ប្រូស សំឡេងអ្វីធ្លាក់ចូលទឹកលាន់លឺទៅដល់ត្រចៀករបស់ណាំ
ជូនដោយសារនាយកំពុងដេីរមកក្បែរៗនេះដែរ នាយក្រាស់ក៏
រហ័សទៅមេីលឃេីញកូនក្មេងកំពុងលង់ទឹក ដោយមិនបានចាប់
អារម្មណ៍ច្រេីននាយលោតចូលក្នុងទឹកតែម្ដង វាសំណាងហេីយ
ដែរកប៉ាល់នេះគេរៀងបន្ថយលឿនដោយសារជិតទៅដល់កោះ
របស់នាយ រាងក្រាស់ព្យាយាមជ្រមុជរកមនុស្សដែរធ្លាក់នោះ
យ៉ាងញាប់ដៃញាប់ជើងបំផុត ។
ម៉ូជេកំពុងបិទភ្នែកនឹកគិតទៅដល់ប៉ាអ៊ំសង្ហារបស់នាងមុនគេនាង
គ្មានសង្ឈឹមថារស់រានមានជីវិតនោះទេ គ្មាននរណាដឹងថានាង
ធ្លាក់ឡេីយហេីយក៏គ្មានសង្ឈឹមថាហ្សាតាស្រែករកមនុស្សមក
ជួយនាងនោះ ក្រមុំតូចចាប់ផ្ដេីមលិចចុះទៅខាងក្រោមដងបន្ដិចៗ
នាងគិតវាចាក្នុងចិត្ដថា
" ជាតិនេះអូនមិនសង្ឈឹមថារស់នៅក្បែរប៉ាៗបានឡេីយអូនដឹងថា
អូនគ្មាននិស្ស័យបានឃេីញមុខប៉ាៗនោះទេ អាប៉ាហ្អាអូនសូម
ទោសដែរអូនក្បត់សន្យា អូននិងឆាប់មករកអាប៉ានូវពេលណា
មួយណា កុំយំដោយសារអូនអី អូនមិនអីទេ កុំយំខ្លាំងពេកណា
អូនគ្រាន់ទៅកន្លែងដែរនរណាម្នាក់មកមិនដល់ប៉ុណ្ណោះ អូនមិន
ចង់ឃេីញទឹកភ្នែករបស់អាប៉ាឡេីយ អាប៉ាហ្អា អូនលាហេីយណា
អូនលាជារៀងរហូត " រាងតូចញញឹមស្រាលៗបន្ដិចមុននិងជីវិត
ផុតរលាតបាត់ទៅ ជីវិតមនុស្សមនុស្សយេីងនិងអាចរស់នូវបាន
យូរឡេីយវាអាស្រ័យទៅលេីបុណ្យដែរយេីងបានសាងមកពីជាតិ
មុន ប្រសិននាងមានបុណ្យខ្ពស់នាងនិងអាចរួចផុតពីមច្ចុរាជនេះ
ប៉ុន្ដែស្រាប់តែមានដៃរឹងមាំមួយគូរត្រកងបីនាងលេីនាងឲ្យផុតពី
ទឹកហេីយស្រែកហៅអ្នកខាងឡេីងឲ្យជួយ វាពិតជាសំណាងមែន
ដែរជុងហ្គុកមកក្បែរៗនិងផងដែរ
" មានមនុស្សនៅខាងលេីនរណាក៏បានដែរសូមជួយផងពួកយេីង
កំពុងនៅក្នុងទឹក ជួយផង " ណាំជូនស្រែកមួយទំហឹងៗឲ្យពួកគេ
លឺដេីម្បីជួយសង្រ្គោះនាងតូច យ៉ាងណាឲ្យដោយសារភ័យបារម្ភ
នាងតូចពេទ្យគេគិតលែងចេញថាហែលទៅច្រាំងហេីយ
ជុងហ្គុកឃេីញអ៊ីចឹងបញ្ជាឲ្យកូនចៅទម្លាក់ទូព្រោះមុននិងឡេីង
