២០

764 17 1
                                    

គ្រេស្ទ៍ឡា​ចាប់ផ្ដេីម​ឆ្លេឆ្លា​ស្លន់ស្លោ​ព្រោះសំឡេងមួយនេះតែនាង
ត្រូវធូរទ្រូងដោយសារ​ឡាននោះមិនបានសម្ដៅមករកខ្លួនឡេីយ
ទឹកមុខស្លេកស្លាំងប្រែជាស្រស់បំពងសារថ្មី​ ហាក់ដូច​ផ្កាស្រពោន​
ត្រូវស្រោចទឹកយ៉ាងអ៊ីចឹង​
"​ អឹម​ "​ គ្រេស្ទ៍ឡា​គ្រហឹមដេីមកបន្ដិចហេីយបន្ដឲ្យ​កូនចៅបេីក
ចេញបន្ដទៀត​ ដោយឡាននាងបេីកសម្ដៅទៅ​ ជេជូហេីយក៏ត្រូវ
ឆ្លងទៅកោះនៅកណ្ដាលដែលគ្មានមនុស្សណាទៅដល់ទីនោះ
អ៊ីចឹងហេីយវាជារឿងល្អបំផុតសម្រាប់នាងក្នុងការលាក់ខ្លួនហេីយ
ហ្នឹងបានធ្វេី​ទារុណកម្ម​លេីម៉ូជេបានដោយសេរីទៀត​
ឯ​ណាមជូនកំពុង​ពិបាកចិត្ដតឹងទ្រូងស្ទេីរប្រេះ​ ម៉េចក៏​បាត់នាងដូច្នេះ
តេីវាជាកំហុសគេដែលឬទេដែលបណ្ដោយឲ្យ​ពួកនោះចាប់ខ្លួន
នាងបានសម្រេចដូច្នេះ
ណាមជូនអង្គុយ​ចោងហោង​ដោយប្រអប់ដៃក្រសោបក្បាលជាប់
ខួរក្បាលលែងដំណេីរការហេីយ​ គេលែងមានគំនិតអ្វីទាំងអស់
គ្រប់យ៉ាងក៏​រាំងស្ទះ​អស់ហេីយ​ សល់ត្រឹមសំបកកាយប៉ុណ្ណោះ
"​ម៉ូជេ​ "​ នាយក្រាស់កម្រេីកបបូរមាត់​ឧទានឈ្មោះរបស់នាងតូច
ដោយសំឡេងស្រាលៗគ្មាន​កម្លាំងកំហែង​ តេីពេលនេះយ៉ាងម៉េច
ទៅហេីយ​ នាងមានរបួសត្រង់ណាទេ​ គេខ្លាចនាងឈឺណាស់
"​ សូមទោស​ "​ មួយឃ្លាបន្ទាប់ក៏ស្រដីឡេីង​ វាជាកំហុសគេមែន
ដែលប្រហែសដូច្នេះ​ តេីគេមានមុខអ្វីទៅប្រឈមមុខហ្នឹងជីមីនទៅ
"​ សូមទោស​ "​ មួយពាក្យនេះក៏បន្លឺជាលេីកទី២​ គេសូមទោសដែរ
គេប្រហែសយ៉ាងនេះ​ គេសូមទោសដែលមិនអាចការពារនាង
បានទៅតាមស្រដីដែលនាយបានសន្យាហ្នឹងជីមីន​ គេពិតជាអន់
ណាស់គ្រាន់មនុស្សម្នាក់មិនអាចការពារបាន​តេីគេមាន​សមត្ថភាព​
ស្អីទៅគ្រប់គ្រងមនុស្សរាប់រយនាក់នោះ
"​ ណាមជូន​ ហ្យុង​ "​ បន្ទាប់ពីលឺដំណឹងហ្នឹងហេីយជុងហ្គុកនិង
ជេហូបក៏ប្រញាប់មករក​ណាមជូន​ ព្រោះគេដឹងថារឿងមួយនេះ
ប្រាកដណាស់វាវាយប្រហារលេីផ្លូវចិត្ដរបស់នាយក្រាស់ជាទម្ងន់
"​ ...​ "​ គ្មានការឆ្លេីយតបពីនាយក្រាស់ឡេីងគេអង្គុយ​ថ្មឹងហាក់គ្មាន
វិញ្ញាណ​ទល់តែសោះ​
"​ ធ្វេីយ៉ាងម៉េចទៅ​ ហ្យុង​ "​ ដោយអស់ជម្រេីសទេីបងាកមុខទៅ
រកជេហូបដេីម្បីសួរ​ តេីមានវិធីអ្វីដែលអាច​ឲ្យណាមជូនត្រឡប់
មកសភាពដេីមវិញនោះ​
"​ ទុកគេអ៊ីចឹងហេីយ​ ម៉ោះ​ "​ ជេហូបមិនស្រដីអ្វីច្រេីនឡេីយហេីយ
