#ភាគទីដប់
ព្រឹកព្រលឹមស្រាងៗកូនភ្លោះទាំងពីរងេីបពីដំណេកអង្គុយឆ្ងក់នៅ
លេីពូករបស់ពួកគេរៀងខ្លួនមុននឹងងេីបទៅបន្ទប់ម្នាក់ម្ខាងនោះ។ ការរៀបចំតែងខ្លួនមិនខុសគ្នានោះទេដូចសិស្សដ៏ទៀតធម្មតា តែទេីសត្រង់ថាថ្ងៃនេះគ្មានកាបូបស្ពាយទៅរៀនទេ ម្សិលមិញរវល់តែខ្មេីតពេកថ្ងៃនេះអាលីងតែម្ដង។ Jaehyi បេីកទ្វារកណ្ដាលដែល
ជាទ្វារខានបន្ទប់ពួកគេព្រមគ្នាមុននឹងនិយាយព្រមគ្នាផងដែរ។
« គ្មានកាបូបស្ពាយទេ » ពីរនាក់បងប្អូនមេីលមុខគ្នាមុននឹងបោកក្បាលនឹងទ្វារតិចៗ មិនយូរទេទ្វារធំនៃបន្ទប់ទាំងពីរតែម្ដងក៏គោះឡេីងបន្លឺសំឡេងដល់អ្នកទាំងពីរ។
< អ្នកប្រុសតូច អ្នកនាងតូច លោកប្រុស Jay អោយយកកាបូបស្ពាយទៅរៀនមកអោយចា៎ > អ៊ំស្រីម្នាក់និយាយពីខាងក្រៅមក
ព្រោះ Jay បានផ្ញើរទុកនឹងគាត់ខ្លាចថាគេចេញទៅមុនអីកូនគ្មាន
កាបូបដាក់សៀវភៅទៅរៀន។
« ចូលមកអ៊ំ »
« នេះអ្នកនាងតូចអ្នកប្រុសតូច »
« អរគុណច្រើនអ៊ំ »
« ចា៎!! អ៊ំទៅសិនហេីយ » កូនភ្លោះទាំងពីរបេីកប្រអប់កាបូបមេីល
ម្នាក់មួយ កាបូបតម្លៃកប់ពពកប៉ារបស់ចេះចំណាយលុយអោយទៅ
កេីត? ស្ពាយហេីយពួកគេប្រាកដជាលោតកញ្ជោងពេញផ្ទះតែម្ដង។
« បងប្រុស!! បានន័យថាយេីងមិនអាចទុកកាបូបចោលដូចរាល់ដង
ទេមេីលទៅ »
« គឺបែបនឹងហេីយយេីងត្រូវមេីលថែរវាអោយដូចកូនមាសកូនពេជ្យ....បានហេីយឆាប់ទៅរៀបចំសៀវភៅទៅប្រយ័ត្នកូនលោកពូ Jungwon មកដល់ចាំយេីងយូរ » Jaehyun ដេញប្អូនអោយរៀបសៀវភៅដាក់កាបូបព្រោះគេក៏នឹងទៅដូចគ្នា។ សិស្សសាលា
ទាំងពីររៀបចំខ្លួនរួចរាល់ចុះមកដល់ខាងក្រោមឃេីញប៉ាម៉ាក់របស់
គេកំពុងតែស្រស់ស្រូបអាហារពេលព្រឹកនៅឡេីយទេ។
« អៅ!! Jaehyun Jaehyi មកកូនអាហារទេីបតែឆ្អិនល្មម » Jay
ស្រែកហៅកូនពីចំងាយ ដើម្បីទទួលទានអាហារជុំគ្នាម្ដង។
« ប៉ាមិនទាន់ចេញទៅទៀតឫ? » Jaehyun កាន់ដៃកាបូបជាប់នឹងខ្នង សួរទៅប៉ារបស់គេមិនហ៊ានមេីលមុខម៉ាក់របស់គេនោះឡេីយ។
« បន្តិចទៀតនេះហេីយកូនព្រោះមានរឿងបន្តិចបន្តួចទេីបមិនទាន់
ទៅ មកអង្គុយមកញាំបាយមុនពេលកូនពូ Won មកយកទៅជាមួយគ្នា » Jaehyun និង Jaehyi ទម្លាក់កាបូបចុះនៅលេីកៅអី
