Episode 8

159 16 0
                                    

#ភាគ​ទី​ប្រាំ​បី​

​ តាំង​ព្រឹក​ទល់​ល្ងាច​នេះ​ Jay បាន​ចំណាយ​ពេល​ជាមួយ​កូន​
ពេញ​មួយ​ថ្ងៃ​តែ​ម្ដង​យល់​ពី​កូន​បាន​ច្រេីន​ជាង​ពេល​ណាៗ​ទាំង​អស់​
ពួក​គេ​គួរ​អោយ​ស្រឡាញ់​ដូច​ដេីម​គ្រាន់​តែ​ពេល​ខ្លះ​និយាយ​មិន​សូវ​
ស្តាប់​ ដោយ​សារ​តែ​គេ​មិន​បាន​មេីល​ថែរ​កូន​ពី​តូច​មក​ម្ល៉េះ​ម្តាយ​គេ​មេីល​ម្នាក់​អែង​កូន​ពីរ​ពិបាក​យ៉ាង​ណា​ទេ​។ (​ងាប់​រស់​យក​គ្នា​មក​ទាល់​យក​មក​ងាប់​ការងារ​ម្ដង​)​

-វិមាន​ Park​

​ Soyoung ឆ្លេឆ្លា​ពេញ​ផ្ទះ​ពេល​ដែល​ទៅ​យក​មិន​ឃេីញ​នៅ​
សាលា​ចូល​ទៅ​ដល់​ក្នុង​សាលា​គឺ​គេ​ចេញ​ទៅ​ផ្ទះ​អស់​ហេីយ​ គិត​ថា​
កូន​អាច​នឹង​មាន​រឿង​ធំ​ជាង​រាល់​ដង​ កាន់​តែ​ពេល​នាង​រៀប​ចំ​កិច្ចការ​
ផ្ទះ​ហេីយ​ឃេីញ​មាន​គេ​ Call មក​ទូរសព្ទ​របស់​នាង​ទៀត​។ Soyoung មក​ដល់​ផ្ទះ​វិញ​ក៏​មិន​ឃេីញ​កូន​ទៀត​ មិន​ដឹង​ថា​ពេល​នេះ​ពួក​គេ​កំពុង​សប្បាយ​ជាមួយ​ឪពុក​ឯ​ណោះ។
« Jay មែន​ហេីយ​ Jay » Soyoung នឹក​ឃេីញ​ដល់​ប្តី​របស់​ខ្លួន​ពេល​ដែល​គិត​ថា​គេ​មាន​កូន​ចៅ​បែប​នេះ​អាច​តាម​រក​កូន​ឃេីញ​ វា​
ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ហេីយ​ពេល​នេះ​។ កំពុង​តែ​ទូរសព្ទ​ទៅ​ Jay ស្រាប់​តែ​ឃេីញ​ឡាន​របស់​គេ​បេីក​ចូល​មក​ របង​ក៏​បិទ​ជិត​វិញ​
វង់​ឡេីង​មក​ខាង​មុខ​ផ្ទះ​។ កូន​ភ្លោះ​ទាំង​ពីរ​ចុះ​ពី​លេី​ឡាន​កាន់​ថង់​យួរ​
ជា​ច្រេីន​ក្នុង​ដៃ​និយាយ​គ្នា​ផង​សេីច​ផង​ ម្តាយ​នេះ​សឹង​តែ​គាំង​បេះដូង​ទៅ​ហេីយ​។
« Jaehyi Jaehyun » Soyoung រត់​មក​អោប​កូន​ទាំង​ពីរ​ បង្វិល​មេីល​ថា​កូន​មាន​កេីត​អ្វី​អត់​ មេីល​ឆ្វេង​ស្ដាំ​គឺ​ពួក​គេ​នៅ​ល្អ​គ្រប់​កន្លែង​
ទាំង​អស់​តែ​មក​ប្រទះ​នឹង​មុខ​របស់​ Jaehyun បែក​ក្បាល​មាត់​ក៏​បែក​ទៀត​ ទេីប​ចាប់​ផ្តើម​ភ័យ​ឡេីង​មក​។
« ពួក​អែង​ទៅ​ណា​ហា​? ម៉ាក់​តាម​រក​សឹង​តែ​ជ្រែក​ទី​ក្រុង​ហេីយ​
Jaehyun មុខ​កេីត​អី​ហា​កូន​? » កាយវិការ​របស់​ Soyoung គឺ​
បារម្ភ​ពី​កូន​ខ្លាំង​ណាស់​ ម្តាយ​ណា​ក៏​ដូច​គ្នា​កូន​ជា​សាច់​បង្កើត​ឈាម​
