នាងតូចអង្គុយសំកុកមួយថ្ងៃវិលល្ងាចគ្មានបានចេញទៅណាឆ្ងាយពីគ្រែមួយជំហានទេព្រោះ ដេតឌីនាងសម្លុត ឈឺហើយប្រឹងដើរទៅណាទៀត
" ដេតឌី បេប៊ីឃ្លានបាយហើយ កាលហើយការងារ " ម៉ូជេមុខជូរពោះនាងកូរសឹងក្លាយជាសំឡេងរំខានសមាធិធ្វើការងាររបស់ណាំជូនហើយ រាងក្រាស់ក្រោកចេញពីតុធ្វើការហើយមកទម្លាក់ខ្លួនអង្គុយជិតនាង
" ញុំានៅខាងក្រោមឬទីនេះ " នាយសួរអ៊ីចឹងព្រោះដឹងច្បាស់ថានាងតូចមិនអាចដើរបានទេជម្រើសយកទៅខាងក្រោមគេបីចុះទៅ តែញុំានៅទីនេះគេនិងប្រាប់បារបម្រើលើយកមកឲ្យ
" ញុំានៅទីនេះហើយ " នាងមិនភ្លើញុំាក្រោមទេនាងខ្មាស់អៀនបើគេសួរថាកើតអីបានឲ្យប៉ាអ៊ំបីអ៊ីចឹងតើនាងឆ្លើយតបទៅវិញដោយរប្រៀបណាទៅលោក ថាប៉ាអ៊ំបបួលដេញចាប់មេអំបៅចឹងមែន អត់លេងចូលទេ
" អូខេ " ណាំជូនក្រោកដោយដើរសំដៅទៅតុធ្វើការយកទូរសព្ទទាក់ទងទៅជំនិតនៅខាងក្រោមឲ្យជួយប្រាប់គេលើយក
អាហារមកខាងលើផង
" បន្ដិចទៀតពួកគេលើមកហើយ បេប៊ីទ្រាំបន្ដិចសិនទៅ អូនេះនំអាចញុំាទ្រពោះបាន " រាងក្រាស់ទាញថតតុយកនំកញ្ចប់យកមកហុចឲ្យនាងហើយសំងំឈ្ងោកធ្វើការដដែល គេរវល់ណាស់ថ្ងៃនិងអខានការណាត់ជួបដៃគូមិនតិចទេ និងត្រួតពិនិត្យការងារបន្ថែមហើយបញ្ជួលឲ្យជំនិត
មួយស្របក់ក្រោយអ្នកបម្រើលើអាហារយកមកឲ្យហើយម៉ូជេកាញ៉ុកពេញៗមាត់ ព្រោះនាងឃ្លានសឹងដាច់ក្រពះហើយសំអាងនំមួយកញ្ចប់និងទ្រាំទ្រក្រពះនាងបានឬ នាងតូចញុំារួចលើកទឹកផឹក
" ហើយៗ ដេតឌី "
" រួចហើយឬ អ៊ីចឹងចង់ញុំាអ្វីបន្ថែមទេ "
" អត់ទេ "
" សម្រាកទៅ យើងរវល់បន្ដិចសិន មិនបានកំដរទេ "
" ចា " ម៉ូជេផ្ដួលខ្លួនទៅលើពូកដោយដៃចុចទូរសព្ទផ្ញើសារសួរយ៉ុងអា ដែររត់ចោលនាងលើកទី២
( ម៉េចក៏ទៅចោលយើងចឹងហ្អា យ៉ុងអា )
( ឲ្យគ្នាសុំទោស គឺពូជូនគម្រាមយើងទេបានរត់ចោលនោះ )
( គម្រាមស្អី បានទ្រង់ខ្លាចសម្បើមម្ល៉េះ ) ម្រាមដៃស្រឡូនចុចលើអេក្រង់ទូរសព្ទញាប់ស្អេកចោទសួរអ្នកម្ខាងទៀតដោយក្ដីចង់ដឹង គម្រាមរឿងស្អី
( ហ៊ឹម យើងមិនលាក់ទេ គឺយើងជាប្រពន្ធរបស់ជុងហ្គុកត្រូវជាពូពៅរបស់ជេ ) យ៉ុងអាដកដង្ហើមធំហើយចុចសារឆ្លើយតបប្រាប់ពីរឿងសម្ងាត់ដែរនាងខំលាក់ជាយូរថ្ងៃ
( ថាយ៉ាងម៉េច...ប្រពន្ធចឹងឬ ) នាងតូចក្ដាប់បបូរមាត់ហើយរហ័សសារសួរភ្លាមៗ អ៊ីចឹកន្លងមកបោកនាងសមយ៉ាងនេះតាមពិតជាប្រពន្ធពូពៅសោះ ចឹងតើបានប៉ាអ៊ំនាងហៅឈ្មោះនាងដូចមនុស្សធ្លាប់ស្គាល់គ្នាចឹង តាមពិតនាងអត់បានចាប់អារម្មណ៍រឿងនិងទេរវល់តែភ័យពេក ។