មកឲ្យនាយក្រាស់ធ្វេីសង្រ្គោះបឋមសិន ដេីម្បីឲ្យនាងរួចជីវិត
អម្បាញ់មិញនាងប្រហែលលេបទឹកពេញពោះមិនខានទេ បន្ទាប់
ពីកូនចៅទម្លាក់ទូរចុះហេីយ ណាំជូនក៏រហ័សហែលលេីកដាក់
ក្មួយនៅនិងទូរហេីយរហ័សឡេីងតាមក្រោយគេធ្វេីចលនានាង
មួយៗហេីយអោនថេីបបញ្ជូលខ្យល់ ប្រហែល៣ឬ៤ដងទេីបនាង
តូចក្អកចេញទឹកមក ម៉ូជេបេីកភ្នែកបានបន្ដិចហេីយបិទទៅវិញ
បាត់ ណាំជូនរហ័សឲ្យកូនចៅជួយយកគេទៅខាងលេីផង ។
ទីបំផុតម៉ូជេបានរួចផុតពីគ្រោះថ្នាក់ហេីយ ណាំជូនសេីចលាយឡំ
និងទឹកភ្នែក គេមិននឹកស្មានថាអ្នកលង់ជាក្មួយស្រីនោះទេព្រោះ
អ្វីក៏ដោយនាយប្រទះឃេីញគឺជួយសង្រ្គោះជីវិតមនុស្សមុនគេ
ដោយមិនគិតថាម្នាក់នោះជានរណាឡេីយ
" ជុងហ្គុកទៅហៅគ្រូពេទ្យមក " ណាំជូនលេីកនាងបីហេីយវាចា
ប្រាប់ឲ្យជុងហ្គុកទៅហៅពេទ្យដេីម្បីពិនិត្យមេីលថានាងកេីតអ្វី
ដែរឬអត់ ជុងហ្គុកងក់ក្បាលហេីយបោះជំហានវែងៗចាកចេញពី
កន្លែងណាំជូនឈរបីនាងតូចជាប់ក្នុងរង្វង់ដៃ
" ម៉ូជេ ដឹងទេប្រសិនបេីម៉ូជេយ៉ាងម៉េចទៅតេីប៉ារស់នៅដោយ
រប្រៀបណាប៉ាសូមទោសដែរប្រហែសឲ្យម៉ូជេនៅម្នាក់ឯង "
នាយក្រាស់បង្ហាញទឹកមុខក្រៀមក្រំនិងសោកស្ដាយខ្លាំងណាស់
ដែរគេប្រហែសទុកក្មេងអាយុ៥ឆ្នាំចោលបែបនិង វាសំណាង
ហេីយដែរជីមីនកំពុងមេីលថែអូម៉ូអុីមិនបានចាប់អារម្មណ៍រឿងនិង
កុំអីប្រហែលជីមីនលែងឲ្យនាយប៉ះកូនផងមិនដឹង យ៉ាងណាក៏
ដោយគេព្យាយាមជំនះដេីម្បីក្បែរនាងដែរ ។
" ចាំប៉ាជូតខ្លួនឲ្យណា " រាងក្រាស់អង្អែលក្បាលនាងបន្ដិចហេីយ
ចាប់ផ្ដេីមដោះសម្លៀកបំពាក់នាងចេញយកកូនកន្សែងជ្រលក់
ទឹកហេីយបូតនូវសល់តិចជូតខ្លួននាងហេីយលាបម្សៅកូនក្មេង
បន្ថែមបន្ទាប់មកយកខោអាវថ្មីចេញពីវ៉ាលីមកស្លៀកឲ្យនាង
ខណះអង្គុយរង់ចាំគ្រូពេទ្យយ៉ាងអន្ទះសាមក គ្រូពេទ្យបានមក
ដល់ហេីយត្រួតពិនិត្យមេីលហេីយឆ្លេីយប្រាប់មួយៗតាមសម្រួល
ថានាងគ្មានកេីតអ្វីធំដុំទេគ្រាន់ទឹកចូលក្នុងសួតបន្ថែមប៉ុណ្ណោះ
យ៉ាងណាក៏ព្យាយាមនូវជិតនាងឲ្យច្រេីនៗ ព្រោះពេលមុននាង
