ក្បាលរបស់នាងស្មុគមានរឿងឈឺក្បាលរាល់ថ្ងៃ ជួនជា Jay អោយនាងរ៉ាប់រងបន្ទុកក្នុងផ្ទះរឿងផ្ទះបាយរឿងលុយកាក់ចាយវាយ
គឺត្រូវឆ្លងកាត់ Soyoung សិនទេីបមីងក្មួយមិនពេញចិត្តមកជាងដប់ឆ្នាំហេីយរករឿងមិនចេះហត់មិនចេះចប់ រំអុកទៀរកតែលុយមិន
គិតទេថាអាអ្នកមេីលថែរទុកដាក់នេះវាហត់កម្រិតណា ណាត្រូវ
មេីលថែរកូនទៀត Soyoung សឹងតែឆ្កួតម្ដងៗហេីយ។ ព្រឹកព្រលឹមថ្ងៃថ្មី ថ្ងៃនេះយេីងនៅមានដង្ហើមយ៉ាងហោចណាស់ក៏មាន
កម្លាំងងេីបពីដំណេកដែល។ តាំងពីនៅជាមួយគ្នា Jay និង Soyoung មិនដែលប៉ះពាល់ឈ្លានពានអ្វីទាំងអស់ ពួកគេដូចជា
រស់នៅដោយលែកពីគ្នាត្រឹមតែបំពេញតួនាទីជាម្តាយឪពុករបស់កូនតែប៉ុណ្ណោះ។
« មិនទាន់ងេីបទៀតហេ៎? » ដោយសារតែ Soyoung ងូតទឹករៀបចំខ្លួនរួចទៅហេីយ តែមិនឃេីញ Jay ងេីបទៀតទាំងដែលថ្ងៃ
ចាំងមុខបុិននឹងទៅហេីយ ទេីបនាងចូលទៅដាស់បន្តិចអង្រួនដៃគេ
ហេីយនៅមិនងេីបទៀត ចូលទៅកាន់តែជិតកាន់តែធំក្លិនស្រាហួង
តែម្ដងមិនដឹងងូតឫក៏ផឹកទេបានធំក្លិនដល់ព្រឹកបែបនេះ។ នាងចាំថា
ម្សិលមិញនេះគេមកផ្ទះយប់ជ្រៅតែងងុយហេីយក៏លង់លក់ទៅ។
« ណែ!! ទៅផឹកងាប់រស់យ៉ាងមិចនឹង? ក្តៅខ្លួនទៀតផងនេះ.. Jay
បែរខ្លួនឡេីងខ្ញុំជូតខ្លួនអោយមោះ » Soyoung ប្រញាប់ទៅយក
កន្សែងជូតខ្លួនយកមកជូតខ្លួនអោយគេ ។ Jay ស្រាប់តែដឹងខ្លួនឡេីងបេីកភ្នែកសម្លឹងឃេីញ Soyoung កំពុងតែមមាញឹកមេីលទៅនាងដូចជាបារម្ភពីគេខ្លាំងណាស់។
« បារម្ភ? » កំពុងតែជូតខ្លួនដាក់កន្សែងពូតទឹកចេញម្ដងទៀត ងាកមកឃេីញថាគេងេីបហេីយនាងក៏ទម្លាក់កន្សែងចុះដាក់ត្រាំក្នុងទឹក
ងេីបចេញពីគ្រែ។
« Soyoung !! ខ្ញុំហត់នឹងរស់នៅបែបនេះខ្លាំងណាស់ជិតដប់ឆ្នាំមកនេះនាងនៅបន្តព្រងើយកន្តើយបែបនេះដល់ណាទៀត? »
រាល់ពេលដែលមានការនាងគឺតែងតែបែបនេះ គេជាប្តីត្រូវមេីលខុសត្រូវផ្គត់ផ្គង់គ្រួសារទាំងមូលអ្វីដែលគេរកបានគឺយកមកអោយ
គ្រួសារទាំងអស់ តែអ្វីដែលគេទទួលបានគឺការព្រងើយកន្តើយពី
ប្រពន្ធគេដឹងច្បាស់ថាគេខុសតែនេះនាងគុំអ្វីខ្លាំងយ៉ាងនេះ។
« ដល់ម៉ោងកូនទៅរៀនហេីយខ្ញុំគ្មានពេលនិយាយទេ » រាងស្តេីងព្រលែងដៃរបស់នាយចេញ ប្រុងនឹងដេីរចេញអោយផុតនាងចៀសណាស់ជីវិតគូនេះនាងទ្រាំអស់ពីទ្រាំហេីយដេីម្បីកុំអោយមានរឿងមានជម្លោះជាមួយគ្នា តែដឹងស្រាប់មនុស្សដូច Jay រឹង
ជជេះចិត្តដែលចង់ឈ្នះមិនដែលសាបបាត់ទេវានៅតែរហូតនឹង។
« គ្មានពេលឫមិនចង់និយាយអោយប្រាកដ? » Jay ទាញដៃតូច
បោកប៉ះនឹងពូកជាមួយនឹងខ្លួនទាំងមូល នាយសង្រ្គប់ពីលេីរាងតូច
មិនអោយនាងរេីទៅណា យ៉ាងណាគេចង់សួរមកជិតដប់ឆ្នាំហេីយ
ស្លាប់រស់យ៉ាងណាក៏ត្រូវតែដឹងគ្នាដែលថ្ងៃនឹង។
« ចង់បានស្អីទៀត? ខ្ញុំធ្វេីអោយអស់ហេីយអស់គ្មានសល់មួយថ្ងៃ
ខ្ញុំហត់កម្រិតនេះហេីយលោកចង់អោយខ្ញុំវាអង្គុយជូតបាតជេីងអោតប្តីទៀតមែនទេ? ឫមួយលុយដែលលោកអោយចាយរាល់ថ្ងៃ
