21

236 15 0
                                    

    ចំណេរកាលកន្លងផុតទៅមួយអាទិត្យហើយ ជេគ សម្រេចចិត្តយ៉ាងដាច់ខាតជាមួយខ្លួនឯងថានិងជម្រះចិត្តស្រលាញ់ឲដាច់ស្រឡះពីស៊ុងហ៊ុន ដើម្បីទុកចន្លោះខ្លះឲអ្នកដទៃបានចូលមកគ្រប់គ្រងដំណែងនោះវិញម្តង។ បើទំនាក់ទំនងចាស់ដំណើរការមិនរលូនទេគួរតែបោះបង់វាចោល ត្រាំត្រែងយូរចំណេញតែទួញសោកទឹកភ្នែកហូរទទេរ ម្យ៉ាងទៀត ស៊ុងហ៊ុន ក៏មិនឃាត់ មិនឃាំងឃា មិនបានបង្ហាញកាយវិការថាគេចង់ឱបក្រសោបខ្លួនទៀតផង បន្តស្រលាញ់ទៀតក៏គ្មានន័យដែរ។

    ជេគ កំពុងឈរនៅក្នុងសួនផ្កាទូលីប នៅក្នុង flowers field ដែលអាន់តូបាននាំមកពីថ្ងៃមុន ជេគសម្រេចចិត្តហើយថានិងផ្តល់ចម្លើយទៅកាន់អាន់តូនៅក្នុងថ្ងៃនេះ កន្លែងនេះ កន្លែងដែលអាន់តូបានសារភាពប្រាប់ខ្លួន។

    " ជេគ! " មិនបាច់បែរមុខឲចំក៏ជេគដឹងដែរថាជាអ្នកណា អាន់តូសម្តៅមករកជេគ ទាំងទឹកមុខសប្បាយរីករាយ ទោះបីខំត្រហេបត្រហបមកហត់គឃូសក៏ដោយ ដល់ពេលបានឃើញមុខជេគលែងហត់លែងនឿយអស់ហើយ។

    " បងមកហើយ អាន់តូ "

    " តើចាំបងយូរដែរទេ? " ជេគ គ្រវីក្បាលមុននិងទាញកូនកន្សែងមកជូតញើសចេញពីថ្ងាស់ទូលាយ កាយវិការនេះធ្វើឲនាយអាន់តូរំភើបជាខ្លាំង នាយញញឹមបិទមាត់មិនជិត សម្លឹងមើលអ្នកដែលមានកម្ពស់ទាបជាងខ្លួនក្នុងកែវភ្នែកពេញពោរដោយក្តីស្រលាញ់។

    " អរគុណណាស់ ជេគ ហៅបងមកមានការអីមែនទេ? "  ជេគបង្ហាញឬកពារអឹមអៀន នៅពេលអ្នកកម្លោះចោទសួរដូច្នេះ មិនដឹងត្រូវចាប់ផ្តើមពីកន្លែងណាទៅទេ រអៀសមាត់ខ្លួនឯងណាស់។

    " អឹម គឺ..គឺខ្ញុំចង់និយាយពីរឿងនៅថ្ងៃមុន "

    " រឿងមើលចិត្តគ្នាហ្នឹងមែនទេ? " អាន់តូ សួរបញ្ជាក់

    " ខ្ញុំគិតថាដល់ពេលដែលគួរផ្តល់ចម្លើយដល់បងវិញហើយ អាន់តូ..ខ្ញុំ.. ស្រលាញ់បងដូចគ្នា " អាន់តូគ្រាន់តែឮភ្លាមអរសឹងតែលោតទន្ទ្រាំហើយស្រែកឮៗថាជេគបានយល់ព្រមនិងគេហើយ នាយលូកទៅកាន់ដៃជេគអង្រួនឲគេនិយាយម្តងទៀត

    " ច្បាស់ហើយមែនទេ? ពិតជាស្រលាញ់បងមែនអ្ហេស៎? " ជេគ ងក់ក្បាលទាំងញញឹម អាន់តូ មិនចាំយូរលើកពរជេគគ្រវីមួយជុំទាំងស្រែកឮៗ

អម្រែកបេះដូងWhere stories live. Discover now