ជួបប្រទះរឿងអ៊ីចឹងអាចជួយទាន់ពេលជាងនិង បន្ទាប់មកចេញ
ថ្នាំមួយចំនួនទុកឲ្យនាងលេប ។
កោះកណ្ដាលសមុទ្រ
កប៉ាល់បានមកដល់ត្រេីយហេីយពេលនេះពួកគេកំពុងរៀបចំវ៉ាលី
ចុះទៅកោះដល់ស្រស់ស្អាតមួយនេះ ដោយមានមនុស្សរង់ចាំជា
ជួរដេីម្បីស្វាគមន៍វត្តមានលោកម្ចាស់ពួកគេ ពួកគេគោរព
ស្រឡាញ់ណាំជូនហ៊ានលះបង់ជីវិតដេីម្បីការពារជីវិតម្ចាស់ទៀត
ផង ហេតុអ្វី? ក៏ដោយសារណាំជូនជាអ្នកជួយសង្រ្គោះជីវិតពួកគេ
ចេញពីព្យុះសមុទ្រ ។
ដំបូងឡេីយពួកគេរស់នៅតាមទឹកដោយបណ្ដែតទូតតាមខ្សែទឹក
ពួកគឹប្រកបមុខរបបនេសាទត្រីដេីម្បីចិញ្ចឹមជីវិត ថ្ងៃមួយព្យុះបាន
បោកបកជាខ្លាំង បំផ្លាញផ្ទះរបស់ពួកគេអស់ រសាបអណ្ដែតលេី
ផ្ទៃទឹកសមុទ្រល្វេីងល្វេីយមួយនេះ នាយក្រាស់ប្រទះឃេីញអ៊ីចឹង
ភ្លាម នាយស្រែកហៅឲ្យកូនចៅមកជួយស្រង់ពួកគេចេញពីទឹក
ដោយមិនគិតថាវាជាល្បិចរបស់ចោរសមុទ្រឬអត់ឡេីយ សំខាន់
បំផុតគឺជីវិតមនុស្ស
បន្ទាប់មកណាំជូនផ្ដល់កន្លែងស្នាក់នៅដោយឲ្យពួកគេបញ្ចេញ
កម្លាំងការងារដេីម្បីដោះដូរនិងកន្លែងស្នាក់នៅ និងចំណីអាហារ
ពីព្រោះនាយកំលោះខ្លាចពួកគេមានអារម្មណ៍ថារអៀសចិត្ដអ៊ីចឹង
ហេីយក៏ដាក់សំណេីរមួយនិងឡេីងមកដូច្នោះ
" បំបែកគ្នាទៅសម្រាករៀងខ្លួនសិនទៅ ចាំល្ងាចបន្ដិចជួបជុំគ្នា "
ណាំជូននិយាយមួយៗច្បាស់ៗប្រាប់សាច់ញាតិឲ្យសម្រាកយក
កម្លាំងសិនព្រោះធ្វេីដំណេីរយូរណាស់ហេីយ គួរសម្រាកកុំឲ្យ
បាក់ស្បាតល្វេីយគ្មានកម្លាំងដេីថលេងជុំវិញកោះមួយនេះ ។
ណាំជូនពរម៉ូជេសំដៅទៅចូលក្នុងផ្ទះមុនគេដោយមិនចេះនិយាយ
សាំញុំាច្រេីនហេីយរឿងនាងតូចធ្លាក់ចូលក្នុងទឹកគេកំពុងសារ៉េ
រកមេីលថាវេលាណាសាកសមនោះ ។
" តោះអូនសម្លាញ់ អូនមិនស្រួលខ្លួនអ៊ីចឹងឆាប់ទៅសម្រាកជាមួយ
បង " ជីមីនគ្រាន់ដៀងកន្ទុយភ្នែកឃេីញទឹកមុខនាងស្លេកស្លាំង
ហេីយឧស្សាហ៍ក្អួតចង្អោរទៀតផង ពិសេសក្លិនអាហារនិងទឹក
អប់គ្រាន់នាងហិតបន្ដិចរត់ទៅក្អួតក្នុងបន្ទប់ទឹកបាត់ នាងក្អួតម្ដងៗ
