ដោយដឹងពីទីតាំងដែលគ្រេស្ទ៍ឡាបានយកនាងតូចទៅលាក់
ហេីយនោះ ណាមជូនខឹងស្ទេីរបែកមេឃទៅហេីយ ដោយគេមិន
បានចាប់អារម្មណ៍ទៅលេីនាងម្ដងណាឡេីយ អំឡុងពេលស្វែងរក
នាងតូចនោះ ដូច្នេះហេីយដល់ដំណាក់កាលស្លាប់រស់នាយលែង
ផ្ដល់សិទ្ធិឲ្យគ្រេស្ទ៍ឡាធ្វេីអ្វីទៅតាមអំពីចិត្ដហេីយ
" គ្រេស្ទ៍ឡា " ណាមជូនក្ដាប់ដៃយ៉ាងណែលចងកំហឹងក្នុងក្រអៅ
ទ្រូងរបស់គេ ដោយសារការប្រហែសរបស់នាយទេីបនាងហ៊ាន
មកឆ្លៀតឱកាសបែបនេះ ដូច្នេះនាងក៏ត្រូវហ៊ានប្រឈមមុខហ្នឹងគេ
ផងដែរ ។
នាទីក៏ចេះតែរំកិលទៅមុនជារឿយៗដោយគ្រេស្ទ៍ឡាកំពុងតែ
សប្បាយអរនូវជ័យជំនះរបស់នាងដោយមិនបានគិតឡេីយថាអ្វី
ដែរនាងកំពុងធ្វេីនោះវាកំពុងស្ថិតក្នុងភាពវិនាសហេីយ ដោយមិន
ចង់ទុកពេលវេលាទុកចោលយូរនោះ គ្រេស្ទ៍ឡាក៏ចាប់ផ្ដេីមលេី
ខ្សែតីវាយទៅលេីស្បែកដល់ម៉ដ្ឋខៃរលោងស្អាតនោះមួយទំហឹង
ដៃធ្វេីឲ្យសម្រែករបស់នាងតូចបន្លឺឡេីងកោះរំពង
" អ្អាយ " នាងតូចស្រែកឡេីងទាំងសេចក្ដីឈឺចាប់ ព្រោះមិនដែល
ជួបប្រទះរឿងអ៊ីចឹងឡេីងក្នុងឆាកជីវិតរបស់នាង ម៉េចក៏គ្រេស្ទ៍ឡា
ឈ្នានីសនាងដូច្នេះ
" ឈប់ទៅ ខ្ញុំឈឺណាស់ " សំឡេងអង្វរករបស់នាងតូចក៏បន្លឺមក
ព្រោះត្រឹមមួយខ្សែតីក្ដីក៏អាចធ្វេីឲ្យនាងឈឺស្ទេីរសន្លប់កាយទៅ
ហេីយដូច្នេះ មេត្ដាកុំធ្វេីបាបនាងបន្ដទៀតអី
" ឈឺ " គ្រេស្ទ៍ឡាញញឹមសមហ្នឹងចិត្ដពេលលឺដូច្នេះនាងបន្ថែម
កម្លាំងវៃទៅលេីនាងតូចថែមទៀតដោយដៃទាំងគូររបស់នាងមាន
ស្នាមឡេីងជាំអស់ទៅហេីយ
" ឈប់ទៅ ហុឹកហុឹក " នាងតូចបន្លឺខ្សោយៗស្រែកប្រាប់ឲ្យអ្នក
ខាងនោះឈប់ធ្វេីបាបលេីរាងកាយនាងទៀតទៅនាងពិតជាមិន
អាចទ្រាំទ្រហ្នឹងវាបន្ដទៀតឡេីយ ដូច្នេះប្រសិនជាអាចដោះលែង
នាងចេញទៅ
" ប៉ុណ្នឹងវាមិនទាន់សមចិត្ដយេីងទេ " គ្រេស្ទ៍ឡាញញឹមចុងមាត់
ហេីយទាញខ្សែមកវាយលេីបន្ដបន្ទាប់ រហូតនាងតូចសន្លប់ស្មារតី
ដោយឲ្យកាយតូចឈរនៅហារក្ដៅពេញមួយថ្ងៃដោយគ្មានអ្នក
ណាអេីពេីហ្នឹងវត្ដមានរបស់នាងតូចឡេីយ ដូច្នេះតេីនេះជាអ្វីដែល
នាងកំពុងជួបប្រទះឬ ?
