" ស្អីសារភាព មកមីក្មេងនេះវាឈ្លេីយ លោកឯងគិតឬថាខ្ញុំព្រម
ទទួលកំហុសទាំងខ្ញុំបានធ្វេី " ហ្សាតាពេីតទ្រូងដាក់គេដោយមិន
ភ្លេចបោះស្រដីក្រអឺតក្រទមមានអំនួតនាងមិនបានធ្វេីអ្វីខុសទេ
គេជាស្អីបានឲ្យនាងមកសូមទោសនោះនោះដេកចាំដាំចេកទៅ
" ល្អៗ " រាងក្រាស់ញោចស្នាមញញឹមចុងមាត់យ៉ាងលាក់គំនួចគិត
ឬថាគេព្រមបញ្ឈប់ត្រឹមនិង វាគ្មានថ្ងៃទេសាច់ម៉ូជេក្រហមជាំមួយ
ដុំនេះគេនិងសងឲ្យនាងស្លាបមិនកេីត រស់ដកដង្ហេីមយ៉ាងវេទនា
ពូកែផ្គេីនប្រហេីនហ៊ានក្រមិចក្រមើមដាក់គេផង ល្អណាស់ល្អ
យកតែមែនទែនគេចូលចិត្ដទារុណកម្មមនុស្សប្រភេទនិងណាស់
"ល្អស្អីរបស់លោកឯង ខ្ញុំទៅហេីយមិនទំនេរ " ហ្សាតាដេីរចេញ
ទាំងអារម្មណ៍មិនល្អព្រោះនាងប្រកែកឈ្លោះជាមួយមនុស្សដែរ
មានអំណាចតែមិនអីទេបំភ្លេចចោលទៅ គេមិនហ៊ានធ្វេីស្អីនាង
ទេព្រោះអីប៉ានាងធំមិនចាញ់គេប៉ុន្មានដែរ យ៉ាងណាគេយល់មុខ
ប៉ានាងលេីកលែងទោសឲ្យម្ដងដែរ អ៊ីចឹងហេីយខ្ជិលខ្វល់ច្រេីន
" នាងមានធ្វេីបាបកូនផ្សេងទៀតទេម៉ូជេ " ណាំជូនប្ដូរពីស្នាម
ញញឹមពិសពុលប្រែក្លាយជាទឹកមុខព្រួយបារម្ភក្មួយស្រីនេះបេី
សិនមិននឹកសំឡេងនាងតូចទេម្ល៉េះប្រហែលគេចាប់ម៉ូជបោះចូល
ទឹកសមុទ្របាត់ហេីយ ។
" ប៉ាៗអ៊ំស្រីនិងវៃកូនមួតក្ដិចសាច់កូន ហេីយ ហុឹកហុឹក គម្រាមកូន
ទៀតប៉ាៗ ហុឹកហុឹក " រាងតូចស្រែកយំទ្រហឹងក្នុងទ្រូងរបស់ប៉ាអ៊ំ
នាង ថែមរំអួយនិងនិយាយពន្លេីសបន្ដិចបន្ដួចដេីម្បីឲ្យហ្សាតា
ស្គាល់ថ្នាំខ្លាំងម្ដង ឆេីសពូកែធ្វេីបាបក្មេងមែនទេដល់ពេលនាង
ត្រូវសងសឹកទៅវិញហេីយ អ៊ំស្រីមុខបិសាច
" បាទកូនស្រីប៉ាឈប់យំទៅណាកូនណា " រាងក្រាស់ហារមាត់
លួងលោមក្មួយស្រីទាំងឈឺចិត្ដស្អិតទ្រូងបំផុតនាយថ្នាក់ថ្នមនាង
ណាស់ថ្នមសូប្បីតែមួយដៃក៏មិនដែរទៅប៉ះពាល់លេីសាច់ម៉ត់
រលោងដូចពងទាបកដែរ គេខ្លាចបំផុតនាងឈឺ ប៉ុន្ដែឥឡូវនាង
កំពុងទ្រហូយំដោយសារអ្នកដទៃ គេនិងចងចាំហ្សាតាទុកគេនិង
សងនាងទ្វេដប់ដង គេនិងបំផ្លាញត្រកូលនាងឲ្យខ្ទេចគ្មានស្លាក
ស្នាមនូវលេីសង្គមឡេីយគេនិងរំលាយត្រកូលមួយនិងឲ្យដុះដាប
គ្មានថ្ងៃងេីបមុខឡេីងម្ដងទៀតផង ។
" គិតឬថាធ្វេីបាបកូនយេីងហេីយ ត្រកូលគ្រួសារពួកឯងសប្បាយ
