១៤

1K 19 0
                                    

នាងតូចដេីរចេញពីឡានហេីយសម្ដៅទៅក្នុងសាលាក្រោមក្រសែ
ភ្នែករបស់ណាំជូន​ នាយសម្លឹងតាំងពីនាងដេីរចេញពីឡានរហូតផុត
កន្ទុយភ្នែកទេីបឲ្យជំនិតបេីកឡានចេញទៅក្រុមហ៊ុន​
ងឺត​ សំឡេងឡានឈប់ចំពោះមុខ​អាគារកម្ពស់ប្រហែល៥០ជាន់ដែរ
ក្រោមការ​គ្រប់គ្រង​របស់នាយក្រាស់​
ណាំជូនចុះចេញពីឡានដោយបោះជំហានយ៉ាងស្វាហាប់និងបំពាក់
ទឹកមុខមាំមិនដែរ​ញញឹមម្ដងណាឡេីយ​ ស្នាមញញឹមរបស់គេគឺមាន
តែ​នាងតូចប៉ុណ្ណោះដែរអាចទទួលវាបាន​ គេដេីរចូលដោយមាន
បុគ្គលិក​ឱនគំនាប​ ណាំជូនបន្ដដំណេីរទៅខាងឡេីងបង្អស់ដែរជា
ការិយាល័យ​របស់ខ្លួន​
ណាំជូនរុញទ្វាចូលទៅឃេីញ​យ៉ុនហ្គី​កំពុងអង្គុយ​គងអន្ទាក់ខ្លាចាំជា
ស្រាច់នៅលេីសាឡុង​ នាយមិនមាត់ហេីយមកអង្គុយទល់មុខទេីប
ចាប់ផ្ដេីម​ជជែកគ្នា​
"​ ទេីបមកពីណា​ ណាំជូន​ "​ យ៉ុនហ្គី​ចោទសួរដូច្នេះទេីបគេចេញឡានមកក្រោយ​នាយក្រាស់​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​
"​ ជូន​ម៉ូជេទៅសាលារៀន​ "​ នាយយឺតដោយសារនាំនាងតូចទៅ
សាលានិងហេីយគ្មានទៅណាទៀតទេ
"​ ឡានមានម៉េចក៏មិនជិះឲ្យប្រុសជូន​បេីកជូនធ្វេីអី​ "​ យ៉ុនហ្គី​លឺចឹង
រៀងឃ្នេីសចិត្ដដែរ​ ឡានមាននាយខំទិញឲ្យជាកាដូរសង្ឈឹមថានិង
បេីកវាទៅសាលាដោយខ្លួនឯង​ ដោយមិនបាច់​ពឹងពាក់នរណាទៀតតែនេះបែបត្រូវណាំជូនជូននាងទៅសាលាដដែល​ ។
"​ បងប្រុស​ បងចង់យ៉ាងម៉េចមនុស្សគេស្រឡាញ់គ្នាបេីកជូនចឹងហៃ​ ហេីយបងចង់បំបែកបំបាក់គូរស្នេហ៍គេឬ​ " ណាំជូនរៀងប្រតិកម្ម
បន្ដិចដែរ​ អៅម៉េចចឹងគេស្រឡាញ់គ្នាគេចង់ជិះឡានតែមួយគ្នានិង
ហេីយវារំភេីបជាងជិះម្នាក់ឯង​ ចំពោះកាដូរគេបានដឹងថា​យ៉ុនហ្គី​
ទីញជូននាងតូចរបស់ខ្លួនហេីយៗ
"​ ស្អី​ បំបែកស្អី​ យេីងវាអន់ចិត្ដដែរទិញឡានឲ្យហេីយបែបទុកចោល​ "​ យ៉ុនហ្គី​ទម្លាក់ទឹកមុខខំ​ទិញឲ្យក្មួយ​ឡូយឆាយ​ខ្លះតែនរណាស្មាន
