រថយន្តទំនើបបើកក្នុងល្បឿនលឿនស្ទើរហោះ អាន់តូនៀរ៍ ជាន់ហ្គែមួយកប់ៗលែងខ្វល់ពីច្បាប់ចរាចរណ៍ នាយបានឮសម្លេងជេគស្រែកមុននិងផ្តាច់ទូរស័ព្ទនេះច្បាស់ជាមានរឿងអ្វីមិនប្រក្រតីហើយ។
" ងឺត! " កង់ឡានកកិតនិងថ្នល់លាន់ឮសម្លេងឡើងស្រៀវធ្មេញ អាន់តូ បិទទ្វារឡានយ៉ាងកម្រោលមុននិងរត់បំបុកចូលផ្ទះរបស់ស៊ុងហ៊ុន។ នៅជាន់ក្រោមទទេរស្អាតគ្មានមនុស្សទេ ទើបនាយត្របាញ់ជើងរត់ទៅខាងលើលឿនស្លេវ។
" ជេគ! " នាយសឹងទន់ជង្គង់ខណៈឃើញសង្សារដេកទាំងអាក្រាតកាយកណ្តាលវាល អាន់តូនៀរ៍ ស្ទុះទៅលើកបីជេគឡើងថែមទាំងសង្កេតឃើញថាជេគមានរបួសជាច្រើនកន្លែងឈាមដាបពេញខ្លួន។ អាន់តូ ខាំធ្មេញក្រតៗនៅពេលក្រឡេកឃើញស៊ុងហ៊ុន ដេកយ៉ាងមានក្តីសុខមិនខ្វល់ពីសុខទុក្ខរបស់ជេគ ច្បាស់ណាស់ថាជាស្នាដៃរបស់គេ មិនបាច់ប្រាប់ទេគ្រាន់តែឃើញស្នាមធ្មេញលើខ្លួនជេគនាយដឹងបាត់ទៅហើយថាមានរឿងអ្វី។ ទន្ទឹមនិងចិត្តអាណិតនាយក៏ខឹងក្តៅក្រហាយនិងស៊ុងហ៊ុនដែលប្រើអំពើព្រៃផ្សៃ ឈ្លានពានបំពានកាយស្អាតស្អំនេះឲប្រឡាក់ភក់ជ្រាំខ្ទេចខ្ទី តើគេនៅមានភាពជាមនុស្សក្នុងខ្លួនទេ?
" ចាំបន្តិចបងនាំអូនទៅពេទ្យ " អាន់តូយកភួយមករុំបិទបាំងរាងកាយរួចសឹមលើកបីជូនជេគទៅពេទ្យ នាយនិងជំនុំជម្រះនៅពេលក្រោយអ្វីដែលសំខាន់នៅពេលនេះគឺជេគត្រូវការ ការព្យាបាលជាមុនសិន។
អាន់តូ នៅមិនស្ងៀមដើរផងអង្គុយផងចាំដំណឹងពីអាការៈរបស់ជេគ នាយក៏បានតេទៅប្រាប់លោកសាន់ត្រានិងអ្នកស្រីក្រេសដែរ រង់ចាំតែវត្តមានពួកគាត់មកដល់ទេ។
" អាន់តូនៀរ៍ ក្មួយជេគយ៉ាងម៉េចហើយ? " អ្នកស្រីក្រេសរត់ស្ររមករកអាន់តូទាំងទឹកភ្នែក សាកសួរពីសុខទុក្ខរបស់ក្មួយប្រុស ស្លុតចិត្តខ្លាំងណាស់ក្មួយសម្លាញ់ត្រូវរងអំពើរបែបនេះ មិនត្រឹមតែប៉ុណ្ណឹងទេ គាត់ទទួលបានដំណឹងពីជេគ នៅពេលកំពុងទៅទទួលម្តាយឪពុកជេគមកពីអូស្ត្រាលីទៀតផង។
" អ្នកកម្លោះកូនមីងយ៉ាងម៉េចហើយ ? "ស្រ្តីវ័យកណ្តាលម្នាក់ទៀតក៏លេចខ្លួនឡើងមកជាមួយនិងស្វាមីរបស់គាត់ គាត់និយាយកូនៗពេញមាត់បែបនេះច្បាស់ជាឪពុកម្តាយរបស់ជេគហើយ។
YOU ARE READING
អម្រែកបេះដូង
Fanfiction(Repost ពី account ចាស់) គ្រប់យ៉ាងសុទ្ធតែជាកំហុសអចេតនា តែប្រុសម្នាក់នោះមិនបានជឿជាក់លើនាយនោះទេ ចិត្តស្រលាញ់ក៏ប្រែជាស្អប់មួយរំពេច រងើកភ្លើងស្នេហ៍ឆាបឆេះឡើងបង្កជារបួសនៅក្នុងទ្រូងខណៈអ្នកម្ខាងស្អប់ខ្លួនកប់ឆ្អឹង... " គ្រប់យ៉ាងគឺជាកំហុសរបស់ឯង ជេយ៉ុន លូសុី (...