ក៏ប្រញាប់អូសកជុងហ្គុកសម្ដៅទៅបន្ទប់​កាម៉េរ៉ា​ដេីម្បីត្រួតពិនិត្យ
មេីលថាតេីនរណាហ៊ានថ្លេីមធំយ៉ាងនេះ​ ដោយឡែកណាមជូន
ត្រូវ​អង្គរក្ស​មួយភាគធំ​ ឈរបាំងជិតឈឹងមិនឃេីញសភាពទន់
ខ្សោយរបស់នាយឡេីយ​ ។
ក្រោយពីទិសដៅដែលនាងបានកំណត់មកហេីយ​ ទីបំផុតនាង
មកដល់ដោយបញ្ជាឲ្យនាំកាយតូចសម្ដៅទៅសសរដែលដាំនៅ
ចំកណ្ដាលនៃកោះមួយនេះហេីយឲ្យពួកគេចងនាងតូចឲ្យជាប់
ប្រហែល១ម៉ោងក្រោយ​ នាងតូចក៏ចាប់ផ្ដេីមកម្រេីកស្របកភ្នែក
បន្ដិចដោយបេីកវាមកសន្សឹមៗតែត្រូវបិទវាដោយសារពន្លឺនៃព្រះ
អាទិត្យដែលជះចាំងមកខ្លាំងពេក​
"​ នាងដឹងខ្លួនហេីយ​ "​ សំឡេងរបស់​គ្រេស្ទ៍ឡា​ដែល​ទន្ទឹង​រង់ចាំ​
យ៉ាងយូរម៉ោងនោះក៏បន្លឺឡេីងសេចក្ដីពេញចិត្ដ​ ជិតដល់ពេល
ដែលនាងលេងជាហ្គេម​មរណៈ​ជាមួយនាងតូចហេីយ
"​ អ្នកណា​ "​ សំឡេងស្អកៗ​ក៏បន្លឺចេញពីមាត់របស់នាងតូច
"​ គ្រេស្ទ៍ឡា​ នាងចាំទេ​ "​ គ្រេស្ទ៍ឡា​ហៅឈ្មោះរបស់ខ្លួនដេីម្បី
បញ្ជាក់ឲ្យនាងតូចបានដឹងថា​ គ្មាននរណាក្រៅពីសត្រូវចាស់ទេ
"​ ជានាង​ "​ នាងតូចមិនបានទៅភ័យខ្លាចក្នុងសភាពហ្នឹងឡេីយតែ
នាងបែបជា​ពុះកញ្ជ្រោល​ខឹងស្អប់ទៅលេី​គ្រេស្ទ៍ឡា​លេីសដេីម
"​ បេីជាយេីងយ៉ាងម៉េច​ មិនស្មានដល់តេីមែនទេ​ "​ គ្រេស្ទ៍ឡា​
ញញឹមក្រែបបបូរមាត់​ដោយបញ្ជាក់ថាពេញចិត្ដពេញថ្លេីមជាពន់
ពេកដែលឃេីញសភាពសត្រូវមកជាប់ចំណងដូច្នេះ
"​ ស្រីចង្រៃ​ នាង​បានតែ​វាយឆ្មក់​គេពីក្រោយប៉ុណ្ណោះ​ ប្រសិនបេី
នាងខ្លាំង​មួយទល់មួយហ្នឹងយេីងមក​ "​ នាងតូចស្រដីទាំងបង្កប់នៃ
ការខឹងក្រោធពេញបន្ទុកក្នុងប្រអប់ទ្រូងរបស់នាង​ មនុស្សដែល
ចូលចិត្ដវាយប្រហារអ្នកដទៃពីក្រោយខ្នងវាស្មេីហ្នឹងមនុស្សកំសាក
ញីដូច​អណ្ដេីរក្នុងស្នូកយ៉ាងអ៊ីចឹង
"​ នាងគិតឬ​ ថាយេីងចំណាយពេល​ឥតប្រយោជន៍​ជាមួយនាង
នោះ​ យេីងគ្រាន់ចាប់នាងមកដេីម្បីឲ្យណាមជូនយល់ព្រមហ្នឹង
ពីធី​មង្គលការ​ប៉ុណ្ណោះ​ ប្រសិនគេមិនព្រមគេហ្នឹងទទួលសាកសព
របស់នាងទៅវិញ​ ឃេីញទេដូច្នេះហេីយគេម៉េចហ្នឹងបិទភ្នែក
ចំពោះរឿងហ្នឹងបានដែរទៅ​ "​ គ្រេស្ទ៍ឡា​ឱបដៃត្រឹមទ្រូងយ៉ាង
ជឿជាក់ក្នុងចិត្ដថាផែនការរបសនាងប្រាកដជាជោគជ័យមិនខាន
ព្រោះតាមចរិតណាមជូនហ្នឹងហ៊ានធ្វេីគ្រប់យ៉ាងដេីម្បីការពារ
នាងតូចតែមួយគត់ដូច្នេះ​ រឿងអ្វីដែលគេត្រូវបិធសេធសំណេីរ
របស់នាងនោះ​ ។