( ចាប្រពន្ធពេញច្បាប់កញ្ញា )
( ស្អែកត្រៀមខ្លួនងាប់ហើយទៅ នាងអា )
(ជេយើងគ្មានចេតនាទេ គ្នាសូមទោសណា )
( គ្មានប្រយោជន៍ទេ បាយអ្នកមីងអា )
នាងតូចបិទទូរសព្ទហើយទាញភួយមកក្រាបក្បាលទាំងម៉ួម៉ៅម៉េចមិនព្រមប្រាប់តាំងពីដំបូងទៅហើយចាំបាច់ស្អីពេលនិងនាងអន់ចិត្ដណាស់ ខំប្រាប់រឿងគ្រាប់យ៉ាងគ្មានលាក់បែបជាគេលាក់រឿងចឹងដាក់ខ្លូន អន់ចិត្ដស្ដូកម៉ង់ ចាំមើលស្អែកហក់តប់បែកកញ្ចប់មាត់តាសម៉ង់ ។
រាងតូចគេងលក់បាត់ទើបណាំជូនបង្ហើយការងាររួចគេក្រោកចេញដោយទៅសម្អាតខ្លួនបន្ដិចរៀងស្អិតខ្លួនណាស់ហើយគេក៏មកឡើងលើគ្រែគេងជាមួយនាងល្អិត
" ចេះគេងបានយ៉ាងម៉េចមិនថប់ដង្ហើមហើយទេ " ណាំជូនទាញភួយចេញហើយជូតញើសនាងឲ្យស្អាតរួចទាញកាយតូចមកអោបហើយបិទភ្នែកគេង ។
នាព្រឹកឡើងព្រះអាទិត្យរះបញ្ចេញរស្មើស្រស់ស្អាត ពន្លឺពណ៍ទឹកក្រូចជះចូលក្នុងបន្ទប់របស់ពួកគេ ធ្វើឲ្យនាងតូចគេចចេញពីពន្លឺនោះដោយផ្អឹបមុខនិងដើមទ្រូងប៉ាអ៊ំរបស់នាង ណាំជូនកម្រើកស្របកភ្នែកសន្សឹមៗ ព្រិចបន្ដិចហើយសម្លឹងនាងតូចដែរអោបគេស្អិតបេះមិនចេញសោះ
នាយញញឹមឡើងទាំងមានក្ដីសុខ ភ្ញាក់ឡើងឃើញមុខនាងមុនគេគឺអារម្មណ៍ល្អមែនមែននាយក្រាស់ក្ដិចខ្ទង់ច្រមុះនាងតិចៗ
" កុំរំខានបានទេ "
" ព្រឹកហើយ ម៉ូជេត្រូវក្រោកទៅរៀនណា ចង់គេងដល់ស្មានណាទៀតហ៊ឹម "
" សុំតែ៥នាទីទេ ដេតឌី ម៉ូជេងងុតណាស់ "
" ទេដាច់ខាត ក្រោកភ្លាមប្រយ័ត្នបែកគូទទាំងព្រឹក "
" ដឹងហើយៗ ប្រលែងគេទៅថប់ដង្ហើមណាស់ អោបនោះអោប " នាងតូចមុខក្រញ៉ូវមកដាស់នាងចឹងម៉ួម៉ៅមែនតើ មនុស្សកំពុងលក់ស្រួលផង
" កុំបង្ហាញទឹកមុខអាក្រក់ចឹងឲ្យយើងឃើញប្រយ័ត្នវៃមែនទែន "
" មនុស្សចាស់រករឿងច្រើន " នាងតូចប្រឡះដៃគេចេញពីចង្កេះខ្លួនហើយក្រោកទៅបន្ទប់ទឹកទាំងដើរមិនទាន់នឹងផង នាងខ្ពើមសុំជំនួយគេ ប្រឹងដើរខ្លួនឯងក៏បានដួលម៉េចក៏ខ្ចីស្រែកដែរ
ម៉ោង៦កន្លះនាងតូចចុះទៅខាងក្រោមដើម្បីរកអ្វីមកបំពេញក្រពះមុននិងទៅសាលារួច បន្ទាប់ពីបរិភោគឆ្អែតហើយនាងក៏មិនហើបមាត់និយាយស្អីបន្ដិចសោះ
" ខឹងយើងឬ " ណាំជូនទាញនាងមកអង្គុយលើភ្លៅខ្លួនហើយវែកសក់ដែរធ្លាក់មករញ៉ែរញ៉ៃចេញហើយចោទសួរនាងតូចដោយសំឡេងស្រទន់
" ត្រូវហើយម៉ូជេខឹង " នាងមិនគេចវេសឡើយនាងខឹងគេមែន
