« លោក..លោក...យកបានឬនៅ »Taeyungឃើញថាសភាពការដូចជាមិនសូវគេក៏បង្វែររឿងនិយាយសួរថានាយយកឯកសារបានឬនៅ បើយកបានហើយគេនិងអាលគេចចេញ (មិចខ្លាចប្ដីខ្លួនឯងចឹងកូន🥺)
« អ៎..គឺ..នេះឯកសារ »Jungkookក៏លូកដៃយកឯកសារដែរនៅលើទូកនោះហុចឲ្យរាងតូច
« អរ...គុណ...អរគុណហើយ »Taeyungទទួលឯកសារនោះពីដៃរបស់រាងក្រាស់ហើយគេក៏ចេញពីក្រោមដៃរបស់រាងក្រាស់ដែរដាក់បាំងគេនោះរួចរត់ចេញយ៉ាងលឿន
~ថ្ងៃរៀបការក៏ឈានចូលមកដល់~
ទីបំផុតថ្ងៃរៀបរបស់ពួកគេទាំងពីរក៏ឈានចូលមកដល់ ដោយមានការរៀបចំនិងតុមតែងលម្អយ៉ាងស្រស់ស្អាត និងមានភ្ញៀវកិតិ្តយសជាច្រើនមកចូលរួមផងដែរ
« ស្រស់ស្អាតណាស់កូនរបស់ម៉ាក់ »អ្នកស្រីKimឈរមើលកូនរបស់គាត់កំពុងតែធ្វើខ្លួនរួចលាន់មាត់សរសើរកូនមិនដាច់ពីមាត់
« អ្នកម៉ាក់សរសើរកូនពេកហើយ ថ្ងៃនេះអ្នកម៉ាក់ក៏ស្រស់ស្អាតដូចគ្នាដូចក្រមុំ18ឆ្នាំយ៉ាងអញ្ចឹង »Taeyungក៏សរសើរអ្នកម៉ាក់គេមិនដាច់ពីមាត់ ព្រោះគាត់ស្អាតមែនចង់ស្អាតជាងក្រមុំ18ឆ្នាំទៅទៀត
« មួយជាតិកូនការម្ដងត្រូវតែលែងឲ្យអស់ដៃបែបនេះហើយ »អ្នកស្រីKim
« រួចហើយ »អ្នកផាត់មុខនិងតុមតែងរៀបចំសម្លៀកបំពាក់ឲ្យរាងតូចរួចយ៉ាងស្រស់ស្អាត
« តោះកូន..!ពីធីចាប់ផ្ដើមហើយ »អ្នកស្រីKimក៏កាន់ដៃកូនរបស់គាត់ចេញពីបន្ទប់ធ្វើខ្លួន
« ស្រស់ស្អាតណាស់កូនTae »អ្នកស្រីJeonកាលឃើញរាងតូចចេញមកគាត់ក៏លាន់មាត់សរសើររាងតូចមិនដាច់ពីមាត់
« អរគុណអ្នកមីង!! »Taeyungញញឹមយ៉ាងស្រស់ដាក់គាត់
« អាប្អូនភរិយាឯងស្រស់ស្អាតដល់ហើយ »Yoongiក៏ឈរនៅជិតប្អូនប្រុសទះស្មារបស់គេតិចៗលាន់មាត់សរសើរពីសម្រស់របស់រាងតូច
« កុំសរសើរពេកប្រយត្ន័បងថ្លៃមកទះខ្ទប់ទៅ »Jungkookក៏និយាយឡើងធ្វើឲ្យបងប្រុសរបស់នាយភ័យរួចនាយក៏ដើរចេញទៅបាត់
« បងគ្រាន់តែសរសើរប្អូនថ្លៃបងហីតើ »Yoongiឮបែបនេះក៏ប្រញ៉ាប់និយាយប្ដូរប្រធានបទព្រោះខ្លាចម៉ែប្រពន្ធមកទះខ្ទប់ក្រោមតុ
YOU ARE READING
🖤ងារជាប្រពន្ធ🍃(Complete ✔️)
Azioneតួនាទីជាភរិយា គឺមើលថែស្វាមី បារម្ភ យកចិត្តទុកដាក់ ទោះជាស្វាមីមិនខ្វល់ខ្វាយយ៉ាងណាក៏ដោយប៉ុន្តែក្នុងនាមជាភរិយានៅតែនៅក្បែរស្វាមីជានិច្ចទោះមានភាពសប្បាយឬមានទុក្ខអ្វីក៏ដោយ Jeon Jungkook X Kim Taeyung 🤍Anni - អេននី🦋