១៣ឆ្នាំកន្លងផុត
ម៉ូជេធំធាត់ពេញរូបរាងក្លាយជាក្មេងស្រីស្រស់ស្អាតតែឆ្នាស់ឆ្នេីម
បន្ដិចព្រោះនាងតែងតែមានណាំជូនចាំការពារនូវពីក្រោយរហូត
នរណាក៏ដោយប៉ះពាល់ឬមាក់ងាយនាងដឹងសុីកណ្ដាប់ដៃប៉ាអ៊ំ
សែនស្រស់សង្ហាស្បែកចាំមួយនិងហេីយ ម៉ូជេកំពុងអង្គុយក្នុង
ឡានដេីម្បីរង់ចាំប៉ាអ៊ំសង្ហាជូនទៅសាលាសកល វាជាថ្ងៃដំបូងដែរ
នាងចូលរៀនអ៊ីចឹងហេីយនាងស្នេីរសុំណាំជូននាំមក
" ចាំយូទេ អម្បាញ់មិញប៉ារកឯកសារក្រុមហ៊ុន " ណាំជូនចូលទៅ
អង្គុយហេីយទម្លាក់កាបូបជិតជេីងហេីយងាកមកសួរកូនស្រី
" មិនយូរទេលោកប៉ា និយាយអ៊ីចឹងថ្ងៃត្រង់ប៉ាទំនេរទេ " ម៉ូជេនូវ
សម្ដីសំដៅបានដដែល កាន់តែលូតលាស់ពាក្យវាហោរបស់នាង
ក៏កេីនជាងមុន ហ៊ានហារស្ដីដោយមិនខ្លាចអំណាចអ្នកណាឡេីយ
ព្រោះវាជាសិទ្ធិរបស់នាង ត្រូវចាំបាច់ខ្លាចគេដែរឬ
" ទំនេរតេី យ៉ាងម៉េចឬ "
" គឺកូនចង់បបួលប៉ាញុំាបាយថ្ងៃត្រង់ណា "
" ប៉ាវប៉ាឬ " រាងក្រាស់ញញឹមក្រែបបូរមាត់បន្ដិចហេីយឈ្ងោកមុខ
និងឯកសារដែរកាន់និងដៃ ប៊ីចរបស់គេគ្រវីតិចៗសញ្ជឹងគិតពាក់
ពន្ធ័និងវិយោគទន់ព្រោះវាតម្លៃទាបខុសប្លែក តេីនរណាហ៊ានបន្លំ
ឯកសារអស់និងអ៊ីចឹង ។
" ហេតុអ្វីត្រូវប៉ាវប៉ាៗនោះ កូនក្រណាស់កូនគ្មានលុយច្រេីននាំ
ប៉ាៗចូលហាងប្រេនៗទេ " ម៉ូជេសម្ដែងធ្វេីជាទម្លាក់ទឹកមុខហេីយ
ភ្នែករលីងរលោងបម្រុងសម្រក់ទឹកភ្នែកក្លែងក្លាយនោះមកនាង
តែងតែប្រេីវិធីមួយនេះដេីម្បីឲ្យនាយក្រាស់ទន់ចិត្ដធ្វេីអ្វីតាមចិត្ដ
របស់ខ្លួន ណាំជូនលឺអ៊ីចឹងហេីយញោចញញឹមឯងៗ
" ប្រេីក្បាច់ដដែលទៀតហេីយក្មួយស្រី " ណាំជូនឧទានក្នុងចិត្ដ
ទាំងហួសចិត្ដ នាងចូលចិត្ដក្រឡាលេីគេរហូតតាំងពីតូចដល់ធំ
គ្មានម្ដងណានាយប្រកែកឬតវ៉ាឈ្នះស្រីតូចនោះទេគ្មានឡេីយ
" អូខេៗ "
" យ៉េយ៉េៗៗ ល្អណាស់ តែប៉ាខ្ញុំលឺប៉ាមីននិយាយថាស៊ុកជីគេ
ត្រឡប់មកវិញហេីយតេីព័ត៌មាននេះពិតដែរទេ " នាងលឺអ្នកបម្រេី
និយាយប៉ុណ្ណោះអ៊ីចឹងហេីយទេីបសួរនាយក្រាស់បញ្ជាក់ព្រោះ
