Episode 31 : ខ្ញុំកំដរនាងជានិច្ចJang Ara!

3.3K 228 3
                                    

« នាងត្រឡប់មកវិញធ្វើអី? »Jungkookសួរទៅកាន់នាងទាំងទឹកមុខមាំសម្លឹងមុខនាងដែរកំពុងតែញញឹមមកកាន់នាយយ៉ាងគួរឲ្យខ្លាច

« រឿងអ្វីដែរខ្ញុំមកមិនបាននោះ?ទីនេះជាស្រុកកំណើតខ្ញុំៗចង់មកពេលណាក៏បាន យ៉ាងមិច?ខុសច្បាប់មែនទេ? »Araក្រោកចេញពីកៅអីដើរមករករាងក្រាស់និយាយដាក់នាយជាមួយសំឡេងយ៉ាងគួរឲ្យខ្លាច

« ខ្ញុំមិនបានថានាងមកមិនបានឯណា ប៉ុន្តែនាងមិនចាំទេឬកាលពី3ឆ្នាំមុននាងនិយាយដូចម្ដេច? »Jungkookដើរទៅអង្គុយគងទាក់ខ្លានៅកៅអីរបស់ខ្លួនរួចនិយាយឡើងដាក់ជាមួយទឹកមុខយ៉ាងមានអំណាចគ្មានក្រោធខ្លាចអ្នកណា

       @ត្រឡប់ទៅកាលពី3ឆ្នាំមុន

« លោកចាំសម្ដីខ្ញុំឲ្យច្បាស់ណាខ្ញុំនឹងមកជាន់ក្រុមហ៊ុមធនអន់ៗរបស់លោកទៀតនោះទេ »Araក៏ឡើងទាំងមានអំណួតដាក់អ្នកជាចាហ្វាយយ៉ាងក្លាហានដោយមិនបានក្រោធខ្លាចញញើតសូម្បីតែបន្តិច

« ល្អ!នាងនិយាយហើយត្រូវតែធ្វើឲ្យបានប្រសិនជានាងហ៊ានមកជាន់ក្រុមហ៊ុនរបស់យើងទៀតនាងគ្មានជីវិតរស់នោះទេ »Jungkookងាកមកនិយាយជាមួយនាងដោយសំឡេងស្រាលៗស្ដាប់ទៅគិតថាស្លូតប៉ុន្តែសំឡេងមួយនេះវាពិតជាគួរឲ្យខ្លាចខ្លាំងណាស់

« ខ្ញុំមិនមកជាន់នោះទេ ប៉ុន្តែលោកចាំទុកណាខ្ញុំនឹងមកសងសឹកលោកនៅថ្ងៃណាមួយ »Araនិយាយឡើងទាំងមានកំហឹងក្នុងជាពន់ពេកនិងគុំគួនជាមួយនឹងនាយជាខ្លាំង

Jang Araពីមុននាងជាបុគ្គលិកម្នាក់ដែរធ្វើការនៅក្រុមហ៊ុមរបស់Jungkookហើយនាងលេខាផ្ទាល់ខ្លួនរបស់នាយផងដែល ។ Jungkookនាយទុកចិត្តនិងស្រឡាញ់Araដូចជាប្អូនស្រីម្នាក់របស់នាយយ៉ាងអញ្ចឹង នាយតែងតែមើលថែនាងនិងការពារនាងគ្រប់ពេល ប៉ុន្តែវាពិតជាសោកស្ដាយណាស់ការទុកចិត្តរបស់នាយចំពោះនាងបានធ្វើឲ្យនាយខកចិត្តនឹងនាងខ្លាំង គឺAraនាងបានក្បត់នឹងនាយនាងបានរួមដៃជាមួយសត្រូវរបស់នាយមកបំផ្លាញក្រុមហ៊ុនរបស់នាយឲ្យក្ស័យធននិងខាតប្រាក់អស់រាប់លានដុល្លា ដោយនាងបានលួចយកឯកសារសំខាន់របស់នាយជាច្រើនយកទៅរួចរត់គេចទៅបាត់ប៉ុន្តែក៏ត្រូវSoobinចាប់យកមកបានដោយសំណាងនាងក៏មានអ្នកមកជួយ ហើយក៏បានឮដំណឹងថានាងបានទៅរស់នៅប្រទេសជប៉ុន ។ Jungkookក៏បានរកឃើញមនុស្សម្នាក់ទៀតដែរបានរួមដៃជាមួយនិងនាងដែរនោះគឺជាប្អូនប្រុសធម៍របស់នាង Jungkookមិនបាននិយាយច្រើននោះទេក៏សម្លាប់ប្អូនប្រុសធម៍របស់នាងដោយគ្មានការអាណិតអាសូរនិងញញើតដៃឡើយហើយនាយថែមបានថតរូបភាពផ្ញើទៅឲ្យនាងមើលថែមទៀត ។ Araបន្ទាប់ពីបានឃើញរួចហើយនាងពិតជាពិបាកទទួលយកខ្លាំងណាស់ទោះមិនមែនជាបងប្អូនបង្កើតជាមួយគ្មាប៉ុន្តែពួកគេស្រឡាញ់គ្នាដូចជាបងប្អូនបង្កើតអញ្ចឹងរួមសុខទុក្ខជាមួយគ្នាមករហូតមិនដែរចោលគ្នាឡើយ។Araក៏មានគំនុំគុំគួនជាមួយនិងនាយរហូតមកហើយនាងសន្យាជាមួយខ្លួនឯងថានិងមកសងសឹកឲ្យប្អូនប្រុសធម៍នាងឲ្យទាល់តែបានឥឡូវនេះនាងក៏បានត្រឡប់មកដូចការសន្យារបស់នាងពិតមែន ។ តើសង្គ្រាមសងសឹកសុីសាច់ហុចឈាមរវាងពួកគេនឹងទៅជាយ៉ាងណា? (ជិតដល់ហើយវគ្គនិងហើយ😞)

