Episode 37 : អ្នកណាហ៊ានអ្នកនោះនឹងត្រូវស្លាប់យ៉ាងវេទនា!!

2.8K 223 1
                                    

ថេយ៍ ជុងហ្គុក ជូជីក៏នាំគ្នារហ័សចុះទៅមើលនៅខាងក្រោមថាមិចក៏មាមសំឡេងស្រែកបែបនេះឡើងលាន់ផ្អើលពេញមួយក្រុមហ៊ុនតែម្ដង នៅដែរចុះមកដល់

      ផាច៎!! ផាច៎!!!

ស្នូរសំឡេងទះកំផ្លៀងដោយស្នាដៃកម្លោះតូចកំពូលឆ្នាស់Park Jiminទះទៅលើស្រីដែរកំពុងតែចង់ទាក់ប្ដីរបស់គេយ៉ាងចាស់ដៃ

« Jimin!!!!! បានហើយៗៗៗលែងនាងទៅ »Taeyungរហ័សហុចកូនស្រីទៅឲ្យស្វាមីយ៉ាងលឿនរួចស្ទុះទៅចូលចាប់ជីមីនជាមួយនឹងជូជី

« អ្នកប្រុសJiminបានហើយៗៗ លែងនាងទៅ »Jujiក៏បានខំប្រឹងចាប់ដៃជីមីនចេញដែរកំពុងបោចសក់របស់សារ៉ាគ្មានប្រណីតែម្ដងបើមិនចាប់ទេសក់របស់សារ៉ាច្បាស់ជាមកទាំងអស់មិនខានទេ

« លែង...លែង...យើងណាយើងវាយនាងនេះឲ្យដឹងដៃម្ដង »Jiminខំប្រឹងរើបម្រាស់ដើម្បីចូលទៅវាយសារ៉ាបន្ថែមទៀតខឹងខ្លាំងណាស់ស្រីអីអញ្ចឹងទេលោកទាក់ឲ្យគ្រប់ប្រុសទាក់រកតែអារបស់គេប៉ះគេមិនអីទេបើប៉ះជាមួយគេនេះគឺចប់ហើយបើមិនងាប់ក៏ចូលពេទ្យមិនក្រោមមួយឆ្នាំដែរសុំប្រាប់ចុះ

« ហិក...ហិក...អ្ហឹក...ខ្ញុំគ្មានចេទនាទេវាជារឿងចៃដន្យប៉ុណ្ណោះអ្នកប្រុស »Saraលុតជង្គង់យំទួចសោកសុំក្ដីអាណិតពីអ្នកគ្រប់គ្នាដែរកំពុងតែឈរមើលនាងមើលទៅសំបកក្រៅគិតថានាងនេះគួរឲ្យអាណិតស្លូតបូតប៉ុន្តែនៅខាងក្នុងវិញនាងគឺសម្បូរទៅល្បិចកលរាប់រយជំពូកឯណោះ

« មិនបាច់មកធ្វើតួកំសត់អីទេ នាងខ្វះប្រុសមែនទេហាស៎បានមកទាក់ប្ដីយើងបែបនេះ »Jiminមិនបានអាណិតនោះទេគឺមានតែខឹងនាងថែមសឹងតែហក់ទៅទះឲ្យដួលថែមទៀតទេប៉ុន្តែតហរូវថេយ៍នឹងជូជីកំពុងតែចាប់ដៃជាប់ទៅហើយ

« ហិកៗៗ...អ្ហឹក....វាគ្រាន់តែជាអចេទនាប៉ុណ្ណោះខ្ញុំមិនបានចង់ទាក់ឬចង់បានស្វាមីរបស់អ្នកប្រុសទេ »

« ឈប់កំសត់ទៀតទៅ គ្មានអ្នកណាជឿនាងទេ.. »

« Park Jimin!!!!!! អូនល្មមៗបានហើយណានេះនៅក្រុមហ៊ុនណា »Yoongiក៏ស្រាប់តែស្រែកគំហកដាក់ទៅជីមីនមួយទំហឹហរួចក៏បានទៅជួយលើកទប់លំនឹងឲ្យសារ៉ាថែមទៀត

🖤ងារជាប្រពន្ធ🍃(Complete ✔️)Where stories live. Discover now