ស៊ុកជីត្រូវប៉ាបង្កេីតនាងបញ្ជូនទៅរៀននៅអាមេរិកតាំងពីអាយុ
៨ឆ្នាំម្ល៉េះ អាលូវមិនដឹងថាធំធាត់ដល់ណាទេ
" វិស្សមកាលសាលាឈប់មួយរយះទេីបជីមីនឲ្យស៊ុកជីមកផ្ទះ
វិញព្រោះខ្លាចអាល្អិតនិងភ្លេីតភ្លេីនភ្លេីងពណ៍ "
" អួយម៉េចអាចទៅប៉ា ស៊ុកជីអាយុ១៣ឆ្នាំមែនតែគេមិនធ្វេីអ៊ីចឹងទេ
ខ្ញុំជឿជាក់លេីប្អូនប្រុសរបស់ខ្ញុំ " នាងជឿថាគេមិនខូចខិលឡេីយ
ស៊ុកជីមានចរិតដូចប៉ាបង្កេីតណាស់ពិសេសទឹកមុខគឺមាំរាបស្មេី
គ្មានស្នាមញញឹមអ្វីបន្ដិច សូប្បីបងប្អូនខ្លួនឯងក៏គេមិនខ្ចីញញឹមដាក់
ដែរ ចរិតរបស់ស៊ុកជីកាត់ទៅទាំងស្រុងជាមួយប្អូនស្រីទី០៣របស់
នាងដែរ ។
" ហុឹមតាមចិត្ដរបស់ម៉ូជេទេ អូមកដល់សាលាហេីយឆាប់ទៅ
ប្រយ័ត្នចូលរៀនយឺត " ណាំជូនរវល់តែនិយាយគ្នាភ្លេចថាឡានជិតដល់ម៉ោងរបស់នាងតូចហេីយ
" ចាបាយបាយប៉ាៗ " នាងតូចរហ័សចុះពីឡានហេីយលាដៃបាយ
បាយដាក់នាយក្រាស់រួចដេីរចូលទៅក្នុងសាលា
នាងស្ដេីងដេីរចូលទៅក្នុងសាលាភ្លាម សិស្សនិស្សិតនាំគ្នាសម្លឹង
មេីលនាងគ្រប់គ្នា នាងតូចចិញ្ចេីមឆ្ងល់ហេីយដេីរទៅទីចាត់ការ
ដេីម្បីសួរព័ត៌មានពីលោកគ្រូនាយកដេីម្បីរកបន្ទប់ថ្នាក់រៀន
" សួស្ដីលោកនាយក "
" បាទសួស្ដីអ្នកនាង នេះឯកសារសម្រាប់បំពេញព័ត៌មានផ្ទាល់
ខ្លួន បំពេញរួចពេលណាអាចយកឲ្យខ្ញុំបានគ្រប់ពេល អ៊ីចឹងតោះ
ខ្ញុំជូនអ្នកនាងទៅថ្នាក់រៀន " គ្រូនាយកក្រោកពីកៅអីហេីយនាំផ្លូវ
នាងតូចទៅថ្នាក់ព្រោះជីមីនបានផ្ដាំផ្ញេីឲ្យមេីលថែកូនស្រីខ្លួនឲ្យល្អ
មិនអ៊ីចឹងទេសាលានេះនិងខ្ទេចអស់ហេីយគេដកហូតប្រាក់ឧបត្ថម្ភ
មកវិញ នាងតូចដេីរតាមពីក្រោយរហូតទៅដល់ថ្នាក់រៀន
" សួស្ដីអ្នកគ្រូ " នាងតូចឱនលំទោនបន្ដិចហេីយងាកមកសម្លឹង
មេីលអ្នកក្នុងថ្នាក់មិនព្រិចភ្នែកបន្ដិចឡេីយ
" អូជាសិស្សថ្មីមែនទេ ណែនាំឈ្មោះបន្ដិចទៅ ចា "
ព្រោះសាលាមួយនេះគេមានតាំងពីថ្នាក់៧រហូតដល់សកលវិទ្យា
ល័យអ៊ីចឹងហេីយទេីបគ្រូថានាងមកថ្មី ក្រៅពីនិងសុទ្ធសិស្សចាស់
