១០

908 19 0
                                    

នាងតូចម៉ូជេបានលេីកទឹកយកមកឲ្យ​ណាំជូនតែអត់ឃេីញពូហ្គុក
សោះ​ តេីគាត់ទៅណាលឿនម្ល៉េះក្រែង​អម្បាញ់មិញ​គាត់កំពុងនិយាយគ្នាជាមួយប៉ាអ៊ំនាងទេ
តេី​ គាត់ចេះ​បំបាត់កាយមែន​ពុទ្ធោ​ ពូហ្គុករបស់នាងជាខ្មោចអាប
​ ទេច្រឡំហេីយមិនមែនជាសម្ដីរបស់នាងដែរចង់និយាយនោះទេគឺដូច​មនុស្សសម័យមុនចេះ​ប្រេី​សិល្បិ៍​វិជ្ជា​កាល​តែបច្ចុប្បន្ននេះមានរឿងអ៊ីចឹងទៀតឬ?
"​ ប៉ាឯណាពូហ្គុកទៅ​ "​ បណ្ដេញការគិតឆ្គួតឡប់នោះអស់
ហេីយងាកមុខមកសួរនាយក្រាស់ទេីបដឹងរឿងមួយនេះ
ពិតប្រាកដណាស់​
"​ ជុងហ្គុក​រវល់មិនបាន​ជជែកលេងជាមួយឯងទេទេីបប្រញាប់
ទៅមុនគេផ្ដាំថាសូមទោសចាំលេីកក្រោយគេនិងមកឲ្យយូរជាង
នេះ​ "​ ណាំជូននិយាយប៉ុណ្នឹងហេីយលេីកទឹកមកផឹកឲ្យសេីមបំពង់គេ​អម្បាញ់មិញ​គ្រហឹមខ្លាំងពេកចង់ស្ងួតកអាម៉េចទេហេីយថែម​ប្រកែកជាមួយជុងហ្គុកទៀតឈឺកសឹងស្លាប់ហេីយ​ ណាមួយគេ
និងហេីយជាអ្នកដេញឲ្យជុងហ្គុកទៅវិញមិនមែនចេញពីចិត្ដឡេីយគឺទៅទាំងបង្ខំ​
"​ អរនិយាយអ៊ីចឹងប៉ា​ ថ្ងៃស្អែកពេលថ្ងៃប៉ារវល់ដែរទេ​ "​
"​ មិនរវល់ទេ​ "​ ស្អែកគេទំនេរពេញមួយថ្ងៃព្រោះ​ឯកសារ
គេ​ត្រួតពិនិត្យ​អស់ហេីយនូវសល់តិចតួចប៉ុណ្ណោះ​ អ៊ីចឹងហេីយ
ខ្ជិលទៅ​ក្រុមហ៊ុន​ឲ្យជំនិតយកមកទុកឲ្យគេធ្វេីនៅផ្ទះកំដរដៃបំបាត់
អផ្សុកផង
"​ តេីអាចជូនជេទៅ​ shopping បានទេជេត្រូវការទិញរបស់ខ្លះ
ណា​ "​ នាងខ្វះខាតរបស់ខ្លះទេីបចង់បបួលប៉ាអ៊ំទៅជាគ្នាហេីយនាងក៏មិនសូវមាន​ពួកម៉ាកស្អីណាស់ណាដែរអ៊ីចឹងមានតែប៉ាអ៊ំនិងហេីយជាដៃគូរទៅផ្សារទំនេីបនោះ​ នាងបម្រុងនិងបបួលបងប្អូនបង្កេីតទៅ
ប្រសិនបេីណាំជូនមិនទំនេរ​ តែគេថាទំនេរអ៊ីចឹងមិនបាច់ទៅរំខាន
ពួកគេទេរំខានតែណាំជូនម្នាក់គឺគ្រប់គ្រាន់ហេីយ​
"​ អូខេ​ "​ គេមិនបធិសេធព្រះនាងតូចឡេីយ
ថ្ងៃស្អែកក៏ឈានមកដល់​ណាំជូនក្រោកពីប្រលឹមដេីម្បីជូននាងតូចទៅសាលារៀនទោះនាងប្រឹងតវ៉ាថាឲ្យអ្នកបេីកឡានជូនក៏ដោយ​ គេនៅមានះជូនទៅដដែល​
