Episode 9

151 13 0
                                    

#ភាគ​ទី​ប្រាំ​បួន​

​ Jay ឈរ​ចាំ​ទឹក​ដោះគោ​កំពុង​តែ​ដាំ​នៅ​លេី​ចង្រ្កាន​អគ្គិសនី​ស្រាប់​តែ​អ្នក​ស្រី​ ShinAh ចុះពី​ខាង​លេី​តាំងៗ​ដូច​ជា​ខុស​ធម្មតា​។
នាយ​ងាក​ទៅ​សម្លឹង​មាត់​បង្អួច​វិញ​មិន​ចង់​ឃេីញ​មុខ​អ៊ំ​ម្នាក់​នឹង​ទេ​ គួរ​
អោយ​ធុញ​ឃេីញ​មុខ​ម្ដង​ៗ​លេប​បាយ​មិន​ចូល​ទេ​ ។
« ក្មួយ​ Jay » Jay គិត​ក្នុង​ចិត្ត​មិន​ខុស​ទេ​ អោយ​តែ​ឃេីញ​គេ​ម្ដងៗ​
សម្លេង​នឹង​អោយ​រលួយ​រលេះ​អស់​ហេីយ​ ធ្វេី​មេីល​តែ​សម្លេង​ខ្លួន​អែង​ដូច​កូន​ក្មេង​អាយុ​ពី​រ​ឆ្នាំ​អញ្ចឹង​ និយាយ​ពី​ថា​ជ្រេញ​នោះ​ជ្រេញ​
ហេីយ​ចេះ​កោត​ប៉ា​របស់​គេ​ងប់​ក្បាល​ដែល​លោក​។
« ប្រពន្ធ​របស់​ក្មួយ​ខ្ជិល​ដល់​ថ្នាក់​អោយ​ប្តី​ធ្វេី​ម្ហូប​ខ្លួន​អែង​ហេីយ​ឫ?
ហី​យា​!! មិន​គួរ​សោះ​មួយថ្ងៃ​ៗ​ដេីរ​តែ​ចាយ​សោះ​ដូច​គ្មាន​ធ្វេី​អ្វី​ផង​ »
« ណែ!! យាយ..​អ៊ំ​ចុះ​..​ភ្នែក​នឹង​ដាច់​ប្រស្រី​បាត់​ឫ​មួយ​ខួរក្បាល​មាន​
មេរោគ​ច្រើន​ពេក​? មួយថ្ងៃ​ៗ​ប្រពន្ធ​ខ្ញុំ​គិត​បញ្ជី​បិទ​បញ្ជី​ចង់​ឆ្កួត​ហេីយ​
នៅ​ពួក​អ៊ំ​អែង​នេះ​តោងទាម​ទៀត​យ៉ាង​មិច​គិត​ថា​មាន​ប៉ា​ខ្ញុំ​នៅ​ក្បែរ​
ហេីយ​ធ្វេី​អី​ក៏​បាន​? លុយ​នៅ​ខ្ញុំ​កុំ​ខ្លាំង​ពេក​!! » Jay មិន​ដែល​ចង់​
បង្កើត​រឿង​ជាមួយ​គាត់​ទេ​ គេ​ព្យាយាម​ជៀស​អោយ​ផុត​មិន​ចង់​ទេីស​មុខ​ទេីស​ក​អ្វី​ទាំង​អស់​ តែ​ថ្ងៃ​នេះ​ជិត​មនុស្ស​មិន​មែន​ព្រះ​មក​ពី​
ណា​ចេះ​តែ​ទប់​បាន​នោះ​ទេ​ នាយ​លេីក​ចាក់​ទឹក​ដោះគោ​ពី​ឆ្នាំង​ចូល​
កែវ​ពីរ​ហេីយ​រក​នឹង​ដេីរ​ចេញ​តែ​នៅ​មិន​អស់​ចិត្ត​។
« នេះ​ទឹក​ដោះ​គោ​មិន​មែន​ម្ហូប​!! ខ្ញុំ​មាន​ដៃ​មាន​ជេីង​មិន​ចាំ​បាច់​តែ​
ប្រពន្ធ​ឫ​អ្នក​ណា​មក​ធ្វេី​អោយ​មិន​ដូច​អ្នក​ខ្លះ​!! ចាស់​សក់​ស្កូវ​ហេីយ​
មិន​ចេះ​ដាំ​បាយ​ធ្វេី​ម្ហូប​ » រាង​ក្រាស់​ដាក់​ចំ​ៗ​កណ្តាល​មុខ​ស្ពឹក​មិន​
ធម្មតា​ទេ​ អ្នក​ស្រី​ ShinAh​ នៅ​មិន​សុខ​ចិត្ត​មិន​ត្រជាក់​ចង់​តែ​ហក់​
ទៅ​ទះ​គេ​អោយ​ណា​ន័យ​ម្ដង​តែ​វា​គ្មាន​ប្រយោជន៍​ទេ​ យ៉ាង​ណា​លុយ​វា​សំខាន់​ជាង​។

Just Because Where stories live. Discover now