ម្ខាងមុននឹងដាក់គូទអង្គុយស្ងៀមញាំលេីកដៃដួសមិនចង់បានផងព្រោះតែម៉ាក់របស់ពួកគេនៅទីនេះដែល កំពុងតែអង្គុយពិសារបាយមិនមេីលមុខពួកគេមួយជម្រាកណាទេ ជាហេតុផលធ្វេីអោយ
ពួកគេដឹងច្បាស់ណាស់ថាគាត់នៅខឹងនៅទាន់បាត់ទេ។
« Soyoung... » Jay អង្រួនដៃរបស់នាងបន្តិចអោយងាកមេីល
ឃេីញវត្តមានកូនខ្លះផង គេដឹងថានាងនៅខឹងតែកុំបែបនេះវាពិបាក
សម្រាប់កូនណាស់ហេីយ។
« យ៉ាងមិចនឹង? មិនញាំបាយទេអី? » ដោយសារតែសម្លេងរបស់
នាងរៀងខ្លាំងបន្តិចធ្វេីអោយ Jaehyi Jaehyun ងេីបក្រឹកឈរ
ទន្ទឹមគ្នាលេីកដៃបីធ្វេីជាសន្យា ទេីបហេីបមាត់និយាយស្មើគ្នា។
« ម៉ាក់!! កូនទាំងពីរនឹងឈប់បង្ករឿងជាមួយសិស្សដទៃទៀតហេីយមិនរឹងចចេសតទៅមុខនឹងខិតខំរៀនសូត្រមិនធ្វេីអោយម៉ាក់
ប៉ាទៅសាលាលក់មុខទៀតទេ » អ្នកទាំងពីរនិយាយដូចជានាយ
ទាហានកងទ័ពជើងគោកទៅហេីយស្រុះគ្នាល្អណាស់ ឡេីង Jay
ឆ្ងល់នេះកូនខ្លាចដល់ថ្នាក់នឹង? ហេីយនៅរឹងដល់ថ្នាក់នឹងដែរ?
Soyoung ជាម្តាយឃេីញកូនបែបនេះក៏ងេីបឈរឡេីងដែល។
« ឈប់រហូតឈប់ជាងមួយពាន់ដងហេីយ!! បេីលេីកនេះពួកអែង
ហ៊ានតែវៃគ្នាទៀតម៉ាក់នឹងបញ្ចូនអែងអោយទៅនៅមណ្ឌលកុមារកំព្រាមិនបាច់នៅវិមានស្កឹមស្កៃស្អីទៀតទេ »
« ម៉ាក់មិនហ៊ានទេ!! » Jaehyi ឈ្លាតតមាត់ជាមួយម្តាយទៀតពេលដែលខ្លួននៅមានកំហុសនៅឡេីយទេីបបងប្រុសនាងលូកដៃ
មួលដៃរបស់នាងបន្តិចអោយបិទមាត់មុនពេលម៉ាក់របស់ពួកគេលេីកតាំងតោមកកណ្តាលក្បាល ។
« ហ្ហេីយអែង!! »
« លោកប្រុសលោកស្រី ឡានត្រៀមរួចហេីយទាន!! » ការទេសនាមហាជាតិរបស់ Soyoung ក៏បញ្ចប់ត្រឹមនេះកូនភ្លោះទាំងពីរ
ក៏រួចផុងពីគ្រោះធំមួយនេះ។
« ប៉ាទៅសិនហេីយល្ងាចនេះចាំជួបគ្នានៅ Dinner ណា » Jay
ប្រញាប់ដេីរតាមប្រពន្ធមុននឹងលាកូនប្រុសនិងកូនស្រីរបស់គេនៅ
តែពីរនាក់ក្នុងបន្ទប់បាយ។
« បេីអែងចង់ដេកស្រួលបាយឆ្ងាញ់មាត់ត្រូវតែបិទមុនពេលដែល
ម៉ាក់ជះទឹកទាំងលាំងកណ្ដាលមុខទាំងពីរនាក់ទៅ »
« ធុញណាស់រត់ចោលស្រុកបាត់អីឡូវហេីយអញ!! »
« ក៏រត់ទៅបេីមិនឃេីញក្បាលអែងមកវិញ »
« ចេះតែនិយាយទៅអាណារត់មែនទែនគ្មានលុយផង »
« និយាយច្រេីនណាស់ញាំបាយទៅគេមកតាំងស្លន់ស្លោអីឡូវហេីយ » ~~~ ទីត!! ទីត!!
