រថយន្តក្រុងបីគ្រឿងឈប់អែបមាត់ផ្លូវសាលា សិស្សចាប់ផ្តើមប្រមូលឥវ៉ាន់ដាក់កាប៊ីនមុននិងរកកន្លែងអង្គុយសមរម្យមួយសម្រាប់ខ្លួនឯង អូហ៍!ច្រឡំហើយមិនមែនតែខ្លួនឯងម្នាក់ទេគឺត្រូវរកកន្លែងសម្រាប់អង្គុយជាមួយដៃគូដែលត្រូវចុះជំរឿនជាមួយគ្នា។
ស៊ូនូ ឡើងមកដល់លើឡានក្រោយគេ ភ្នែកថ្លាដូចពេជ្ររមិលមើលតាមជួរក្រែងឃើញកម្លោះនីគី ចុងក្រោយក៏ប្រទាក់និងគេដែលអង្គុយនៅក្រោយគេបង្អស់ ឡានក៏ជិតចេញដំណើរទៅហើយទើបនាយតូចញាប់ជើងទៅកន្លែងអង្គុយរបស់ខ្លួន។ នាយតូចទម្លាក់ខ្លួនអង្គុយដោយស្ងៀមស្ងាត់ ជៀសវាងមិនចង់បង្កររឿងឈ្លោះជាមួយនីគី ថ្មើរនេះព្រឹកពេកហើយគ្មានកម្លាំងប្រកែកជាមួយគេនោះទេ។
" អង្គុយឲស្រួលកុំឲប៉ះយើងឲសោះ! " នាយនីគីងាកមកសម្លក់ស៊ូនូសឹងលានប្រស្រីភ្នែកហើយក៏ងាកទៅក្រៅបង្អួចវិញបាត់ ស៊ូនូ ធ្វើមាត់ជីបអូចដាក់នាយមុននិងងាកមុខទៅម្ខាងដែរ គិតថាខ្លួនគេនេះជាស្អីទើបស៊ូនូស្រែកឃ្លានចង់ប៉ះនោះ។
ឡានចាប់ផ្តើមវារគើមៗរំកិលទៅមុខ អ្នកគ្រូម្នាក់ក៏ចាប់កាន់មេក្រូ និងក្រដាសមួយក្នុងដៃអំពីគម្រោងដើម្បីចុះជំរឿនតាមភូមិលើកនេះ។
" ប្អូនៗប្រហែលដឹងខ្លះមកហើយអំពីព័ត៌មានការចុះជំរឿន តែអ្នកគ្រូចង់មកបញ្ជាក់បន្ថែមឲកាន់តែច្បាស់ "
" គោលដៅយើងលើកនេះគឺនៅជនបទ ដោយក្នុងមួយភូមិតម្រូវឲចុះជំរឿនមួយក្រុមដែលមានសមាជិកពីរអ្នក ក្រុមក៏បានបែងចែករួចហើយអ្នកគ្រូសង្ឃឹមថាកំឡុងពេលពីរថ្ងៃនេះប្អូនៗអាចមើលថែគ្នាទៅវិញទៅមក សម្រាប់កន្លែងស្នាក់នៅវិញនៅពេលទៅដល់តាមភូមិហើយ លោកមេភូមិនិងមកទទួលពួកប្អូនៗហើយ " អ្នកគ្រូរៀបរាប់តាមសេចក្តីដែលនៅក្នុងក្រដាស សម្លេងបាទ ចាស៎ ឆ្លើយឡើងព្រមគ្នាបញ្ចាក់ថាពួកគេជ្រាបចាំរួចមកហើយ។ អ្នកគ្រូក៏បានអង្គុយចុះវិញ ឯសិស្សអ្នកខ្លះក៏ទាញទូរស័ព្ទមកលេងកំដរការអផ្សុក ឯខ្លះក៏គេងយកកម្លាំងទុកធ្វើការនៅពេលទៅដល់គោលដៅ។ធ្វើដំណើររយៈពេលបីម៉ោង ក៏មកដល់កន្លែងល្មម រថយន្តក្រុងទម្លាក់ នីគី និងស៊ូនូ នៅភូមិដាច់ស្រយ៉ាលមួយហើយក៏បន្តហួសទៅមុខទៀត។ នាយតូចពត់ពេនខ្លួនដែលចុករោយបណ្តាលមកពីអង្គុយចាក់ឬសយូរម៉ោងពេក ស្របពេលដែលនីគីដើរហួសនាយបាត់ទៅហើយ។
YOU ARE READING
អម្រែកបេះដូង
Fanfiction(Repost ពី account ចាស់) គ្រប់យ៉ាងសុទ្ធតែជាកំហុសអចេតនា តែប្រុសម្នាក់នោះមិនបានជឿជាក់លើនាយនោះទេ ចិត្តស្រលាញ់ក៏ប្រែជាស្អប់មួយរំពេច រងើកភ្លើងស្នេហ៍ឆាបឆេះឡើងបង្កជារបួសនៅក្នុងទ្រូងខណៈអ្នកម្ខាងស្អប់ខ្លួនកប់ឆ្អឹង... " គ្រប់យ៉ាងគឺជាកំហុសរបស់ឯង ជេយ៉ុន លូសុី (...