នាយក្រាស់កំពុងអន្ទះអន្ទែងក្នុងចិត្ដ គេបន់ព្រះកុំអោយមានអ្វីកេីត
ឡេីងចំពោះនាងតូចអោយសោះ ប្រសិនមានអ្វីមួយកេីតទៅលេី
នាងនោះ គ្រេស្ទ៍ឡាហ្នឹងស្លាប់ ។
" ម៉ូជេ " សំឡេងគ្រលរស្រែកឡេីងភ្នាត់សំឡេងអស់ទៅហេីយ
ព្រោះនាយស្រឡាំងកាំងភាំងស្មារីតដែលបានឃេីញនាងតូចត្រូវ
គេធ្វេីបាបដោយទុកចោលនៅក្រោមកម្ដៅថ្ងៃដូច្នេះ តេីចិត្ដគំនិត
ពួកគេធ្វេីអំពីអ្វី ហេតុអ្វីក៏ធ្វេីបាបចិត្ដក្មេងស្រីតូច ទន់ខ្សោយម៉ូជេ
ក្រោយពីឃេីញរាងកាយជោកជាំទៅដោយឈាមនាយក្រាស់
ឈរភាំងមួយសន្ទុះក្រោយមកនាយសម្រុកចូលទៅទាំងកម្រោល
ទោះមាននរណារាំងផ្លូវរបស់នាយក៏ដោយគ្មាននរណាអាចហាម
គេបានឡេីយដូច្នេះហេីយចង់រស់ស្រួលសូមកុំមកជិតនាយ
" ជេ " ក្រោយពីសម្រុកមកដល់នាងតូចហេីយណាមជូនក៏ប្រញាប់
ក្រសោបមុខរបស់នាងតូចហេីយទះមុខតិចៗដេីម្បីឲ្យនាងញាក់
ស្មារតីឡេីងវិញព្រោះនាងស្ដូកស្ដឹងចឹងដឹងថាអារម្មណ៍របស់គេ
ពេលនេះថប់ដង្ហេីមប៉ុណ្ណាទៅ ។
" សូមអង្វរដឹងខ្លួនឡេីងជេ " បបូរមាត់របស់ណាមជូនគឺញ័រអស់
ហេីយគេប្រឹងដាស់នាងប៉ុណ្ណាក៏នាងមិនភ្ញាក់ដែលដូច្នេះហេីយ
នាយក៏រហ័សស្រាយខ្សែដែលគ្រេស្ទ៍ឡាចងនាងចោលហេីយ
ក្រសោបកាយតូចទន់គ្មានកម្លាំងកំហែងឡេីយដូចចាហួយចឹង
" ចាប់នាង ហេីយទុកឲ្យយេីងជាអ្នកចាប់ការនាង " សំឡេងគ្រលរ
ក៏បន្លឺឡេីងដោយបញ្ជាក់ច្បាស់ៗស្ដាប់ឲ្យស៊ីជម្រៅព្រោះនាយ
មិនបណ្ដោយឲ្យនរណាឡេីយដែលចាកចេញពីទីនេះពួកគេត្រូវ
តបស្នងសងនូវគំនុំមួយនេះឲ្យសាកសមហ្នឹងចិត្ដរបស់នាយ។
ណាមជូនបោះជំហានចាកចេញយ៉ាងលឿនព្រោះស្ថានភាពរបស់
នាងតូចមិនអាចទុកចោលយូរឡេីយសំខាន់ពេលនេះគេដេីម្បីនាង
ជាមុនសិនចាំគិតរឿងរ៉ាវអស់ហ្នឹងតាមក្រោយ
" ជេកុំកេីតអីណា បងសូមអង្វរអូន " ណាមជូនចាប់ប្រអប់ដៃ