ទាំងអស់គ្រាន់ឡេីងថ្នាក់ប៉ុណ្ណោះ
" សួស្ដី ខ្ញុំ ជីទ្រីម៉ូ ហ្គាលីណា រីករាយដែរបានស្គាល់សូមជួយណែ
នាំខ្ញុំផង " នាងតូចវាចាហេីយញញឹមគួរសមដាក់បន្ដិច
" ស្អាតណាស់វេីយ " ក្រុមមនុស្សប្រុសនាំគ្នាលាន់មាត់សរសេីរ
ពីសម្រល់របស់នាងតូច
" ប្អូនអាចទៅអង្គុយបានណា ជីទ្រីម៉ូ "
" ចាអ្នកគ្រូ " នាងតូចទៅអង្គុយតុនូវចុងក្រោយគេបង្អស់ហេីយ
ទាញសៀវភៅមកដាក់លេីតុនិងប៊ីចមួយដៃដេីម្បីកត់មេរៀនចូល
សៀវភៅ នាងរៀនយ៉ាងស្ងៀមស្ងាត់យកចិត្ដទុកដាក់ការពន្យល់
របស់គ្រូ រហូតដល់ម៉ោងចេញលេងភ្លាម សិស្សៗនាំគ្នាចេញទៅ
ខាងក្រោមដេីម្បីទទួលអាហារពេលព្រឹកឯនាងអង្គុយគោះតុក្នុង
ថ្នាក់តែឯង ប៉ុន្ដែស្រាប់មានសិស្សម្នាក់មកបបួលនាងចុះទៅក្រោម
" ជីទ្រីម៉ូ តេីនាងទៅញុំាអីនូវខាងក្រោមទេ "
" អត់ទៅទេ នាងទៅចុះ " នាងញុំារួចរាល់ហេីយអ៊ីចឹងខ្ជិលដេីរចុះ
ឡេីងណាស់
" ហុឹម អ៊ីចឹងតេីនាងអាចធ្វេីមិត្ដភក្ដិនិងខ្ញុំបានទេ ? ? "
" ហេតុអ្វី "
" ព្រោះខ្ញុំគ្មាននរណាចង់រាប់រកឡេីយ អ៊ីចឹងហេីយសង្ឈឹមថានាង
រាប់ខ្ញុំជាមិត្ដផង " នាងឈ្ងោកមុខចុះព្រោះតាំងពីដេីមឡេីយនាង
គ្មានមិត្ដសូប្បីតែម្នាក់
" ហុឹម អូខេ នាងឈ្មោះអ្វី " នាងតូចងក់ក្បាលព្រមទទួលនាងធ្វេី
ជាមិត្ដ តែនាងសង្កេតមេីលអាកប្បកិរិយារបស់នាងសិនទេីបអាច
និយាយរឿងសម្ងាត់ខ្លួនប្រាប់បាន ជៀសវាងមានបញ្ហា
" អ៊ាន់ជូ គូរីសុី នាងអាចហៅខ្ញុំថាអាជូបានណា " នាងតូចញញឹម
ស្រស់ដាក់មិត្ដថ្មីថ្មោងរបស់ខ្លួនហេីយក៏ជាកូនស្រីរបស់អ៊ាន់ស្រ្ដា គូរីសុីដែរជាមិត្ដចាស់របស់នាយក្រាស់ផងដែរ ។
" ហុឹម អ៊ីចឹងយេីងកំដរឯងញុំាបាយចុះអាជូ " ម៉ូជេក្រោកចេញ
ហេីយទាញកាតាបមកស្ពាយរួចចាប់ដៃអាជូដេីរចេញទៅខាងក្រៅ
ពួកគេសន្ទនាពីនេះពីនោះ ហេីយសេីចកក្អឹក ល្អម្យ៉ាងដែរមានមិត្ដ
រាប់ចឹងមិនសូវអផ្សុកផង
" និយាយអ៊ីចឹងប៉ាម៉ាក់ឯងនៅឯណា អាជូ " នាងតូចប៊ឺតផឹកក្រូច
