#ភាគទីដប់មួយ
ក្រឡេកមកមេីលប្តីប្រពន្ធមួយគូនេះដែលមានតែមុខតែធាតុពិត
មុខមិនចង់នឹងមេីលផង។ ហេតុដែល Jay នាំ Soyoung ចេញមកទាំងព្រឹកមិនមែនដោយសារតែកម្មវិធីប្រារព្ធឡេីងទាំងព្រឹកព្រលឹមបែបនឹងទេ គឺនាំប្រពន្ធមកដេីរផ្សាររៀបចំខ្លួនអោយស្អាតៗដូចជំទាវដទៃទៀតដែល បេីទៅទាំងបែបនេះពួកគេប្រាកដជាមេីលងាយ Soyoung ពីក្បាលដល់ចុងជើងទៅហេីយ។ ✨
មកដល់ហាងមួយនៃផ្សារទំនើប ដែលមានគ្រប់គ្រឿងទាំងអស់មានទាំង Salon មានទាំងសម្លៀកបំពាក់មានទាំងស្បែកជើងគ្រប់
ម៉ូដគ្រប់ម៉ាកព្រោះកន្លែងនេះជាកន្លែងទប់តែងខ្លួនរបស់នារីតែម្ដង។
« អារុណសួស្តីលោកអគ្គនាយក » បុគ្គលស្រីទាំងប៉ុន្មានចេញមករាក់ទាក់មិនធម្មតាធ្វេីអោយ Soyoung កេីតគំនិតជ្រេញមិនស្ទើរទេគិតហេថានាងមិនដឹង? រាល់ថ្ងៃនេះប្តីរបស់នាង ទៅដល់កន្លែងណាស្រីគរជេីងកន្លែងនោះមិនមែនគេទៅរកពួកនាងអស់នោះទេតែវាក្រលែកមកខ្លួនអែងតែម្ដងអានឹងវាឋិតលេីខាងប្រុសទេ។
« នេះលោកស្រីរបស់អ្នកទាំងអស់គ្នា ខ្ញុំប្រាប់អោយរៀបចំហេីយ
ហេីយមែនទេ? »
« ចា៎គឺរួចរាល់តែម្ដងចាំតែលោកស្រីតែមួយគត់ »
« ចឹងក៏ចាប់ផ្ដើមចុះ » Jay រុញ Soyoung អោយដេីរទៅជាមួយ
ពួកនាងដូចជាពិបាកណាស់ចឹង តាមនិយាយទៅប្រពន្ធគេនេះស្អាតស្រាប់មិនបាច់កែច្នៃអ្វីក៏ស្អាតតែគ្រាន់តែមិនទាន់ឆ្អិនឆ្អៅបែប
នឹង ទេីបត្រូវដូសខាតបន្តិចទៀត។
SKIP« សាច់របស់លោកស្រីស្រស់ស្អាតណាស់ខាតតែបន្តិចគឺឥតខ្ចោះតែម្ដង ចឹងតេីបានលោកប្រុសមិនងាយបញ្ចេញអោយអ្នកណាឃេីញបែបនេះ » ពួកនាងៗចាប់ផ្ដើមសសេីរ Soyoung មិនដាច់ពីមាត់ ចំណែកឯនាងតូចក៏មិនបានទោទន់នឹងពាក្យសម្ដីបញ្ចុះបញ្ចូលពួកនាងដែល គឺដេកអោយគេម៉ាស្សាខ្លួនអោយវាល្អជាង។
« តែថាលោកស្រីមិនខ្លាចលោកប្រុសជាប់ស្រីទេឫ? » លេីកនេះ
ដូចជាជ្រុលពេក ត្រឹមជាបុគ្គលិកហាងធម្មតាសោះហ៊ានមកសួរដល់លោកស្រីភរិយាម្ចាស់ក្រុមហ៊ុនបែបនេះ Soyoung ងាកក្រឡេកសម្លឹងមុខនាងបន្តិចមុននឹងងាកមកវិញតាមធម្មតាតែនាងក៏
ចាប់អារម្មណ៍ខ្វាចតែម្ដង។ នាងមិនដែលខ្វល់ខ្វាយថាប្តីមានស្រីណាកន្លែងណាទេសំខាន់គឺឃេីញមុខគ្នានៅផ្ទះតែបុិននឹងអែងរាល់
ដងមិនដែលតាមចង់ដឹងរឿងអ្វីទេ។
« ឈុតរបស់ខ្ញុំយកមកអោយខ្ញុំមេីលបន្តិចមក »
« ចា៎លោកស្រី » កំឡុងពេលដែលកំពុងផ្តេកខ្លួនម៉ាស្សា ងេីយក្បាលឡេីងរង់ចាំមេីលឈុតរបស់ខ្លួនដែល Jay បានអោយគេរៀបចំទុកអោយនាងជាស្រេច ។ ឈុតដែលតាំងនៅទីនោះបេីក