ចង់ខ្សត់ខ្លួនទៅហេីយ ប៉ុន្ដែយ៉ាងណាក៏មាននាយសង្ហារហ័សចាំ
ជួយបីត្រកងនាងដែរ ជីមីនលេីកនាងបីហេីយដេីរចូលទៅខាង
ក្នុងដោយឡេីងទៅបន្ទប់ចាស់របស់ពួកគេដែលធ្លាប់ស្នាក់នៅ
នៅទីនេះមួយរយះពេលខ្លីមកនេះ ។
" ចាអរគុណសម្រាប់ការមេីលថែណាលោកប្ដី "
" ពួកយេីងជាប្ដីប្រពន្ធនិងគ្នាមិនគួរនិយាយពាក្យអរគុណឡេីយ "
តេីវាចាំបាច់ត្រូវអរគុណដែរទេរឿងមួយនេះវាជាតួនាទីគេស្រាប់
ទៅហេីយទោះនាងមិនហារស្ដីមួយម៉ាត់ គេអាចដឹងពីភាពហត់
នឿយរបស់នាងតាមរយះកែវភ្នែកមួយគូរនេះដែរនាងលាក់បាំង
ភ្នែកអ្នកដទៃ ប៉ុន្ដែមិនអាចបិទបាំងភ្នែកគេបានទេ ។
ណាំជូនប្រញាប់ដាក់នាងឲ្យគេលេីពូកថ្នមៗដោយទៅអង្គុយនូវ
ជិតបង្អួចយ៉ាងស្ងៀមស្ងាត់នឹកគិតរឿងពីយប់មិញដែរគេបាន
សន្យាជាមួយម៉ូជេ
៖ស្រមៃ
" ម៉ូជេហ្អា កុំងរនិងប៉ាបានទេទោះងរខឹងប៉ាប៉ុណ្ណាក៏មិនត្រូវបង្អាត់បាយខ្លួនឯងដែរ "
" ប៉ាៗអូនមិនឃ្លានម៉េចប៉ាៗបង្ខំអូនញុំាវា "
" ម៉ូជេហ្អា អត់ញុំាបាយវាអាចឈឺក្រពះណា "
" ឆើស អូនញុំាហើយប៉ាៗឈប់ត្អូញត្អែរទៀតទៅ "
" អួយម៉េចស្ដីឲ្យប៉ាៗអញ្ចឹង ឈឺចិត្ដណាស់ "
" ស្ដីឲ្យតិចតួចឈឺចិត្ដធ្វើស្អី មកពីប៉ាៗទេ "
" អូហូ ម៉េចមកពីប៉ាអញ្ចឹងព្រះនាងតូច "
" ឈប់មាត់ បញ្ចុកអូនមកអូនឃ្លានហើយ " នាងបញ្ឈប់សង្រ្គាមទឹកមាត់រវាងនាងនិងប៉ាអ៊ំសំណប់ចិត្ដ នាងខំដើរតាំងៗចេញពីតុញុំាបាយដោយសាររឿងខឹងនិងណាំជូននិយាយជាមួយស្រីនិងឯងគ្មានស្អីផ្សេងទៀតនិងទេ នាងជាកូនក្មេងម៉េចយល់អារម្មណ៍ថាប្រច័ណ្ឌហួងហែងទៅ ។
" ម៉ូជេឆ្លាតឈប់រករឿងទៀតណាសន្យានិងប៉ាៗមក "
" ទេអូនលឺប៉ាៗថាស្អប់មនុស្សសន្យាហេតុអ្វីបបួលអូនសន្យាអញ្ចឹង "
នាងដើរកាត់បន្ទប់របស់ណាំជូនលឺឃើញដោយចៃដន្យពេលនោះគេខឹងស្រែកសម្លុតនិងអ្នកណាមិនដឹងទេមើលតាមទឹកមុខហាក់ខឹងខ្លាំងណាស់អញ្ចឹងដោយភ្ជាប់និងពាក្យសន្យាពីក្រោយ
( លោកដឹងទេសន្យានោះជាស្អីវាអស្ចារ្យប៉ុណ្ណា ទើបលោកហ៊ាន
