នាងតូចម៉ូជេបានលេីកទឹកយកមកឲ្យណាំជូនតែអត់ឃេីញពូហ្គុក
សោះ តេីគាត់ទៅណាលឿនម្ល៉េះក្រែងអម្បាញ់មិញគាត់កំពុងនិយាយគ្នាជាមួយប៉ាអ៊ំនាងទេ
តេី គាត់ចេះបំបាត់កាយមែនពុទ្ធោ ពូហ្គុករបស់នាងជាខ្មោចអាប
ទេច្រឡំហេីយមិនមែនជាសម្ដីរបស់នាងដែរចង់និយាយនោះទេគឺដូចមនុស្សសម័យមុនចេះប្រេីសិល្បិ៍វិជ្ជាកាលតែបច្ចុប្បន្ននេះមានរឿងអ៊ីចឹងទៀតឬ?
" ប៉ាឯណាពូហ្គុកទៅ " បណ្ដេញការគិតឆ្គួតឡប់នោះអស់
ហេីយងាកមុខមកសួរនាយក្រាស់ទេីបដឹងរឿងមួយនេះ
ពិតប្រាកដណាស់
" ជុងហ្គុករវល់មិនបានជជែកលេងជាមួយឯងទេទេីបប្រញាប់
ទៅមុនគេផ្ដាំថាសូមទោសចាំលេីកក្រោយគេនិងមកឲ្យយូរជាង
នេះ " ណាំជូននិយាយប៉ុណ្នឹងហេីយលេីកទឹកមកផឹកឲ្យសេីមបំពង់គេអម្បាញ់មិញគ្រហឹមខ្លាំងពេកចង់ស្ងួតកអាម៉េចទេហេីយថែមប្រកែកជាមួយជុងហ្គុកទៀតឈឺកសឹងស្លាប់ហេីយ ណាមួយគេ
និងហេីយជាអ្នកដេញឲ្យជុងហ្គុកទៅវិញមិនមែនចេញពីចិត្ដឡេីយគឺទៅទាំងបង្ខំ
" អរនិយាយអ៊ីចឹងប៉ា ថ្ងៃស្អែកពេលថ្ងៃប៉ារវល់ដែរទេ "
" មិនរវល់ទេ " ស្អែកគេទំនេរពេញមួយថ្ងៃព្រោះឯកសារ
គេត្រួតពិនិត្យអស់ហេីយនូវសល់តិចតួចប៉ុណ្ណោះ អ៊ីចឹងហេីយ
ខ្ជិលទៅក្រុមហ៊ុនឲ្យជំនិតយកមកទុកឲ្យគេធ្វេីនៅផ្ទះកំដរដៃបំបាត់
អផ្សុកផង
" តេីអាចជូនជេទៅ shopping បានទេជេត្រូវការទិញរបស់ខ្លះ
ណា " នាងខ្វះខាតរបស់ខ្លះទេីបចង់បបួលប៉ាអ៊ំទៅជាគ្នាហេីយនាងក៏មិនសូវមានពួកម៉ាកស្អីណាស់ណាដែរអ៊ីចឹងមានតែប៉ាអ៊ំនិងហេីយជាដៃគូរទៅផ្សារទំនេីបនោះ នាងបម្រុងនិងបបួលបងប្អូនបង្កេីតទៅ
ប្រសិនបេីណាំជូនមិនទំនេរ តែគេថាទំនេរអ៊ីចឹងមិនបាច់ទៅរំខាន
ពួកគេទេរំខានតែណាំជូនម្នាក់គឺគ្រប់គ្រាន់ហេីយ
" អូខេ " គេមិនបធិសេធព្រះនាងតូចឡេីយ
ថ្ងៃស្អែកក៏ឈានមកដល់ណាំជូនក្រោកពីប្រលឹមដេីម្បីជូននាងតូចទៅសាលារៀនទោះនាងប្រឹងតវ៉ាថាឲ្យអ្នកបេីកឡានជូនក៏ដោយ គេនៅមានះជូនទៅដដែល
" អរគុណប៉ាហេីយ កុំភ្លេចណាពេលថ្ងៃ "
ម៉ោងថ្ងៃនាងទំនេរអ៊ីចឹងឆ្លៀតទិញសម្ភារះទុកខ្លះងាយស្រួលថ្ងៃក្រោយមិនបាច់ត្រូវឈឺក្បាលនោះទេ នាងតូចដេីរចូល