រីករាយនោះ " រាងក្រាស់បោះជំហានចូលបន្ទប់សម្រាកដោយមិន
ភ្លេចឲ្យជំនិតយកអាហារមកផង គេគ្មានអារម្មណ៍ស្អីលេបចូល
ទៀតទេព្រោះកំហឹងកំពុងឆេះឆួលក្នុងទ្រូងយ៉ាងសន្ធោសន្ធៅរង់
ចាំពេលវេលាបញ្ចេញកំហឹងសងសឹកសត្រូវបុណ្ណោះ ។
ណាំជូនទះស្មាក្មួយស្រីថ្នមៗដេីម្បីលួងឲ្យនាងគេង នាយក្រាស់
មិនចង់ឃេីញដំណក់ទឹកភ្នែកស្រកមកឡេីយសូប្បីតែមួយដំណក់
ក៏ដោយគេមិនចង់ឲ្យនាងខូចចិត្ដឬជួបរឿងពិបាកចិត្ដនោះទេវា
ទាំងអស់និងសូមមកកាន់គេមក គេព្រមទទួលវាដោយចេញពីចិត្ដ
" ប្រសិនផ្ទេរការឈឺចាប់របស់ជេបានយេីងព្រមទទួលវា យេីង
មិនអាចឲ្យជេទទួលរងប៉ះទង្គិចផ្លូវចិត្ដនិងផ្លូវកាយឡេីយ " ណាំជូន
បន្លឺឡេីងទាំងទឹកមុខស្រងូតស្រងាត់នាយសម្លឹងមុខក្មួយកំពុងគេង
ទាំងឈឺចិត្ដ គេក្រោកទៅរកប្រេងក្រឡាលាបដៃឲ្យនាងបាត់
ស្នាមជាំ ហេីយទាញភួយបិទអោនទៅថេីបថ្ងាស់នាងមួយខ្សឺត
ហេីយដេីរចេញទៅខាងក្រៅ ។
ណាំជូនឈរសម្លឹងមេីលផ្ទៃទឹកសមុទ្រយ៉ាងស្ងៀមស្ងាត់នូវមុខ
កប៉ាល់ នាយក្ដាប់ប្រកាន់ដៃជាប់ហេីយបិទភ្នែកស្រូបយកខ្យល់
អាកាសបរិសុទ្ធដេីម្បីបន្ធូរអារម្មណ៍តាងតឹងខ្លះ
" ម៉េចមកនៅនូវទីនេះតែឯងអ៊ីចឹង ណាំជូន " ហ៊ូស៊ុកដេីរចេញមក
ហេីយងាកមុខសម្លឹងមេីលគេដោយបន្លឺឡេីងទាំងស្នាមញញឹមតិចៗ
" អូ! ! ជេហូបទេឬ មកទីនេះធ្វេីអីដែរ "
" ស្រូបខ្យល់អាកាស បែបមេីលទៅឯងពិបាកចិត្ដណាស់ " ជេហូប
សង្កេតឃេីញទឹកមុខមិនសូវល្អបោះរបស់គេក៏សួរនាំទាំងព្រួយ
បារម្ភចំពោះមិត្ដ មានតែគេប៉ុណ្ណោះដែរជួយឲ្យមិត្ដភាពនាយរវាង
និងជីមីនបានល្អប្រសេីរជាងមុន ហេីយក៏ចង់អរគុណគេងដែរបាន
ជួយផ្ដល់មតិយោបល់មួយចំនួនឲ្យគេភ្លឺភ្នែកងាកមករកផ្លូវល្អវិញ
" ពិបាកចិត្ដរឿងខ្លះនិងណា "
" ឯងនិយាយមកយេីងរង់ចាំស្ដាប់ "
" យេីងឈឺចិត្ដពេលឃេីញមនុស្សយេីងស្រឡាញ់ទទួលរងរបួស
ពីអ្នកដទៃទាំងយេីងមិនដែរហ៊ានធ្វេីបាបនាងសូប្បីមួយចុងក្រចក
ផងនោះ ជេហូប " ទុក្ខកង្វល់របស់គេគឺរឿងមួយនិងហេីយគ្មានអ្វី
ផ្សេងទៀតដែរឲ្យគេយកខួរក្បាលដល់ឆ្លាតវៃទៅគិតឡេីយ ។
" ចង់សំដៅទៅនាងល្អិតនោះមែនទេ "
" ត្រូវហេីយគឺនាងនិងហេីយគ្មាននរណាផ្សេងទេ "
" ហុឹម ពេលខ្លះការឈឺចាប់វាបង្កឡេីងដោយចេតនាប៉ុណ្ណោះយ៉ាង
ណាឯងគួររៀនទម្លាប់និងវាទេីបល្អជាង ណាំជូន "
