Episode 7

203 17 0
                                    

#ភាគ​ទី​ប្រាំ​ពីរ​

​    Jay ចូល​មក​ដល់​ខាង​ក្នុង​ឡាន​ឃេីញ​ថា​កូន​ទាំង​ពីរ​អង្គុយ​នៅ​ខាង​ក្រោយ​ជា​ស្រេច​ទៅ​ហេីយ​។ លេីក​ទី​មួយ​មក​សាលា​របស់​កូន​
ក៏​ជា​លេីក​ទី​មួយ​នាំ​កូន​ទៅ​ពេទ្យ​ផង​ដែល​។ ឡាន​បេីក​ចេញ​ពី​សាលា​នោះ​ផុត​ស្រមោល​ ព្រោះ​ Jay ត្រូវ​នាំ​ Jaehyun ទៅ​ពេទ្យ​លាង​របួស​ក្បាល​ចេញ​មេីល​ទៅ​មិន​មែន​ត្រឹម​តែ​ក្រលិត​តិច​តួច​ទេ​ មិន​ដឹង​ថា​ក្បាល​នឹង​ត្រូវ​នឹង​ដែក​ឫ​អ្វី​បាន​ខ្លាំង​យ៉ាង​នឹង​។ គិត​
ថា​មិន​ចង់​សួរ​នាំ​កូន​ច្រើន​ទេ​កុំ​អោយ​គេ​សម្ពាធ​ខ្លាំង​តែ​នាយ​ទ្រាំ​អត់​នឹង​មិន​និយាយ​មិន​បាន​។