" យើងដាស់បេប៊ីគ្រាន់ខ្លាចទៅរៀនប៉ុណ្ណោះ ហេតុអ្វីខឹងយើងដែរ ហ៊ឹម និយាយមកមើល " រាងក្រាស់ស្ទាបអង្អែលថ្ពាស់ក្រពុំនាងថ្នមៗដោយក្ដីស្រឡាញ់ថ្នាក់ថ្នម នាងជាមនុស្សស្រីចុងក្រោយហើយដែរអាចធ្វើឲ្យបេះដូងគេលោតញាប់ញ័របានហើយចេះស្គាល់អារម្មណ៍ប្រច័ណ្ទហួងហែងមនុស្សពិសេសនាងបង្រៀនគេចេះច្រើនណាស់បរិយាយមមួយថ្ងៃក៏មិនអស់ដែរដឹងត្រឹមថានាងល្អសម្រាប់គេបានហើយ ។
" យ៉ាងណាទុកឲ្យជេគេងបាន៥នាទីទៀតដែរ "
" ដោយសារយើងខ្លាចបេប៊ីមានទម្លាប់អាក្រក់តើយើងខុសឬ "
ណាំជូនវាចាទាំងទម្លាក់ហាក់បង្ហាញ់ថាគេអន់ចិត្ដនិងនាងហើយគ្រាន់មានបំណងល្អចំពោះនាងក្លាយជាមនុស្សរំខានគួរស្អប់ថ្នាក់នឹងផងឬ
" គ្មានមកអន់ចិត្ដទេណា ជេព្រមឈប់ខឹងហើយ "
" ល្អ ហ៊ឹមនិយាយអ៊ីចឹងល្ងាចយើងមានកាដូរឲ្យបេប៊ីតូចថ្ងៃខួបកំណើតណា " នាយភ្លេចទៅ ពេញមួយថ្ងៃរវល់កិច្ចការពេកភ្លេចរឿងកាដូរដែរនាយបានទិញទុកសម្រាប់ថ្ងៃមនុស្សពិសេសផង
" តើអាចប្រាប់បានទេថាជាអ្វី " នាងតូចញញើមញញែមសម្បើមណាស់លឺថានាយផ្ដល់កាដូរឲ្យខ្លួន ខំអន់ចិត្ដស្មានគេភ្លេចថ្ងៃកំណើតនាងហើយតើ
" មិនទេ ចាំបើកទៅជេដឹងហើយ អូ រឿងមួយទៀតយើងហាមណា បេប៊ីកុំសូវក្បែរមនុស្សប្រុសពេក ដេតឌឺប្រច័ណ្ឌ "
" ចាៗ "
" ហើយពួកវានិយាយរកកុំតបសម្ដីវាលឺនៅ " អាចថាគេអាក្រក់ក៏បានដែរ គ្រាន់គែមិនពេញចិត្ដដែរនាងឆ្លើយតបស្រដីជាបុរសដទៃប៉ុណ្ណោះ
" ចាៗ " នាងតូចងក់ក្បាលហើយឆ្លើយឲ្យរួចពីមាត់ប៉ុណ្នឹង
" អូមួយទៀត កាដូរពួកវាហាមយក " នាយដឹងច្បាស់ថ្ងៃខួបនាងប្រាកដពួកនិងទិញឲ្យហើយគេមិនចង់ឃើញនាងកាន់របស់អ្នកដទៃក្រៅពីគេទេ
" ចាៗដេតឌី អស់ឬនៅ " នាងសួរចោទគេតើអស់ឬនៅព្រោះមើលទៅបម្រាមគេមិនមែនតិចទេតាមការស្មានរបស់នាង
" ដូចជានៅទេចាំសរសេរដាក់ក្រដាសឲ្យឯងអានអូខេ " ឃើញទេលេងសុទ្ធក្រដាសចឹងនាងប្រហែលគ្មានអ្នករាប់អានហើយឲ្យតែម៉ាកៗនិង
" ចាៗៗៗ "
រង់ចាំភាគបន្ដ
សូមទោសសម្រាប់ការខុសឆ្គងមួយចំនួន
សរសេរដោយ៖ម៉ូណា🐍
YOU ARE READING
អន្ទាក់បេះដូងប្រុសចាស់ ( សាច់រឿងចាស់ ) ចប់
Romanceលក្ខខណ្ឌខនៃសន្យារវាងណាំជូន និងអូម៉ូអុីដែលជា ប្រពន្ធរបស់ជីមីន ហ្គាលីណា នាយក្រាស់បានសូម តាមការសន្យានោះគឺសូមមេីលថែនាងតូចតាំងពី បាតជេីងក្រហមរហូតពេញក្រមុំចូលរោងការជាមួយ គ្នាពេលនាងពេញអាយុ អ្វីកាន់តែចម្លែកគឺនាយអាយុក្រាស់ជិតចូលសែក្រាស់ទៅហេីយបែបស...