១៦

823 20 0
                                    

រយះពេល​២​អាទិត្យ​បានកន្លងផុតទៅ​ ម៉ូជេអាចសម្របខ្លួននៅទីនេះ
ហេីយ​ នាង​សប្បាយចិត្ដដែរលឺដំណឹងល្អគឺ​យ៉ុងអា​មានផ្ទៃពោះ
ហេីយ​ អាយុ១ខែដែរចាប់ក្នុងផ្ទៃនាង​ ម៉ូជេពិតជាច្រណែលនិងមិត្ដ
ដែរទទួលបាន​ការ​ថ្នាក់ថ្នម​ពី​លោកពូហ្គុកដូច្នេះ​ ឯនាងចង់ទៅរៀន
បន្ដ​ តែ​ណាំជូន​បធិសេធ​គេមិនឲ្យទៅឡេីយ​ ព្រោះវា​មិន​សុវត្ថិភាព​
សម្រាប់នាងនោះទេ​ ដោយសាររឿង​ពូ​ចិញ្ចឹម​របស់​ជីមីននិងហេីយ
"​ យ៉ុងអា​ហ្អា​ "​ មួយថ្ងៃនិងនាងល្អិត​ត្អូញត្អែរ​ថាអផ្សុករហូតនាងចង់
ចេញទៅខាងក្រៅណាស់​ ប៉ុន្ដែ​ណាំជូន​គម្រាមជានិច្ច​
"​ ហៅយេីងធ្វេីអី​ ហុឹម​ "​ យ៉ុងអា​ដួស​ការ៉េម​ដាក់ចូលក្នុងមាត់​ តាំងពី
នាងដឹងខ្លួនមានផ្ទៃពោះមក​ នាងតែងតែញុំា​ការ៉េម​និង​គីម​ឈីរហូត
មិនដឹងជាយ៉ាងម៉េច​ សង្ស័យកូននាងចូលចិត្ដរបស់និងហេីយ
"​ យេីងអផ្សុកណាស់​ "​ ម៉ូជេដកដង្ហេីមធំហេីយសម្លឹងមុខមិត្ដ
"​ ចុះឯងចង់ឲ្យយេីងធ្វេីយ៉ាងម៉េច​ "​ យ៉ុងអា​ផ្អាកញុំាហេីយងេីយមុខ
មកចោទសួរមិត្ដ​ តេីចង់ឲ្យនាងធ្វេីអី​ បេីនាងអផ្សុកដូចតាសគ្នានិង
ប្ដីនាងមិនឲ្យទៅខាងក្រៅផង
"​ ចង់ដេីរលេងនូវខាងក្រៅណាស់​ "​ ម៉ូជេពេបមាត់នឹកកាលនាង
នៅផ្ទះខ្លួនឯងណា​ ចង់ដេីរទៅណាក៏បានដែរ​ ឥឡូវមិនខុសពីគុក
ឥតជញ្ជាំងទេ​
"​ ឯងក៏ស្ដាប់លឺហេីយថា​ មានមនុស្សកំពុងមក​បៀតបៀន​ជីវិតគ្រួ
សារពួកយេីង​ "​ យ៉ុងអា​ដាស់តឿន​មិត្ដកុំចង់ដេីរលេងខុសរប្រៀប
ពេកគិតពី​សុវត្ថិភាព​ជាងធំផង​
"​ យេីងដឹងហេីយ​ តែយេីងចង់ចេញទៅមែន​ យេីងអាចឆ្គួតស្លាប់
ដោយសារនៅមួយកន្លែងនិងមិនខានទេ​ "​
"​ បេីឯងចង់ដេីរណាស់ក៏តេទៅពូជូនទៅ​ "​
"​ គំនិតរបស់ឯងល្អតេី​ "​ នាងតូចរហ័សទាញទូរសព្ទតេទៅនាយ
