#កង់ទីន
រាងល្អិតជេគ តាមដោយមិត្តភក្តិពីរបីអ្នកទៀតកំពុងអង្គុយនៅកន្លែងតូបបាយ ស្របពេលដែលមិត្តជជែកគ្នាលេងពីនេះពីនោះ ជេគ បែរជាស្ងប់ស្ងាត់ប្លែកពីគេទៅវិញ មិនតែប៉ុណ្ណោះគេថែមទាំងភ្លឹកៗទៀតផង។
" បងជេគ បងជេគ! " ជុងវ៉ុន ដែលបានសង្កេតឃើញនូវអាការៈមិនប្រក្រតីក៏កេះជេគដើម្បីសួរ មើលចុះថ្នាក់ហៅម្តងជាពីរដងបែបនេះហើយគេនៅមិនចាប់អារម្មណ៍ទៀត
" បងជេគ! " ម្តងនេះនីគីជាអ្នកហៅម្តងថែមទាំងទាញជាយអាវគេភ្ងោចៗទើប ជេគ ងាកមករកពួកគេ
" ហឹម? មានអីអ្ហរ៎? " រឹកពារប្លែកៗធ្វើឲ នីគីនិងជុងវ៉ុនត្រូវដកដង្ហើមធំព្រមគ្នា ជេគ ជាមនុស្សដែលចូលចិត្តនិយាយស្តីខ្លាំងណាស់ មិនមាត់មិនកបែបនេះច្បាស់ជាមានអ្វីលាក់ក្នុងចិត្តហើយ។
" បងជេគ បងកើតអីឬអត់? "
" ដូចជាបងនេះអាចកើតអីទៅ? "
" មិនកើតអីបានយ៉ាងម៉េច តាំងតែពីបងមករៀនវិញបងឧស្សាហ៍ភ្លេចភ្លាំងច្រើនណាស់ បងថែមទាំងភ្លឹកទៀតផង បងនៅសួរថាពួកយើងទៀតថាយកប៊ិចរបស់បងទៅទុកឯណាទាំងដែលបងកាន់វានៅនិងដៃសោះ " ជុងវ៉ុន រៀបរាប់ឯ នីគី ក៏ងក់ក្បាលយល់ស្រប ឬមួយក៏គ្រោះថ្នាក់ចរាចរណ៍ប៉ះទង្គិចក្បាលគេធ្ងន់ធ្ងរទើបផ្លាស់ប្តូរខ្លាំងបែបនេះ?
" ឬមួយបងនៅមិនទាន់ស្រួលខ្លួនវិញទេ? " នីគី លោមកជិតស្ទាបក្បាលស្ទង់កម្តៅ ឆែកពិនិត្យមើលក្រែងលោមិនប្រក្រតីត្រង់ចំណុចណា ក្មេងពីរអ្នកនេះចំមែនធ្វើខ្លួនដូចជាមនុស្សធំបារម្ភសព្វគ្រប់ទាំងដែលជាក់ស្តែងពួកគេមានអាយុប្អូនជេគដល់ទៅពីរឆ្នាំ។
" អឹម..ត្រូវហើយបងមិនសូវស្រួលខ្លួនទេ ពួកឯងជួយសុំច្បាប់ឲបងផងណា៎ " ស្តីចប់ក៏ងើបក្រូសដើរចេញរកតែមិត្តសួរនាំមិនទាន់
" ខ្ញុំជូនបងជេគទៅល្អទេ? " នីគី ស្នើរពីចម្ងាយតែបានចម្លើយមកវិញត្រឹមការក្រវីក្បាលប៉ុណ្ណោះ។ សម្លាញ់តូចទាំងពីរតាមមើលដំណើរអ្នកដែលដើរចេញរហូតផុតពីកន្ទុយភ្នែក សឹមងាកមកមើលមុខគ្នាទៅវិញទៅមកឡេងឡង់ គំនិតពួកគេពេលនេះគឺឈរនៅលើបន្ទាត់តែមួយគឺយល់ថាជេគ ' ចម្លែក '
YOU ARE READING
អម្រែកបេះដូង
Fanfiction(Repost ពី account ចាស់) គ្រប់យ៉ាងសុទ្ធតែជាកំហុសអចេតនា តែប្រុសម្នាក់នោះមិនបានជឿជាក់លើនាយនោះទេ ចិត្តស្រលាញ់ក៏ប្រែជាស្អប់មួយរំពេច រងើកភ្លើងស្នេហ៍ឆាបឆេះឡើងបង្កជារបួសនៅក្នុងទ្រូងខណៈអ្នកម្ខាងស្អប់ខ្លួនកប់ឆ្អឹង... " គ្រប់យ៉ាងគឺជាកំហុសរបស់ឯង ជេយ៉ុន លូសុី (...