ដោយឃេីញកាយវិការប្រពន្ធដូច្នេះ ជីមីនក៏ដកដង្ហេីមធំបន្ដិចហេីយ
បែរមុខសម្លឹងប្រពន្ធ ដោយឃេីញនាងគ្រវីក្បាលបញ្ជាក់ថាកុំធ្វេីចឹង
អី បច្ចុប្បន្ននាយមិនមែនឋានះត្រឹមរាជបុត្រដូចមុនទេ តែគេខ្ពស់
ឆ្ងាយណាស់អ៊ីចឹង ធ្វេីអ្វីមួយត្រូវគិតគូរឲ្យច្បាស់លាស់ទេីបបានណា
" គេធ្វេីបាបកូន បងមិនអាចស្ងៀមបានទេប្រពន្ធសម្លាញ់ " ទោះដឹងប្រពន្ធបារម្ភពីខ្លួនប៉ុណ្ណាក៏គេមិនអាចសម្ងំអារម្មណ៍ឈប់ខឹងទៅលេីគ្រេស្ទ៍ឡាបានទេ ដោយសារនាងទេីបកូនស្រីគេឈឺ កូនស្រីគេជាព្រះនាង ជាកូនស្រីបណ្ដូលចិត្ដគេមិនហ៊ានឡេីយសូប្បីវៃចុះនាងសិទ្ធអ្វី សិទ្ធិនាងអស្ចារ្យណាស់ហ៊ានឲ្យគេវាយលេីស្បែកម៉ត់រលោងរបស់កូនស្រីគេ មួយដៃមិនដែលប៉ះថ្នមអេីយថ្នមតែជួបរឿងអ៊ីចឹងសួរទៅនរណាអាចទ្រាំទ្រនិងកំហឹងនៃការសងសឹកហ្នឹងបានទៅ ។
" ជីមីនហ្អា បងទប់អារម្មណ៍កុំខឹងច្រឡោតពេកមេីលស្ដាប់អូន "
ដោយឃេីញអាការះរបស់ស្វាមីលេីសលុបហេីយក្នុងនាមជាប្រពន្ធ
នាងមិនអាចឈរមេីលឃេីញកំហុសឆ្គងរបស់ស្វាមីបានឡេីយ៖
នាងក្រសោបមុខរបស់នាយក្រាស់ហេីយអង្អែលថ្ពាស់គេតិចៗមុន
ហ្នឹងបន្លឺឡេីងមកថា៖
" អូនដឹងថាបងខឹង តែបងចាំណា បងមិនអាចធ្វេីអ្វីផ្ដេសផ្ដាសបាន
ទេ ត្បិតពីមុនបងជាមនុស្សប្រភេទនោះ តែឥឡូវបងមិនអាច
ប្រព្រឹត្តិម្ដងទៀតឡេីយ ដឹងទេ បងជាព្រះអង្គម្ចាស់ដូច្នេះបងមុនហ្នឹងធ្វេីអ្វីមួយត្រូវគិតឲ្យល្អិតល្អន់ជាមុនសិន លោកប្ដី " នាងតូច
ព្យាយាមពន្យល់ឲ្យស្វាមីស្ងាត់ចិត្ដហេីយអង្គុយមួយកន្លែងដេីម្បីរង
ចាំដំណឹងកូនស្រីដែលចូលទៅខាងក្នុងបន្ទប់សង្រ្គោះបន្ទាន់តែអ្វី
ដែលនាងវាចានោះវាពិតជាពាក្យដាស់តឿនដល់ល្អដល់គេ។
" ... " ជីមីនស្ងាត់មាត់ឲ្យឈឹងមិនបន្លឺអ្វីទាំងអស់ គេកំពុងពិចារណា
សម្ដីប្រពន្ធ តេីគេធ្វេីចឹងវាប៉ះពាល់ប៉ុណ្ណានូវពេលលេចលឺដំណឹង
ថាអង្គម្ចាស់ធ្វេីទារុណកម្មទៅលេីស្រ្ដីភេទទន់ខ្សោយដូច្នេះ
" ជីមីន " នាងនិយាយដោយសម្លេងស្រទន់ លួងលោមស្វាមីឲ្យ
ឈប់គិតរឿងសងសឹកសិនទៅ ហេីយនាងក៏ឈឺដូចគ្នានូវពេល
ឃេីញសភាពកូនស្រីមកអ៊ីចឹងតែនាងមិនអាចទៅធ្វេីទង្វេីអ៊ីចឹងដាក់