" ហេតុអ្វីឯងនិយាយអ៊ីចឹង ? ? "
" ស្រឡាញ់ខ្លាំងខ្លាចនាងឈឺខ្លាំង ប៉ុន្ដែរៀនបេីកចិត្ដទទួលរៀន
ទម្លាប់និងការឈឺចាប់ ប្រសិនបេីវាធ្វេីឲ្យឯងឃ្នេីសចិត្ដគឺសម្លាប់
ចោលតែយេីងមិនមែនសំដៅលេីនាងគឺសំដៅលេីអ្នកបង្កឲ្យនាង
ឈឺ អ៊ីចឹងហេីយប្រហែលឯងស្ងប់ចិត្ដត្រូវទេ ណាំជូន " ជេហូប
អាចអានចិត្ដមិត្ដបានព្រោះមនុស្សប្រភេទណាំជូនមិនមែនចេះខូច
ចិត្ដងាយៗទេវាក្នុងករណីមនុស្សសំខាន់ប៉ុណ្ណោះហេីយការឈឺ
ចាប់នោះវាសាមញ្ញទៅហេីយនរណាតែងតែទទួលនិងវាដែរមិន
ថាការឈឺចាប់ដោយសារ គេធ្វេីបាប ផ្លូវចិត្ដនិងផ្លូវកាយនោះទេ
មនុស្សគ្រប់រូបតែងតែជួបនិងវា មានតែប្រឈមមុខចំពោះវា
ប៉ុណ្ណោះទេីបយេីងធូរស្រាលបាន អ្វីដែរគេវាចាមកមិនមែនចង់
ឲ្យនាយក្រាស់សម្លាប់មនុស្សផ្ដេសផ្ដាសទេ គ្រាន់ថានរណាគេ
រញ៉េរញ៉ៃបង្ករឿងឈឺផ្សារដដែលៗ ធ្វេីតាមវិធីនេះគេនិងគ្មានថ្ងៃ
ជួបវាម្ដងទៀតឡេីយ ។
" មនុស្សឯងនេះ ឃោឃៅណាស់ "
" ថាតែយេីងចុះឯងនោះ ឃោឃៅទេ "
" កម្រិតមធ្យមប៉ុណ្ណោះ ហាសហា " មានរឿងប៉ុណ្ណាក៏មានមិត្ដ
កំដរទុក្ខសោកនោះដែរ វាមិនអីទេ គេអារម្មណ៍ល្អមកវិញហេីយ
" ឯណាម៉ូជេរបស់ឯងនោះ មិននាំនាងជួបយេីងទេឬ ណាំជូន "
" ទេទៅរកនាងល្អិតរបស់ឯងទៅ ក្រែងថ្ងៃមុនយេីងលឺជីមីនប្រាប់
ថានាងល្អិតនោះចង់ដណ្ដឹងឯងធ្វេីជាស្វាមីផងណា ជេហូប "
" តែផ្ដាសហេីយ យេីងទៅហេីយ " នាយអៀនមុខឡេីងក្រហម
ហេីយខ្វះស្អីមកនិយាយ ចំមែនហេីយ ជេហូបរហ័សដេីរគេចពី
ណាំជូនបេីនៅបន្ដទៀត អាម្សៀលនេះបាញ់គេចុកឈាមឥឡូវ
ហេីយ ។
" ប្រញាប់តែគេច ឯងញ៉ោះមិនទាន់ឆ្អែតផង ហិហិ អរគុណ
ហេីយ " ណាំជូនឈរនៅទីនិងសម្លឹងមេីលទេសភាពនិងពិចារណារឿងរបស់ហ្សាតាគេគួរធ្វេីរប្រៀបណាដេីម្បីឲ្យនាងវេទនា។
នាងល្អិតក្រោកហេីយងេីបចេញពីគ្រែដេីរទៅខ្លោងទ្វាហេីយ
បេីកចេញទាំងញីភ្នែកងងុយនូវឡេីយ នាងប្រឹងសម្លឹងមេីលរក
ប៉ាអ៊ំរបស់នាង គាត់ទៅណាបាត់ហេីយម៉េចក្រោកមកបាត់
ស្រមោលអត់ឃេីញអ៊ីចឹង
" ហុឹម គាត់ទៅណា ទៅតាមរកមេីលសិន " ម៉ូជេដេីរទាំងបាត
ជេីងទទេហេីយប្រឹងបេីកភ្នែករកមេីលវត្ដមានណាំជូនតែមិន
ឃេីញសោះ ប្រហែលរៀងឆ្ងាយពីបន្ទប់បន្ដិចជួបមុខមនុស្សសែន
គួរឲ្យស្អប់មករាក់ទាក់នាង