វាមិនសមនឹងការងារដែលខ្ញុំធ្វេីរាល់ថ្ងៃ? មិនអីទេមោះដាក់មកចង់
អោយខ្ញុំទៅស្រោចផ្កាអីទៀតខ្ញុំធ្វេីបាន » ចិត្តវាខឹងមិនបានសមស្របជាមួយនឹងការគិត ចង់និយាយអ្វីគឺចេញមកទាំងអស់ខឹងគឺចង់
ឈ្នះ ឈ្នះគឺបានតែទុក្ខ។
« ចាក!! ចាកប្រធានដល់កោះពេជ្រហេីយខ្ញុំគ្រាន់តែសួរមិនបានទាន់ថាអ្វីមួយឯណាតែយ៉ាងហោចណាស់ក៏នៅដឹងថាខ្ញុំជាប្តីដែល
ណ៎ » Jay ចាប់ផ្ដើមនិយាយលេងសេីចជាមួយនាងវិញមេីលទៅ
ដូចជាខឹងខ្លាំងណាស់ ណាមួយគេមិនចង់អោយពេលព្រឹករបស់នាងអាក្រក់ទេ។ (ចុងក្រោយតាមគេអាដែលអានេះ)
« ខ្ញុំចាកក៏ចាកទៅ តែខ្ញុំទ្រាំមកយូរហេីយបានជាស្រែកញែតៗកណ្តាលមុខរបស់លោកនេះខ្ញុំនឹងប្រាប់អោយដឹងថាខ្ញុំក៏ចេះហត់ដែលខ្ញុំការងារគ្រប់ទិសទីមីងក្មួយម្តាយចុងរបស់លោករករឿងខ្ញុំ
មិនចេះចប់មិនចេះអស់រឿង អស់ស្ករអស់អំបិលមិនប្រកាច់ដេីរទៅ
សួរទេស្រែកចង់រហែកមាត់ទៅហេីយ ខ្ញុំនេះខំតាំងចិត្តធ្វេីជាព្រះម៉ែអស់កម្រិតហេីយ »
« ចប់ហេីយ? ចប់ហេីយក៏ប្រាប់មកនៅគុំគួនគ្នាជាមួយនឹងគ្នានោះដល់ណាទៀតដែលឃេីញកូនៗសេីចសប្បាយជុំគ្រួសារម្ដងហេីយ
ឫនៅ? »
« គុំ? ខ្ញុំគុំលោកនឹង? មនុស្សយល់តែខ្លួនអែងដូចជាលោកមិនដែលយល់អារម្មណ៍គេតាំងពីដេីមខ្ញុំមិនភ្ញាក់ផ្អើលស្រាប់ហេីយមុន
ពេលដែលលោកចង់អោយគ្រួសារទាំងមូល ចង់អោយកូនៗសេីច
សប្បាយស្រឡះចិត្តលោកគួរតែចេះនៅជិតកូនមេីលថែរកូនបេី
អាឪឆ្កួតមួយថ្ងៃៗមិនដែលនៅផ្ទះចេញព្រឹកចូលកណ្តាលអាធ្រាត្រ
ព្រលឹមឡេីងមកដេកបែបនឹង អោយកូនសេីចតាមប្រឡោះប្រហោងណាចេញ? ខ្ញុំសួរ!! ដែលឃេីញក្បាលរបស់លោកអែង
នេះជូនកូនទៅរៀនមួយថ្ងៃទេ? ចម្លើយគឺគ្មាន ដែលឃេីញឪចង្រៃ
ងាប់នឹងការងារទៅកម្មវិធីសាលាជាមួយកូនម្ដងហេីយឫនៅ? បេីមិនប៉ះជាមួយរឿងបែបនឹងទេលោកក៏មិនបាច់ចង់បានសេចក្ដីសុខ
ឆ្កួតឡប់ស្អីដែល រស់ចឹងទៅអត់សេចក្តីសុខលោកអែងស្រែកឡូងៗអម្បាញ់មិញនឹងក៏វាមិនដាច់ខ្យល់ស្លាប់ដែល!! ចេញ » Jay ដូចជាភ្លឺស្វាងដូចព្រះអាទិត្យរះម្ដងទៀតក្នុងជីវិតរបស់គេ កន្លងមកនេះ
នាយមិនដែលមេីលឃេីញក្តីសុខជុំវិញខ្លួននោះឡេីយ ខួរក្បាលដែលគិតតែរឿងការងារស្មុគស្មាញចង់តែមានសេចក្តីផ្ទាល់ៗមិនបាច់បង្កើតឡេីងដោយខ្លួនឯង។ ជាងដប់ឆ្នាំមកនេះ Soyoung ហត់ណាស់គេមិនដែលមេីលឃេីញម្ដងណាទេគិតថារឿងការងារ
ផ្ទះការងារស្រ្តីវាមិនស្រ្តេសដូចការងាររបស់គេទេ។
![](https://img.wattpad.com/cover/277151235-288-k78503.jpg)
YOU ARE READING
Just Because
Fanfiction« ក្តីស្រមៃរបស់អែងជាអ្វីទៅ? Soyoung!! » « ក្លាយជាម្តាយរបស់គេម្នាក់!! វានឹងល្អបេីថ្ងៃអនាគតយេីងមានកូនស្រី ព្រោះយេីងអាចផ្ដល់ក្តីស្រលាញ់ទៅអោយនាងមិនទុកអោយកូនរបស់យេីងក្រៀមក្រំតែម្នាក់អែងដូច យេីងនោះឡេីយអារម្មណ៍...