« សរុប​មក​ក្បាល​នឹង​ត្រូវ​នឹង​អ្វី​បាន​ខ្លាំង​យ៉ាង​នឹង​? » Jay ដឹង​ថា​វៃ​
គ្នា​ហេីយ​ក៏​មិន​ស្តី​អោយ​កូន​ គេ​ក៏​ធ្លាប់​វៃ​គ្នា​កាល​នៅ​វិទ្យាល័យ​ដែរ​
ទេីប​យល់​អារម្មណ៍​នេះ​។
« កៅអី​ » Jaehyun មិន​និយាយ​ច្រេីន​ទេ​ឆ្លើយ​តែ​ចម្លើយ​ពិត​គឺ​ចប់​
Jaehyi ចង់​និយាយ​បន្ថែម​តែ​ត្រូវ​បង​ប្រុស​ចាប់​ដៃ​ជាប់​មិន​ចង់​អោយ​នាង​និយាយ​រឿង​ដែល​កេីត​ឡេីង​ច្រេីន​ជាង​នឹង​ទេ​ប្រាប់​ប៉ា​
តែ​បុិន​នឹង​គឺ​គ្រប់​គ្រាន់​ហេីយ​គេ​មិន​ចង់​នាំ​ភ្លេីង។
« មាន​រឿង​បែប​នេះ​ប៉ុន្មាន​ដង​ហេីយ​? » ដោយ​បេីក​ឡាន​បណ្តេីរ​
ងាកមក​សួរ​កូន​បណ្តេីរ​បេី​គេ​មិន​សួរ​ខ្លាំង​ក៏​នៅ​តែ​មិន​ដឹង​បេី​ប្រពន្ធ​
មិន​វាចា​ប្រាប់​មួយ​ម៉ាត់​ផង​នោះ​។ (​មនុស្ស​អរូប​)
« រាប់​មិន​អស់​ទេ​ប៉ា​!! »​ Jaehyi មិន​ភ័យ​ខ្លាច​ទេ​ដែល​និយាយ​ប្រាប់​ប៉ា​របស់​នាង​បែប​នេះ​ រឹតតែ​មិន​ខ្លាច​បេីបង​ប្រុស​អោយ​និយាយ​ច្រើន​ជាង​នេះ​ តែ​លេីក​នេះ​ទោះ​បី​ជា​ឃាត់​នាង​ក៏​នាង​មិន​ទប់​ទៀត​ដែល​។
« គ្រាន់​តែ​លេីក​នេះ​បែក​ឈាម​ បេី​និយាយ​ទៅ​គឺ​លេីកទី​មួយ​ហេីយ​ព្រោះ​កូន​នាយក​សាលា​គ្មាន​អ្នក​ណា​បន្ធូរ​បន្ថយ​អោយ​នោះ​ទេ​!! ប៉ា​ជួយ​និយាយ​ជាមួយ​អ្នក​ម៉ាក់​ផង​ទៅ​ថា​អោយ​ដាក់​ឈ្មោះ​ប៉ា​
ជា​អាណាព្យាបាល​ម្នាក់​ទៀត​ ខ្ញុំ​ទ្រាំ​មេីល​គេ​ដៀល​ខ្លួនឯង​លែង​
បាន​ហេីយ​បេី​ដៀល​តែ​បង​ប្រុស​ម្នាក់​ដូច​គ្រាន់​ » Jaehyi ខំ​និយាយ​រ៉ាយ​រ៉ាប់​គ្រប់​រឿង​គ្រប់​ជ្រុងជ្រោយ​មិន​អោយ​បាត់​មួយ​ម៉ាត់​ទេ​មាន​ទាំង​ទឹក​មុខ​សម្តែង​ទៀត​ផង​ ហេីយ​រឿង​ដែល​នាង​និយាយ​
នេះ​មិន​មែន​កុហក​ទេ​គឺ​មែន​ Soyoung មិន​បាន​ដាក់ Jay ជា​ឪពុក​ទេ​ចន្លោះ​ចោល​គ្មាន​ដាក់​ឈ្មោះ​អា​ឪ​នឹង​ទេ​ មិន​មែន​ថា​កូន​មិន​ដាក់​ទេ​ហេីយ​ Jaehyun និង​ Jaehyi នេះ​ស្តាប់​ម្តាយ​ណាស់​តែ​ម៉ាក់​
និយាយ​អី​គឺ​ទៅ​នឹង​ហេីយ​ ហេីយ​ក៏​មិន​ដែល​មាត់​រឿង​ប៉ា​របស់​ពួក​គេ​ទាល់​តែ​សិស្ស​នាំ​គ្នា​និយាយ​ថា​អោយ​ពួក​គេ​ ក្មេង​ជេីង​កាង​គ្មាន​ឪពុក​ ។ (ជេីង​គ្នា​គ្មាន​កាង​ផង​)​
« អ្នក​ដែល​គួរ​តែ​ដៀល​អែង​ទេីប​សម​ រក​តែ​រឿង​ឈឺ​ខ្លួន​តែ​បង​ »
បង​ប្អូន​ពីរ​នាក់​ចាប់​ផ្ដើម​ឈ្លោះ​គ្នា​ទៀត​ហេីយ​ នៅ​ជាមួយ​គ្នា​មាត់​
រហូត​បេី​មិន​មាន​រឿង​ឈ្លោះ​គ្នា​ត​មាត់​គ្នា​ពួក​គេ​នៅ​មិន​សុខ​ទេ​ តែ​សួរ​ថា​អោយ​នៅ​បែក​គ្នា​បែក​អត់​? គឺ​អត់​ទេ​ជាង​ស្ករ​តាំង​ម៉ែ​ទៅ​ទៀត​រាល់​ថ្ងៃ​។
« មិន​បាច់​ប្រាប់​ម៉ាក់​កូន​ទេ​ ចាំ​ប៉ា​ចូល​ទៅ​សុីញេ​ជា​អាណា