ទៅក្នុងសាលាផុតបាត់ទេីបណាំជូនបេីកឡានចេញសំដៅទៅក្លិបរបស់គេដំបូងថាទំនេរទៅហេីយ តែស្រាប់មានបញ្ហាតិចតួច
ក្នុងក្លិប អ៊ីចឹងតម្រូវឲ្យគេចេញមុខមកដោះស្រាយហេីយ ។
" ចៅហ្វាយ " កូនចៅនាំគ្នាឱនគំនោបគ្រប់គ្នាដោយសារខ្លាចរអា
អំណាចពីក្រោយខ្នងរបស់នាយនិងហេីយ
" បន្ទប់ក្រោមដីទាន " អ្នកបង្ករឿងនកងគ្មាននរណាក្រៅពីភ្ញៀវ
ចូលមកផឹកសុីនោះទេ ក្នុងក្លិបនេះមានបម្រាមច្បាស់លាស់ថាដាច់
ខាតកុំប្រេីថ្នាំដេីម្បីអូសទាញក្មេងស្រីមួយចំនួនធ្លាក់នរកដោយសារតណ្ហាមួយពេលឲ្យសោះគេពីមុនមិនដែរចែកច្បាប់អ៊ីចឹងមកទេ ហេតុអ្វីបានជាគេផ្លាស់ប្តូរលឿនម្ល៉េះ ។
ក៏ព្រោះដោយសារម៉ូជេនិងហេីយ គេមេីលថែនាងតាំងពីបាតជេីង
ក្រហមរហូតធំពេញវ័យមិនមែនងាយស្រួលឡេីយហេីយចិត្ដជា
អ្នកមេីលថែទាំចិញ្ចឹមបីបាច់នេះវាគ្រាំទ្រូងប៉ុណ្ណា
ប្រសិនលេចលឺដំណឹងថាកូនស្រីត្រូវគេបំផ្លាញ់នោះគេឈឺខ្លោចចិត្ដប៉ុណ្ណាអ៊ីចឹងហេីយនរណាក៏ដោយហ៊ានធ្វេីអំពេីស្មោកគ្រោកអស់នេះត្រូវទទួលការប្រមាថពីម្ចាស់ក្លិបដោយផ្ទាល់ឲ្យពួកវាភ្លក់រសជាតិនៃការឈឺចាប់មួយនេះតេីវាឈឺកម្រិតណាដែរទៅ ? ?
" ឯងប្រហេីនណាស់ ឯងគិតថាច្បាប់របស់យេីងវាអត់ប្រយោជន៍មែនទេអាចង្រៃ " ណាំជូនមកដល់ភ្លាមដាល់យកដាល់ៗមិនចេះតិចដៃនោះទេ គេខឹងឡេីងញ័រទទ្រេីតទប់កំហឹងលែងចង់ជាប់ហេីយ គិតស្អីហ្អាគិតថាច្បាប់មួយនេះគ្រាន់ជាប្រយោគមួយដែរហោះហេីរតាមវាហោឬ
" ខ្ញុំ...សូ...ម...ទោស " ទម្រាំវាចាមកបានមួយឃ្លាៗមកគេ
សឹងក្អួតឈាមទៅហេីយព្រោះអណ្ដាតគេត្រូវគៀបនិងដុំភ្លេីង
ដែលកូនចៅធ្វេីទារុណកម្មមុននេះ វាជាកម្រិតធ្ងន់កាលណាបុរស
ម្នាក់នោះលូកលាន់ភាគីម្ខាងទៀតដោយគ្មានការព្រមព្រៀងគ្នា
ម្នាក់នោះចាំទុកថាល្មេីសនិងច្បាប់ទម្លាប់នៃក្លិបមួយនេះហេីយ ។
" ហុឹម យកវាទៅបោះឲ្យឆ្ងាយពីក្លិបយេីងទៅ " ណាំជូនសម្រួលអារម្មណ៍បន្ដិចហេីយក្រោកឈរពេញកម្ពស់ហេីយដេីរទៅជាន់លេីទាំងទឹកមុខត្រជាក់ស្រេប ធ្វេីឲ្យបុគ្គលិកនិងភ្ញៀវចូលមក
ស្រៀវឆ្អឹងខ្នង ។
ត្រនិចនាឡិកាក៏លោតចង្អុលតម្រង់ទៅលេខ១១មួយថ្ងៃមាន
