#Time flies fast, and I have to let you go
សម្លេងទឺតៗឮចេញពីម៉ាសុីនវាស់ចង្វាក់បេះដូង ទឹកភ្នែកជាច្រើនដំណក់ស្រក់លើស្មងដៃ នាយកម្លោះរហ័សជូតវាចេញកុំឲវាសើមដល់អាវនាយតូចទាន់ ស៊ុងហ៊ុន វែកសរសៃសក់ដែលធ្លាក់បាំមុខជេគទៅសៀតនៅគុម្ពត្រជៀក នាយលួចចូលមកមើលជេគទេដ្បិតបើអ្នកផ្សេងនៅនិងមិនអនុញ្ញាតឲនាយចូលមកទេ។
" ឈឺណាស់មែនទេ ទើបគេងយូរយ៉ាងនេះ " ប្រអប់ដៃមាំក្រសោបកាន់ដៃអ្នកម្ខាងមកត្រដុះនិងថ្ពាល់ខ្លួន ជេគ គេងមកពីរថ្ងៃហើយនៅមិនទាន់ភ្ញាក់មកវិញទៀត។
" បងមានរបស់ឲអូន " ស៊ុងហ៊ុន ទម្លាក់ដៃរបស់ជេគចុះមុននិងលូកចូលហោបៅទាញនូវរបស់អ្វីម្យ៉ាងចេញមក វាជាខ្សែក ជាខ្សែកដែលអាចដាក់រូបថតបាន ក្នុងនោះគឺជារូបថតនាយនិងជេគតាំងពីនៅក្មេងមកម្លេះ៉ នាយប្រុងនិងឲជេគតែនៅថ្ងៃនោះនាយដឹងថាអាន់តូនិងជេគទាក់ទងគ្នាទើបទុកខ្សែកនោះវិញ។
" បងពាក់ឲអូនណា៎ " ស៊ុងហ៊ុន បំពាក់ខ្សែកនោះឲជេគរួចក៏ថើបថ្ងាស់គេមួយដង្ហើម បើកាលពីមុនមិនដឹងថាជេគសប្បាយចិត្តប៉ុណ្ណាទេបើបានឃើញខ្សែកនេះ ស្តាយណាស់ពេលនេះអ្វីក៏គេមើលលែងឃើញដែរ។
" អូននិងស្អប់បងនៅពេលអូនភ្ញាក់ឡើងដូច្នេះទើបបងឲវាទៅអូនឲហើយ " នាយញញឹមស្ងួតសម្លឹងមើលខ្សែកដែលសាកសមឥតខ្ចោះទំនៅលើករបស់ជេគ មិនទាន់បាននិយាយអស់ចិត្តផងអាន់តូក៏ស្រាប់តែចូលមកដល់បាត់ទៅហើយ។
" ស៊ុងហ៊ុន ឯងមកធ្វើអីនៅទីនេះ " សម្តីរឹងកំព្រឹសបញ្ជាក់ពីភាពមិនពេញចិត្ត អាន់តូ រុញស៊ុងហ៊ុន ចេញមួយទំហឹងមិនឲឈរជិតជេគ។
" យើងគ្រាន់តែចង់មកមើលគេ"
" បន្ទាប់ពីគ្រប់យ៉ាងដែលឯងបានធ្វើ ឯងស្រាប់តែនឹកឃើញចង់មកមើលគេមែនទេ? " អាន់តូ សង្រ្គឺតជើងធ្មេញ នាយប្រឹងណាស់ប្រឹងទប់ចិត្តខឹងកំឲវាបញ្ចេញមក ថាមិនត្រូវនាយអាចសម្លាប់ស៊ុងហ៊ុនក៏ថាបានដែរ។
" ... "
" ឯងគ្មានសិទ្ធទេ មនុស្សឃោឃៅដូចជាឯងមិនគួរនៅជិតជេគទេ គេក្លាយទៅជាបែបនេះក៏ដោយសារតែឯង ឯងគួរតែសមចិត្តហើយ ដើរចេញពីគេទៅ! " អាន់តូនៀរ៍ ក្របួចកអាវអង្រួនស៊ុងហ៊ុនខ្លាំងៗ ក្តៅក្រហាយណាស់នៅពេលឃើញមុខគេម្តងៗ។
YOU ARE READING
អម្រែកបេះដូង
Fanfiction(Repost ពី account ចាស់) គ្រប់យ៉ាងសុទ្ធតែជាកំហុសអចេតនា តែប្រុសម្នាក់នោះមិនបានជឿជាក់លើនាយនោះទេ ចិត្តស្រលាញ់ក៏ប្រែជាស្អប់មួយរំពេច រងើកភ្លើងស្នេហ៍ឆាបឆេះឡើងបង្កជារបួសនៅក្នុងទ្រូងខណៈអ្នកម្ខាងស្អប់ខ្លួនកប់ឆ្អឹង... " គ្រប់យ៉ាងគឺជាកំហុសរបស់ឯង ជេយ៉ុន លូសុី (...