ចឹងបែបយកទៅចតចោលនៅចំណតឡានទៅវិញ​ សួរនរណាមិន
អន់ចិត្ដ
"​ អន់ចិត្ដលក់ឡាននុងយកលុយវិញទៅលែងអន់ចិត្ដហេីយបងប្រុស​ "​ ណាំជូន​វាចាទាំង​ប្រងេីយ​ ព្រោះនាយមិនមែនជាម្ចាស់កាដូរគ្រាន់
តែជាមនុស្សសំខាន់សម្រាប់ម្ចាស់កាដូរ​ប៉ុណ្នឹង
"​ ឆេីស​ នេះឯកសារ​ "​ យ៉ុនហ្គី​គាំងអស់វាចាលែងចេញក៏បោះឯកសារឲ្យណាំជូនហេីយដេីរចេញទៅខាងក្រៅបាត់
នាយក្រាស់បេីកឯកសារមេីល​ទាំង​ម៉ត់ច៉ត់​ព្រោះ​វាមិនមែនជារឿង
តូចទេដែរ​យ៉ុនហ្គី​ប្រគល់ឲ្យនោះ​ គឺជា​គម្រោង​សាងសង់​ក្រុមហ៊ុន​
នៅប្រទេស​កូរ៉េ​ខាង​ត្បូង​ ហេីយឥឡូវត្រូវការនាយទៅ​គ្រប់គ្រង​
នៅទីនោះមួយរយះពេលធំសិន​ ចំណែកនៅទីនេះ​មាន​យ៉ុនហ្គី​
ចាំមេីលថែហេីយ​
ណាំជូនបិទឯកសារហេីយដកដង្ហេីមធំ​ គេទៅចោលនាងតូចឬ​ ម៉េច
អាចទេធ្វេីអ៊ីចឹងម៉េចនិងសមៅ​ ទេីបបានក្បែរកាយពីថ្ងៃសោះឲ្យ
ទៅចោលគិតថាគេជាមនុស្សបានខ្លួនហេីយដោះដៃគ្មាន​ទំនួលខុស
ត្រូវស្អីសោះ​ ហុឹម
"​ ធ្វេីបែបណាទៅ​ យកនាងទៅចុះ​ជីមីនគេគិតយ៉ាងម៉េច​ "​ នាយ
ក្រាស់​សញ្ជឹងគិត​ទាំង​ទុក្ខកង្វល់​ បម្រុងនាំកូនស្រីគេឆ្ងាយពីមុខមាត់
យ៉ាងម៉េចទៅ​ ទោះគេមានសិទ្ធិតែគេមិនអាចសម្រេចចិត្ដរឿងនាំ
នាងដោយគ្មានការ​អនុញ្ញាត​របស់​លោកប៉ានិងអ្នកម៉ាក់នាងដែរ
រយះពេលចេះតែរំកិលទៅមុនជា​រឿយៗ​នៅសល់តែមួយថ្ងៃប៉ុណ្ណោះ
ដល់ពេលដែរ​ណាំជូនត្រូវឡេីងយន្ដហោះទៅប្រទេស​កូរ៉េ​ខាង​ត្បូង​
ហេីយនាយមកអង្គុយ​ទទួលភ្ញៀវ​ពិភាក្សា​ជាមួយជីមីន
"​ យេីងនិងនាំ​ម៉ូជេទៅរស់នៅ​ប្រទេសកូរ៉េហេីយ​ ជីមីន​ "​ ណាំជូន
បោះស្រដីឡេីងបញ្ជាក់ថាគេសម្រេចចិត្ដច្បាស់ហេីយដែរនាំនាង
តូចទៅជាមួយ​ គេមិនដោះដៃឡេីយ
"​ ស្អីគេនាំទៅស្រួលម្ល៉េះចុះមានសួរខ្ញុំថាព្រមដែរឬអត់​ "​ ជីមីនរៀង
ច្រឡោត​បន្ដិចដែរ​ ចង់យកទៅម៉េចក៏ស្រួលសម្បេីមម្ល៉េះមានសួរ
នាយអត់ថាពេញចិត្ដនិងព្រមឲ្យទៅនោះ