ក្រាស់ដេីម្បីស្នេីរសុំគេឲ្យជូនខ្លួនទៅដេីរលេងនូវខាងក្រៅ
"​ ម៉េចក៏តេមិនចូលអ៊ីចឹង​ "​ ម៉ូជេខាំបបូរមាត់ពេលដែរតេទៅនាយ
ក្រាស់មិនចូលដូច្នេះ​ នាងម៉ួម៉ៅមែនតេី​
ក្រុមហ៊ុន​ឈៀឡាគ្រីស្ទាល៍
រាងក្រាស់កំពុង​មមាញឹក​និងការងារដោយមិនចាប់អារម្មណ៍និង
ទូរស័ព្ទ​ឡេីយ​ នាយត្រូវបញ្ឈប់ដោយសារសំឡេងឡូឡាពីខាង
ក្រៅលឺហេីយរំខានត្រចៀកណាស់​ ណាំជូនងេីបចេញពីកៅអី
ហេីយដេីរតម្រង់ទៅ​ខ្លោងទ្វាដេីម្បីបេីកមេីលថានរណាប្រហេីន
នៅកន្លែងរបស់គេ
ក្រាក​ កែវភ្នែក​ខ្មៅដិតសម្លឹងមនុស្សស្រី​ប្រតែប្រតប់គ្នាពេញនិង
នាយក្រាស់​ជ្រួញចិញ្ចេីមមិនពេញចិត្ដ
"​ ធ្វេីស្អីនិង​ ឆាប់ឈប់ភ្លាម​ "​ សំឡេង​គ្រលរបន្លឺធំទាំងខឹងក្រោធ
ទីនេះជាកន្លែងអីបានជានាំគ្នាប្រតែប្រតប់គ្នាយ៉ាងអ៊ីចឹងហេីយជា
ពិសេស​លេខារបស់គេមាន​សភាព​ទ្រុឌទ្រោម​ជាងនារី​សុិចសុី​បបូរ
មាត់ក្រហមទុំនេះទៅទៀត
"​ បងជូន​ "​ នារីបបូរមាត់ក្រហមរហ័សរៀបឬកដេីរសម្ដៅរកគេ
"​ នាងជាអ្នកណា​ "​ សំនួរ​របូតចេញពីមាត់របស់ណាំជូនធ្វេីឲ្យនាង
ដែរកំពុងញញឹម​ពព្រាយ​ទម្លាក់ទឹកមុខភ្លាមៗ​ ទាំងអន់ចិត្ដ
"​ នេះបងមិនចាំអូនទេឬ​ "​ នាងបន្លឺទាំងសំឡេងខ្សោយៗហាក់ចង់
បង្ហាញថាខ្លួនអន់ចិត្ដនិងស្រដីរបស់គេមុននិង
"​ ហេតុផលស្អីឲ្យយេីងចាំនាងនោះ​ "​ ណាំជូនឆ្លេីយតបយ៉ាងលឿន
ចម្លែកស្អី​ មនុស្សស្រីមិនដឹងមកពីទិសតំបន់ណាផងមកសួរគេអ៊ីចឹង
នរណាទៅស្គាល់ទៅលោក
"​ អឹម​ គឺអូន​ គ្រេស្ទ៍ឡា​ ណា​ "​ នាងប្រឹងញញឹមឡេីងវិញដោយ
ណែនាំខ្លួនឲ្យនាយក្រាស់ដឹង​ ក្រែងនិងនឹកឃេីញឈ្មោះមួយនិង
"​ យេីងមិនស្គាល់​ "​ ណាំជូនឆ្លេីយតបឆៅៗ​ តែម្ដងដោយមិនក្រែង
ចិត្ដគិតថានារីចំពោះមុខ​អន់ចិត្ដឡេីយ
"​ យ៉ាងណាអូនជា​ គូរដណ្ដឹង​របស់បងដែរ​ "​ គ្រេស្ទ៍ឡា​ពេីតទ្រូង