បង្ហាញឡេីងអោយឃេីញពីសម្រស់រូបត្រឹមជង្គង់ពណ៌សរំលេចដោយផ្កាសុីជម្ពូរតិចៗ វាមេីលទៅស្អាតខ្លាំងណាស់បូករួមជាមួយនឹងស្បែកជើងកែងល្មមពណ៌ប្រាក់ភ្លឺភ្លែតស្រស់ស្អាតណាស់។
« ស្អាតខ្លាំងមែនទេលោកស្រី? »
« អត់!! ប្តូរចេញទៅ » បុគ្គលិកម្នាក់ៗភ្ញាក់ព្រើតឃេីញថា Soyoung សម្លឹងយូរបែបនេះស្មានថានាងស្រលាញ់ពេញចិត្តទាល់តែនិយាយមិនចេញហេីយតែចម្លើយខុសស្រឡះនិយាយមិនចេញ ។
« លោកស្រីត្រូវការម៉ូដបែបណាវិញទៅចា៎? »
« ម៉ាស្សាសិនមកតែងខ្លួនហេីយចាំខ្ញុំទៅរេីសដោយផ្ទាល់ដៃ »
ពួកនាងងក់ក្បាលប្រញាប់ដៃដេីម្បីអោយលឿនតាមចិត្តរបស់
Soyoung ។ មុនដំបូងមេីលទៅមិនកាច់ទេធម្មតាជាមួយបុគ្គលិកតែវិនាទីបន្ទាប់នាងក៏ប្តូរចិត្តវាមានអ្វីម្យ៉ាងខុសពីធម្មតា។
« នាងឈ្មោះអី? » Soyoung ប្រហេីរសម្លេងរបស់នាងតាម
ប្រឡោះមុខរបស់នាងសួរទៅកាន់បុគ្គលិកម្នាក់ដែលនិយាយច្រើន
សួរច្រើនជាងគេនេះអែង។
« ខ្ញុំឈ្មោះ Jo លោកស្រី »
« អឹម!! » ពួកគេទាំងនោះក៏មិនបានសួរដេញដោលអ្វីទៀតនោះដែលបន្ទាប់ពីរៀបរយខាងក្នុងហេីយដល់ពេលដែលជាងផាត់មុខ
ត្រូវតុបតែងខ្លួនអោយ Soyoung ម្ដង។ នាងតូចអង្គុយគងទាក់ខ្លា
នៅលេីកៅអីមុខកញ្ចក់បន្ទប់បិទជិតជាមួយនឹងជាងផាត់មុខនិងមាន
អ្នកកក់សក់អោយទៀតផង និយាយទៅមកតាំងពីព្រឹកនឹងគឺមកតែងខ្លួនទេ។ (ស្លន់តាំងព្រឹក)
« រួចរាល់ហេីយលោកស្រី!! សូមអញ្ជើញលោកស្រីទៅលាងសម្អាតសក់ចា៎ » បន្ទាប់ពីលាងសម្អាតសាប៊ូរួចរាល់ហេីយគឺគ្មានធ្វេីអ្វីច្រើនទេក្នុងពេលដែលមុខក៏ផាត់ហេីយសក់គឺត្រឹមតែផ្លុំអោយ
ស្ងួតហេីយក៏រមួលចុងបន្តិចតែប៉ុណ្ណោះស្អាតឥតខ្ចោះតែម្ដង។
Soyoung ក្នុងឈុតអាវឃ្លុំរួចរាល់អស់សល់តែរូបដែលនាងត្រូវ
រេីសនឹងស្បែកជេីងតែប៉ុណ្ណោះ គឺរួចគ្រប់យ៉ាងតែម្ដង។ ចូលមក
ដល់កន្លែងដាក់តាំងរូបល្បីៗតម្លៃកប់ពពក នាងតូចដេីរមេីលម្តង
មួយៗមិនទាន់ត្រូវជិតនៅឡេីយ ដល់ឈុតមួយដាក់ តាំងកណ្តាល
នោះគឺស្រស់ស្អាតណាស់ជាប់ភ្នែកនាងតែម្ដង។

YOU ARE READING
Just Because
Fanfiction« ក្តីស្រមៃរបស់អែងជាអ្វីទៅ? Soyoung!! » « ក្លាយជាម្តាយរបស់គេម្នាក់!! វានឹងល្អបេីថ្ងៃអនាគតយេីងមានកូនស្រី ព្រោះយេីងអាចផ្ដល់ក្តីស្រលាញ់ទៅអោយនាងមិនទុកអោយកូនរបស់យេីងក្រៀមក្រំតែម្នាក់អែងដូច យេីងនោះឡេីយអារម្មណ៍...