Episode 27 : តើយើងកំពុងតែធ្វើអ្វីឲ្យប្រាកដទៅ?

3.6K 236 1
                                    

« អូនត្រូវការទិញអ្វីបន្ថែមទេ? »
« អត់ទេបុ៉ហ្នឹងបានហើយ ណាអូនក៏ហត់ដែរ »
« តោះអញ្ចឹងទៅផ្ទះ »និយាយរួចរាងក្រាស់បានលើកអីវ៉ាន់យកមកកាន់និងដៃម្ខាងឯដៃម្ខាងទៀតជួយទប់ខ្នងជួយទប់លំនឹងនៃការដើររបស់រាងតូច

នៅពេលល្ងាចម៉ោងប្រហែល6ជាង ហានសុកក៏បានធ្វើដំណើរឆ្ពោះទៅកាន់ភូមិគ្រឹះKangដើម្បីទទួលភរិយាសំណព្វចិត្តរបស់នាយទៅញុាំអី ។

      ទឺតៗៗ....

សំឡេងសុីផ្លេរបស់ឡានសេរីទំនើបពណ៍ខ្មៅមួយគ្រឿងក៏បានពន្លឺឡើងមុខរបងទ្វារបស់ភូមិគ្រឹះKang លោកតាSohoឃើញបែបនេះមិនបង្អង់យូរក៏បានប្រញ៉ាប់ឲ្យអ្នកបម្រើទៅបើកទ្វារយ៉ាងរហ័ស

កម្លោះសង្ហារJung Hanseokក៏បានចុះពីលើឡានសេរីទំនើបរបស់ខ្លួនជាមួយការស្លៀកពាក់យ៉ាងស្រស់សង្ហារព្រមជាមួយដៃមានរបស់បន្តិចបន្តួចដើម្បីយកមកជូនលោកតាក្មេក

« ជម្រាបសួរលោកតា »

« លោកដៃថ្វាយព្រះចៅប្រសារ »លោកតាSohaញញឹមទទួលរាក់ទាក់ចៅប្រសារដោយមិនឲ្យទាស់ចិត្ត

« នេះចៅមានរបស់បន្តិចបន្តួចជូន »Hanseokក៏បានយករវស់ដែរបានទិញមកនោះជូនទៅគាត់របស់នេះវាគ្រាន់តែជារបស់បន្តិចបន្តួចប៉ុណ្ណោះត្រឹមតែនាឡិកាពេជ្រមួយតម្លៃកប់ពពកជូនលោកតាក្មេក (បន្តិចបន្តួចប៉ុណ្ណោះ☺️)

« ហៃយ៉ាៗ....ពិតជាយល់ចិត្តលោកតាពិតមែន នាឡិកាតាមដែរតាដឹងទើបតែចេញថ្មីទេហើយតម្លៃវិញកប់ពពកថែមទៀត »លោកតាSohoបើកប្រអប់នាឡិកានោះមើលទាំងញញឹមពេញចិត្តព្រោះថានាឡិកាមួយនេះគាត់ចង់បានយូរហើយ

« លោកតា!ចុះឯណាSusi? »Hanseokមកបានប្រហែលប្រាំនាទីទៅហើយមិនឃើញភរិយារបស់ខ្លួននាយក៏បានសួរ

« នាងនៅធ្វើខ្លួនបន្តិចចុះមកហើយចៅ »

15នាទីក្រោយមកស្រីស្រស់KangbSusiក៏បានចុះមកជាមួយរូបពណ៍ក្រហមរាងខ្លីបន្តិចជាមួយការរៀបចំខ្លួនយ៉ាងស្រស់ស្អាតនិងបបូរមាត់ពណ៍ក្រហមឆៅ ទាក់ទាញ សិចសុី ។

« អូនស្អាតណាស់ថ្ងៃនេះ »Hanseokក៏ដើរទៅរកកាន់ដៃនាងយកមកថើបញោចស្នាមញញឹមកំហូចនិយាយសរសើរនាងមិនដាច់ពីមាត់

🖤ងារជាប្រពន្ធ🍃(Complete ✔️)Where stories live. Discover now