អ្នកដែលបង្កហេតុឡេីយ វាហាក់ដូចការចងកម្មចងពៀរគ្នាមិនចេះ
ឈប់ចឹង
" ... " នាងមិនតបតែសម្លឹងមេីលមុខនាងតូចភ្លឹះៗ
ក្រោយពីនាងតូចសម្រាកពេទ្យមួយអាទិត្យមក ទីបំផុតនាងបាន
ត្រឡប់មកផ្ទះហេីយអ្វីដែលអស្ចារ្យនោះគឺគ្រេស្ទ៍ឡាត្រូវណាមជូន
ចងទៅហ្នឹងដេីមឈេីមួយដេីមដែលចុះនៅកណ្ដាលនៃបរិវេណ
អាងក្រពេី នេះហេីយអ្វីដែលធ្វេីឲ្យគ្រេស្ទ៍ឡាស្លេកស្លាំងភ័យខ្លាច
ហ្នឹងសេចក្ដីស្លាប់ ទាំងពីមុននាងមិនបានគិតឡេីយថាកាលនោះ
នាងក៏ធ្វេីទង្វេីចឹងដាក់នាងតូចដូចគ្នា ។
" ណាមជូន " នាងហៅឈ្មោះរបស់ណាមជូនដោយសម្លេងទាំងខឹង ម៉េចក៏យកគ្រេស្ទ៍ឡាមកចងដូចសត្វធាតុអ៊ីចឹងទោះនាងស្អប់គ្រេស្ទ៍ឡាមែនតែនាងមិនមានគំនិតធ្វេីបាបថ្នាក់នេះទេ
" ហៅបងធ្វេីអ្វីប្រពន្ធសម្លាញ់ " នាយក្រាស់ចូលមកក្បែរនាងតូច
ដោយទម្លាក់បបូរមាត់ទៅថេីបផ្អឹបនិងកញ្ចឹងករបស់នាង
" ហេតុអ្វី ? ? " នាងឧទានដោយចង្អុលទៅកាន់គ្រេស្ទ៍ឡាហេីយ
នេះជាអ្វីដែលនាងកំពុងទាមទារចង់ដឹងចម្លេីយចេញពីមាត់គេ
" នាងជាអ្នកបង្ក ដូច្នេះអូនកុំទៅខ្វល់អីណា " នាយក្រាស់ក្រសោប
ចង្កេះនាងហេីយបោះសម្ដីយ៉ាងឈាមត្រជាក់ គេមិនទៅខ្វល់នោះ
ទេសម្រាប់អ្នកណាមានគំនិតធ្វេីបាបនាងតូចនោះ
" យ៉ាងណាក៏បងមិនគួរធ្វេីចឹងដាក់នាងដែរ ឆាប់ដោះលែងនាងទៅ
ណាអូនសុំអង្វរបង " នាងដឹងថាការសុំអង្វរនេះមិនអាចទាញចិត្ដ
ទឹកនៃសេចក្ដីអាណិតផ្ដល់ឲ្យគ្រេស្ទ៍ឡាទេតែយ៉ាងណានាងត្រូវ
តែធ្វេីដេីម្បីកុំឲ្យមានមនុស្សស្លាប់ជាបន្ដបន្ទាប់នាងដឹងថានាយ
ក្រាស់ជាមនុស្សប្រភេទណា ហេីយម្ចាស់ប៉ានាងក៏មិនខុសពីគេ
ប៉ុន្មានទេ កំណាច ឃោឃៅស្មេីដៃគ្នាណាស់ ។
" បាន " បានតែមាត់នោះទេ សំខាន់ក្នុងចិត្ដរបស់គេគ្មានក្ដីធម៍
មេត្ដាឡេីយសម្រាប់សត្រូវនោះ អ៊ីចឹងកុំសង្ឈឹមថានាងអាចមាន
ជីវិតរស់រានបន្ដ ត្រៀមខ្លួនទៅឋានះនរកឲ្យហេីយទៅ
" ជុប បងល្អជាងគេ " ថ្វីនាងចេញពីពេទ្យមែនតែនាងមិនទាន់ជា
ទាំងស្រុងនោះឡេីយ អ៊ីចឹងហេីយណាមជូនប្រញាប់បីនាងចូល
ក្នុងផ្ទះដោយមានគ្រួសារនាងនិងជុងគុករង់ចាំជាស្រេច
" នាងមកហេីយម៉ាក់អ៊ំ " នាងតូចដែលជាប្រពន្ធរបស់ជុងហ្គុកក៏បន្លឺ