"​ សួរធ្វេីស្អី​ បេី​អូម៉ូអុី​ឆ្លេីយថា​យ៉េសហេីយ​ "​ ណាំជូនញញឹមចុងមាត់
ហេីយលេីកឈ្មោះប្រពន្ធជីមីនមកជាមួយ​ សួរស្អីទៀតបេីគេនិយាយ
គ្នាជាមួយ​អូម៉ូអុី​ហេីយៗចំពោះរឿងនេះ​
"​ អូនសម្លាញ់​ម៉េចចឹងអត់សួរបងទេអី​ "​ ជីមីនមុខស្អុយពេលលឺអ្នក
ផ្សេងនិយាយដូច្នេះ​ ម៉េចក៏នាងមិនប្រាប់គេដោយផ្ទាល់ចឹងគេក៏
ចេះអន់ចិត្ដដែរណា​
"​ សួរធ្វេីអីបងឯងនិងឆ្លេីយណូរហូត​ យកទៅបងប្រុសកាន់តែឆ្ងាយពីអាកញ្ចាស់នេះប៉ុណ្ណាក៏យកទៅ​ "​ អូម៉ូអុី​មានតែជំរុញឲ្យ​គូស្នេហ៍
នេះទៅឲ្យឆ្ងាយពីស្វាមីខ្លួន​ បេីមានស្វាមីនាងនៅពួកគេមិនអាចធ្វេី
អ្វីតាមតែចិត្ដបានទេ​ គឺមានអារម្មណ៍ថាទេីសទាស់​ ដូចឆ្អឹងទទឹងកចឹង
"​ យេីងមានខ្សែកុំជោរ​ "​ ណាំជូន​ញាក់ចិញ្ចេីមហេីយញាក់ស្មាបញ្ឈឺ
ទៀតកុំជោរជាមួយគេ​ រឿងនេះគេសុំបានហេីយអ៊ីចឹងត្រៀមចិត្ដ
លាកូនស្រីច្បងឲ្យហេីយទៅ
"​ បងជូន​ "​ ជីមីន​ឧទានឈ្មោះ​នាយក្រាស់ល្វេីយៗទាំងឈឺចិត្ដ
"​ ស្អែកយេីងត្រូវទៅហេីយ​ មានអ្វី​ផ្ដែផ្ដាំ​កូនស្រីក៏និយាយឲ្យហេីយ
ទៅ​ "​
"​ បងប្រុស​ ទៅទីនោះយូរដែរទេ​ "​ អូម៉ូអុី​
"​ ត្រឹម​២ឬ៣ឆ្នាំ​ បេីឯងនឹកកូនស្រីអាច​ហោះមកបានណា​ "
"​ ចាណាមួយ​កូនទី២ក៏នៅទីនេះដែរ​ អ៊ីចឹងពួកនាងបានគ្នាហេីយ​ "
"​ មាន​យ៉ុងអាមួយទៀត​ នាងច្រម៉ក់​និងតាមស្អិតនិងម៉ូជេណាស់
បង្ខិតបង្ខំ​ប្ដីឲ្យរេីទៅនៅ​ប្រទេសកូរ៉េ​ "​ រំលឹកឈ្មោះនាងច្រម៉ក់និង
លេីកណាគេ​ក្ដៅក្រហាយ​ភ្លាមៗ​ ស្ដេចបញ្ហាពូកែសន្សំរឿងណាស់
នៅមិននៅអូស​ម៉ូជេទៅ​ក្លិប​ រឿងនេះគេមិនទាន់និយាយប្រាប់ប៉ា
ម៉ាក់បង្កេីតនាងផង​ ។
"​ នាងល្អិតទៅដែរ​ ខ្ញុំស្មានថា​មិនទៅទេតេី​ ព្រោះមិនលឺ​ជុងហ្គុក​
និយាយរឿងនិងផង​ "​
"​ ជុងហ្គុក​គេមិនហ៊ាននិយាយទេ​ គេតាមតែការសម្រេចចិត្ដប្រពន្ធ
គេប៉ុណ្នឹង​ "​

អន្ទាក់បេះដូងប្រុសចាស់ ( សាច់រឿងចាស់ ) ចប់Where stories live. Discover now