09

283 19 0
                                    

ថ្ងៃថ្មីហើយ តែអ្វីៗដូចជានៅទ្រឹងមិនដំណើរការទៅណាសោះ ទំនាក់ទំនងជេគដូចជាស្តារឡើងវិញលែងកើតហើយ ស៊ុងហ៊ុនកម្រនិងនិយាយជាមួយនាយណាស់ តែរឿងមួយដែលប្រសើរឡើងបន្តិចនោះគឺ ជេគ មិនសូវទទួលបានការវាយដំទេប៉ុន្មានថ្ងៃនេះ។

" ជេគ " នាយល្អិតកំពុងបោសផ្ទះទម្លាក់អំបោសចោលភ្លាមខណៈដែលឮសម្លេងមាំក្រអួនស្រែកហៅខ្លួន ។

" បងហ៊ុនហៅខ្ញុំមានការអីហរ៎? "

" មានហ្នឹងហើយទើបហៅ ឆាប់មកណេះ " ស៊ុងហ៊ុន បង្គាប់ដោយសម្លេងស្មើរៗរបស់គេ ជេគខ្លាចថានាយទាស់ចិត្តទើបប្រញាប់ដើរទៅជិតរាងខ្ពស់។

" ឯងរើសទៅមើល ក្រវ៉ាត់កពណ៍ក្រហមនិងពណ៍ទឹកប៊ិចមួយណាសមនិងយើងជាង? " រាងខ្ពស់លើកក្រវ៉ាត់កពីរដាក់ផ្ទឹមគ្នា ជេគ សម្លឹងមើលស៊ុងហ៊ុនម៉ង់ៗដូចមិនធ្លាប់ឃើញនាយពីមុនមកយ៉ាងអ៊ីចឹង ទេមិនមែនទេ មិនមែនជេគមិនធ្លាប់ឃើញស៊ុងហ៊ុនពីមុនទេ តែចម្លែកចិត្តច្រើនជាង គិតមើលទៅគម្រោះគម្រើយដាក់រាល់តែថ្ងៃ ចម្លែកអីថ្ងៃនេះមកឲនាយជួយរើសក្រវាត់កឲពាក់មើលតែជាប្រពន្ធប្តី។

" យើងឲឯងមកជួយរើសក្រវាត់កយើង មិនមែនមកឈរមើលមុខយើងទេ " ស៊ុងហ៊ុន ជ្រឹមភ្នែកបែបចាប់កំហុសធ្វើឲជេគត្រូវឱនមុខចុះព្រោះតែខ្លាចអំណាចកែវភ្នែករបស់នាយ។

" ពណ៌ទឹកប៊ិច! ពណ៌ក្រហមឆើតពេកហើយ បងពាក់ពណ៌ទឹកប៊ិចសមជាង "

" ចឹងហេស៎? បើចឹងក៏ពាក់ឲយើងមក " សញ្ញាសួរលោតចូលពេញក្បាល ជេគ ស្រឡាំងគាំងអស់អវៈយវៈ តើបងប្រុសគេពីមុនត្រឡប់មកវិញហើយមែនទេ?

" ខ្ញុំ? "

" សូញច្រើនណាស់ជេគ ចង់ត្រូវមែនទេ? " នាយតម្លើងភ្នែក បន្លាចក្មេងនៅនិងមុខឲភ័យរួញខ្លួន មុននិងប្រុសឈាមក្តៅខឹងខ្លាំងជាងនេះទាន់ ជេគ ទាញក្រវាត់កមកដើម្បីពាក់ឲគេ។ មិនថាយ៉ាងណាជេគនៅតែមិនអាចសម្លឹងចំភ្នែកស៊ុងហ៊ុនបាន ដៃចេះតែចងក្រវាត់កឯភ្នែកងាកទៅកន្លែងផ្សេងទៅវិញទេ។ នាយតូចថយក្រោយមួយជំហ៊ានស្របពេលអ្នកម្ខាងខិតមកមុខកាត់បន្ថយរយៈចម្ងាយរវាងពួកគេទាំងពីរ។ ដៃមាំទាំស្រាក់ជាប់ចង្កេះទាញកាយស្តួចស្តើងពិតនិងខ្លួន ចុងច្រមុះប៉ះជាមួយនិងច្រមុះជេគម្តងម្កាលព្រោះតែពួកគេនៅជិតគ្នាស្ទើរតែគ្មានចន្លោះឲខ្យល់ហោះកាត់បាននោះទេ។

អម្រែកបេះដូងWhere stories live. Discover now