សម្លេងដោយសេចក្ដីត្រេកអរ នាងស្មានថាមិត្ដចូលគេពេទ្យយូរទេតេីតែមិនដឹងថាវាឆាប់ជាយ៉ាងនេះទេ
" ម៉ូជេឆាប់អង្គុយមក មេីលម៉ាក់សុំមេីលមុខគេបន្ដិចម៉េចក៏ស្រក
ថ្ពាស់ម្ល៉េះ នេះកុំប្រាប់ថាកូនស្រកគីឡូដោយសារការវាយប្រហារ
លេីនេះណា "
" ចាម៉ាក់ "
" ពុទ្ធោកូនស្រីម៉ាក់!! "
ក្រោយពីគេចផុតពីបញ្ហាមក អ្វីៗគ្រប់យ៉ាងត្រូវបានដោះស្រាយអស់ ទាំងសត្រូវ គ្មានសេសសល់អ្វីដែលបណ្ដាលឲ្យមកក្លាយជាមេបញ្ហាររាំងស្នេហារបស់គូរស្នេហ៍មួយនេះឡើយ ណាមជូននិងម៉ូជេក៏ទទួលបានការរស់នៅយ៉ាងមានក្ដីសុខ សុភមង្គល ។
អ្វីដែលកាន់ពិសេសទៀតនោះណាមជូនក៏មានគម្រោងការក្នុងការស៊ុបប្រាយ៍រាងតូចស្នើរសុំរៀបការផងដែរ ។
" តើប្រាកដចិត្ដហើយឬ!!ថាសុំនាងរៀបការ "
" យើងប្រាកដចិត្ដហើយ!! " ណាមជូនឆ្លៀតតបយ៉ាងម៉ឺងម៉ាត់គេប្រាកដចិត្ដយ៉ាងច្បាស់លាស់ថានិងរៀបការជាមួយរាងតូច ទោះនាអនាគតពួកគេចួបអ្វីក៏ដោយនូវដោះស្រាយបញ្ហាជាមួយគ្នា បន្ដដំណើរលើដងវិថីជីវិតមានគូរជាមួយគ្នា ។
ណាមជូនបានរៀបចំកន្លែងស៊ុបប្រាយ៍រាងតូចយ៉ាងល្អប្រណិតស្ថិតនៅកោះឯកជនដោយមានផ្កា១ពាន់ដើម រៀបជាជួរអក្សរសុំរៀបការនិងជាជួរសម្រាប់នាំផ្លូវឲ្យដើរទៅតាម នៅចំណុចកណ្ដាល
នោះជារូបរាងបេះដូង ដោយមានស្រទាប់ផ្កាកុលាបពណ៍ផ្កាឈូកស្រស់ទ្រពីខាងក្រោម ។
ណាមជូនបានបញ្ជាឲ្យគេរៀបចំឲ្យឥតខ្ចោះ ព្រោះគោលបំណងគេចង់ទុកជាកាដូរចងចាំបំផុតក្នុងឆាកជីវិត នាយបានបញ្ជូលរ៉ូបពណ៍សវែងអូសដៃ ឲ្យរាងតូចស្លៀកមកដោយកូនចៅជាអ្នកនាំមក
ណាមជូនស្ថិតក្នុងសម្លៀកបំពាក់ពណ៍ស ដៃកាន់បាច់ផ្កា ឈរទន្ទឹងរង់ចាំវត្ដមានរបស់នាងតូចមក ក្នុងចិត្ដរបស់គេពិតជារំជួសចិត្ដមិនចាញ់គ្នានិងកាយស្ដើងនោះទេ ។
រាងស្ដើងបោះជំហានសន្សឹមៗទៅតាមការណែនាំរហូតមកដល់ឃើញវត្ដមានរបស់នាយក្រាស់ឈរនៅទីនោះ នាងស្រឡាំងកាំងនិងរំភើបទីតាំងនៃការរៀបចំទុកនោះ ណាមជូនញញឹមបញ្ចេញស្នាមខួចរបស់ខ្លួន រួចដើរមកក្បែរបន្ទាប់មកនាយលុតជង្គង់ចុះ ។
" បងធ្វើអ្វីហ្នឹង?? "