បន្ដិចហាក់មានសង្ឈឹមនិងការចាប់យកនាយក្រាស់ធ្វេីជាស្វាមី
"​ គូរដណ្ដឹង​ ហាសហា​ នាងចង់ឲ្យខ្ញុំសេីចស្លាប់តេីមែនទេ​ "
ណាំជូន​អស់សំណើច​ពេលលឺនារីមិនស្គាល់មុខមកប្រកាសក្ដែងៗ
ថាខ្លួនជា​គូរដណ្ដឹង​ដូច្នេះ​ វាពិតជាឲ្យចង់សេីចណាស់​
"​ បងជូន​ "​ នាងខាំបបូរមាត់ទប់កំហឹង​ តេីរឿងនិងអស់សំណេីច
ត្រង់ណាទៅ​
"​ កុំហៅយេីងថាបង​ នាងជាស្អី​ នាងនិងគ្រួសារនាងពូកែខាងប៊ឺតឈាមអ្នកដទៃណាស់​ "​ ណាំជូនចាំរឿងពីមុនហេីយ​ គេលឺភ្លាម
ស្មានថានរណាទេតេី​ តាមពិតគឺកូនស្រីមិត្ដរបស់ប៉ាគេសោះ
"​ ម៉េចក៏បងនិយាយអ៊ីចឹង​ "​ នាងលឺហេីយក្រញ៉ូវម៉េចមកចោទ
ប្រកាន់​គ្រួសារនាងចឹង
"​ ឬវាមិនពិត​ ចាំកាល​គ្រួសារយេីង​ដុនដាប​ទេ​ គ្រួសារនាងនៅឯណា​ មានចេញមុខមកជួយទេ​ អត់ទេ​ មិនអីទេ​ យេីងគួរអរគុណទេីបត្រូវ​ដោយសារគ្រួសារនាងទេីបយេីង​ជោគជ័យ​ថ្នាក់នេះ​ អូ! ! មួយទៀតកុំជាន់ទីនេះម្ដងទៀត​ យេីងមិនប្រាកដថានាងរស់ដល់ថ្ងៃស្អែកទេ​ អ៊ីចឹងហេីយនោះផ្លូវ​ "​ ណាំជូន​រៀបរាប់ពីការឈឺចាប់ដែរ​គ្រួសារនាង
បានធ្វេីមកកាន់គេ​ ស្អីគេជោគជ័យហេីយទេីបប្រឹងប្រែងមកទាម
ទារសិទ្ធឬ​ ចុះពីមុនម៉េចក៏មិនគិតត្រង់និងខ្លះផង​ អ៊ីចឹងបានគេថា
យេីងក្រកម្សត់គ្មាននរណាចង់រាប់អានឬ​ជួយសង្រ្គោះ​យេីងទេក្រៅ
ពីយេីងខ្លួនឯងដែរ​ ប្រឹងកសាងវាតាំងពីបាតដៃទទេមកក្លាយជា
មនុស្សមាន​ទេពកោសល្យ​ដូច្នេះ
"​ ថ្ងៃខ្ញុំនិងមកម្ដងទៀត​ "​ នាងមិនចុះចាញ់ឡេីយថ្ងៃនិងមករកគេ
នាងដេីរចេញទៅបាត់ទាំងខឹងក្រហមមុខអស់ហេីយ
"​ ថ្ងៃក្រោយឃេីញស្រីម្នាក់និងទៀត​ ហៅ​សន្ដិសុខ​អូសចេញទៅ​ "
ណាំជូនបោះស្រដីឲ្យ​លេខាលឺ​ កុំធ្វេីការងារប្រហែស​បណ្ដោយឲ្យ​
នាងចូលមកដោយចិត្ដឯងចឹង​
ណាំជូនវាចាប៉ុណ្នឹងហេីយក៏ចូលទៅបន្ទប់​ត្រួតពិនិត្យឯកសារបន្ដ