"​ អរគុណប៉ាហេីយ​ កុំភ្លេចណាពេលថ្ងៃ​ "
ម៉ោងថ្ងៃនាងទំនេរអ៊ីចឹងឆ្លៀតទិញសម្ភារះទុកខ្លះងាយស្រួលថ្ងៃក្រោយមិនបាច់ត្រូវឈឺក្បាលនោះទេ​ នាងតូចដេីរចូល
ទៅក្នុងសាលាផុតបាត់ទេីប​ណាំជូនបេីកឡានចេញសំដៅទៅក្លិបរបស់គេដំបូងថាទំនេរទៅហេីយ​ តែស្រាប់មានបញ្ហាតិចតួច
ក្នុងក្លិប​ អ៊ីចឹងតម្រូវឲ្យគេចេញមុខមកដោះស្រាយហេីយ​ ។
"​ ចៅហ្វាយ​ "​ កូនចៅនាំគ្នាឱនគំនោបគ្រប់គ្នាដោយសារខ្លាចរអា
អំណាចពីក្រោយខ្នងរបស់នាយនិងហេីយ
"​ បន្ទប់ក្រោមដីទាន​ "​ អ្នកបង្ករឿងនកងគ្មាននរណាក្រៅពី​ភ្ញៀវ
ចូលមកផឹកសុីនោះទេ​ ក្នុងក្លិបនេះមាន​បម្រាមច្បាស់លាស់ថាដាច់
ខាតកុំប្រេីថ្នាំ​ដេីម្បីអូសទាញក្មេងស្រីមួយចំនួនធ្លាក់នរកដោយសារតណ្ហាមួយពេលឲ្យសោះគេពីមុនមិនដែរ​ចែកច្បាប់អ៊ីចឹងមកទេ​ ហេតុអ្វីបានជាគេ​ផ្លាស់ប្តូរ​លឿនម្ល៉េះ​ ។
ក៏ព្រោះដោយសារម៉ូជេនិងហេីយ​ គេមេីលថែនាងតាំងពីបាតជេីង
ក្រហមរហូតធំពេញវ័យមិនមែនងាយស្រួលឡេីយហេីយចិត្ដជា
អ្នកមេីលថែទាំចិញ្ចឹមបីបាច់នេះវាគ្រាំទ្រូងប៉ុណ្ណា
ប្រសិនលេចលឺដំណឹងថាកូនស្រីត្រូវគេបំផ្លាញ់នោះគេឈឺខ្លោចចិត្ដប៉ុណ្ណាអ៊ីចឹងហេីយនរណាក៏ដោយហ៊ានធ្វេី​អំពេី​ស្មោកគ្រោក​អស់នេះត្រូវទទួលការប្រមាថពីម្ចាស់ក្លិបដោយផ្ទាល់ឲ្យពួកវាភ្លក់រសជាតិនៃការឈឺចាប់មួយនេះតេីវាឈឺកម្រិតណាដែរទៅ​ ? ?
"​ ឯងប្រហេីនណាស់​ ឯងគិតថាច្បាប់របស់យេីងវាអត់ប្រយោជន៍មែនទេអាចង្រៃ​ "​ ណាំជូនមកដល់ភ្លាម​ដាល់យកដាល់ៗមិនចេះតិចដៃនោះទេ​ គេខឹងឡេីងញ័រទទ្រេីតទប់កំហឹងលែងចង់ជាប់ហេីយ​ គិតស្អីហ្អាគិតថាច្បាប់មួយនេះគ្រាន់ជា​ប្រយោគមួយដែរហោះហេីរតាមវាហោឬ​
"​ ខ្ញុំ...សូ...ម...ទោស​ "​ ទម្រាំវាចាមកបានមួយឃ្លាៗមកគេ
សឹងក្អួតឈាមទៅហេីយព្រោះអណ្ដាតគេត្រូវគៀបនិងដុំភ្លេីង
ដែលកូនចៅធ្វេី​ទារុណកម្ម​មុននេះ​ វាជាកម្រិតធ្ងន់កាលណាបុរស
ម្នាក់នោះ​លូកលាន់​ភាគីម្ខាងទៀតដោយគ្មានការព្រមព្រៀងគ្នា
ម្នាក់នោះចាំទុកថា​ល្មេីសនិងច្បាប់ទម្លាប់នៃក្លិបមួយនេះហេីយ​ ។