"​ នាងធ្វេីដូច្នេះហេីយ​ ណាមជូនហ្នឹងព្រមឬ​ "​ នាងតូចសេីចចំអកទៅ​គ្រេស្ទ៍ឡា​ដែលធ្វេីរប្រៀបហ្នឹងហេីយ​ ណាមជូនយល់ព្រមចូលរោងការនោះ​ ស្រមេីលស្រមៃ​ពេកហេីយ​ គិតឬថាសម្លាប់នាងដេីម្បីឲ្យ
ណាមជូនស្របតាមផែនការនោះ​ មនុស្សជាណាមជូនហ្នឹងណាគេ
មិនទៅរួមរស់ក្បែរមនុស្សដែលមានបំណងអាក្រក់ទៅលេីម៉ូជេទេ
"​ ហេតុអ្វីមិនអាច​ នាងគិតថារឿងនេះមិនអាចកេីតឡេីងឬ​ ហាសហា​ កុំទាន់មានអំនួតពេក​ ជួលកាលរបស់នាងក៏ក្លាយជារបស់យេីងដែរ​ "​
គ្រេស្ទ៍ឡា​ស្រដីដូច្នេះប្រាកដណាស់នាងជឿជាក់ថាណាមជូនហ្នឹង
ស្របតាមផែនការខ្លួនដេីម្បីផ្ដល់ជីវិតរបស់ម៉ូជេត្រឡប់ទៅផ្ទះវិញ
"​ នាង​ "​ នាងតូចគ្រឺតធ្មេញទាំងខឹងហេីយប្រឹងរេីម្រាស់ចេញពីខ្សែ
"​ ខឹងឬ​ ហាសហា​ នាងត្រៀមចិត្ដទៅបន្ដិចទៀតនាងហ្នឹង​ភ្លក់រសជាតិនៃសេចក្ដីស្លាប់ហេីយមានអ្វីចង់សរសេរក៏សរសេរទៅ​ "
គ្រេស្ទ៍ឡា​លេីកដៃបេីកបង្ហាញឲ្យ​កូនចៅតាមនាងតូចចេញពីសសរ
នោះសិនហេីយទាញក្រដាសមួយសន្លឹកទុកលេីតុដេីម្បីឲ្យនាង
សរសេរ​រឿងម្យ៉ាងនៃចុងក្រោយជីវិតរបស់នាង
"​ ទេ​ "​ នាងស្លាប់ក៏ដោយមិនបន្សល់អក្សរអ្វីទៅលេីសន្លឹកក្រដាស
របស់​គ្រេស្ទ៍ឡា​ដែលបានផ្ដល់ឲ្យមកនោះដែរ​ វាគ្មានថ្ងៃឡេីយ
ជេហូបនិង​ជុងហ្គុក​កំពុង​មមាញឹក​រកមុខសញ្ញាអ្វីដែលគបានប្រទះ
ឃេីញនោះគឺ​ គ្រេស្ទ៍ឡា​ ទឹកមុខរបស់ពួកគេបញ្ចេញមកយ៉ាង
ពិឃាតព្រោះនាងហ្នឹងហេីយជាមេរោគបង្ករឿងដែលកេីតឡេីង
យ៉ាង​ចលាចល​ដូច្នេះ​
"​ នាងទៀតហេីយ​ "​ ពួកគេទាំងពីរនាក់បន្លឺដំណាក់គ្នាដោយសេច
ក្ដីមិនពេញចិត្ដរាល់មានបញ្ហាតែងតែមាន​គ្រេស្ទ៍ឡា​ក្នុងនោះ
"​ ធ្វេីយ៉ងម៉េចទៅ​ ហ្យុង​ "​ ដោយឃេីញថានាងជាអ្នកចាប់ម៉ូជេ
ទៅហេីយតេីមានគម្រោងការអ្វីដេីម្បីទប់ទល់ហ្នឹងស្រី​កញ្រ្ជោល​
ហ្នឹងដែរឬទេ​
"​ មិនដឹងតែចម្លេីយគឺស្ថិតលេីណាមជូនហេីយ​ "​ ជេហូបគ្មានអ្វីត្រូវ
ឆ្លេីយតបទេក្រៅពីណាមជូនប៉ុណ្ណោះដែលអាចសម្រេចចិត្ដបាន
ក្នុងរឿងមួយនេះ​ ព្រោះ​ជួលកាល​វិធីរបស់គេវា​ស្រាលពេកដូច្នេះ
មិនអាចបំភ័យឲ្យសត្រូវខ្លាចឡេីយ​
"​ អ៊ីចឹងឆាប់ទៅសួរគាត់ទៅតោះ​ "​ ជុងហ្គុក​ចិត្ដក្ដៅមិនរង់ចាំយូរ
ឡេីយគេបោះជំហានសម្ដៅទៅរក​ណាមជូនយ៉ាងលឿនដេីម្បី
សាកសួរពីផែនការជំហានបន្ទាប់
to be continued
សូមទោសសម្រាប់ការខុស​អក្ខរាវិរុទ្ធ​មួយចំនួន​
និពន្ធដោយ​:ម៉ូណា

អន្ទាក់បេះដូងប្រុសចាស់ ( សាច់រឿងចាស់ ) ចប់Where stories live. Discover now