ឯនាងតូចកំពុង​ធ្វេី​ទីប្រឹក្សា​ថាគួរធ្វេីបែបណាទៀត​ បេី​ណាំជូនមិន
ព្រមទទួលទូរសព្ទនាងផងនិង​ ធ្វេីយ៉ាងម៉េចទៅ
"​ អង្គុយឲ្យស្ងៀមទៅមេីល​ ម៉ូជេ​ យេីងឈឺក្បាលនិងឯងណាស់​ "
យ៉ុងអា​ឈ្លីស្នៀតផ្កាតិចៗ​ទាំងឈឺក្បាលវិលមុខព្រោះម៉ាថ្ងៃហេីយ
នាងដេីរចុះដេីរឡេីងមិនអាណិតអ្នកចាញ់កូនសោះ
"​ ឯងជួយគិតម៉េចក៏គាត់មិនលេីកទូរសព្ទអ៊ីចឹង​ តិចគាត់មានស្រី​ "
នាងតូចគិតអវិជ្ជមានភ្លាមៗ​ ម៉េចនិងអាចទៅរួច​ បេី​ណាំជូនស្រឡាញ់
នាងស្ទេីរលេបហេីយនិង​ តេីគេមានចិត្ដស្អីឲ្យអ្នកទដៃទៀតទេ
មនុស្សប្រុសណាក៏ដូចប្រុសណាដែរ​ ឲ្យតែស្រីស្អាតសម្លឹងទាំង
អស់នាងមិនគួរគិតវិជ្ជមានពេកទេ​
"​ គាត់មិនមែនទំនេរទេ​ ជេ​ គាត់រវល់ធ្វេីការហេីយកុំគិត​ផ្ដេសផ្ដាស​
អ៊ីចឹងទៀត​ ពូជូនឯណាហ៊ានមានស្រីនោះ​ "​
"​ តែយេីងមិនទុកចិត្ដ​ យ៉ុងអា​ "
"​ ឯងរស់នៅមួយគាត់យូរហេីយ​ ដែរឃេីញគាត់បបួលស្រីណា
ដែរឬអត់​ អាជេ​ "​
"​ ដូចជាអត់នោះទេ​ "​
"​ និងហេីយបានយេីងនិយយគាត់មិនធ្វេីអ៊ីចឹងឡេីយ​ គាត់មានឯង
ហេីយចឹងអង្គុយកណា​ "​
"​ អឹម​ "​ នាងតូចក៏យល់ព្រមមកអង្គុយលេីកៅអីវិញ
"​ យ៉ុងអា​ ប្រពន្ធសម្លាញ់​ ប្ដីមកវិញហេីយ​ "​ សំឡេងរបស់ជុងហ្គុក
លលឺលាន់ពេញផ្ទះនាយរហ័សសម្ដៅទៅប្រពន្ធហេីយថេីបឲ្យបាត់
នឹកមិនភ្លេចបន្សល់មួយខ្សឺតឲ្យកូនក្នុងពោះផងដែរ
"​ លោកប្ដី​ "​
"​ ថ្ងៃនិងមានចាញ់ទៀតទេ​ អូនសម្លាញ់​ "​
"​ អត់នោះទេ​ "​
"​ ពូជូនឯណា​ ប៉ាជូន​ "​
"​ អរ​ បងប្រុសផ្ដាំឲ្យឯងយកបាយទៅ​ក្រុមហ៊ុន​ផង​ "​
"​ អូខេ​ ចាំខ្ញុំប្រាប់​មេផ្ទះឲ្យធ្វេីម្ហូបបាយសិន​ "​ ម៉ូជប្រញាប់ទៅប្រាប់
មេផ្ទះហេីយនាងឡេីងទៅខាងលេីសម្អាតខ្លួនឲ្យក្រអូបទៅរកនាយ
ក្រាស់នៅ​ក្រុមហ៊ុន​
ថ្ងៃត្រង់