ន័យថាគេត្រូវចេញទៅទទួលព្រះនាងចេញពីសាលាហេីយ
ណាំជូនសំដៅទៅចំណតឡានហេីយបេីកចេញទៅបាត់ដោយ
មិនមានអង្គរក្សមកតាមពីក្រោយសូប្បីម្នាក់គិតថាគ្មានកូនចៅ
ហេីយនាយព្រឺឬ គិតខុសហេីយនាយនេះណាកាន់តែបន្លាចកាន់តែចូលអ៊ីចឹងគួរឲ្យដឹងច្បាស់ពីចរឹតរបស់គេឲ្យហេីយទៅ
" ប៉ាចាំយូរទេ " នាងតូចទាញកាតាបដាក់លេីភ្លៅហេីយងាកមុខមកសួរនាយក្រាស់
" មិនយូរទេ ប៉ាទេីបមកដល់អម្បាញ់មិញនិង " ណាំជូនក្រវីក្បាលនាយចាំមិនទាន់បាន៥នាទីផងកូនសិស្សចេញពីសាលាឲ្យស្ងាត់ចៀបហេីយ
" តោះអ៊ីចឹងចេញដំណេីរ ពួកយេីងទៅហាងម៉ង់ទៅកូនមិនចង់ញុំាបាយផ្ទះទេ " នាងញុំាបាយផ្ទះរាល់ថ្ងៃហេីយអ៊ីចឹងប្ដូររសជាតិញុំានៅហាងម្ដងប្រហែលល្អ
" អូខេសម្រាប់ព្រះនាងតូចរបស់ប៉ាមិនប្រកែកឡេីយ " ណាំជូន
ក្ដិចចុច្រមុះរបស់នាងតិចៗហេីយមកផ្ដាតលេីការបេីកបររបស់
ខ្លួនវិញតេីវាយ៉ាងម៉េចដែរ
" ប៉ាដឹងទេ ថ្ងៃនេះកូនមានមិត្ដម្នាក់ហេីយ "
នាងយករឿងនេះមកអួតប៉ាអ៊ំរបស់នាងព្រោះតាំងពីដេីមមក
នាងមិនសូវរាប់អាននរណាទេដោយខ្លាចរឿងជួបមិត្ដក្លែងក្លាយបោកប្រាស់យកតែផលប្រយោជន៍មិនជួយគ្នាពេលគ្រាលំ
បាកចឹងហេីយបាននាងមិនមានមកដល់អាលូវ
" ម៉ូជេមានមិត្ដហេីយឬ ម្នាក់នោះល្អដែរទេ "
លឺប៉ុណ្នឹងគេរីករាយហេីយដែរនាងតូចបេីកចិត្ដរាប់អានមិត្ដនិង
គេដូចអ្នកដទៃនោះ គេអាណិតនាងដែរមិនសូវមានមិត្ដនាំទៅសប្បាយរីករាយម្ដងណាឡេីយ ។
" ល្អតេីប៉ា នាងថែមចែករំលែកសម្ភារះខ្លះៗឲ្យកូនទៀតផង "
នាងមិនទាន់បាត់រំភេីបទេតាំងពីដេីមសម្ភារះដែលបានមកពី
មិត្ដគឺតិចបំផុត
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធ
សរសេរដោយ:ម៉ូណា🐍
YOU ARE READING
អន្ទាក់បេះដូងប្រុសចាស់ ( សាច់រឿងចាស់ ) ចប់
Romanceលក្ខខណ្ឌខនៃសន្យារវាងណាំជូន និងអូម៉ូអុីដែលជា ប្រពន្ធរបស់ជីមីន ហ្គាលីណា នាយក្រាស់បានសូម តាមការសន្យានោះគឺសូមមេីលថែនាងតូចតាំងពី បាតជេីងក្រហមរហូតពេញក្រមុំចូលរោងការជាមួយ គ្នាពេលនាងពេញអាយុ អ្វីកាន់តែចម្លែកគឺនាយអាយុក្រាស់ជិតចូលសែក្រាស់ទៅហេីយបែបស...