មកប្រហើនបង្ខំយើងឲ្យរៀបការនិងកូនស្រីរបស់លោកនេះ លោកឯងគិតស្អីគ្រាន់សន្យាមនុស្សស្លាប់ហើយមកទាមទារវាជាមួយខ្ញុំអញ្ចឹងឬលោកឯងជីកថ្នូរអ្នកដែលសន្យាជាមួយលោកមកនិយាយគ្នាមក ) ណាំជូនស្ដីឲ្យម៉ត់ៗអាមនុស្សកំពុងស្ងប់សុខផងចេះមកបំផ្លាញអារម្មណ៍គេទៅកើត មនុស្សចាស់ក៏ដោយនិយាយស្ដីមិនចេះគិតគេសាបទៅវិញមួយរយៗហើយ ។
( ណាំជូនឯងកុំប្រហើនពេក និយាយស្ដីដឹងយើងចាស់ទុំឯងផង )
( ចាស់ទុំស្អី លោកឯងខ្សែសាច់ឈាមនិងខ្ញុំខាងណា ហើយម្នាក់ដែលលោកឯងសន្យានោះជាអ្នកណា ខ្ញុំគ្មានសាច់ញាតិទេខ្ញុំរស់នៅតែឯង អញ្ចឹងហើយសូមកុំហ៊ានតម្លើងឬកដាក់ខ្ញុំម្ដងទៀតឲ្យសោះមិនអញ្ចឹងទេលោកឯងគ្មានទីតាំងឈរជើងឡើយ ) ណាំជូននិយាយប្រមាថគម្រាមទុកជាមុនប្រសិនធ្វើឲ្យនាយឃ្នើសចិត្ដត្រៀមខ្លួនទៅ
( ឯង.... )
( ប៉ុណ្នឹងបានហើយខ្ញុំគ្មានពេលវេលាច្រើននិយាយឥតប្រយោជន៍ជាមួយលោកច្រើនទេ បាយ ) ណាំជូនចុចផ្ដាច់ប្រព័ន្ធទំនាក់ទំនងភ្លាមៗ គេស្អប់អាមនុស្សពូកែមកទាមទារសន្យាពីមនុស្សស្លាប់ណាស់ស្អីកូនស្រីលោកឯងនិងស្អីបានមកគំរាមកំហែងឲ្យគេទៅការនុងស្អីក៏អស្ចារ្យតែឯងម្ល៉េះ ។
" ម៉ូជេ លឺវាមកពីពេលណាប្រាប់ប៉ាមកមើល ហ៊ឹម "
" អូនឆ្លងកាត់បន្ទប់ប៉ាៗលឺវាដោយចៃដន្យទេ តើពិតទេប៉ាៗ " នាងតូចទម្លាប់មាត់ទៅហើយនាងហៅគេប៉ាៗជានិច្ចក្រៅពីនិងគេហៅពូឬអ៊ំតាមធម្មតាជាពិសេសពូពៅ នាងមិនចូលចិត្ដមាត់រអិលនិយាយស្ដីស្មោកគ្រោកគ្មានចេះគិតថានាងជាកូនក្មេងទេ នាងស្អប់
" ថ្ងៃក្រោយកុំស្ដាប់វាលឺទេ សន្យានិងប៉ាមក "
" ប៉ាៗកុំបង្វែងសំនួរអូន ឆ្លើយនិងអូនមកថាប៉ាៗពិតជាស្អប់មែនឬ "
" អត់ទេ " កំលោះចាស់គ្រវីក្បាលគេមិនបានស្អប់ទេគ្រាន់មិនចូលចិត្ដប៉ុណ្នឹងឯង
" អូខេអូនដឹងហើយ បញ្ចុកអូនបន្ដមក " នាងឃ្លានណាស់នាងមិនគួរ
បបួលគេនិយាយឲ្យវែងអន្លាយដូចអន្ទង់វែងឆ្នាំងវែងទេមិនគួរសោះ
" ពេលទៅដល់ម៉ូជេគេងជាមួយប៉ាទេ " ណាំជូនបញ្ចុកនាងបណ្ដើរសួរនាងបណ្ដើរ ព្រោះនៅភូមិគ្រិះមួយនោះមានបន្ទបតែ៨ប៉ុណ្ណោះ
