+ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ
នៅក្នុងទីក្រុងដ៏អ៊ូអរ មានមនុស្សម្នាជាច្រើនកំពុងតែតម្រង់ជួរគ្នានៅខាងមុខហាងផ្កាល្បីឈ្មោះមួយ ដើម្បីទិញផ្កាក្នុងហាងផ្កានោះ ព្រោះថ្ងៃនេះជាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់មនុស្សគ្រប់រូបតែងតែចង់ទិញផ្កាទៅជូនមនុស្សដែលខ្លួនស្រឡាញ់ ដូចជា ឪពុកម្ដាយ ប្ដីប្រពន្ធ សង្សារ និងមិត្តស្និទ្ធស្នាលរបស់ពួកគេ។
"សួស្ដីលោកត្រូវការផ្កាប្រភេទអ្វីដែរ?"បុរសអ្នកលក់ផ្កាដែលជាម្ចាស់ហាងវ័យក្មេង ឈ្មោះគីម ថេយ៉ុង បានសួរទៅកាន់អតិថិជនបែបគួរសម។
"ខ្ញុំចង់បានផ្កាកុលាបក្រហមមួយបាច់ធំ"
"ថ្ងៃនេះហាងផ្ការបស់យើងមានប្រម៉ូសិនពិសេសគឺទិញផ្កាមួយបាច់ធំនឹងថែមជូនសូកូឡាដែលមានរូបរាងជាបេះដូងអោយមួយប្រអប់បាទ។ ចឹងលោកសុំទៅអង្គុយចាំបន្តិចទៅ បន្តិចទៀតពួកយើងរៀបចំរួចហើយ ចាំពួកយើងនឹងយកមកជូនលោកណា"
"បាទ " អតិថិជនម្នាក់នោះក៏ទៅអង្គុយចាំនៅជ្រុងម្ខាង បន្តិចក្រោយការរៀបចំក៏រួចរាល់ ថេយ៌ក៏យកបាច់ផ្កាទៅអោយអតិថិជន។
"នេះផ្ការបស់លោក អរគុណហើយដែលបានអញ្ជើញមកហាងផ្ការបស់យើង"ថេយ៌គោរពទាំងអោនលំទោនបែបអរគុណ។
អតិថិជនមួយដើរចេញ អតិថិជនមួយទៀតក៏ដើរចូល ថេយ៌និងបុគ្គលិកដទៃទៀតត្រូវធ្វើការដោយគ្មានពេលសម្រាកបន្តិចសោះ ព្រោះមានអតិថិជនពេញហាងតែម្ដង។ 3ម៉ោងក្រោយហាងផ្ការបស់ថេយ៌ចាប់ផ្ដើមស្ងាត់បន្តិចព្រោះនៅសល់តែអតិថិជនពីរនាក់ទៀតតែប៉ុណ្ណោះ ហើយពេលនេះក៏រៀងល្ងាចណាស់ដែរ។
"អរគុណហើយបាទ" អតិថិជនម្នាក់បានដើរចេញទៅបាត់ទៀត ពេលនេះនៅសល់តែអតិថិជនចុងក្រោយតែប៉ុណ្ណោះ។
"សួស្ដី តើលោកត្រូវការផ្កាប្រភេទអី្វដែរ" ថេយ៌រាក់ទាក់ភ្ញៀវដោយមិនបានមើលមុខភ្ញៀវទេ ព្រោះរវល់ក្នុងការរៀបចំផ្កា។
"ខ្ញុំចង់បានផ្កាណាស្អាតដូចអ្នកលក់ចឹង" បុរសមាត់ព្រាននារី ចន ជុងហ្គុគបានបន្លឺវាចាព្រាននារីទៅកាន់ថេយ៌។
YOU ARE READING
ថេយ៉ុងកំពូលស្នេហ៌បង❤️❤️
Romance"បងនឹងតាមស្រឡាញ់អូនរហូតដល់អូនយល់ព្រម មិនថាបងត្រូវធ្វើមុខក្រាស់ប៉ុណ្ណានោះទេ" "អូនជាមនុស្សដែលបងស្រឡាញ់បំផុត"😊 គីម ថេយ៉ុង × ចន ជុងហ្គុគ អូមេហ្កា × អាល់ហ្វា និពន្ធដោយ : ហ្កាំមី ហ្កាំមី Author by : Gümmy Gümmy 10/12/2021