រាងតូចច្រឡឹងញាប់ជើងស្មេរដើរទៅណាក៏មិនដឹង ក្នុងដៃកាន់នូវសៀវភៅក្រាស់ៗមួយបាច់ជាប់ដៃ រាងល្អិតរវល់តែយកចិត្តទុកដាក់ក្នុងការទប់លំនឹងសៀវភៅមិនឲជ្រុះពីដៃទើបមិនបានចាប់អារម្មណ៍ថាខ្លួនបានដើរទៅជល់ជាមួយនិងអ្នកណា។
" ប្រូស! អូយ៎ សុំទោសផង " ស៊ូនូ រហ័សសុំទោសគេដ្បិតខ្លួនជាអ្នកជ្រុលទៅប៉ះគេមុន។
" គ្រាប់ភ្នែកមានម៉េចក៏មិនព្រមបើកឲធំៗមើលផងទៅ? " សម្តីគម្រោះគម្រើយមិនបាច់ឃើញមុខក៏ស៊ូនូដឹងបានដែរថាជាអ្នកណា នាយតូចដែលហៀបនិងឱនរើសសៀវភៅក៏ដកដង្ហើមធំងើបមកតទល់និងបុរសរាងខ្ពស់វិញ។
" ក៏សូមទោសរួចហើយមិនអស់ចិត្តទៀតហរ៎? "
" មិនទេ ព្រោះឯងមានចេតនាចង់បុកយើងតែម្តង " នីគី មិនស្ងប់ជាមួយនិងពាក្យសុំទោសរបស់អ្នកម្ខាងរឹតតែបន្លាយរឿងឲកាន់តែវែងឆ្ងាយដោយចោទថ្កោលទោសដាក់នាយតូចទាំងស្រុង។
" យើងមិនមែនជាឯងដែលមានតែគំនិតចង់ឈ្លោះនិងអ្នកដទៃនោះទេ " ស៊ូនូ តបទៅវិញមិនឲរអាក់ មិនយល់ទេថាហេតុអីនីគីបញ្ចេញរឹកពារមិនពេញចិត្តមកកាន់ខ្លួនទាំងដែលគេជាមនុស្សដែលងាយនិងចុះសម្រុងជាមួយអ្នកដទៃ បើថាធ្វើអ្វីមួយឲនីគីថ្នាក់ថ្នល់ទើសទាល់ក្នុងចិត្តក៏មិនមានដែរ ហេតុផលអ្វីទើបបានជាគេមិនចូលចិត្តខ្លួន?
" ហឹស! យើងនិងហេ៎ចង់ឈ្លោះជាមួយឯង? គីម ស៊ូនូ យើងអត់ចង់ជ្រលក់ជាមួយឯងសូម្បីតែមួយម៉ាត់ និយាយត្រង់ចុះមុខរបស់ឯងយើងខ្ពើមទាំងមើលផង " បើនិយាយថាស៊ូនូមិនឈឺនិងពាក្យអស់ទាំងនេះវាដូចជាកុហកពេកហើយ ស៊ូនូមិនធ្លាប់ធ្វើអ្វីឲឆ្គាំឆ្គងផងបែរជាត្រូវគេស្អប់ដោយអត់ហេតុផល។ ស៊ូនូ ប្រើទឹកមុខស្មើរបិទបាំងទឹកពីអារម្មណ៍ធ្ងន់កណ្ឌុកក្នុងទ្រូង យ៉ាងណានាយក៏មិនអាចកែប្រែចិត្តស្អប់នេះបានដែរ។
" នីគី នៅទីនេះសោះខំដើររកពេញសាលា " ជុងវ៉ុន ទើបនិងមកពីណាក៏មិនដឹង នាយច្រត់ស្មារនីគីដកដង្ហើមញាប់ៗទំនងទើបហត់មកពីណាមែនហើយ។
" អូហ៍!ស៊ូនូ នៅទីនេះដែរហរ៎ សូមទោសណាមុននេះខ្ញុំអត់បានចាប់អារម្មណ៍ " ជុងវ៉ុន អង្អែលកសើចមិនសូវសមដាក់ប្រធានថ្នាក់របស់ខ្លួន ស៊ូនូមិនបានតបដ្បិតរវល់តែផ្ចង់កែវភ្នែកជាមួយកម្លោះរាងខ្ពស់ គូបដិបក្ខទាំងពីរហាក់បីដូចជាគ្មានបំណងចង់កាត់ផ្តាច់ក្រសែភ្នែកដាក់គ្នាទេព្រោះពួកគេសុទ្ធតែចង់ឈ្នះរាងខ្លួន។ ជុងវ៉ុន រហ័សយល់ស្ងានការណ៍ទើបកម្លោះតូចជួយរើសប្រមូលសៀវភៅឲស៊ូនូវិញ មិនអ៊ីចឹងពីរអ្នកនេះឈរសម្លក់គ្នាទល់ស្អែកទៀតផងថាមិនត្រូវ។
YOU ARE READING
អម្រែកបេះដូង
Fanfiction(Repost ពី account ចាស់) គ្រប់យ៉ាងសុទ្ធតែជាកំហុសអចេតនា តែប្រុសម្នាក់នោះមិនបានជឿជាក់លើនាយនោះទេ ចិត្តស្រលាញ់ក៏ប្រែជាស្អប់មួយរំពេច រងើកភ្លើងស្នេហ៍ឆាបឆេះឡើងបង្កជារបួសនៅក្នុងទ្រូងខណៈអ្នកម្ខាងស្អប់ខ្លួនកប់ឆ្អឹង... " គ្រប់យ៉ាងគឺជាកំហុសរបស់ឯង ជេយ៉ុន លូសុី (...