18+19

309 16 0
                                    

" ស៊ូនូ! ស៊ូនូក្រោកឡើង! " នីគី អង្រួនស្មារអ្នកម្ខាងដាស់គេឲងើបពីដំណេក នេះព្រឹកណាស់ទៅហើយល្មមអាចមើលឃើញផ្លូវច្បាស់ហើយ។

" ហឹម " ស៊ូនូ ញីភ្នែកដេញងងុយ មាត់គេពេបតិចៗគួរឲក្នាញ់ខ្លាំងណាស់ នីគីចង់តែច្បិចថ្ពាល់ក្រហមព្រឿងៗនោះទេគ្រឺតពេក។

" យើងទៅផ្ទះវិញយ៉ាងម៉េចបើឯងមិនចំណាំផ្លូវដែរហ្នឹង " អាល្អិតសួរទៅនីគី នាយញាក់ស្មារមិនដឹងដូចគ្នាបើភ្លេចបាត់ទៅហើយ

" មិនដឹងទេ ចេះតែសាកទៅក្រែងទៅដល់ភូមិ " ថាហើយក៏ដើរនាំមុខនាយល្អិត នៅចាំគេមកជួយមិនដឹងថ្មើរណាទេ មានតែពឹងលើខ្លួនឯងខ្លះទើបបាន ម្យ៉ាងបាត់យូរបែបនេះប្រហែលអ៊ំមេភូមិគាត់ចាត់ឲគេតាមរកហើយ យ៉ាងណាក៏ចេះតែដើរទៅក្រែងបានជួបនរណាម្នាក់និងសូមឲគេជូនទៅភូមិវិញ។

" ឯងដើរយឺតម្លេះ៉ មកនេះមក " នីគី ទាញដៃស៊ូនូមកកាន់ជាប់ឃ្នើសចិត្តជាមួយគេពេក ដើរយឺតៗលោរតែភ្លេចខ្លួនវង្វេងគ្នាទៀតឥឡូវហើយ ស៊ូនូដើរតាមក្រោយលួចញញឹមបិទមាត់មិនជិត មិនយល់គេសោះកក្រោះដាក់យ៉ាងនេះហើយនៅតែញញឹមចេញបានទៀត ដូចជាស្រលាញ់គេពេកហើយ។

មកមើលក្នុងភូមិឯនេះក៏វឹកវរមិនស្ទើរដែរព្រោះតែបាត់ក្មេងដល់ទៅពីរនាក់ ជេយ៍និងជុងវ៉ុន ក៏នៅទីនេះដែរ គ្រាន់តែបានដំណឹងថាបាត់ស៊ូនូនិងនីគីភ្លាមពួកគេក៏ឡើងមកដល់ទីនេះភ្លែត។ ជេយ៍ រវល់និយាយទូរស័ព្ទបញ្ជាកូនចៅបន្ថែមឲតាមរកស៊ូនូ និងនីគីពេញភូមិ ចំណែកជុងវ៉ុនគេធ្វើអីមិនត្រូវទេបានតែអង្គុយភ័យប៉ុណ្ណោះ មនុស្សមាត់ឆៅដូចជានីគីនាយខ្លាចតែទៅទាស់សម្តីជាមួយអ្នកណាហើយគេវាយបំបិទមាត់ទេ។

" បងជេយ៍បានដំណឹងអីឬអត់? " អាល្អិតសួរទៅកាន់ជេយ៍ក្រោយគេបាននិយាយទូរស័ព្ទចប់ ជេយ៍ ញញឹមបន្តិចដាក់ជុងវ៉ុន នេះបានន័យថារកពួកគេឃើញហើយមែនទេ?

" រកឃើញហើយ មនុស្សបងកំពុងនាំពួកគេមកទីនេះវិញ " ជុងវ៉ុន ប្រលែងដង្ហើមមួយខ្សាកមិនដឹងថាខ្លួនឯងប្រឹងអត់យូរប៉ុណ្ណាហើយទេ ភូមិតូចមួយសោះរកមនុស្សមិនឃើញមិនឲភ័យយ៉ាងម៉េច។

អម្រែកបេះដូងWhere stories live. Discover now