15

249 16 0
                                    

ក្រាក...!

ទ្វារត្រូវបានបើកទៅតាមកម្លាំងដៃមាំទាំ ស៊ុងហ៊ុន បើកទ្វារចំហរទុកឲជេគ ចូលមុនសឹមនាយដើរចូលតាមក្រោយ គ្រប់យ៉ាងមិនបានប្តូរផ្លាស់ទេ ឥវ៉ាន់របស់របរក្នុងផ្ទះរក្សាក្នុងទ្រង់ទ្រាយដើមដដែល របស់តែម្យ៉ាងគត់នោះគឺបរិយាកាសក្នុងផ្ទះ.. ផ្ទះវិឡាប្រណិតតែបង្កប់ទៅដោយភាពសោះកក្រោះ ទោះជាពេលមុនមានតែសម្លេងស្រែកយំនិងត្រគោះបោះបោកមែនពិតប៉ុន្តែកាលពីមុនផ្ទះនេះគឺពេញប្រៀបដោយសេចក្តីស្រលាញ់ ឥឡូវគ្មានទៀតទេ សម្លេងយំក៏គ្មាន សម្លេងបោះបោកក៏គ្មាន ម្ចាស់ផ្ទះក៏សោះអង្គើយដាក់គ្នា គ្រប់យ៉ាងគឺទទេរស្អាត...

" បងបានជួលគ្រូបង្រៀនសម្រាប់បង្រៀនឯងដល់ផ្ទះហើយ ឆាប់ទៅសម្រាកទៅយកកម្លាំងរៀនស្អែក " ស្តីចប់នាយក៏ដើរហួសរាងតូចបាត់មិនសូម្បីតែងាកក្រោយបន្តិច រាងតូចក៏មិននិយាយអ្វី មានអារម្មណ៍ថាហត់នឿយខ្លាំងណាស់ គ្រប់យ៉ាងប្រៀបដូចជាបន្ទុកដ៏ធ្ងន់សម្រាប់បេះដូងត្រូវរែកពន់ មិនចង់គិតច្រើនបន្តជើងទាំងគូរក៏ពាំនាំអាត្ម័នទៅកាន់បន្ទប់សម្រាករបស់ខ្លួន ត្រូវហើយគេងកាន់តែយូរកាន់តែល្អ ខួរក្បាលនិងបេះដូងហត់នឿយយូរណាស់មកហើយគួរតែឲវាសម្រាកហើយ។

សត្វចាបយំខ្ញៀវខ្ញាររំពងអមដំណើរអរុណរង្សីនាព្រឹកព្រលឹម ចរាចរណ៍លើផ្លូវថ្នល់ចាប់ផ្តើមដំណើរការ បើកបរឆ្វែងឆ្វាត់បណ្តាក់កន្ទុយគ្នា សម្លេងរោងម៉ាសុីនបង្រោរង៉ោងៗហាក់មានបំណងគួចប៉ងចង់រំខានដំណេកមនុស្សត្រម៉ក់ងើបឡើងឲខានតែបាន។ អាស្រ័យលើសម្លេងកងរំពងរញ៉េរញ៉ៃយ៉ាងនេះហើយ តែផ្ទះធំទ្រនំខ្ពស់ឈរតែឯងនៅម្តុំនេះនៅតែអាចរក្សាភាពស្ងប់ស្ងាត់មិនអាចបំបែកបាន។ ចម្លែក..គឺពិតជាចម្លែកណាស់ ម៉ោងស្រស់ស្រូបអាហារគួរតែជាពេលវេលាល្អសម្រាប់គ្រួសារសម្រាប់ផ្តោះផ្តងបញ្ចេញមតិយោបល់រវាងគ្នានិងគ្នា ចម្លែកតែបងប្អូនមួយគូរដែលអង្គុយទំពារបាយយ៉ាងស្ងប់ស្ងាត់ ស្ងាត់រហូតដល់ថ្នាក់ថាអាចឮដល់សម្លេងដកដង្ហើមប្រណាំងគ្នា ហឹម!ពិបាកនិយាយដែរ ព្រោះមិនដឹងត្រូវនិយាយពីត្រង់ណាមក រឿងវាមិនរញ៉េរញ៉ៃទេតែគំនិតមនុស្សវិញទេតើដែលចាក់ស្មុគចុកច្រេសចម្រូងចម្រាំងរកដំណោះស្រាយមិនឃើញ តើមនុស្សទាំងពីរនេះយកអ្វីមកគិតទើបថាបើសិនជាស្ងាត់រាងខ្លួនទៅនិងធ្វើឲស្ថានភាពប្រសើរឡើង។

អម្រែកបេះដូងWhere stories live. Discover now