៧ទំនេរឯមួយទៀតគឺសម្រាប់ដាក់សម្ភារះចាស់ៗរបស់គេវាជាជាន់
ខាងលើចំណែកខាងក្រោមជារបស់អ្នកបម្រើនិងកម្មករ
" ប្រាកដហើយខ្ញុំនិងឱបប៉ាៗឲ្យណែល ហិហិ " នាងកម្របាន
គេងក្បែរគេណាស់ អាចថានាងមិនសូវទម្លាប់ក្នុងការគេងជាមួយមនុស្សផ្ទុយភេទនិងនាង សូប្បីប៉ាបង្កើតក៏នាងហាមប្រាមមិន
ឲ្យគេងជិតដែរ
" ក្មេងឆ្លាតនេះញុំាឲ្យអស់និងឆាប់បានសម្អាតខ្លួនចូលគេង " ណាំ
ជូនញញឹមបិទមាត់មិនជិតពេលក្មួយមិនបធិសេធបំណងរបស់គេ
បញ្ចប់ការស្រមៃពីកាលយប់មិញក្នុងកម្មវិធីសម្ពោធន៍កប៉ាល់
" គិតឬថាបង្ខិតបង្ខំយេីងរៀបការជាមួយកូនស្រីលោកនោះយេីង
មិនមែនរេីសយកកាកសំណល់ចោលគ្រាប់ពេជ្រនោះទេលោក
ប្រាកដជាស្ដាយហ៊ានតម្លេីងសំឡេងដាក់យេីង ចំណែកឯនាង
ហ្សាតានាងកុំសប្បាយអរពេក វាមិនប្រាកដថានាងអាចឆ្លងផុត
ដល់ថ្ងៃស្អែកនោះទេ " ណាំជូនញញឹមចុងមាត់គេជួបបញ្ហាដល់
ទៅ២ ម្ខាងបង្ខំឲ្យនាយព្រមរៀបការដេីម្បីទទួលបានទ្រព្យ
សម្បត្តិរបស់នាយក្រាស់ ម្ខាងទៀតហ្សាតាធ្វេីបាបក្មួយស្រីរបស់
គេដោយចេតនា គិតឬថាកាលនិយាយសម្លុតអំឡុងមុននាងល្អិត
ធ្លាក់ទឹកនោះនាយមិនបានឃេីញវីដេអូនិងតាមកាម៉េរ៉ាសុវត្ថិភាព
ឬ ប៉ុណ្នឹងគេប្រមូលភស្តុតាងដាក់ទោសមនុស្សដែរព្យាយាម
មាក់ងាយនិងសម្លាប់ជីវិតក្មេងស្រីម្នាក់ចាំមេីលតេីនាងជួបស្អីខ្លះ
ទៀតក្រោមស្នាដៃរបស់ណាំជូននោះ។
" ជួបគ្នាយប់នេះ "
𝗧𝗼 𝗯𝗲 𝗖𝗼𝗻𝘁𝗶𝗻𝘂𝗲𝗱
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
សរសេរដោយៈ𝗠𝗼𝗻𝗮-ម៉ូណា🐝
YOU ARE READING
អន្ទាក់បេះដូងប្រុសចាស់ ( សាច់រឿងចាស់ ) ចប់
Romanceលក្ខខណ្ឌខនៃសន្យារវាងណាំជូន និងអូម៉ូអុីដែលជា ប្រពន្ធរបស់ជីមីន ហ្គាលីណា នាយក្រាស់បានសូម តាមការសន្យានោះគឺសូមមេីលថែនាងតូចតាំងពី បាតជេីងក្រហមរហូតពេញក្រមុំចូលរោងការជាមួយ គ្នាពេលនាងពេញអាយុ អ្វីកាន់តែចម្លែកគឺនាយអាយុក្រាស់ជិតចូលសែក្រាស់ទៅហេីយបែបស...