ព្យាបាល​របស់​កូន​ទាំង​ពីរ​ហេីយ​នេះ​កាបូប​នោះ? » ងាក​ទៅ​គឺ​ឃេីញ​តែ​ពួក​គេ​កាន់​ទូរសព្ទ​ម្នាក់​មួយ​ ហេីយ​ Jay ក៏​បាន​សង្កេត​
ឃេីញ​ទូរសព្ទ​របស់​កូន​ចាស់​ទៅ​ហេីយ​មេីល​ទៅ​សេរ៊ី​ទាប​ណាស់​
ហេីយ​ គេ​កំពុង​តែ​មិន​យល់​ពី​ Soyoung ធ្វេី​អ្វី​សម្បេីម​ម្ល៉េះ​សូម្បី​តែ​ទូរសព្ទ​កូន​ក៏​អោយ​គ្នា​ប្រេី​អន់​ដែល​ មិន​ឆ្ងល់​ទេ​ដែល​សិស្ស​នាំ​
គ្នា​មេីល​ងាយ​កូន​បែប​នេះ​ មិន​ដឹង​ថា​រាល់​ថ្ងៃ​ទទួល​រង​រឿង​អ្វី​ខ្លះ​ទេ​។
«​ គឺ​នៅ​ក្នុង​ថ្នាក់​!! ស្មេី​នេះ​ពួក​សត្វ​អស់​នឹង​វា​យក​ទៅ​ជាន់​ឈ្លី​អស់​
ហេីយ​ក៏​មិន​ដឹង​ » រឿង​នេះ​យេីង​មេីល​មិន​ដឹង​ទេ​តែ​សិស្ស​សាលា​
នេះ​មិន​ល្អ​ច្រើន​ទេ​ ម្នាក់ៗ​ចរិត​ជាង​សត្វ​ទៀត​តែ​មាន​រូប​ជា​មនុស្ស​
មិន​សម​ទេ​ Jaehyi គឺ​បាន​សម្តី​បាន​ប៉ា​នាង​សួរ​នាំ​ច្រើន​ចឹង​គឺ​បាន​
ដៃ​ចាក់​យក​តែ​ម្ដង​មិន​ដូច​ម៉ាក់​នាង​ទេ​និយាយ​អី​បន្តិច​គឺ​ខុស​រហូត​តែ​ម្ដង​ហេីយ​។
« ដូរ​សាលា​ល្អ​ដែល​ទេ​កូន​? ប៉ា​មេីល​ទៅ​ដូច​មិន​ល្អ​សោះ​ »
« អត់​ទេ​រៀន​សាលា​នឹង​ហេីយ​ »
« បង​ប្រុស!! បង​ក៏​ដឹង​ថា​ Hansol តាម​ខ្ញុំ​ស្អិត​កម្រិត​ណា​នោះ​ »
« អែង​មាន​បង​ហេីយ​កុំ​ភ័យ​ស្លន់​ពេក​ទៅ​មេីល​!! ប៉ា​ពួក​ខ្ញុំ​សល់​តែ​
3​ ឆ្នាំ​ទៀត​គឺ​ចប់​ថ្នាក់​វិទ្យាល័យ​ហេីយ​មិន​បាច់​ដូរ​ទេ​ » Jaehyun
តវ៉ា​ជាមួយ​នឹង​ប្អូន​ស្រី​និង​ប៉ា​របស់​គេ​យ៉ាង​ណា​ក៏​គេ​មិន​ដូរ​ដែល​
ហេតុ​ផល​គឺ​ចង់​ឈ្នះ​ជាមួយ​នឹង​ Hansol គេ​មិន​កំសាក​មាន​រឿង​ហេីយ​រត់​គេច​ទេ​។ ( ឪកូន​នេះ​មេីល​ទៅ​កាត់​រក​ 100%តែ​ម្ដង​)​
« Hansol ជា​អ្នក​ដែល​មាន​រឿង​ជាមួយ​ Jaehyun មែន​ទេ​ Jaehyi ? »
« គឺ​ពិត​ហេីយ​ប៉ា​ »
«​ Hansol អា​កូន​នាយក​នឹង​តាម​ស្អិត​នឹង​ Jaehyi សម្បេីម​ណាស់​
សូម្បី​តែ​បាយ​ព្រឹក​ក៏​មិន​អោយ​ Jaehyi ទៅ​អង្គុយ​ជាមួយ​ខ្ញុំ​ដែល​
ប៉ា​វា​សម​ទេ​ សម្តី​ក៏​ឈ្លេីយ​ទៀត​សំខាន់​...​ » Jaehyun កំពុង​ហែក​កេរ្តិ៍​របស់​ប្អូន​ញែត​ៗ​តែ​បែរ​ជា​មាន​ដៃ​បិទ​មាត់​ទេ​ជិត​ឈឹង​រក​និយាយ​មិន​ចេញ​ទៀត​។ Jay មេីល​កាយវិការ​របស់​កូន​ទាំង​ពីរ​
តាម​កញ្ចក់​ក៏​ញញឹម​ដែល​ គេ​បេី​ដឹង​ថា​ក្តី​សុខ​បែប​នេះ​មិន​ងប់​នឹង​ការងារ​ពេក​នោះ​ឡេីយ​ មេីល​ចុះ​ពួក​គេ​ធំ​ច្រើន​ណាស់​គេ​វក់​នឹង​ការងារ​មិន​បាន​មេីល​ថែរ​កូន​ទាល់​តែ​សោះ​មិន​ដឹង​ថា​ពួក​គេ​រៀន​យ៉ាង​មិច​ហេីយ​សប្បាយ​ដែល​ទេ​គឺ​គ្មាន​មតិ​តែ​ម្ដង​ហេីយ​ ទាល់​តែ​
មក​ដល់​ថ្ងៃ​នេះ​ទេីប​យល់​ពី​ពួក​គេ​បាន​ច្រើន​ ។
SKIP

Just Because Donde viven las historias. Descúbrelo ahora