ក្នុងបន្ទប់ងងឹតសូន្យនាយអង្គុយត្របាមក្បាលជង្គង់តែអង្គឯងនៅគន្លៀតជញ្ជាំង ញើសហូស្រាក់ៗទាំងដែលសីតុណ្ហភាពក្នុងបន្ទប់នេះត្រជាក់ស្រេបស្ទើរតែអាចកកបាន ខ្នងដៃដាច់រលាត់ហូរឈាមរឹមៗដ្បិតអីនាយប្រើវាសម្រាប់បញ្ចេញកំហឹងជាមួយជញ្ជាំង សក់ក្បាលកន្រ្តើងដូចសម្បុកមាន់ ម្នាក់នេះមិនសមជា ស៊ុងហ៊ុន សាន់ត្រា ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យទេ។
កំប៉ុងស្រាមិនក្រោមពីដប់កំប៉ុងទេនៅរាយជុំវិញខ្លួន សម្លេងខ្សឹកខ្សួលលាន់ឮតិចៗ នាយអង្គុយយំថ្ងូចថ្ងូររៀបរាប់ក្តីឈឺចាប់របស់ខ្លួនប្រាប់ទៅកាន់ខ្យល់អាកាស ទឹកភ្នែកនាយស្រក់តក់លើរូបថតរបស់ជេគ ជាមួយរូបថតរបស់រាងតូចហើយក៏នាយនៅតែមានអារម្មណ៍ថាទទេរស្អាត វាមិនដូចគ្នាទេ អវត្តមានរបស់ជេគធ្វើឲផ្ទះនេះត្រជាក់យ៉ាងចម្លែក។
" បងនឹកឯង "
ទូរទស្សន៍កំពុងតែបើកតែអាន់តូមិនបានផ្តោតអារម្មណ៍លើវានោះទេ នាយសម្លឹងមើលទៅភ័ក្រ្តក្រៀមក្រំរបស់ជេគដោយមានអារម្មណ៍ថាទើសទាល់។ បន្ទាប់ពីតេទៅស៊ុងហ៊ុន ហើយជេគលែងមាត់លែងកមួយម៉ាត់ នាយអង្គុយស្មឿកមុខទូរទស្សន៍ ព្រលឹងព្រលះដូចជាមិននៅក្នុងខ្លួនសោះ។
" ជេគ ឯងចង់ទៅផ្ទះវិញទេ បងជូនទៅ " ពិតមែនថានាយចង់ឲជេគស្នាក់នៅទីនេះមួយយប់តែឃើញគេអារម្មណ៍មិននៅក្នុងខ្លួននាយក៏មិនស្រណុកចិត្តដែរ សួរមិនមាត់មិនស្តីនាយតឹងទ្រូងស្ទើរប្រេះទៅហើយ។
" បាទ? អត់ទេ ខ្ញុំបានសន្យាជាមួយបងហើយថាគេងនៅទីនេះ "
" ទឹកមុខឯងមិនល្អទេ ទៅផ្ទះវិញទៅ " អាន់តូនៅតែជម្រុញនាយតូចឲទៅផ្ទះ ជេគ គ្រវីក្បាលបដិសេធដូចគោស្រាំងតិច។ នាយខលទៅស៊ុងហ៊ុនព្រោះចង់ឲគេហាម បើគេមិនហាមផងតើទៅវិញធ្វើអីទៅ ចូលផ្ទះក៏មិនដែលនិយាយរកគ្នា ផ្ទះធំទូលាយបែរជាមានអារម្មណ៍ថាចង្អៀតចង្អល់ពេកក្រៃ។
" ខ្ញុំគ្រាន់តែងងុយ ពួកយើងទៅគេងទៅ " ជេគ ងើបឈរពេញកម្ពស់ រងចាំអាន់តូនាំទៅបន្ទប់។ គ្មានជម្រើសទេ រឹងរូសយ៉ាងនេះក៏បណ្តោយតាមហ្នឹងទៅ។ អាន់តូនាំ ជេគមកបន្ទប់មួយដែលខ្លួនបានរៀបចំទុកឲជេគ នាយដាក់ជេគគេងលើគ្រែសឹមទាញភួយដណ្តប់ឲគេ។
YOU ARE READING
អម្រែកបេះដូង
Fanfiction(Repost ពី account ចាស់) គ្រប់យ៉ាងសុទ្ធតែជាកំហុសអចេតនា តែប្រុសម្នាក់នោះមិនបានជឿជាក់លើនាយនោះទេ ចិត្តស្រលាញ់ក៏ប្រែជាស្អប់មួយរំពេច រងើកភ្លើងស្នេហ៍ឆាបឆេះឡើងបង្កជារបួសនៅក្នុងទ្រូងខណៈអ្នកម្ខាងស្អប់ខ្លួនកប់ឆ្អឹង... " គ្រប់យ៉ាងគឺជាកំហុសរបស់ឯង ជេយ៉ុន លូសុី (...