" អេ! ! បម្រុងទៅណាដែរ មីក្មេងឆ្គួត " ហ្សាតាឃេីញនាងតូច
មកម្នាក់ឯងអ៊ីចឹងសប្បាយចិត្ដមិនស្ទេីរទេ ប៉ុណ្នឹងនាងធ្វេីបាបក្មេង
ឈ្លេីយនេះឲ្យចាស់ដៃម្ដងចាំតែមេីលទៅ
" អៅ ! ! អ៊ំស្រីទេតេីនេះ ទៅណាអ៊ំដែរ " នាងមិនឆ្លេីយតបនិង
សំនួរហ្សាតាទេថែមសួរបកទៅវិញទាំងទឹកមុខក្រមិចក្រមើម
ហេីយថយមួយជំហានព្រោះជិតសត្រូវពេកពិបាកគេចខ្លួនណាស់
" អ្អាយៗ មីក្មេងឆ្គួតអញមែនអ៊ំនាងឯងទេ " ម៉េចជាប់មាត់ហៅ
នាងអ៊ំស្រីអ៊ីចឹងមុខពិននាងដែរអ៊ំអ៊ីចឹងឬ ថាចំពោះមុខណាំជូនទៅ
នាងមិនថាស្ដីអ្វីទេតែក្រោយខ្នងកុំសង្ឈឹមនាងជេរឲ្យស្រុះសាច់ម៉ង់
" ទទួលស្គាល់ទៅអ៊ំអេីយចាស់ហេីយកុំប្រឹងឲ្យក្មេងប្រដៅពេក "
ម៉ូជេគ្រវីក្បាលហួសចិត្ដនិងមនុស្សចាស់ដែររៀនមិនទទួលស្គាល់
ថាខ្លួនជាមនុស្សចាស់សោះ អាយុជិតចូល៣០ហេីយបម្រុងឲ្យ
នាងហៅថាអូនស្រីអ៊ីចឹងឬ យីណ៎ចាំតែឲ្យក្មែងដៀលតេីនេះ
" នាងឯងខ្លាំងដៃណាស់ចាំមេីលយេីងនិងប្រដៅនាងឯងម្ដង "
ហ្សាតាផ្ទុះកំហឹងឡេីងក្រហមមុខក្រហមមាត់អស់ហេីយឈាន
ជេីងទៅមុខបម្រុងនិងអោនទៅចាប់នាងតូចទៅហេីយតែនាង
រត់ចេញយ៉ាងលឿនដោយមិនភ្លេចលានអណ្ដាតបញ្ឈឺទៀត
ហ្សាតាគ្រឺតធ្មេញទាំងច្រឡោតនាងរត់ដេញតាមម៉ូជេមិនដាច់
រហូតនាងល្អិតភ្នាត់ស្នៀតបុកទៅនិងតុហេីយរអិលជេីងដួលចូល
ទៅក្នុងទឹកលឺសូរតែប្រូស ធ្វេីឲ្យនាយហ្សាតាស្រឡាំងកាំងភ័យ
ខ្លាច នាងមិនបានមានបំណងឲ្យក្មេងតូចធ្លាក់ចូលទឹកទេ
" ហុឹកហុឹក យេីងគ្មានបំណងទេ យេីង....សូមទោស " ហ្សាតា
រហ័សរត់ចេញយករួចខ្លួនសិន ទាំងទង្វេីនេះនាងហាក់អត្មានិយម
ណាស់នាងគេចនិងកំហុសដែលសាងមក នាងធ្វេីអ៊ីចឹងតេីក្មេង
តូចដែរធ្លាក់ចូលក្នុងទឹកសមុទ្រនោះមានជីវិតរឿងដែរឬទេ? ?
𝗧𝗼 𝗯𝗲 𝗖𝗼𝗻𝘁𝗶𝗻𝘂𝗲𝗱
សូមទោសសម្រាប់ការសរសេរខុសអក្ខរាវិរុទ្ធមួយចំនួន
សរសេរដោយៈម៉ូ

YOU ARE READING
អន្ទាក់បេះដូងប្រុសចាស់ ( សាច់រឿងចាស់ ) ចប់
Romansaលក្ខខណ្ឌខនៃសន្យារវាងណាំជូន និងអូម៉ូអុីដែលជា ប្រពន្ធរបស់ជីមីន ហ្គាលីណា នាយក្រាស់បានសូម តាមការសន្យានោះគឺសូមមេីលថែនាងតូចតាំងពី បាតជេីងក្រហមរហូតពេញក្រមុំចូលរោងការជាមួយ គ្នាពេលនាងពេញអាយុ អ្វីកាន់តែចម្លែកគឺនាយអាយុក្រាស់ជិតចូលសែក្រាស់ទៅហេីយបែបស...