A/N: នេះជារឿងចាស់ដែលធ្លាប់ផុសរួចម្តងមកហើយ តែដោយសារតែ acc មួយទៀតមានបញ្ហា ទើបខ្ញុំសម្រេចយកមកផុសសារជាថ្មីនៅទីនេះវិញ។
" មើលរៀបចំបោសជ្រះផ្ទះសម្បែងឲស្អាតបាតបន្តិចទៅថ្ងៃល្អកូនប្រុសយើងជិតមកដល់ហើយ ធ្វើឲវាមានសិរីសួស្តីតិចមក " លោកអ្នកធំត្រកូល សាន់ត្រា បង្គាប់បញ្ជាកូនចៅឲរបាសក្នុងការងារ ទឹកមុខលោកញញឹមខ្ជឹបជាប់ជានិច្ចបីដូចជាមានរឿងមង្គលអ្វីដែលបម្រុងនិងកើតឡើងនាពេលខាងមុខ។
មិនខុសនោះទេ កំឡុងពេលមួយអាទិត្យទៀតប៉ុណ្ណោះកូនប្រុសតែមួយគ្រាប់បណ្តូលចិត្តរបស់គាត់និងត្រូវរៀបអាពាណ៍ពិពាហ៍កើតកូនពូនជាចៅជូនលោកហើយ ហេតុតែដូច្នេះទើបលោកសប្បាយចិត្តខ្លាំងយ៉ាងនេះ។ លោកសាន់ត្រាក្រព័ទ្ធទ្រូងចាំមើលសកម្មភាពកូនចៅ ដើម្បីឲប្រាកដចិត្តថាមង្គលការកូនប្រុសតែមួយរបស់គាត់ត្រូវតែរៀបចំបានល្អឥតខ្ចោះ។
" ហីយ៉ា! ប៉ាកុំបង្ខំពួកគាត់ខ្លាំងពេកអី នៅសល់ពេលដល់ទៅមួយអាទិត្យទៀតឯណោះ " សម្លេងកម្លោះវ័យកណ្តាលប្រកូកមកពីក្រោយខ្នង។ នេះគឺ ស៊ុងហ៊ុន សាន់ត្រា ជាកូនរបស់លោកសាន់ត្រា នាយសង្ហារក៏ត្រូវបានគេស្គាល់ផងដែរថាជាបុរសមានចំណេះដឹងខ្ពស់ មានក្រឹត្យក្រមសីលធម៍ល្អ និងជាសុភាពបុរស ជាប្រភេទប្រុសដែលស្រីផងទាំងពួកប្រាថ្នាចង់បាន គួរឲស្តាយដែលនាយនិងត្រូវក្លាយជាស្វាមីរបស់គេក្នុងមួយអាទិត្យទៀតនេះទៅហើយ។
នាយសង្ហារចូលក្រៀកដៃឪពុកអញ្ជើញគាត់ឲទៅចូលអង្គុយក្នុងផ្ទះវិញដ្បិតថាគាត់ដើរផងឈរផងមួយព្រឹកធំទៅហើយ" ប៉ាត្រូវតែពិនិត្យឲបានសព្វជ្រុងជ្រោយហើយនេះជាពិធីពិសេសរបស់ឯង មួយឆាកជីវិតមានតែម្តងទេណា៎ " លោកចាក់ទឹកមកក្រេបបន្តិចដើម្បីផ្សឹមបំពង់ក ធម្មតាទេគាត់ជាមនុស្សវ័យចំណាស់ការងារត្រូវតែល្អិតល្អន់បន្តិចហើយ
" សឹមៗទៅប៉ា បង្ខំខ្លាំងពេកក៏មិនកើតដែរ " នាយញញឹមស្រស់តបទៅលោកពុក ដឹងថាគាត់រំភើបហើយ នាយក៏រំភើបនិងរៀបការយកមនុស្សស្រីដែលខ្លួនស្រលាញ់យកមកធ្វើជាកម្មសិទ្ធស្របច្បាប់ដែរ តែការងារមិនអាចបង្ខំបានទេដូចពាក្យចាស់ពោលថា សន្សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រថ្នានោះអី។
YOU ARE READING
អម្រែកបេះដូង
Fanfiction(Repost ពី account ចាស់) គ្រប់យ៉ាងសុទ្ធតែជាកំហុសអចេតនា តែប្រុសម្នាក់នោះមិនបានជឿជាក់លើនាយនោះទេ ចិត្តស្រលាញ់ក៏ប្រែជាស្អប់មួយរំពេច រងើកភ្លើងស្នេហ៍ឆាបឆេះឡើងបង្កជារបួសនៅក្នុងទ្រូងខណៈអ្នកម្ខាងស្អប់ខ្លួនកប់ឆ្អឹង... " គ្រប់យ៉ាងគឺជាកំហុសរបស់ឯង ជេយ៉ុន លូសុី (...