" ជ..ជេគ! " រាងក្រាស់ស្រែកភ្លាត់សម្លេងស្ទុះទៅត្រកងកាយស្តើងពីក្នុងថ្លុកឈាម នាយព្យាយាមទះមុខជេគតិចៗឲគេដឹងខ្លួនតែមើលទៅវាដូចជាគ្មានប្រយោជន៍ទេ។
" ជេគ អ-អូនកុំបំភ័យបងអី ឆាប់ដឹងខ្លួនមក! " នាយអង្រួនកាយប្អូនៗខ្លាំងសង្ឃឹមថាគេអាចនិងភ្ញាក់ដឹងខ្លួន ទឹកភ្នែកមួយដំណក់ស្រក់លើថ្ពាល់ជេគ បេះដូងប្រែជាទន់ជ្រាយស្រែកប្រាប់ថាខ្លាចបាត់បង់ក្មេងម្នាក់នេះខ្លាំងណាស់។
" បងបាត់បង់ មីនៀរ៍ ម្នាក់ហើយកុំបោះបង់បងចោលឲបងនៅតែម្នាក់ឯងទៀតអី! "....
...
មន្ទីរពេទ្យ
ស៊ុងហ៊ុន ឈ្ងោកមុខចុះប្រឹងទប់ទឹកភ្នែកដែលទាមទាររកតែស្រក់ចុះ នាយខ្លាចណាស់ ខ្លាចថាខ្លួនឯងត្រូវចោលក្នុងទ្វីបលោកធំល្វឹងល្វើយម្នាក់ឯងម្តងទៀត អារម្មណ៍ឯកាកណ្តោចកណ្តែងនាយមិនអាចសម្របខ្លួនជាមួយវាបានទេ។
" ស៊ុងហ៊ុន! " កំពុងតែអន្លង់អន្លោចជាមួយគំនិតខ្លួនឯង សម្លេងក្រលរមួយក៏បានបន្លឺហៅនាយ កម្លោះ អាន់តូ រត់ត្រហេបត្រហបមកជិតស៊ុងហ៊ុន។
" អាន់តូ "
" ជេយ៉ុន យ៉ាងម៉េចហើយ? " នាយកម្លោះសួរឡើង ទឹកមុខប្រកបដោយក្តីព្រួយបារម្ភ គ្រាន់តែនាយតែស៊ុងហ៊ុន យំខលទៅនាយភ្លាម អាន់តូ ក៏តម្រង់មកមន្ទីរពេទ្យភ្លាមដោយមិនគិតច្រើន។
" មិនទាន់ដឹងទេ គ្រូពេទ្យនៅមិនទាន់ចេញមកវិញនៅឡើយ " គ្រាន់តែបញ្ចប់សម្តីភ្លាមលោកគ្រូពេទ្យក៏ចេញមកល្មម កម្លោះទាំងពីរក្រោកឈរពេញកម្ពស់រងចាំស្តាប់ទាំងដំណឹងល្អនិងដំណឹងអាក្រក់ពីគាត់។
" អ្នកជម្ងឺខាតបង់ឈាមច្រើនណាស់ យើងត្រូវការឈាមជាបន្ទាន់ តើអាចបរិច្ចាគឲបានទេ? "
" យកឈាមរបស់ខ្ញុំទៅ! " អាន់តូនិងស៊ុងហ៊ុន និយាយដំណាលគ្នា ក្នុងដំណាក់កាលនេះនាយទាំងពីរហ៊ានលះបង់សូម្បីតែជីវិតដើម្បីជួយជេគឲរួចផុតពីច្រកទ្វារមច្ចុរាជ។
" យកឈាមរបស់ខ្ញុំទៅ លោកចង់បានច្រើនប៉ុណ្ណាក៏បានដែរ ឲតែគេបានធូរស្បើយឡើងវិញ " ស៊ុងហ៊ុន ស្ម័គ្រខ្លួនដោយឥតមន្ទិលសង្ស័យ នាយទើបតែដឹងថា ជេគ សំខាន់ខ្លាំងប៉ុណ្ណាក្នុងជីវិតរបស់នាយ ចិត្តស្រឡាញ់មានឲ ជេគ ច្រើនលើសក្តីស្រលាញ់ដែលធ្លាប់ឲទៅមីនៀរ៍ទៅទៀត មួយដង្ហើមមិនបានឃើញ ជេគ ក៏មានអារម្មណ៍ថាឯកា នាយមិនអាចអត់ជេគបានទេ។
YOU ARE READING
អម្រែកបេះដូង
Fanfiction(Repost ពី account ចាស់) គ្រប់យ៉ាងសុទ្ធតែជាកំហុសអចេតនា តែប្រុសម្នាក់នោះមិនបានជឿជាក់លើនាយនោះទេ ចិត្តស្រលាញ់ក៏ប្រែជាស្អប់មួយរំពេច រងើកភ្លើងស្នេហ៍ឆាបឆេះឡើងបង្កជារបួសនៅក្នុងទ្រូងខណៈអ្នកម្ខាងស្អប់ខ្លួនកប់ឆ្អឹង... " គ្រប់យ៉ាងគឺជាកំហុសរបស់ឯង ជេយ៉ុន លូសុី (...