ណាំជូនឈប់ចតឡានក្បែរសាលាដេីម្បីរង់ចាំនាយតូចដេីរមកនាយលេីនាឡិកាមកមេីលម៉ោងព្រោះសល់ប៉ុន្មាននាទីទៀតសាលាចេញហេីយ គេចាំបណ្ដេីរទាក់ទងឲ្យជំនិតរៀបចំឯកសារមួយចំនួនដែរសំខាន់ឲ្យយកមកសុីញ៉ែនៅផ្ទះព្រោះនាយប្រញាប់
ទទួលម៉ូជេពេកទេីបភ្លេចប្រមូលឯកសារមកជាមួយ នាយសម្លឹងមេីលខ្លោងទ្វាសាលាមិនព្រិច ប្រហែល៥នាទីក្រោយសាលាចាប់ផ្ដេីមមានសិស្សចេញទៅផ្ទះនាយប្រឹងបេីកភ្នែកធំៗសម្លឹងមេីលនាងតូចពីចម្ងាយ គេញញឹមយ៉ាងស្រស់ព្រោះឃេីញមុខ
តូចក្រមិចរបស់នាងតែត្រូវទម្លាក់ទឹកមុខវិញ ដោយ
សារនាងតូចញញឹមដាក់ប្រុសផ្សេង គេចាប់ផ្ដេីមមួម៉ៅតែម្ដង
" អាប្រុសនោះវាជានរណាម៉េចក៏វាត្រូវទទួលស្នាមញញឹមរបស់ម៉ូជេអ៊ីចឹងចង្រៃមែន " នាយក្រាស់វាយចង្កួតឡានមួយទំហឹងពុះកញ្ជ្រោលខឹងនាងតូចទៀត អាញញឹមអាញញែមសម្បេីម
ណាស់មានចាំស្រដីគេឬអត់ សម្ដីគេជាខ្យល់ឬ ?
តុកៗៗ សំឡេងគោះកញ្ចក់ទ្វាបន្លឺឡេីងធ្វេីឲ្យនាយក្រាស់សម្រួលអារម្មណ៍បន្ដិចហេីយចុចទម្លាក់កញ្ចក់បន្ដិច
" ប៉ាៗ បេីកទ្វាបន្ដិចមកណា "
" ហុឹមចូលមក " នាយក្រាស់ងក់ក្បាលហេីយហ៊ានទៅបេីកទ្វាឲ្យនាងតូចចូល ម៉ូជេទម្លាក់ខ្លួនអង្គុយហេីយដោះកាតាបទុកផុតជេីងហេីយទាញទ្វាបិទវិញ
" តោះយេីងប៉ាៗៗ "
" ហុឹម "
ចម្លែកថ្ងៃនេះណាំជូនមិនសួរដេញដោលថ្ងៃដំបូងនាងសោះម៉េចស្ងាត់មាត់ចម្លែកអ៊ីចឹងតេីមានរឿងអ្វីមែនទេ នាងមិនស្រណុកចិត្ដសោះឃេីញប៉ាអ៊ំរបស់នាងសោះអង្គើយអ៊ីចឹងនោះ
" ប៉ាកេីតអ្វីមែនទេ " នាងតូចសម្រេចចិត្ដហារមាត់សួរគេហេីយព្រោះស្ងៀមបន្ដទៀតគឺមិនបានទេ ដាច់ខាតត្រូវតែដឹងរឿងតេីវាជាអ្វីបានធ្វេីឲ្យប៉ាអ៊ំមុខមិនស្រស់ដូច្នេះ
" បុរសម្នាក់នោះជានរណា " សំនួរកំបុតដាច់ក្បាលដាច់កន្ទុយបន្លឺចោទសួរទៅនាងតូច
" បុរសម្នាក់ណាប៉ា " នាងឆ្ងល់ហេីយប៉ាអ៊ំនាងនិយាយអំពីស្អីចេះ
" ម្នាក់ដែរកូនសេីចដាក់ " រឿងប៉ុណ្នឹងសោះម៉េចនាងមិនចាំទាំងនាងញញឹមយ៉ាងស្រស់ដាក់គេមុនសោះ គួរឲ្យខឹងមែន
