Episode 17 : យើងនិងធ្វើឲ្យចៅរបស់ឯងវេទនាជាងស្លាប់.!

4.3K 299 8
                                    

« វាជាសត្រូវរបស់យើង »លោកតាJeonនិយាយ
ឡើងដោយលើកបារីយកមកជក់បង្ហុយផ្សែងសម្លឹងមើលទៅកាន់ទ្វាបង្អួចជាន់ខាងក្រោម

« ចុះធ្វើយ៉ាងមិចអាចបន្សាបបានទៅលោកប៉ា »លោកJeonឮបែបនេះក៏សួរទៅគាត់តើមានវិធីអ្វីអាចធ្វើឲ្យកូនប្រុសជាធម្មតាវិញ

    តុក..!តុក..!

ពេលនោះស្រាប់តែសំឡេងគោះទ្វាបានពន្លឺឡើងមកឪពុកកូនទាំងពីរក៏នៀកទៅមើលទ្វានោះ

« ចូលមក »លោកតាJeonសំឡេងមាំនិងមានអំណាចជាខ្លាំងបានពន្លឺនិយាយប្រាប់អ្នកខាងក្រៅឲ្យបើកទ្វាចូល

    ក្រាក..!

យ៉ុងហ្គីក៏បានបើកទ្វាចូលដោយអោនគំនោមដោយមានជុងហ្គុកឈរពីខាងក្រោយ នៅពេលចូលមកដល់ខាងក្នុងជុងហ្គុកសម្លឹងឆ្វេងស្ដាំៗជំុបន្ទប់មួយនោះ ព្រោះតែវាមានសម្ភារៈរបស់របរប្លែកនិងរបស់បុរាណជាច្រើនដាក់តាំង

« ឯងទាំងពីរអង្គុយចុះមក »លោកតាJeonក៏បានហៅពួកនាយឲ្យមកអង្គុយរួចគាត់ក៏បានដើរទៅសាឡុងដើម្បីអង្គុយនិយាយជាមួយពួកនាយ

« ហៅខ្ញុំមកមានការអីដែរ បើមានអីនិយាយឲ្យលឿនៗមកខ្ញុំប្រញ៉ាប់ »Jungkookដាក់គូទអង្គុយភ្លាមក៏និយាយឡើងមកយ៉ាងមានអំនួត

« ហុឹស..មិនដឹងប្រើស្នេហ៍អស់ប៉ុន្មានហើយទេទើបចៅយើងដល់ថ្នាក់នេះ »លោកតាJeonសម្លឹងមើលមុខចៅពៅរបស់គាត់ទាំងញោចស្នាមញញឹមចុងមាត់ទាំងអស់សំណើចនិងហួសចិត្តមិនដឹងថាអានាក់ដែរដាក់ស្នេហ៍និងប្រើស្នេហ៍អស់ប៉ុន្មានហើយទេបានដល់ថ្នាក់ឆ្កួតនិយាយមិនដឹងអីបែបនេះ

« ប្រញ៉ាប់ទៅមើលស្រីស្នេហ៍ដល់ថ្នាក់និងឬអាចៅប្រុស មិនគិតនៅសួរសុខទុក្ខលោកតាសិនទេ »លោកតាJeon

« គ្មានអ្វីត្រូវសួរទេ ព្រោះសុខភាពលោកតានេះល្អស្រាប់ហើយគ្មានដែរឈឺអ្វីនោះទេ »Jungkookក៏ឆ្លើយទៅតាមធម្មតាសម្រាប់គេគិតថានិយាយអញ្ចឹងធម្មតាណាស់ប៉ុន្តែបើតាមការពិតស្ដាប់មើលទៅដូចជាគ្មានសុជីវធម៍ទាល់តែសោះ

« នេះលោកតាឯងណា មិនមែនជាមិត្តរបស់ឯងទេនិយាយឲ្យមានសុជីវធម៍បន្តិចទៅ »លោកJeonដោយទ្រាំនិងសម្ដីរបស់កូនប្រុសចោលម្សៀតនេះមិនបានគាត់ក៏បានលូកមាត់ទៅស្ដីឲ្យគេ

🖤ងារជាប្រពន្ធ🍃(Complete ✔️)Where stories live. Discover now