បណ្ដេីរចោទសួរអាជូបណ្ដេីរ ព្រោះលឺថានាងរស់នៅអាផាកមិន
តែឯងអ៊ីចឹង
" ប្រទេសកូរ៉េ "
" wow អ៊ីចឹងឯងជាកូនកាត់ឬ " នាងបេីកភ្នែកធំៗឆ្ងល់យូរហេីយ
ទម្រង់មុខរបស់នាងស្អាតប្លែកម៉ង់ហេីយលឺថាប្រទេសកូរ៉េចឹង
សង្ស័យនាងកូនកាត់តាស់ម៉ង់
" ត្រឹមត្រូវ "
" ឆាប់ញុំាឲ្យលឿនទៅជិតដល់ម៉ោងចូលរៀនហេីយ "
" ហុឹមគេដឹងហេីយ "
ការសិក្សានាងត្រូវបញ្ចប់នាងតូចអេីតមេីលផ្លូវមុខសាលាឈររង់
ចាំប៉ាអ៊ំកទទួលតែយូរហេីយម៉េចមិនទាន់ឃេីញមកទៀតនេះថ្ងៃ
ត្រង់ជិតម៉ោង១២ហេីយតេីគាត់រវល់ធ្វេីអ្វីយូរម្ល៉េះ
ងឺត ឡានក៏ឈប់ចតចំពោះមុខនាងតូច ម៉ូជេរហ័សបេីកទ្វាចូល
ទៅខាងក្នុងទាំងញញឹមញញែមព្រោះសប្បាយចិត្ដដែរឃេីញមុខ
ប៉ាអ៊ំស្រស់សង្ហានេះបាត់នឿយហត់អស់ហេីយ
" ថ្ងៃនេះពួកយេីងញុំាអាហារសមុទ្រយ៉ាងម៉េចដែរ "
" ល្អណាស់ប៉ាៗ ខ្ញុំចង់ញុំាយូរហេីយតែគ្មាននរណាបបួលសោះ
ឥឡូវប៉ាជូនទៅអ៊ីចឹងខ្ញុំញុំាឲ្យបែកពោះតាសម៉ង់ ហិហិ "
" ប្រយ័ត្នខ្លាចជាកូនជ្រូកណាប៉ាលែងស្រឡាញ់ហេីយ "
" ខ្ញុំមិនជឿទេ ព្រោះកាលពីតូចម៉ាក់ប្រាប់ថាប៉ាៗនូវស្រឡាញ់ខ្ញុំ
ដដែលទោះគីឡូខ្ញុំឡេីងក៏ដោយ " នាងតូចញាក់ចិញ្ចេីមដាក់ហាក់
មានប្រៀបជាងព្រោះដូចអ្វីនាងនិយាយអ៊ីចឹងគេស្រឡាញ់ហេីយ
គ្រឺតទៀតផង
" ជឿជាក់ណាស់ "
ណាំជូនអស់សំណេីចឃេីញទេ នាងពូកែរកពាក្យតបតគេណាស់
អាលូវឈ្នះទៀត នាយនាំនាងបណ្ដេីរចូលហាងហេីយញុំារួច
រាល់ជូននាងមករៀនមួយល្ងាចទៀតទេីបឈប់សម្រាក ។
𝗧𝗼 𝗯𝗲 𝗖𝗼𝗻𝘁𝗶𝗻𝘂𝗲𝗱
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
សរសេរដោយៈ𝗠𝗼𝗻𝗮-ម៉ូណា🐝

YOU ARE READING
អន្ទាក់បេះដូងប្រុសចាស់ ( សាច់រឿងចាស់ ) ចប់
Roman d'amourលក្ខខណ្ឌខនៃសន្យារវាងណាំជូន និងអូម៉ូអុីដែលជា ប្រពន្ធរបស់ជីមីន ហ្គាលីណា នាយក្រាស់បានសូម តាមការសន្យានោះគឺសូមមេីលថែនាងតូចតាំងពី បាតជេីងក្រហមរហូតពេញក្រមុំចូលរោងការជាមួយ គ្នាពេលនាងពេញអាយុ អ្វីកាន់តែចម្លែកគឺនាយអាយុក្រាស់ជិតចូលសែក្រាស់ទៅហេីយបែបស...