« គិតថាខ្ញុំចង់មកជាន់មៅទីនេះខ្លាំងណាស់មែនទេ?ហុឹស....ខ្ញុំគ្រាន់តែមកសងសឹក »Araនិយាយឡើងជាមួយទឹកមុខកំណាចក្នុងកែវភ្នែករបស់ពោពេញទៅដោយកំហឹងគំគួនគ្មានថ្ងៃសាប

« ពិតមែនឬ?ខ្ញុំកំដរនាងបានគ្រប់ពេលណាJang Ara »Jungkookក៏ក្រោកឈរឡើងស៊កដៃនិងហោប៉ៅនិយាយឡើងទាំងញោចស្នាមញញឹមចុងមាត់

ពួកគេទាំងសម្លឹងមុខគ្នាក្នុងកែវភ្នែកម្នាក់ៗពោពេញទៅដោយការសងសឹកគំនុំគំគួន ការបាញ់ ការចាក់សម្លាប់គ្នាមានស្រោចដោយឈាមមិនញញើត ។កែវភ្នែកទាំងពីរបាញ់ទៅរកគ្នាជាមួយភាពគំគួនគ្មានថ្ងៃសាបសូន្យ និងការសងសឹកគ្មានថ្ងៃឈប់

« លោកនៅតែខ្លាំងដូចដើម »Araហាក់សើចសំណើចនិងបុរសម្នាក់នេះហើយក៏កោតសរសើនាយដែររយៈពេលបីឆ្នាំដែលមិនជួបគ្មានាយមៅតែខ្លាំងនឹងមានអំនួតដូចដើម

« ខ្ញុំខ្លាំងស្រាប់ទៅហើយ មានរឿងអ្វីដែរJeon Jungkookខ្ញុំខ្លាចនោះ ? »

« ហុឹសស...មានអំណួតខុសទំនង »Araឈរឱបដៃបែរខ្នងនិយាយទាំងជ្រេញជាមួយនឹងនាយសម្ដីនិយាយចេញមកជឿជាក់ហួសកម្រិតតែម្ដងហើយ

« សម្រេចថានាងមកមានអ្វីឲ្យប្រាកដទៅ?មានការក៏ឆាប់និយាយមកខ្ញុំគ្មានពេលនោះទេ »Jungkookមិនចង់នៅឆ្លើយឆ្លងសុាំញុាំជាមួយនឹងនាងក៏សួរហេតុផលថានាងមកទីនេះដើម្បីអ្វីហើយមករកនាយនេះតើមានការអ្វីចង់និយាយ

« ចុះខ្ញុំនិយាយហើយតើថាខ្ញុំមកសងសឹក លោកត្រចៀកថ្លង់ទេមែនទេ? »Araងាកមកសម្លឹកនាយថ្លែជាមួយកែវភ្នែកកំណាចដ៏គួរឲ្យខ្លាចកំពុងតែបញ្ចេញរឹតមកម្ដងបន្តិចៗ

« ខ្ញុំស្មានតែនាងមកទិញគ្រឿងពេជ្រហីតើ បើមិនប្រាប់ខ្ញុំមិនដឹងទាល់តែសោះនៀក »Jungkookមិនញញើតនោះទេថែមបាននិយាយឌឺដងដាក់នាងថែមទៀត

« ហ្គេមចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ Jeon Jungkookខ្ញុំនឹងលេងជាមួយឲ្យអស់ដៃតែម្ដង »Araងាកមកនិយាយដោយសំឡេងស្រាលៗមិនសូវឮខ្លាំងស្ដាប់មើលទៅគិតថាធម្មតាប៉ុន្តែវាជាសំឡេងមួយដែរគួរឲ្យខ្លាចខ្លាំងណាស់ប្រៀបដូចជាសំឡេងបិសាចកំពុងតែពន្លឺឡើងនៅពេលដែរឃើញមនុស្ស

« ខ្ញុំកំដរនាងជានិច្ចJang Ara »Jungkookបានឱនទៅខ្សឹបដាក់ត្រចៀករបស់នាងដោយសំឡេងស្រាលៗប្រៀបដូចជាបិសាចកំពុងតែចាប់ផ្ដើមឃើញមនុស្សរួចបម្រុងហក់ទៅចាប់

          (ភាគក្រោយកាន់តែកក្រើក😼🔥)
__________
To be continued.......
Thank for reading 💗✨
MOKA-ម៉ូកា


















🖤ងារជាប្រពន្ធ🍃(Complete ✔️)Where stories live. Discover now