« មិចក៏ឯងទៅថើបគេបែបនេះអាKookអើយ »Jungkookឡើងមកដល់បន្ទប់ភ្លាមក៏និយាយស្ដីបន្អោសខ្លួនឯងមិចក៏នៅសុខនាយទៅថើបរាងតូចបែបនេះ
The Morning🌅
ម៉ោងប្រហែលជា6កម្កោះតូចTaeyungក៏បានភ្ញាក់តាំងពីព្រលឹមដើម្បីចុះមករៀបចំអាហារពេលព្រឹកសម្រាប់អ្នកម៉ាក់ក្មេកបងថ្លៃនិងស្វាមីរបស់គេ។ទម្រាំតែគេរៀបចំរួចគឺម៉ោង7ល្មមគេក៏ឡើងទៅខាងលើដើម្បីដាស់ស្វាមីដ៏សែនត្រមួករបស់គេឲ្យភ្ញាក់
« Jungkook..!ភ្ញាក់ឡើងម៉ោង7ហើយណាកុំគេងយូរពេក »Taeyungក៏ឡើងមកអង្រួនដៃរបស់នាយតិចៗហៅនាយឲ្យភ្ញាក់
« សុំ5នាទីទៀត ខ្ញុំងងុយណាស់ »Jungkookនិយាយប្រាប់គេទាំងភ្នែកបិទបើកមិនរួច
« មិនបានទេ ភ្ញាក់ឡើងខ្ញុំរៀបចំអាហាររួចហើយលឿនឡើង »Taeyungក៏បានទាញនាយមកឲ្យអង្គុយដើម្បីឲ្យនាយស្វាង
« ហុឹមមមម »Jungkookក៏បើកភ្នែកសន្សឹមៗរួចក៏ចុះពីលើពូកទាញកន្សែងដើរទៅបន្ទប់ទឹក
Taeyungក៏បានរៀបចំបត់ភួយនិងរៀបចំកន្លែងគេងរបស់គេយ៉ាងមានរបៀបរៀបរយ។បន្ទាប់ពីមុជទឹករួចJungkookបានស្លៀកពាក់យ៉ាងស្រស់សង្ហារ ដោយមានTaeyungជារើសនិងរៀបចំឲ្យមួយកំផ្លេតែម្ដង (ភរិយាក៏សែនល្អ🥰)
« រួចហើយ តោះ!!ចុះទៅញុាំអាហារព្រឹក »Taeyungនៅពេលចងក្រវ៉ាត់.កឲ្យនាយរួចហើយគេចំទៅខាងក្រោម ឯរាងក្រាស់ក៏ចុះតាមពីក្រោយ
« អារុណសួរស្ដីអ្នកម៉ាក់ បងប្រុស បងថ្លៃ »Jungkookក៏ដើរចុះជាមួយនិងភាពស្រស់ ធ្វើឥ្យអ្នកម៉ាក់និងបងប្រុសគេចងចិញ្ចើមឆ្ងល់
« Yoon..!ថ្ងៃនេះប្រហែលផែនដីក្រឡាប់ចាក់ហើយទេដឹងទេ ប្រុសពៅភ្ញាក់ម៉ោង7 »អ្នកស្រីJeonគាត់ក៏ធ្វើជានិយាយបង្អាប់រាងក្រាស់ តែនេះប្រហែលជាផែនដីក្រឡាប់ចាក់មែនហលយព្រោះថារាល់ដងម៉ោង10អីមិនទាន់ភ្ញាក់ផង
« ម៉ាក់ហក៎ !! »
« ម៉ាក់និយាយលេងទេ »
« ប្រុសពៅថ្ងៃនេះមិចក៏ភ្ញាក់លឿនម្ល៉េះ »Yoongiនៅពេលដែរប្អូនដាក់ខ្លួនអង្គុយនាយក៏អោនទៅសួរ ព្រោះចម្លែកចិត្តណាស់គេភ្ញាក់ពីព្រឹកបែបនេះ
YOU ARE READING
🖤ងារជាប្រពន្ធ🍃(Complete ✔️)
Actionតួនាទីជាភរិយា គឺមើលថែស្វាមី បារម្ភ យកចិត្តទុកដាក់ ទោះជាស្វាមីមិនខ្វល់ខ្វាយយ៉ាងណាក៏ដោយប៉ុន្តែក្នុងនាមជាភរិយានៅតែនៅក្បែរស្វាមីជានិច្ចទោះមានភាពសប្បាយឬមានទុក្ខអ្វីក៏ដោយ Jeon Jungkook X Kim Taeyung 🤍Anni - អេននី🦋