ស្រឡូនរបស់នាងតូចជាប់ហេីយសម្លឹងនាងដោយការព្រួយបារម្ភ
" កុំទៅណាចោលបង " ណាមជូននិយាយពាក្យហ្នឹងមកព្រោះគេ
ខ្លាចនូវពេលណាមួយដែលគ្មានវត្ដមានរបស់នាងតូចដោយនាង
ជាមនុស្សពិសេសសំខាន់បំផុតក្នុងជីវិតរបស់គេ មួយជីវិតនេះគេ
វាឆ្អែតហេីយហ្នឹងការឈឺចាប់ដូច្នេះសូមកុំផ្ដល់វាឲ្យមកកាន់គេអី
ក្រោយពីទទួលដំណឹងការបាត់ខ្លួនរបស់ម៉ូជេហេីយជីមីននៅមិន
ស្ងៀមឡេីយនាយហោះមកទាំងយប់ជ្រៅព្រោះខ្លាចនាងតូច
មានបញ្ហាអ្វីអាក្រក់នោះគេមិនលេីកលែងឲ្យនរណាឡេីយដែល
ធ្វេីឲ្យនាងតូចធ្លាក់ក្នុងសភាពបែបនេះ
ពួកគេកំពុងដុតកំហឹងនៃឃាតករដែលកប់ក្នុងខ្លួនគេយ៉ាងយូរចាប់
ផ្ដេីមលេចផុសឡេីងសារជាថ្មីហេីយ
" ឆាប់ទៅមន្ទីរពេទ្យណាជិតនេះឲ្យលឿនទៅ " ណាមជូនស្រែក
ដូច្នេះព្រោះខ្លាចណាស់ ខ្លាចគ្មានវត្ដមានរបស់នាងតួចនៅក្បែរខ្លួន
ឡានរបស់ណាមជូនក៏មកដល់មន្ទីរពេទ្យដោយមានគ្រូពេទ្យឈរ
ចាំទទួលអ្នកជំងឺយ៉ាងកក់ក្ដៅព្រោះពួកគេមិនអាចចោលអ្នកជំងឺអ្វី
ឡេីយដោយហេតុមិនចង់បង្ករឿងដូចកាលមុនបាត់បង់ជីវិតមនុស្ស
អស់២នាក់អ៊ីចឹងហេីយទេីបពួកគេព្យាយាមកែតម្រូវបញ្ហានេះចេញ
គ្រូពេទ្យនាំកាយតូចរុញចូលទៅបន្ទប់សង្រ្គោះបន្ទាន់ដោយ
ណាមជូនដេីរទៅវិញទៅមកទាំងព្រួយចិត្ដអ្នកខាងក្នុងនាយវា
អន្ទះអន្ទែងណាស់តេីពេលណាទៅទេីបគ្រូពេទ្យចេញទៅលោក
អេីយម៉េចក៏ម៉ោងដេីរយឺតយ៉ាងនេះ ។
YOU ARE READING
អន្ទាក់បេះដូងប្រុសចាស់ ( សាច់រឿងចាស់ ) ចប់
Romanceលក្ខខណ្ឌខនៃសន្យារវាងណាំជូន និងអូម៉ូអុីដែលជា ប្រពន្ធរបស់ជីមីន ហ្គាលីណា នាយក្រាស់បានសូម តាមការសន្យានោះគឺសូមមេីលថែនាងតូចតាំងពី បាតជេីងក្រហមរហូតពេញក្រមុំចូលរោងការជាមួយ គ្នាពេលនាងពេញអាយុ អ្វីកាន់តែចម្លែកគឺនាយអាយុក្រាស់ជិតចូលសែក្រាស់ទៅហេីយបែបស...