វេលាថ្ងៃថ្មីឈានចូលមកដល់ នៅក្នុងវីឡាត្រកូល សាន់ត្រា ហាក់បីដូចជាមានភាពអ៊ូរអរ រីករាយខុសពីធម្មតាដ្បិតថានៅក្នុងផ្ទះបានរាប់បញ្ជូលនូវសមាជិកគ្រួសារថ្មីម្នាក់ទៀត។
អាហារពេលព្រឹកថ្ងៃនេះពោរពេញដោយភាពសើចក្អាកក្អាយមិនដាច់សូរ្យ លោក សាន់ត្រា លើកសរសើរកូនប្រសារស្រីមិនដាច់ពីមាត់ធ្វើឲនាងត្រូវអៀនស្ទើររឹងខ្លួន។
" មីនៀរ៍ ពូកែធ្វើម្ហូបណាស់ មិនសាបមិនប្រៃល្មមត្រូវមាត់ប៉ា " លោកសាន់ត្រា
" មិនពូកែណាស់ណាទេប៉ា គ្រាន់តែកាលពីក្មេងម៉ាក់ជាអ្នកលក់ម្ហូបកម្ម៉ង់ទើបខ្ញុំចេះបានច្រើនមុខបែបនេះ " មីនៀរ៍ ញញឹមឆ្លើយតបទៅកាន់លោកយ៉ាងទន់ភ្លន់ ស្វាមីរបស់នាងនៅជិតនោះក៏សប្បាយចិត្តណាស់ដែរ ដែលនាងអាចចុះសម្រុងនិងគ្រួសាររបស់ខ្លួនបានដោយងាយបែបនេះ។ ដៃមាំទម្លាក់លើប្រអប់ដៃស្រឡូនអ្នកជាប្រពន្ធអង្អែលថ្នាក់ថ្នមដោយក្តីស្រលាញ់។
" ប្រពន្ធកូនជាអ្នករើសត្រូវតែល្អអ៊ីចឹងហើយ " នាយចូលមកនិយាយយកមុខមាត់ លំដាប់ស៊ុងហ៊ុនទៅហើយត្រូវតែបានភរិយាជាស្រ្តីសុភាពល្អគ្រប់លក្ខណ៍។
គ្រប់គ្នាចុះសម្រុងត្រូវដងត្រូវផ្លែគ្នាណាស់ ពុំបានចាប់ភ្លឹកដល់ជេគដែលអង្គុយដូចជាវិញ្ញាណមិនសន្ថិតក្នុងខ្លួន។ នាយតូចឱនមុខ ជ្រុំបាយលេងទៅមកមិនព្រមលូកម្ហូបសូម្បីតែមួយបៀក ចម្លែក..ចម្លែកខ្លាំងណាស់ជាធម្មតាម៉ោងបាយជេគ នេះហើយដែលសម្បូររឿងនិយាយជាងគេតែមើលពេលនេះស្ងាត់ដូចគេយកឆ្នុកមកចុកមាត់។
" ជេគ! ជេគ ក្មួយមិនស្រួលខ្លួនមែនទេ ឬមួយម្ហូបមិនត្រូវមាត់? " អ្នកស្រី ក្រេស ( Grace ) ចាប់អារម្មណ៍ឃើញជេគអង្គុយធ្មឹងៗទើបកេះសួរ ក៏ដូចជាធ្វើឲសមាជិកផ្សេងទៀតងាកមកមើលគេគ្រប់គ្នាផងដែរ។
"..."
" អូនជេគ មិនចូលចិត្តម្ហូបទាំងនេះមែនទេ? បងមិនដឹងបងសូមទោសណា៎ " មីនៀរ៍ ពោលពាក្យសូមទោសទុកជាមុនជៀសវាងថាខ្លួនធ្វើខុសដោយអចេតនាទៅលើក្មេងប្រុសវ័យជំទង់។
YOU ARE READING
អម្រែកបេះដូង
Fanfiction(Repost ពី account ចាស់) គ្រប់យ៉ាងសុទ្ធតែជាកំហុសអចេតនា តែប្រុសម្នាក់នោះមិនបានជឿជាក់លើនាយនោះទេ ចិត្តស្រលាញ់ក៏ប្រែជាស្អប់មួយរំពេច រងើកភ្លើងស្នេហ៍ឆាបឆេះឡើងបង្កជារបួសនៅក្នុងទ្រូងខណៈអ្នកម្ខាងស្អប់ខ្លួនកប់ឆ្អឹង... " គ្រប់យ៉ាងគឺជាកំហុសរបស់ឯង ជេយ៉ុន លូសុី (...