#ភាគទីដប់ប្រាំមួយ
Soyoung មកដល់ផ្ទះវិញក៏ឃេីញកូនៗរបស់នាងនិងប្តីឈររេី
អីវ៉ាន់ប្រេីប្រាស់ជាប្រចាំរបស់ពួកគេចូលទៅក្នុងឡានធំមួយ។ នាង
ប្រញាប់យកឡានទៅចតទុកនៅឯរោងឡានមុននឹងអាលរត់មកសួរនាំប្រុងនាំគ្នាទៅណានឹង។
« មានរឿងអ្វី? »
« ផ្ទះថ្មីរបស់ពួកយេីងរៀបចំរួចរាល់ហេីយទេីបអោយកូនៗរៀបចំ
សៀវភៅរបស់របរដែលគេត្រូវការដាក់ចូលឡាននឹងអាលបានចាកចេញពីទីនេះ » Jay លេីកដៃជូតញេីសលេីក្បាលរបស់ខ្លួន
ហេីយលេីកអីវ៉ាន់ឡេីងមួយជេីងទៀតនេះគឺអស់ហេីយ។
« លឿនយ៉ាងនេះឫ? »
« លឿនអ្វីទៅម៉ាក់នេះជាងដប់ឆ្នាំហេីយនៅលឿនទៀត » Jaehyi ដេីរចេញមកជាមួយនឹងវ៉ាលីខោអាវរបស់នាងនិងបងប្រុសឈរទន្ទឹមគ្នាលេីកដាក់គូទឡានរបស់ពួកគេ។
« ខោអាវរបស់របររបស់ Soyoung ខ្ញុំរៀបចំរួចរាល់ហេីយតែថា
សាកទៅមេីលម្ដងទៀតទៅមេីលក្រែងលរមានរបស់អ្វីផ្សេងទៀត
ណា » ឃេីញ Jay មមាញឹកពេក Soyoung ទាញកូនក្រណាត់
មួយចេញពីកាបូបដៃរបស់នាងទាញមុខគេអោយងាកមកខាងនេះ
នឹងអាលជូតញេីសចេញអោយអស់មេីលចុះមុខគេសុទ្ធតែដីទៀតផងនេះ។ Soyoung មិនបានសំដៅលេីអ្វីមួយក្នុងកាយវិការបារម្ភ
របស់នាងនោះឡេីយ ជូតអោយហេីយនាងក៏ដេីរហួសទៅមេីល
កូនៗថាពួកគេរៀបចំអ្វីខ្លះហេីយ។
« Jaehyun Jaehyi យ៉ាងមិចហេីយកូន? ហត់ទេ? »
« ហត់ណាស់យាយបុិកនេះមិនដែលចេះលេីកអីវ៉ាន់ខ្លួនអែងទេ
ខ្លួនស្រីបុិននឹងដែលធំហេីយនៅធ្វេីខ្លួនដូចកូនក្មេង » Jaehyun
រអ៊ូរទាំប្រាប់ម្តាយព្រោះសភាពគេពេលនេះដូចអ្នកសំណង់មិនខុសទេបែកញេីសហូរសស្រាក់សស្រាំ ចំណែកឯ Jaehyi វិញនៅតែ
រក្សាភាពស្រស់ស្រាយរបស់នាងបាន។
« ប្អូនគ្នាស្រីយេីងបងជាប្រុសជួយប្អូនបន្តិចទៅកូន »
« មែននឹងម៉ាក់!! នេះកុំខឹងគេអោយរង្វាន់ » Jaehyi ជំទេីតជេីង
ថេីបថ្ពាល់របស់បងប្រុសទុកជាការលួងចិត្តកុំអោយថានាងចិត្ត
អាក្រក់ពេក តែ Soyoung វិញភ្ញាក់ព្រើតឃេីញបែបនេះនាងដឹង
ក្នុងចិត្តច្បាស់ថាពីរនាក់នេះមិនមែនបងប្អូនបង្កើតទេធ្វេីបែបនេះវា
មិនល្អនោះឡេីយ។
« Jaehyi កូនធំហេីយមិចទៅថេីបបងប្រុសចឹងហាកូន »
« កូនមានតែពីរនាក់បងប្អូនបេីមិនអោយថេីបបងអែងទៅថេីបអ្នក
ណាវិញហា? » Jay ចូលមកសន្ទនាជាមួយនឹងពួកគេដែលឆ្លេីយ
ទាំងមិនដឹងថាប្រពន្ធមានរឿងលាក់ទុកជាយូរមកហេីយ។
« ចឹងយេីងចេញទៅៗកុំនៅយូរទៀតអីតិចទៀតលោកប៉ាមកដល់
នឹងហេីយ តោះ Jaehyi Jaehyun ឡេីងឡានទៅកូន Soyoung តោះ » Jay ឡេីងឡានរបស់គេដែលគេជិះជាប្រចាំ
ឯឡានអីវ៉ាន់នោះគឺកូនចៅរបស់គេជាអ្នកបេីកចេញទៅមុនហេីយ
ចំណែកឯSoyoung ត្រូវបេីកឡានរបស់នាងផ្ទាល់ទៅផងដែល
ឯកូនទាំងពីរគឺពួកគេមានឡានរបស់គេទៅតាមពីក្រោយនេះហេីយ។ ទីបំផុត Soyoung ក៏បានចាកចេញពីវិមានមួយនេះដោយមិនអាលោះអាល័យអ្វីបន្តិចណាឡេីយ នាងចាំច្បាស់ថា
អ្នកនៅទីនេះធ្វេីអ្វីដាក់នាងខ្លះនោះ។
SKIP
ESTÁS LEYENDO
Just Because
Fanfic« ក្តីស្រមៃរបស់អែងជាអ្វីទៅ? Soyoung!! » « ក្លាយជាម្តាយរបស់គេម្នាក់!! វានឹងល្អបេីថ្ងៃអនាគតយេីងមានកូនស្រី ព្រោះយេីងអាចផ្ដល់ក្តីស្រលាញ់ទៅអោយនាងមិនទុកអោយកូនរបស់យេីងក្រៀមក្រំតែម្នាក់អែងដូច យេីងនោះឡេីយអារម្មណ៍...