" អរជាមិត្ដរួមថ្នាក់របស់ម៉ូជេប៉ាៗ " នាងតូចឆ្លេីយតបយ៉ាងងាយព្រោះនាងញញឹមគួរសមប៉ុណ្ណោះ មិនបានគិតអ្វីលេីប្រុសម្នាក់និងទេព្រោះអារម្មណ៍របស់នាងមានទៅលេីប៉ាអ៊ំសង្ហាអស់ហេីយ
" ក្នុងនាមប៉ាជាអាណាព្យាបាលរបស់ឯងប៉ាបញ្ជាឯងហាមញញឹមដាក់នរណាក្រៅពីប៉ាឲ្យសោះ " សំឡេងផ្ដាច់ការវាចាមកទុកគម្រាមនាងព្រោះគេស្អប់នរណាម្នាក់ទទួលស្នាមញញឹមរបស់នាងណាស់
បេីអាចសម្លាប់អាម្នាក់និងចោលវារឹតតែល្អ កុំឲ្យទេីសទាស់ក្នុងចិត្ដរបស់គេពេក
" ប៉ាប្រច័ណ្ឌម៉ូជេឬ " នាងអស់សំណេីចនិងស្រដីប្រច័ណ្ឌរបស់ប៉ាអ៊ំ នេះគ្រាន់ស្នាមញញឹមសោះចាំបាច់ហួងហែងថ្នាក់និង
" ទេកុំគិតស្អីឡប់ៗពេក " នាយក្រាស់គេចមុខចេញដោយផ្ដាតលេីការបេីកបរ ស្អីគេនាយបង្ហាញច្បាស់ៗពេកមែនទេីបនាងតូចអាចទាយដឹងនោះ ហុឹម ចប់ហេីយអាម៉ាសមុខណាស់លោកអេីយ
" តែម៉ូជេមិនញញឹមគេឯងមិនរាប់ម៉ូជេទេប៉ា " នាងមុខក្រម៉ូវឬមុខងាប់ពេកនរណាហ៊ានរាប់អាននាងទៅ យ៉ាងណានាងរួសរាយតាំងពីដេីមឲ្យបញ្ចេញទឹកមុខរាបស្មេីនិងស្រដីសោះកក្រោះដូចប៉ាអ៊ំនិងប៉ានាងគឺចប់ហេីយគ្មានញាតិឯណាចង់រាប់ទេ ។
" មិនរាប់កាន់តែល្អហេីយ " អ៊ីចឹងមិនបាច់ដេកភ័យខ្លាចនរណាលួចដណ្ដេីមនាងចេញពីខ្លួនផង
" ប៉ាហ្អាថាប្រច័ណ្ឌ ហួងហែងក៏ថាទៅម៉ូជេមានទៅថាអ្វីឯណា ជុបៗៗ " នាងតូចធ្វេីជុបៗបបូរមាត់ស្រួចដូចគូទម្ជុលដាក់នាយហេីយសេីចកក្អឹកមាត់រឹងណាស់ប្រច័ណ្ឌគេហេីយមិនព្រមសារភាពសោះ យ៉ាប់ណាស់ប្រុសចាស់នេះ
" ខ្ពេីមមាត់ណាស់ "
YOU ARE READING
អន្ទាក់បេះដូងប្រុសចាស់ ( សាច់រឿងចាស់ ) ចប់
Romanceលក្ខខណ្ឌខនៃសន្យារវាងណាំជូន និងអូម៉ូអុីដែលជា ប្រពន្ធរបស់ជីមីន ហ្គាលីណា នាយក្រាស់បានសូម តាមការសន្យានោះគឺសូមមេីលថែនាងតូចតាំងពី បាតជេីងក្រហមរហូតពេញក្រមុំចូលរោងការជាមួយ គ្នាពេលនាងពេញអាយុ អ្វីកាន់តែចម្លែកគឺនាយអាយុក្រាស់ជិតចូលសែក្រាស់ទៅហេីយបែបស...