12ថ្ងៃត្រង់ ព្រះអាទិត្យក្តៅជាក់រះចំកណ្តាលក្បាល ត្របកភ្នែកស្អាតរបើកឡើងដោយក្តីស្កប់ស្កល់ក្នុងដំណេក ជេគ ញញឹមសម្លឹងមើលមុខសង្ហារទល់និងមុខរបស់ខ្លួន។ ដៃមាំនៅលើចង្កេះក្រសោបឱបនាយជាប់ក្នុងទ្រូងនៅឡើយ ជេគពិតជានឹកពេលវេលាបែបនេះណាស់ នឹកភាពកក់ក្តៅពីបងប្រុស មានអារម្មណ៍ថាដូចជាចាប់ជាតិរស់សារថ្មីអ៊ីចឹង។ នាយតូចត្បុលខ្លួនចូលកាន់តែជិតកាយមាំ ស្វះស្វែងរកកម្តៅពីទ្រូងហាប់ណែន ផ្ទៃមុខជ្រុបផ្ទាល់និងស្បែកសស្លេកធ្វើឲក្លិនប្រហើរពីកាយក្រាស់ភាយចូលពេញច្រមុះរបស់ខ្លួន។
" ហឹម.. " ស៊ុងហ៊ុន ចង់ក្រឡាស់ប្រែប្រាណតែនាយរហ័សដឹងដល់វត្តមានក្មេងកំពុងជ្រកក្រោមទ្រូងរបស់ខ្លួន នាយអង្អែលខ្នងតូច គ្មានអ្វីបិទបាំងមានត្រឹមភួយមួយលាក់បំពួនកេរ្តិ៍អសោក។
" បង..ស៊ុងហ៊ុន " នាយតូចព្រឺសម្បុរខ្ញាកនៅពេលដែលគេបបោសអង្អែលដូច្នេះ នាយថើបថ្ងាស់ជេគមួយដង្ហើមសឹមងាកមកប្រឈមនិងនាយតូច។
" សូមទោសបងធ្វើឲអូនភ្ញាក់ " ' អូន ' ជេគ នឹងអៀននិងសព្វនាមដែលស៊ុងហ៊ុនប្រើជាមួយខ្លួន ត្រូវហើយនាយពិតជារំភើបតែនៅមិនទាន់សម្របបានជាមួយនិងពាក្យផ្អែមល្ហែមអស់នេះទេ ឱ!វាប្រៀបបានទៅនិងសុបិនមួយដែលនាយបានប្រតិដ្ឋចេញមកពីខួរក្បាលខ្លួនឯងអ៊ីចឹង។
" អ..អត់ទេ ខ្ញុំភ្ញាក់យូរហើយ "
" ខ្ញុំ? មិនមែនអូនទេអ្ហេ៎? "
" គឺ..គឺ មិនទម្លាប់មាត់.. " នាយល្អិតឈ្មុលក្បាលជ្រប់ទ្រូងមាំប្រែសម្លេងឲក្លាយជាងងុលអស់ ស៊ុងហ៊ុន សើចរហឹសដើមក ក្នាញ់និងអាល្អិតអៀនច្រើនម្នាក់នេះ។
" កុំអៀនអី អូនជារបស់បងហើយ អឹមមម " បញ្ចប់ប្រយោគដោយលោរទៅបោះត្រាស្នាមថើបជាប់ចិត្តមួយលើបបូរមាត់អាល្អិតបញ្ចាក់ថាបបូរមាត់និងខ្លួនប្រាណមួយនេះជាកម្មសិទ្ធរបស់គេហើយ។ ជេគ ញញឹមបិទមាត់មិនជិតទេ គ្រាន់តែរំពឹងក៏មិនធ្លាប់រំពឹងដែរថាអាចនៅក្បែរស៊ុងហ៊ុន បានដោយមិនបាច់ប្រើនាមជាប្អូននោះទេ។
" នៅឈឺទេ ចាំបងបីអូនចូលទៅសម្អាតខ្លួន អឹប! " ស៊ុងហ៊ុន ត្រកងបីកាយស្រាលស្ងើកដូចសំឡីបានយ៉ាងងាយស្រួល ជេគយកដៃខ្ទប់ទ្រូងក៏ព្រោះតែស៊ុងហ៊ុនចេះតែសម្លឹងគេមិនដាក់ភ្នែក។
YOU ARE READING
អម្រែកបេះដូង
Fanfiction(Repost ពី account ចាស់) គ្រប់យ៉ាងសុទ្ធតែជាកំហុសអចេតនា តែប្រុសម្នាក់នោះមិនបានជឿជាក់លើនាយនោះទេ ចិត្តស្រលាញ់ក៏ប្រែជាស្អប់មួយរំពេច រងើកភ្លើងស្នេហ៍ឆាបឆេះឡើងបង្កជារបួសនៅក្នុងទ្រូងខណៈអ្នកម្ខាងស្អប់ខ្លួនកប់ឆ្អឹង... " គ្រប់យ៉ាងគឺជាកំហុសរបស់ឯង ជេយ៉ុន លូសុី (...