You're on the last chapter.

644 50 5
                                    

    #បីខែក្រោយមក

    វាមានរយៈពេលបីខែហើយរាប់តាំងពីថ្ងៃវះកាត់មក ថ្ងៃដែលគ្រប់គ្នាជាពិសេសគឺជេគបានរងចាំបានមកដល់ហើយ។ ថ្ងៃនេះគេអាចបកបង់រុំភ្នែកនោះចេញបានហើយ ពិតជាអន្ទះសារក្នុងការមើលឃើញពិភពលោកនេះសារជាថ្មីខ្លាំងណាស់។ សមាជិកគ្រួសារបានមកជួបជុំគ្នា ជេគ អង្គុយលើគ្រែរងចាំឲគ្រូពេទ្យបកបង់នោះចេញ។ ក្រណាត់រុំត្រូវបានរបើកមួយស្រទាប់ៗ រហូតដល់...

    " ម៉ាក់! ប៉ា! " ជេគ បើកភ្នែកសន្សឹមៗ វានៅស្រវាំងតិចៗនៅឡើយ តែនាយអាចដៅបានថាអ្នកដែលនៅក្នុងបន្ទប់នេះគឺមានអ្នកណាខ្លះ។ ទឹកភ្នែកនៃភាពត្រេកអរបានបង្ហូរចុះមក ជេគ ដង្ហើយហៅឪពុកម្តាយអរភឺតឥតពន់ប្រមាណ ជាតិមុនប្រហែលជាបានសាងបុណ្យល្អច្រើនណាស់ហើយ ទើបមានអ្នចាំតែជួយរហូតបែបនេះ។ ក្រេសៀរ ឱបកូនប្រុសទុកក្នុងរង្វង់ដៃរបស់ខ្លួន អ្នកណាក៏ដោយដែលបានបរិច្ចាគភ្នែកទាំងគូរនេះគឺជាអ្នកមានគុណដល់ពួកគេធំធេងណាស់ បើអាចស្គាល់អាចជួបមុខគេ នាយនិងលត់ជង្គង់អរគុណគេមិនខាន។

    " អបអរអូនមើលឃើញវិញហើយ " អាន់តូ ចូលរួមជាមួយនិងសមាជិកគ្រួសាររបស់ជេគ នាយតូចក៏បានឱបគេនិងផ្តល់ស្នាមញញឹមដ៏ផ្អែមល្ហែមមួយទៅកាន់គេ។

    គាត់មិននៅទីនេះទេ...

    " រំខានបងមកមើលអូនទៀតហើយ ការងារបងរវល់ផង " អាន់តូច្បិចចង្ការជេគលេងតាមទម្លាប់ដែលធ្លាប់ធ្វើរាល់ដង តែបន្តិចក្រោយមកកន្ទុយភ្នែករបស់នាយបានប្រទះនិងនរណាម្នាក់ប្រហែលៗមុខដូចជាធ្លាប់ជួបពីមុនមក។

    " មិនអីទេ "
   " ជេគ លោកពូ អ្នកមីងខ្ញុំសូមចេញទៅក្រៅបន្តិច " គ្រាន់តែជេគឆ្លើយថាបាទភ្លាម អាន់តូក៏ប្រញាប់ដើរចេញមកក្រៅភ្លែតហាក់ខ្លាំចមិនទាន់ដំណើររបស់អ្នកណាម្នាក់អ៊ិចឹង។

    " ជេគ បានបកបង់ចេញហើយគេអាចមើលឃើញវិញហើយ " វាជាដំណឹងដ៏ល្អបំផុតសម្រាប់នាយ ស្នាមញញឹមរីកឡើងលើមុខបុរស យ៉ាងណាក៏នាយបានធ្វើរឿងល្អមួយដែរមុននិងជីវិតមួយនេះប្រែជាលែងមានតម្លៃ លែងមានកេរ្តិ៍ឈ្មោះតទៅទៀត។

អម្រែកបេះដូងWhere stories live. Discover now