12+13

312 21 0
                                    

  នាយបានជាប់ក្នុងកន្លែងដ៏ចម្លែកមួយ ប៉ុន្តែនាយមិនអាចបែងចែកបានទេថាទីនេះជាកន្លែងណា ឬមួយទីនេះជាភពផ្សេងមួយទៀតក្រៅពីភពផែនដី? គ្រប់យ៉ាងនៅទីនេះគឺពិតជាស្រស់ស្អាត ផ្កាកុលាបពណ៌សក្បុសដុះតម្រៀបគ្នាជាជួរយ៉ាងស្រស់ស្អាត ខ្យល់វឹងៗបក់ប៉ះខ្លួនតែបុរសបែរជាមានអារម្មណ៍ថាណែនស្ទះដង្ហើមពិបាកដកទៅវិញ។ កាយនាយធ្លាក់ដល់ដី នាយខ្ទប់ទ្រូងដែលកំពុងឈឺខ្ទោកៗ នេះនាយកំពុងតែកើតអ្វីហ្នឹង?

   តុប!តុប!

  សម្រឹបជើងស្រាលៗកំពុងបោះពួយសម្តៅរកនាយ នរៈពិតជាចង់ងើបមុខឡើងមើលទៅកាន់ម្ចាស់វត្តមាននោះណាស់ ប៉ុន្តែអវៈយវៈនិងបេះដូងចុកចាប់សូម្បីតែកម្រើកបន្តិច ដូចនេះទើបបង្ខំនាយឲឱនមុខចុះរកចាំឲគេម្នាក់នោះដើរមកដល់ខ្លួនសិន។

  ប្រអប់ជើងសស្លេកប្រតិដ្ឋខ្លួនឡើងពីមុខនាយ ស្បែកគេនេះសស្លេកដូចជាគ្មានឈាមសូម្បីតែមួយដំណក់នៅក្នុងខ្លួន។

  " បងក្បត់អូន " សម្លេងនាងស្រទន់តែបង្កប់ដោយន័យឈឺចាប់ នរៈមិនចាំបាច់ងើបមុខឡើងដើម្បីដឹងថានាងជាអ្នកណាទេ ព្រោះតែសំនៀងនេះនាយសម្គាល់បានស្រេចទៅហើយថានារីម្នាក់នេះជាអ្នកណា។

  " មីនៀរ៍! " នាយឧទានឡើងនូវឈ្មោះប្រពន្ធសម្លាញ់ ក្តីឈឺចាប់ក្នុងទ្រូងស្រាប់តែរបូតបាត់ដូចគេបេះ នាយរហ័សរហួនងើបឈរឡើងចង់ក្រសោបឱបនាង តែត្រូវភ្ញាក់ព្រើតខណៈដែលឃើញនាងមានសភាពស្លេកស្លាំង ភ្នែករបស់នាងប្រហោងធ្លូរទាំងសងខាង និយាយឲចំទៅគឺនាងគ្មានគ្រាប់ភ្នែកនោះទេ។

" មីនៀរ៍..ភ្ន..ភ្នែកអូន! " នាយសារសន់ដូចមាន់រកពង ផ្ទុយពីអ្នកម្ខាងដែលមានអាការៈស្ងប់ស្ងាត់ដូចខែប្រាំងគ្មានខ្យល់គ្មានភ្លៀងដូច្នោះដែរ។

" បងក្បត់អូន ស៊ុងហ៊ុន បងក្បត់អូន! " នាងចាប់ផ្តើមយកដៃខ្ទប់ក្បាលស្រែកប្រកាសក្តែងៗដូចជាមនុស្សឆ្គួតថា ស៊ុងហ៊ុន ក្បត់នាង។ រាងមាំទាំក្រោយឃើញភរិយាបែបនេះក៏ឈឺផ្សារក្រៃលែង នាយចង់ចូលទៅជិតនាង ឱបលួងលោមនាង តែមីនៀរ៍ចេះតែរំកិលថយក្រោយរហូត។

អម្រែកបេះដូងWhere stories live. Discover now