" ម៉ូជេ!! បងមិនសុំអ្វីច្រើនពីអូនឡើយ បងសុំត្រឹមឲ្យអូនញញឹម អូនសើចសប្បាយនិងរីករាយនៅអ្វីដែលបងបានប្រគល់ឲ្យអូនតាមរយះទង្វើនិងពេលសម្ដី អ្វីដែលបងចង់ផ្ដល់ឲ្យអូនបន្ទាប់នោះតើអូនអាចរៀបការជាមួយបងបានដែរទេ " ណាមជូនរៀបរាប់ពាក្យសម្ដីក្នុងចិត្ដរបស់នាយ បញ្ជាក់ពីការខិតខំរបស់នាយ គេតែងទេស្វែងរកអ្វីដែលសប្បាយនិងក្ដីសុខផ្ដល់ឲ្យនាង អ្វីដែលគេចង់ធ្វើជាងគេគឺរៀបការជាមួយនាង និងថែទាំនាងអស់មួយជីវិត ។
" អូនព្រម!! " នាងតូចងក់ក្បាលយល់ព្រមទាំងទឹកភ្នែកមិននឹកស្មានថានាយក្រាស់ស្នើរសុំរៀបការ បញ្ជាប់បង្ហាញឲ្យគេឯងដឹងលឺថានាងជាកូនក្រមុំម្នាក់គត់សម្រាប់គេ ។
" អូនពាក់វាពិតជាសាកសមណាស់ម៉ូ!! " នាយក្រាស់សម្លឹងទៅកាន់ចិញ្ជៀនទាំងស្នាមញញឹម ហើយវែកសក់នាងបន្ដិចមុននិងទៅឱនថើបបបូរមាត់នាងបន្ដិចរួចបន្សល់ពាក្យពេចន៍មួយចំនួនចេញមក ខាងក្រៅបន្ថែម ។
" បងមិនប្រាថ្នាអ្វីឡើយក្រៅពីស្នាមញញឹមរបស់អូនម្នាក់គត់ "
ក្នុងមួយជីវិតរបស់គេ គេស្បាយចិត្ដកាលឃើញនាងតូចញញឹមគេរីករាយក្នុងការមើលថែនាងពីបាតជើងក្រហមរហូតដល់នាងវ័យប៉ុណ្នឹង គេអាចទ្រាំទ្របាននូវចរិតមានះរបស់នាង ។
" អូនក៏សប្បាយចិត្ដពេលឃើញស្នាមញញឹមលើផ្ទៃមុខរបស់បង "
នាងបញ្ចប់ប្រយោគហើយណាមជូនទាញនាងមកថើបយ៉ាងស្និតរមួតបូករួមទាំងមានស្រទាប់ផ្កាជាច្រើនធ្លាក់ចុះមកពីលើមេឃក្រោមស្នាដៃរបស់ណាមជូន ជីវិតរបស់ពួកគេបន្ដដំណើររហូតដល់ថ្ងៃអស់ជីវិត ។
ចប់បរិបូរណ៍
ចួបគ្នានូវសាច់រឿងថ្មី កែសម្រួលសារថ្មី នាឆាប់ៗនេះ
សូមអរគុណសម្រាប់ការតាមដានសាច់រឿងមួយនេះដល់ទីបញ្ចប់
ហើយសូមអធ្យាស្រ័យសម្រាប់ការកំហុសឡើងដោយអចេតនាក្ដីឬចេតនាក្ដី សូមជូនពរឲ្យសប្បាយរីករាយនិងសុខភាពល្អគ្រប់គ្នា ។
និពន្ធដោយ៖ម៉ូ
YOU ARE READING
អន្ទាក់បេះដូងប្រុសចាស់ ( សាច់រឿងចាស់ ) ចប់
Romanceលក្ខខណ្ឌខនៃសន្យារវាងណាំជូន និងអូម៉ូអុីដែលជា ប្រពន្ធរបស់ជីមីន ហ្គាលីណា នាយក្រាស់បានសូម តាមការសន្យានោះគឺសូមមេីលថែនាងតូចតាំងពី បាតជេីងក្រហមរហូតពេញក្រមុំចូលរោងការជាមួយ គ្នាពេលនាងពេញអាយុ អ្វីកាន់តែចម្លែកគឺនាយអាយុក្រាស់ជិតចូលសែក្រាស់ទៅហេីយបែបស...