បង្កើត​របស់​ខ្លូន​ម្តាយ​ណា​ដែល​មិន​ស្រឡាញ់​កូន​? បារម្ភ​ណាស់​ថែរ​ណាស់​ខ្លាច​កូន​មាន​រឿង​អ្វី​កេីត​ឡេីង​ Jay សម្លឹង​មេីល​ប្រពន្ធ​ទាំង​គិត​ក្នុង​ចិត្ត​សារ​ជា​ថ្មី​ គេ​នេះ​អាក្រក់​ណាស់​មិន​គួរ​ណា​ច្រើន​ឆ្នាំ​មក​នេះ​មេីល​មិន​ឃេីញ​ក្តី​សុខ​ជុំ​វិញ​ខ្លួន​សោះ​។
« គឺ​ព្រឹក​មិញ​មាន​រឿង​នៅ​សាលា​ហេីយ​គ្រូ​ Call មក​ម៉ាក់​មិន​ចូល​
ហេីយ​គាត់​ក៏​ជម្រិត​...សួរ​..លេខ..អ្នក​ផ្ទះ​...ខ្ញុំ​ក៏​អោយ​លេខ​ប៉ា​ទៅ​
អោយ​គាត់​ទៅ​!! ម៉ាក់​ខ្ញុំ​មិន​ស្គាល់​អ្នក​ណា​ផ្សេង​ទៀត​មែន​ហេីយ​
បង​ប្រុស​ក៏​បែក​ក្បាល​ទៀត​ម៉ាក់​កុំ​ស្តី​អោយ​ពួក​ខ្ញុំ​អី​ណា » Jaehyi
ព្យាយាម​និយាយ​រឿង​រ៉ាវ​ប្រាប់​ម៉ាក់​របស់​នាង​ ទាំង​ភ័យ​ញ័រ​ជេីង​មិន​
មែន​ឃេីញ​ខ្លួន​តូច​ដូច​ Soyoung ស្រឡាញ់​កូន​ខ្លាំង​មិន​ហ៊ាន​វៃ​កូន​ទេ​វៃ​តែ​រហូត​នឹង​ដូច​ជា​ពេល​មាន​រឿង​នៅ​សាលា​ម្ដង​ណា​មក​
ដល់​ផ្ទះ​វិញ​គឺ​ទេសនា​មហាជាតិ​ហេីយ​តែ​ពួក​គេ​ទាំង​ពីរ​នេះ​មិន​យក​
ត្រចៀក​ស្ដាប់​សោះ​។
« ហេីយ​មិច​មិន​នៅ​សាលា​? ម៉ាក់​ Call ទៅ​ពួកអែង​ក៏​មិ​ន​លេីក​ទៀត​ដឹង​ទេ​ថា​ម៉ាក់​ភ័យ​យ៉ាង​ណា​មក​ឃេីញ​កូន​បែក​ក្បាល​បែប​នេះ​
ទៀត​មួយ​ខែ​ពួក​អែង​បង្ក​រឿង​ប៉ុន្មាន​ដង​ទៀត​ហា​? » ដល់​ពេល​ដែល​ម្តាយ​ទេសនា​មហាជាតិ​ទៀត​ហេីយ​ តែ​លេីក​នេះ​ Soyoung ភ័យ​ខ្លាំង​ណាស់​នាង​ឡេីង​យំ​មក​ហេីយ​ ខឹង​ណាស់​ខឹង​
មេីល​ថែរ​ប្រដៅ​កូន​មិន​បាន​ល្អ​បង្ក​រឿង​មិន​លួស​ម្ដង​ណា​ឡេីយ​ឃេីញ​កូន​បែក​ក្បាល​ឈាម​អី​បែប​នេះ​ នាង​ហត់​ទប់​លេង​បាន​ហេីយ​។
« ម៉ាក់​!! » Soyoung ដេីរ​ចូល​ទៅ​ខាង​ក្នុង​ផ្ទះ​វិញ​ ដេីរ​កាត់​អ្នក​ស្រី​
ShinAh និង​ក្មួយ​ស្រី​លេីក​នេះ​គ្មាន​មេីល​ក្បាល​អា​ណាទេ​ដេីរ​ឡេីង​លេី​ចូល​បន្ទប់​បិទ​ទ្វារ​លាន់​ឮ​ផ្អើល​ឋាន​ទាំង​បី​ Jaehyi និង​
Jaehyun លេប​ទឹក​មាត់​ក្អឹក​ៗ​ងាក​មក​មេីល​ប៉ា​របស់​គេ​ Jay អោយ​សញ្ញា​ថា​ចាំ​គេ​ជា​អ្នក​និយាយ​ជាមួយ​ម៉ាក់​របស់​ពួក​គេ​។ ក្មេងៗ​ក៏​កាន់​របស់​របរ​ថ្មី​ឡេីង​ទៅ​លេី​បន្ទប់​ដូច​គ្នា​ណា​មួយ​មុន​ពេល​នេះ​
ប៉ា​របស់​គេ​បាន​នាំ​ទៅ​ញាំ​អាហារ​អុីតាលី​ឡេីង​ឆ្អែត​ទៅ​ហេីយ​។
( មក​ផ្ទះ​វិញ​ម៉ែ​រះ​ )​
TIME SKIP

Just Because Where stories live. Discover now