នាងតូចកាន់ប្រអប់បាយបោះជំហានចូលទៅក្នុង​ក្រុមហ៊ុនដោយ
មានជំនិតរបស់​ជុងហ្គុកជាអ្នកនាំផ្លូវ​ និងនាំទៅជាន់ខាងលេី
"​ អរគុណ​ លោកពូ​ ជូនខ្ញុំត្រឹមប៉ុណ្នឹងបានហេីយណា​ "
"​ បាទអ្នកនាងតូច​ "​
"​ ប្រហែលឃ្លានណាស់ហេីយ​ "​ នាងតូច​រហ័សដេីរឲ្យលឿនមក
បន្ទប់របស់ណាំជូនប៉ុន្ដែបេីកមកឃេីញមនុស្សស្រីម្នាក់កំពុងអង្គុយ
នៅខាងក្នុង​ នាងតូចគ្រឺតធ្មេញម៉ង់
"​ នាងជាអ្នកណា​ "​ នាងតូចរំងាប់ចិត្ដតិចៗព្យាយាមមិនខឹង
ច្រឡោតនោះឡេីយ
"​ គូរដណ្ដឹង​ របស់បងជូន​ "​ គ្រេស្ទ៍ឡា​ស្រដីឡេីងទាំង​ក្រអឺតក្រទម​
ហេីយមិនភ្លេចបញ្ចេញឲ្យគេឯងដឹងថាខ្លួនជា​គូរដណ្ដឹង​
"​ គូរដណ្ដឹង​ស្អី​ យ៉ា! ! នាងឡប់ទេដឹងប្រយ័ត្នខ្ញុំ​វៃ​ខ្ទប់និង​ជញ្ជាំង​ខ្ញុំ​ប្រមាថឲ្យហេីយកុំថាខ្ញុំចិត្ដអាក្រក់មិនបាន​ផ្ដល់ដំណឹងមុន​ "​ ម៉ូជេ
សម្លក់មុខហេីយបោះសម្ដីគម្រាមទៅនាង​ ថាមនុស្សដូចម៉ូជេនិង
ណានាងនិងទះនរណាដែរហ៊ានមកដណ្ដេីមប៉ាអ៊ំរបស់ខ្លួន
"​ ខ្ញុំនៅតែអះអាងសម្ដីដេីមខ្ញុំជា​គូរដណ្ដឹង​លោកជូនមែន​ "​ នាង
មិនខ្លាចឡេីយសម្បត្ដិត្រឹម​គម្រាមកាកៗ
"​ ហាសហា​ រមាស់ដៃដល់ហេីយ​ ផ្លាច់​ "​ នាងតូចទុកប្រអប់បាយ
លេីតុធ្វេីការរបស់ណាំជូនហេីយបោះជំហានសន្សឹមៗដោយលេី
ដៃទះ​កំផ្លៀង​គ្រេស្ទ៍ឡា​មួយទំហឹងងាកមុខទៅតាមកម្លាំងសដៃ
"​ អួយ​ ខ្ញុំសូមទោសអ្នកនាងខ្ញុំ​សរសៃទាញទេ​ ផ្លាច់​ អួយ​ពុទ្ធោ​ អ្នកនាងយ៉ាងម៉េចហេីយដៃខ្ញុំនេះវាសរសៃទាញរហូត​ "​ ម៉ូជេធ្វេី
ជា​ឆ្លេឆ្លា​ព្រោះនាងពិតជាគ្មន​ចេតនាធ្វេីរឿងនិងមែន​ តេីគួរធ្វេី
យ៉ាងម៉េចទៅ
to be continued
សូមទោសសម្រាប់ការ​អខានផុស​និង​ខុស​អក្ខរាវិរុទ្ធ​មួយចំនួន​
សរសេរដោយៈ​ម៉ូណា

អន្ទាក់បេះដូងប្រុសចាស់ ( សាច់រឿងចាស់ ) ចប់Where stories live. Discover now