"​ ហុឹម​ យកវាទៅបោះឲ្យឆ្ងាយពីក្លិបយេីងទៅ​ "​ ណាំជូនសម្រួលអារម្មណ៍បន្ដិចហេីយក្រោកឈរពេញកម្ពស់ហេីយដេីរទៅជាន់លេីទាំងទឹកមុខត្រជាក់ស្រេប​ ធ្វេីឲ្យ​បុគ្គលិក​និងភ្ញៀវចូលមក​
ស្រៀវ​ឆ្អឹងខ្នង​ ។
ត្រនិច​នាឡិកា​ក៏លោតចង្អុលតម្រង់ទៅលេខ១១មួយថ្ងៃមាន
ន័យថាគេត្រូវចេញទៅទទួលព្រះនាងចេញពីសាលាហេីយ​
ណាំជូនសំដៅទៅចំណតឡានហេីយបេីកចេញទៅបាត់ដោយ
មិនមាន​អង្គរក្ស​មកតាមពីក្រោយសូប្បីម្នាក់គិតថាគ្មានកូនចៅ
ហេីយនាយព្រឺឬ​ គិតខុសហេីយនាយនេះណាកាន់តែបន្លាចកាន់តែចូលអ៊ីចឹងគួរឲ្យដឹងច្បាស់ពីចរឹតរបស់គេឲ្យហេីយទៅ
"​ ប៉ាចាំយូរទេ​ "​ នាងតូចទាញកាតាបដាក់លេីភ្លៅហេីយងាកមុខមកសួរនាយក្រាស់
"​ មិនយូរទេ​ ប៉ាទេីបមកដល់​អម្បាញ់មិញ​និង​ "​ ណាំជូនក្រវីក្បាលនាយចាំមិនទាន់បាន៥នាទីផងកូនសិស្សចេញពីសាលាឲ្យស្ងាត់ចៀបហេីយ
"​ តោះអ៊ីចឹងចេញដំណេីរ​ ពួកយេីងទៅហាងម៉ង់ទៅកូនមិនចង់ញុំាបាយផ្ទះទេ​ "​ នាងញុំាបាយផ្ទះរាល់ថ្ងៃហេីយអ៊ីចឹងប្ដូររសជាតិញុំានៅហាងម្ដងប្រហែលល្អ
"​ អូខេសម្រាប់ព្រះនាងតូចរបស់ប៉ាមិនប្រកែកឡេីយ​ "​ ណាំជូន
ក្ដិចចុច្រមុះរបស់នាងតិចៗហេីយមកផ្ដាតលេីការបេីកបររបស់
ខ្លួនវិញតេីវាយ៉ាងម៉េចដែរ​
"​ ប៉ាដឹងទេ​ ថ្ងៃនេះកូនមានមិត្ដម្នាក់ហេីយ​ "
នាងយករឿងនេះមកអួតប៉ាអ៊ំរបស់នាងព្រោះតាំងពីដេីមមក
នាងមិនសូវរាប់អាននរណាទេដោយខ្លាចរឿងជួបមិត្ដ​ក្លែងក្លាយ​បោកប្រាស់​យកតែ​ផលប្រយោជន៍​មិនជួយគ្នាពេលគ្រាលំ
បាកចឹងហេីយបាននាងមិនមានមកដល់អាលូវ
"​ ម៉ូជេមានមិត្ដហេីយឬ​ ម្នាក់នោះល្អដែរទេ​ "
លឺប៉ុណ្នឹងគេរីករាយហេីយដែរនាងតូចបេីកចិត្ដរាប់អានមិត្ដនិង
គេដូចអ្នកដទៃនោះ​ គេអាណិតនាងដែរមិនសូវមានមិត្ដនាំទៅសប្បាយរីករាយម្ដងណាឡេីយ​ ។
​"​ ល្អតេីប៉ា​ នាងថែមចែករំលែកសម្ភារះខ្លះៗឲ្យកូនទៀតផង​ "​
នាងមិនទាន់បាត់រំភេីបទេតាំងពីដេីមសម្ភារះដែលបានមកពី
មិត្ដគឺតិចបំផុត

អន្ទាក់បេះដូងប្រុសចាស់ ( សាច់រឿងចាស់ ) ចប់Where stories live. Discover now