« មិនបាច់ស្លន់មិនបាច់ញាំស្អីទេគេមកហេីយ » Jaehyun និង
Jaehyi ទម្លាក់ស្លាបព្រាបាយទាំងមុខស្អុយស្របពេលដែល AnGi ក្មួយស្រីរបស់អ្នកស្រី ShinAh នោះអីចុះពីខាងលេីព្រោះទេីបនឹងងេីបពីដំណេក ចៃដន្យក៏ឃេីញក្មេងទាំងពីរតែម្ដង។
« មុខស្អីគ្មានអំណោយផលស្អីសោះចឹងតេីបានម៉ែឪគ្មាននៅជាមួយចុះដូចគេសោះ »
« មុខខ្ញុំចង់ស្អុយចង់ប៉ែយ៉ាងមិចរឿងរបស់ខ្ញុំមិនបានសុំអោយអ៊ំអែងមកសេីចជំនួសទេ យកពេលទំនេរមកចេះដឹងរឿងគេនេះទៅរកប្តីអោយបានមួយនឹងគេផងទៅកុំចេះតែតេីសេលេៗតោងទាមតែគ្រួសារគេពេកចាស់ជិតងាប់ហេីយនៅមិនដឹងខ្លួនទៀត តោះបងប្រុសទៅៗមិនពេលឈ្លេីងវាឡេីងខ្លួនយេីង » Jaehyi មិនមែនអ្នក
ណាផ្សេងទេកាត់រកម្តាយឪពុកច្បាស់ល្អណាស់ ដៀលមកក៏ដៀលទៅវិញខ្លាចស្អី? មានមាត់ដូចតែគ្នាមិនមែនអោយជេរទទេៗ
ទេ ។ អ្នកទាំងពីរចេញមកខាងក្រៅឃេីញមានឡានស្ព័រទំនើបមួយ
ឈប់នៅខាងមុខវិមានតែម្ដងពួកគេក៏ឡេីងទៅស្រុះគ្នាដោយ
Jaehyun អង្គុយខាងមុខ Jaehyi អង្គុយខាងក្រោយ។
« Hi!! ខ្ញុំ Jungwoo ប៉ាខ្ញុំ Jungwon នោះអី? »
« មិនបានសួរ!! »
« Jaehyi... Hi ខ្ញុំ Jaehyun កុំប្រកាន់ប្អូនខ្ញុំអីនាងទេីបតែងេីបពី
ភ្លេីងអម្បាញ់មិញ » Jungwoo ក៏បេីកឡានចេញទៅមិនចាំយូរទេ
ព្រោះពួកគេអាចនឹងយឺតក៏ថាបាន។ ដោយសារតែសភាពក្នុងឡាន
វាស្ងាត់ពេលទេីប Jungwoo ងាកមកនិយាយជាមួយ Jaehyun
« និយាយចឹងអែងរៀនថ្នាក់ណាវិញ? »
« ក៏ថ្នាក់ A អែងវិញ? »
« B ខ្ញុំឮពត៌មានពីពីរនាក់អែងច្រេីនណាស់ មិនគួរអោយជឿថាគ្មានអ្នកណាដឹងថាពួកអែងជាអ្នកណាសោះ »
« តាមដំណើរវាគ្មានអីអស្ចារ្យស្រាប់ហេីយ »To be Continue

ČTEŠ
Just Because
Fanfikce« ក្តីស្រមៃរបស់អែងជាអ្វីទៅ? Soyoung!! » « ក្លាយជាម្តាយរបស់គេម្នាក់!! វានឹងល្អបេីថ្ងៃអនាគតយេីងមានកូនស្រី ព្រោះយេីងអាចផ្ដល់ក្តីស្រលាញ់ទៅអោយនាងមិនទុកអោយកូនរបស់យេីងក្រៀមក្រំតែម្នាក់អែងដូច យេីងនោះឡេីយអារម្មណ៍...